វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ IMNSJ
​​ប្រ​ជា​ព​ល​រ​ដ្ឋ​រ​ង​គ្រោះ​ដី​ធ្លី​ស្រុ​ក​សា​លា​ក្រៅ​ខេ​ត្ត​ប៉ៃ​លិ​ន​៥​នា​ក់​ស​ម្តែ​ង​កា​រ​ព្រួ​យ​បា​រ​ម្ម​ណ៍​ចំ​ពោះ​កា​រ​ឡើ​ង​ស​វ​នា​កា​រ​នៅ​ថ្ងៃ​ទី​១​៧​ដើ​ម្បី​បំ​ភ្លឺ​ក​រ​ណី​រ​ស់​នៅ​លើ​ដី​សា​ធា​រ​ណៈ​​
បង្ហោះ​នៅ​វេលាមោ៉ង 4:04 am ថ្ងៃ Wednesday 15th October 2014អត្ថបទ​ដោយ: ឡាត សាឡាង

  ប្រជាពលរដ្ឋរងគ្រោះដីធ្លីចំនួន៥នាក់ស្ថិតនៅក្នុងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដែលនិងត្រូវឡើ
ងតុលាការនៅថ្ងៃទី១៧ខាងមុខនេះ ដើម្បីឆ្លើយបំភ្លឺករណីជាប់ពាក់ព័ន្ឋនឹងការរស់នៅលើដីសាធារណរបស់របស់រដ្ឋ។ អ្នក
ស្រីក៏ដូចជាជនរងគ្រោះដីធ្លីទាំង៥រូបដែលត្រូវបានតុលាការចោទប្រកាន់នោះគឺមានការភ័យខ្លាចយ៉ាងខ្លាំងទាក់ទងទៅហ្នឹ
ងការហៅឡើងសវនាការជាលើកទី២នេះ ពីព្រោះតែកន្លងមកគាត់មិនបានធ្វើអ្វីខុសផងគ្រាន់តែតស៊ូរឿងដីធ្លីបន្តិចបន្តួចក៏
ត្រូវបានតុលាការចាប់ដាក់ពន្ឋនាគារអស់រយៈពេល៣ខែទាំងអយុត្តិធម៌ ទើបបានតុលាការគេបានដោះលែងឱ្យនៅក្រោឃុំ
មកវិញ ហើយឥឡូវនេះ តុលាការគេបានកោះហៅសាជាថ្មីម្តងទៀត បណ្តាលឱ្យអ្នកស្រី ក៏ដូចជាជនរងគ្រោះទាំងអស់៥
រូប មានការព្រួយបារម្មណ៍ទៅហ្នឹងបញ្ហានេះ។ ជនរងគ្រោះដីធ្លីទាំង៥រូបនោះ គឺមានអ្នកស្រី អោមសំអាត លោក អោមសំ
អុល  លោក ពេជ្រសុធា អ្នកស្រីទួតម៉ាក់ និងអ្នកស្រី ឆាយឆាត ដោយអ្នកទាំង៥រូបនេះត្រូវបានតុលាការចោទប្រកាន់ពីប
ទរំលោភលើដីសាធារណៈ។

  អ្នកស្រីអោមសំអាត បានលើកឡើងថា កន្លងមកអ្នកស្រីត្រូវបានគេចាប់ដាក់ពន្ឋនាគារអស់រយៈពេល៣ខែហើយក៏ត្រូវ
បានគេដោះលែងឱ្យនៅក្រៅឃុំវិញសិន ហើយឱ្យអ្នកស្រីនៅស្ងាមស្ងាត់សិនដើម្បីរងចាំការស៊ើបអង្កេតពីប្រព័ន្ឋតុលាការ
ក៏ប៉ុន្តែ តុលាការគេកោះហៅអ្នកស្រី និង ជនរងគ្រោះ៤ រូបផ្សេងទៀត ឱ្យចូលសវនាការសាជាថ្មីម្តងទៀត ខណៈដែល តុ
លាការគេបានឃើញសកម្មភាពរបស់អ្នកស្រីក៏ដូចជាជនរងគ្រោះទាំងអស់ គាត់បានឡើងមកតវ៉ារឿងដីធ្លីរបស់ពួកគាត់
នៅរាជធានីភ្នំពេញ តាមរយៈការដាក់ញត្តិនៅតាមបណ្តាស្ថាប័នពាក់ព័ន្ឋក្នុងរាជធានីភ្នំពេញ។

  អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីមានការព្រួយបារម្មណ៍នោះ គឺព្រោះតែតុលាការបានចោទប្រកាន់អ្នកស្រីដែលឡើងមក
តវ៉ានៅរាជធានីភ្នំពេញនោះថាជាការញុះញុងដល់ប្រជាពលរដ្ឋឬក៏ដើរបំផុស បំផុលដល់ប្រជាពលរដ្ឋដ៏ទៃផ្សេងទៀតដែ
លមានទំនាស់បញ្ហាដីធ្លីនៅត្រង់ចំណុចដែលគេចាត់ទុក ថាជាដីសាធារណៈឱ្យឡើងមកតវ៉ានៅរាជធានីភ្នំពេញកាលពីរ
មុនរដូវភ្ជំុបិណ្ឌ អ្នកស្រីបានបន្ថែមថាការព្រួយបារម្មណ៍សម្រាប់ប្រជាពលរដ្ឋក្រីក្រនេះគឺជារឿងមួយធម្មតាសម្រាប់ប្រជា
ពលរដ្ឋ
ក្រីក្រ ព្រោះតែកាលពីលើកមុន រូបគាត់មិនបានមានកំហុសណាមួយដែលធ្ងនធ្ងរនិងត្រូវតុលាការចាប់ផង បែរជា
តុលា
ការចាប់ឃុំខ្លួនគាត់អស់រយៈពេលដល់ទៅជាង៣ខែ។

  ក្រៅពីរឿងរ៉ាវដែលអ្នកស្រីបានសម្តែងការព្រួយបារម្មណ៍នោះមក អ្នកស្រីបានលើកឡើងផងដែរថា«កាលពីប្រជាពល
រដ្ឋរបស់អ្នកស្រីបានឡើងមកតវ៉ានៅរាជធានីភ្នំពេញកាលពីមុនរដូវបុណ្យភ្ជុំបិណ្ឌនោះ សហគមន៍និងប្រជាពុទ្ឋបរិស័ទ្ឋរ
ងគ្រោះរបស់អ្នកស្រីមានការអត់ឃ្លាននិងមានការខ្វះខាតយ៉ាងខ្លាំង ហើយពេលនោះ តំណាងគណបក្សសង្គ្រោះជាតិ
បានយកអំណោយបន្តិចបន្តួចទៅចែកបងប្អូនប្រជាពលរដ្ឋរងគ្រោះដីធ្លីដែលស្នាក់នៅវត្តចាស់ជាបណ្តោះអាសន្ន  ពួក
គាត់ទាំងអស់គ្នាក៏ព្រមទទួលយក ក៏ប៉ុន្តែការទទួលយកនៅអំណោយពីតំណាងគណបក្សសង្រ្គោះជាតិនោះត្រូវបានតុ
លាការគេចោទប្រកាន់អ្នកស្រីក៏ដូចជាជនរងគ្រោះដ៏ទៃផ្សេងទៀតថា មានការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោ
បាយ ក៏ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថាមូលហេតុដែលអ្នកស្រីទទួលយក គឺព្រោះតែក្រពះកាលនោះវាអត់ឃ្លានពេកហើយ
ក៏មិនមែនប្រកាន់ខាងនិន្នាការនយោបាយបក្សណាមួយនោះទេ គឺព្រោះតែមិនមានរបស់របរគ្រប់គ្រាន់សម្រាប់ទទួល
ទានប្រចាំថ្ងៃ ទើបព្រមទទួលយក»។  ក្រោយមកខាងតុលាការគេបានថតរូបថតផ្តិតទុកគ្រាដែលអ្នកស្រីព្រមទទួលយ
កអំណោយទាំងនោះ ហើយចោទថាមានការជាប់ពាក់ព័ន្ឋជាមួយនិងគណបក្សនយោបាយតែម្តងទៅ។

  ជាចុងក្រោយអ្នកស្រី អោមសំអាតជាស្រ្តីរងគ្រោះម្នាក់ក្នុងចំណោមស្រ្តីរងគ្រោះទាំង៥រូបនោះបានធ្វើការសំណុំពរទៅ
ដល់មន្រ្តីនៃអង្គការក្នុងនិងក្រៅប្រទេសនិងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសនោះគឺស្ថាប័នពាក់ព័ន្ឋទាំងអស់ឱ្យជួយអ្ន
កស្រីក្នុងការដែលអ្នកស្រីមិនបានធ្វើខុសអ្វីសោះ ហើយត្រូវតុលាការគេកោះហៅឱ្យចូលសវនាការ ដើម្បីបំភ្លឺករណីអ្នក
ស្រីទៅរស់នៅលើដីសាធារណៈ  ជួយរកយុត្តិធម៌ជូនដល់អ្នកស្រី  និងសហគមន៍របស់អ្នកស្រី ដែលកំពុងតែរងនៅកា
ររំលោភបំពានពីសំណាក់មន្រ្តីមានអំណាចនៅកម្ពុជា ចំណែកគ្រួសាររបស់អ្នកស្រីក៏កំពុងតែទទួលរងនៅការបៀតបៀ
នជម្ងឺប្រចាំកាយជាខ្លាំង។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com