វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​​​មេ​ធា​វី​ជ​​ន​​ជា​ប់​ចោ​ទ​លោ​ក​ឈូ​ក​ប​ណ្ឌិ​ត​សុំ​ព​ន្យា​ពេ​ល​ឡើ​ង​បំ​ភ្លឺ​នៅ​តុ​លា​កា​រ​​កំ​ពូ​ល​ក​រ​ណី​បា​ញ់​រះ​លើ​ក​ម្ម​កា​រ​នី​រោ​ង​ច​ក្រ​ក្រុ​ង​បា​វិ​ត​ចំ​នួ​ន​៣​នា​ក់​​
បង្ហោះ​នៅ​វេលាមោ៉ង 2:01 am ថ្ងៃ Tuesday 14th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

  លោកឈូកបណ្ឌិតជាអតីតអភិបាលក្រុងបាវិតខេត្តស្វាយរៀងនិងជាជនជាប់ចោទពីបទប៉ន់ប៉ងមនុស្សឃាតទៅលើកម្ម
ការនីរងគ្រោះ៣នាក់នោះ នៅព្រឹកថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០១៤ នេះត្រូវបានតុលាការកំពូលរាជធានីភ្នំពេញចេញដីការ
កោះហៅឱ្យឡើងតុលាការនៅថ្ងៃអង្គារទី១៤ខែតុលានេះដើម្បីបំភ្លឺទៅហ្នឹងសំណុំរឿងករណីសង្ស័យបាញ់រះទៅលើកម្មកា
រនីរោងចក្រ ចំនួន៣នាក់ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី ២០ ខែ គុម្ភ ឆ្នាំ ២០១២ ។

  ក៏ប៉ុន្តែការចេញដីការកោះហៅរបស់តុលាការកំពូលរាជធានីភ្នំពេញ ត្រូវបានជនជាប់ចោទសុំពន្យាពេលបំភ្លឺករណីនេះ
ដោយហេតុថាមេធាវីរបស់ជនជាប់ចោទ  លោក ឈូកបណ្ឌិត  បានអវត្តមានព្រោះមានកិច្ចការផ្ទាល់ខ្លួន។ ខណៈដែល
នារីជនរងគ្រោះទាំងបីរូបនោះបានមកដល់តុលាការ ។

  គួរបញ្ជាក់ថា កន្លងមកលោកឈូកបណ្ឌិតធ្លាប់ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ
កន្លះ និងបានចេញដីកាឲ្យតាមចាប់ខ្លួន និងបង្គាប់ឲ្យបង់ប្រាក់សំណងឲ្យជនរងគ្រោះ ប៊ុន ចិន្តា ចំនួន ២០លានរៀល
ឈ្មោះ នុត សាខន ចំនួន ១០លានរៀល និងឈ្មោះ កែវ នា ចំនួន ៨លានរៀល។ ចំពោះនារីជនរងគ្រោះទាំង៣រូបនោះ
វិញ គឺគាត់ទាមទារសំណងពីជនជាប់ចោទចំនួន ៤៥០០០ពាន់ដូល្លាក្នុងម្នាក់ទៅជនរងគ្រោះ។

  ក៏ប៉ុន្តែការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងក្នុងការផ្តន្ទាទោសឱ្យជាប់ពន្ឋនាគារ  និង បង់ប្រាក់ទៅដល់ជនរង
គ្រោះនោះគឺមិនបានធ្វើនោះឡើយ  ករណីលោកឈូកបណ្ឌិតអតីតអភិបាលក្រុង បាវិតនេះ ត្រូវបានមេធាវីរបស់ ជនរង
គ្រោះនិងជនរងគ្រោះទាំងនោះចោទប្រកាន់ថា លោកឈូក បណ្ឌិតប៉ន់ប៉ងធ្វើមនុស្សឃាតទៅលើនារីជនរងគ្រោះទាំងបី
រូប ។

  នៅក្នុងសវនាការនៅសាលាឧទ្ធរណ៍ខេត្តស្វាយរៀងកាលពីថ្ងៃទី៣១ ខែ តុលា មេធាវីជនរងគ្រោះទាំង ៣ រូបនោះធ្លាប់
បានស្នើសុំឲ្យចៅក្រមសាលាឧទ្ធរណ៍ ជួយពិចារណាដើម្បីប្ដូរបទចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនាទៅលើ
ជនរងគ្រោះ ទៅជាបទប៉ុនប៉ងមនុស្សឃាតដោយចេតនាវិញ លើសំណុំរឿងរបស់លោក ឈូក បណ្ឌិត។

  ប៉ុន្តែចៅក្រមមិនបានប្ដូរបទចោទប្រកាន់តាមការស្នើសុំរបស់មេធាវីជនរងគ្រោះឡើយ ដោយសំអាងហេតុថា ជនជាប់
ចោទ ឈូក បណ្ឌិត មិនមានចេតនាបាញ់លើនារីរងគ្រោះទាំង ៣រូបនាក់នោះទេ ដោយសារតែទាំងជនរងគ្រោះ និងជន
ជាប់ចោទ និងមិនធ្លាប់មានគំនុំជាមួយគ្នា ចំណែកតុលាការបានគិតថាទាំងជនជាប់ចោទនិងជនរងគ្រោះមិនធ្លាប់ស្គាល់
គ្នាពីមុនមក ការបាញ់ឲ្យរបួសកម្មករទាំងនោះ កើតឡើងដោយសារតែការរាលកៃកាំភ្លើងតែប៉ុណ្ណោះ។

  ចំពោះករណីប៉ន់ប៉ងធ្វើមនុស្សឃាតនេះ តុលាការមិនបានចាត់វិធានការណាមួយឱ្យល្អទៅតាមនីតិ វិធីច្បាប់នោះទេ តា
មច្បាប់ ករណីលោកឈូកបណ្ឌិតប៉ន់ប៉ងធ្វើមនុស្សឃាតទៅលើ កម្មការនី៣នាក់នោះ គេអាចចាត់ទុកបានថាជា បទឧក្រិ
ដ្ឋកម្ម  ក៏ប៉ុន្តែតុលាការសាលាឧទ្ឋរណ៍ខេត្តស្វាយរៀងធ្លាប់បានចោទ លោកឈូកបណ្ឌិតថា ជាបទ បង្ករបួសស្នាមដោយ
អចេតនាទៅវិញ ក៏ប៉ុន្តែកន្លងមក កាលពីសវនាការ ថ្ងៃទី៣១ ខែ តុលា លោកឈូកបណ្ឌិត ត្រូវបានមេធាវីជនរងគ្រោះស្នើ
សុំឱ្យ ចោទប្រកាន់ពីបទប៉ន់ប៉ងមនុស្សឃាត ហើយលោក ឈូក បណ្ឌិតអាចត្រូវជាប់ពន្ឋនាគារចាប់ពី ០៦ ថ្ងៃរហូតទៅដ
ល់អតិបរមា គឺ ៥ឆ្នាំ និងអាចបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ។ចំពោះទង្វើរបស់តុលាការនេះ អង្គការ សង្គមស៊ីវិល
ប្រជាពលរដ្ឋខ្មែរជាច្រើនសង្ស័យថាមានខ្នងបង្អែកនៅពីក្រោយ មានខ្សែស្លាយអ្នកធំ ឬអ្នកពាក់ព័ន្ឋនៅក្នុងស្ថាប័នតុលាការ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com