វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ម៉ាលី ម៉ាលី
រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោក ​អិុត សំហេង ​ធានា​អះអាង​ចំពោះ​មុខ​កម្មករ​ជាង​៣០០នាក់​នៅ​មុខ​វិមាន​រដ្ឋ ​សភា​ ថា​ប្រាក់​អតីត​ភាព​ការងារ​របស់​កម្មករ​នៅ​រោងចក្រ​ ហ៊ុយចៀន ​មិន​បាត់​បង់​ជា​ដាច់​ខាត​១០០%​​
បង្ហោះ​នៅ​វេលាមោ៉ង 4:50 am ថ្ងៃ Tuesday 14th October 2014អត្ថបទ​ដោយ: IMNSJ

        ថ្លែងនៅមុខវិមានរដ្ឋសភាព្រឹកថ្ងៃអង្គារ៍ទី១៤ ខែតុលានាវេលាម៉ោងប្រមាណជាង១០ បន្ទាប់ចេញពីកិច្ច ឆ្លើយបំភ្លឺ
ជាមួយ នឹងគណៈកម្មការទី០៨នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោក អិុត សំហេង បានប្រាប់
ជាសាធារណៈនៅចំពោះអ្នកតំណាងរាស្ត្រ និងសហជីព កម្មកររាប់រយនាក់នោះ ថា លោកឯកភាពទៅនឹងអ្វីដែលលោក
អេង ឆៃអ៊ាង បានមានប្រសាសន៍ជម្រាបជូនដល់បងប្អូនកម្មករ កម្មការិនីនៅទីនេះស្រាប់ ដែលទាក់ទងទៅនឹងរោងចក្រ
ហ៊ុយចៀន លោកលើកឡើងថា ខ្លួនលោកមាន ការព្រួយបារម្មណ៍ទៅនឹងបញ្ហារបស់កម្មករនៅរោងចក្រហ៊ុយចៀន ហើយ
លោកក៏សូមធានាថា អតីត ភាពរបស់បងប្អូនកម្មករ កម្មការិនីរោងចក្រហ៊ុយចៀនមិនបាត់បង់ជាដាច់ខាត មិនមាននរណា
អាចមក បន្លំបងប្អូនបានទេ «ខ្ញុំសូមចូលរួមសម្តែងនូវការព្រួយបារម្ភជាមួយនឹងប្អូន ចែករំលែកនូវការព្រួយបារម្ភ នេះ ប៉ុន្តែ
អ្វីដែលខ្ញុំធានាជាមួយបងប្អូនថា អតីតភាពរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រហ៊ុយចៀន មិនបាត់ជាដាច់ខាត គ្មានអ្នក
ណាអាចបន្លំបងប្អូនបានទេ»
លោកបានបន្ថែមទៀតថា ទោះបីជារោងចក្រ ហ៊ុយចៀន ប្តូរឈ្មោះទៅជារោងចក្រ ចៀន ឡឺ
ថ្មីយ៉ាងណាក៏ដោយ ត្រូវតែគោរពច្បាប់ និងធ្វើទៅតាម ច្បាប់មួយរយភាគរយ ហើយនឹងឱ្យថៅកែរោងចក្រមួយនេះធ្វើកិច្ច
សន្យាជាផ្លូវការមួយក្រសួងនឹងទទួលខុសត្រូវចំពោះកិច្ចសន្យាខាងលើនេះជំនួសឱ្យកម្មករកម្មការិនីដែលបានតវ៉ា។

        ទន្ទឹមនឹងនោះ លោកអិុត សំហេង បានអះអាងទៀតថា ចំណែកឯកម្មករ ដែលត្រូវបានថៅកែរោងចក្រ បញ្ឈប់ពី
ការងារកន្លងមកនេះ ក្រសួងនឹងខិតខំជួយរកដំណោះស្រាយពីបញ្ហានេះជូនកម្មករឱ្យបានចូល បម្រើការងារធម្មតាវិញនៅ
ពេលខាងមុខនេះស្របទៅតាមច្បាប់ស្តីពីការងារ។

       ដោយឡែកទាក់ទងទៅនឹងប្រាក់ឈ្នួល អប្បបរិមារបស់កម្មករ កម្មការិនី រដ្ឋមន្រ្តីក្រសួងរូបនេះបានប្រាប់ កម្មករឱ្យ
ដឹងថា រូបលោកបានទទួលបេសកកម្មពីរាជរដ្ឋាភិបាលក្នុងការរៀបចំចរចាដោះស្រាយពីបញ្ហាប្រាក់ឈ្នួលនេះ។ ទោះបី
ជាយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងការងាររូបនេះពុំបានអះអាងថា ការចរចារ ប្រាក់ខែអប្បបរិមារបស់កម្មករ អាចនឹង
ទទួលបាននូវលទ្ធផលជាផ្លែផ្កាឬមួយយ៉ាងណានោះទេ។ ពីព្រោះលោកលើកឡើងថា អ្នកទាមទារចង់បានច្រើន អ្នកឱ្យ
ចង់បានតិច ហើយការចរចាប្រាក់ឈ្នួល កាលពីថ្ងៃទី១០កន្លងទៅនេះ សម្រេចមិនបានដោយសារតែ មតិនីមួយៗវានៅ
ដាច់ឆ្ងាយពីគ្នាខ្លាំងពេក ដូច្នេះហើយទើបបណ្តាលឱ្យមានការចរចារកដំណោះស្រាយនេះជាថ្មីម្តងទៀតដើម្បីឈានទៅ
ដល់ការ បញ្ចប់វិបត្តិមួយនេះ«អ្វីដែលជាបញ្ហារបស់យើងគឺត្រូវធ្វើយ៉ាងណាជជែកគ្នាពិភាក្សាគ្នារហូតទៅដល់ត្រូវ រ៉ូវគ្នា
ហើយកន្លងមកយើងគិតថា ថ្ងៃទី១០នេះសម្រេចទៅលើបញ្ហាប្រាក់ឈ្នួល ប៉ុន្តែដោយសារថាមតិ មួយនៅដាច់ឆ្ហាយពី

គ្នាពេក អ៊ីចឹងទេ បានក្រសួងបានសម្រេចលើកពេលនៃការសម្រេចប្រាក់ឈ្នួលអប្ប បរិមានេះ សម្រាប់ឆ្នាំ២០១៥ខាង
មុខនេះទៅខែវិច្ឆិការហើយមុននឹងយើងទៅដល់ខែវិច្ឆិកានេះយើងនឹងរៀបចំឱ្យមានការពិភាក្សាជាលក្ខណៈត្រីភាគី.....»

        ការអះអាងពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោក អិុត សំហេងនេះហាក់ដូចជា អូសបន្លាយ
ពេលវេលាក្នុងការតំឡើងប្រាក់ឈ្នួលអប្បបរិមារបស់កម្មករ ឱ្យកន្លងកាន់តែយូរទៅៗដោយ មិនទាន់មានភាពច្បាស់
លាស់នៅឡើយ ទោះយ៉ាងណាយើងចាំមើលថា តើក្រសួងឱ្យអាចធ្វើការងារនេះទៅបានដែរឬទេសម្រាប់ការដំឡើ់ង
ប្រាក់ខែឈ្នួល ដល់កម្មករ ដែលបានចំណាយពេលវេលា ដោយ ហ៊ានលះបង់ជីវិត របស់ខ្លួនដើម្បីប្រាក់ខែសមរម្យនោះ
បានដល់ត្រឹមណា និងឆ្នាំណាអាចសម្រេចបាន ដោយសមរម្យជាវិជ្ជមាន ព្រោះថា ការទាមទាររបស់កម្មករ និងសហជីព
បានធ្វើឡើងឱ្យអស់រយៈពេល ជាច្រើនឆ្នាំមកហើយរហូតមកដល់ពេលនេះ ហើយក៏ជាអាណត្តិទី០៥នៃការដឹកនាំរបស់
គណបក្សប្រជា ជនកម្ពុជាដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com