វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ម៉ាលី ម៉ាលី
កម្មករ​រោងច​ក្រ​ ហ៊ុយ ចៀន សប្បាយ​ចិត្ត​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ធានា​ថា​ដោះស្រាយ​ជូន​ពួក​គេ​​
បង្ហោះ​នៅ​វេលាមោ៉ង 8:50 am ថ្ងៃ Tuesday 14th October 2014អត្ថបទ​ដោយ: IMNSJ

        ការធានាអះអាងពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោកអិត សំហេង កាលពី ព្រឹកថ្ងៃអង្គារ៍
ទី១៤ ខែតុលា បន្ទាប់ពីលោកបញ្ចប់ការសា្រយបំភ្លឺជូនគណៈកម្មការទី៨នៃរដ្ឋសភា និង មុខតំណាងរាស្ត្រគណបក្ស
សង្គ្រោះជាតិ រួចមក រដ្ឋមន្ត្រីរូបនេះបានធ្វើការធានាអះអាងចំពោះមុខកម្ម កររោងចក្រហ៊ុយចៀនយ៉ាងមុតមាំ និងមាន
សង្ឃឹមថា អតីត ភាពរបស់បងប្អូនកម្មករ កម្មការិនីរោងចក្រហ៊ុយចៀនមិនបាត់បង់ជាដាច់ខាត មិនមាននរណាអាចមក
បន្លំបងប្អូនបានទេ«ខ្ញុំសូមចូលរួមសម្តែងនូវការព្រួយបារម្ភជាមួយនឹងប្អូន ចែករំលែកនូវការព្រួយបារម្ភនេះ ប៉ុន្តែដែលខ្ញុំ
ធានាជាមួយបងប្អូនថា អតីតភាពរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រហ៊ុយចៀន មិនបាត់ជាដាច់ខាត គ្មានអ្នកណា
អាចបន្លំបងប្អូនបានទេ
»
លោកបានបន្ថែមទៀតថា ទោះបីជារោងចក្រ ហ៊ុយចៀន ប្តូរឈ្មោះទៅជារោងចក្រ ចៀន ឡឺថ្មី
យ៉ាងណាក៏ដោយ ត្រូវតែគោរពច្បាប់ និងធ្វើទៅតាម ច្បាប់មួយរយភាគរយ ហើយនឹងឱ្យថៅកែរោងចក្រមួយនេះធ្វើកិច្ច
សន្យាជាផ្លូវការមួយក្រសួងនឹងទទួលខុសត្រូវចំពោះកិច្ចសន្យាខាងលើនេះជំនួសឱ្យកម្មករកម្មការិនីដែលបានតវ៉ា។

       ការចេញមកជួបកម្មករ ដោយធានាអះអាងខាងលើនេះ ធ្វើឡើងស្របពេលដែលលោកបានឆ្លើយបំភ្លឺ ជុំវិញបញ្ហា
ប្រាក់ខែកម្មករ និងការបញ្ហាការប្រឈមមួយចំនួនទៀត ក្នុងវិស័យការងារនៅក្នុងប្រទេស កម្ពុជានាពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនោះដោយសារតែការធានាអះអាងថានឹងជួយដោះស្រាយបញ្ហាការងាររបស់កម្មកររោងមក ពីរោងចក្រ
ហ៊ុយចៀន ដែលមានទីតាំងស្ថិតនៅជ្រោយអំពិល សង្កាត់ក្បាលកោះ ខេត្តកណ្តាល បានធ្វើឱ្យកម្មកររាប់រយនាក់មាន
ភាពសប្បាយរីករាយ និងមានសេចក្តីសង្ឃឹមឡើងវិញ នៅក្នុងចំ ណាត់ការខាងលើនេះ។

       កម្មការិនីមកពីរោងចក្រហ៊ុយចៀនជាច្រើននាក់ពួកគេបានលើកឡើងព្រមៗគ្នាថា ពួកគេមានអារម្ភរំ ភើបរីករាយនៅ
ចម្លើយថ្មីរបស់រដ្ឋមន្ត្រីក្រសួងការងារ ជូនដល់ពួកគេពីព្រោះកម្មករជាច្រើនរយនាក់ បានព្យាយាមធ្វើកូដកម្ម ទាមទារតវ៉ា
លក្ខខណ្ឌទៅភាគីរោងចក្រហ៊ុយចៀន ដែលបានប្តូរឈ្មោះទៅចៀនឡឹថ្មី អស់រយៈពេលជាងមួយខែកន្លងមកហើយរហូត
ដល់ថ្ងៃនេះ។ កម្មករបានលើកឡើងថា គ្រប់ស្ថាប័ន អាជ្ញាធរដែលពាក់ព័ន្ធក្នុងបញ្ហាខាងលើ មិនត្រូវបានជួយធ្វើការដោះ
សា្រយសមរម្យណា មួយជូនដល់ពួកគេនោះឡើយ ក្រៅតែពីពួកគេដង្ហែរក្បួននៅតាមផ្លូវស្រែកអង្វរ និងប្រឈមមុខជា
មួយអាជ្ញាធររដ្ឋាភិបាលកម្ពុជា។

         កម្មការិនីមា្នក់ប្រាប់ឱ្យដឹងទៀតថា គ្រាន់តែគេឮដំណឹងថា ដោះស្រាយឱ្យបាននោះ រូបគេស្ទើស្រក់ ទឹកភ្នែកនិយាយ
មិនចេញដោយសារអរខ្លាំងពេក កម្មការិនីម្នាក់នេះ រូបគេនិយាយផងញញឹមញ ញេមផង ដូចជាមានសេចក្តីសង្ឃជឿជាក់
យ៉ាងមុតមាំនៅចំពោះមុខអ្នកការសែតដែលបានសម្ភាសន៍ ប៉ុន្តែទោះយ៉ាងណាកម្មការិនីម្នាក់នេះ គេបានបន្ថែមទៀតថា
អ្វីដែលគេសង្ឃឹមនោះគឺបានកើនឡើត ដល់ទៅ៦០%ឯណោះ បើប្រៀបធៀបទៅនឹងក្តីសង្ឃឹមរបស់គេកាលពីមុនគឺមិន
ដល់៥០ភាគរយផង «សំឡេងកម្មករ»។

        យ៉ាងណាកម្មករមិនទាន់ដឹងថា គណកម្មការទី៨នៃរដ្ឋសភា ដែលមានប្រធានមកពីគណបក្ស សង្គ្រោះជាតិនោះ
អាចជួយធ្វើអន្តរាគមន៍ ទៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាប្រមុខដឹកនាំរដ្ឋាភិបាលបាលដោយកម្រឹត
ណានៅឡើយទេ ប៉ុន្តែពួកគេទាំងអស់បានត្រឡប់ទៅវិញទាំង ទឹកមុខរីករាយសប្បាយញញឹមខុសប្លែកពីលើកមុនៗ
ទោះបីជាពួកគេបានធ្វើកូដកម្មទាមទារ ហាលភ្លៀងហាលក្តៅ តាមដងផ្លូវ ឬមុខស្ថាប័នដែលពាក់ព័ន្ធជាច្រើនលើកច្រើន
សារក៏ដោយ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com