វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព្រះ​ស​ង្ឃ​និ​ង​អ​​ង្គ​កា​រ​ស​​ង្គ​ម​ស៊ី​វិ​ល​រួ​ម​ជា​មួ​យ​ប្រ​ជា​ព​ល​រ​ដ្ឋ​អ្ន​ក​មា​ន​ជ​ម្លោះ​ដី​ធ្លី​គ្រោ​ង​ធ្វើ​ស​មា​ធិ​នៅ​មុ​ខ​ព​ន្ឋ​នា​គា​រ​ព្រៃ​ស​រ​នៅ​ថ្ងៃ​ស្អែ​ក​ទា​ម​ទា​រ​ឱ្យ​មាន​​កា​រ​ដោះ​លែ​ង​ជ​ន​ជា​ប់​ចោ​​ទ​ទាំ​ង​១​៥​​រូ​ប​​
បង្ហោះ​នៅ​វេលាមោ៉ង 3:25 am ថ្ងៃ Saturday 15th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

ព្រះសង្ឃនិងអង្គការសង្គមស៊ីវិលរួមជាមួយប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីមានគម្រោងដើម្បីទៅធ្វើសមាធិនៅ
មុខមណ្ឌល់កែប្រែ ពន្ឋនាគារព្រៃសរ នៅព្រឹកថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកាឆ្នាំ២០១៤នៅវេលាម៉ោង៨:៣០នាទីព្រឹ
កស្អែកនេះ។  ពិធីសមាធិដែលរៀបចំដោយព្រះសង្ឃនិងអង្គការសង្គមស៊ីវិលក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើន
ធ្វើនេះក្នុងគោលបំណងដើម្បីឱ្យមានការដោះលែងព្រះសង្ឃនិងសកម្មជនអ្នកការពារដីធ្លីរួមជាមួយនិងសកម្មជ
នគណបក្សសង្គ្រោះជាតិទាំងអស់១៥រូបដែលត្រូវបានធ្វើការចាប់ខ្លួនកាលពីថ្ងៃទី១១ ១២ ១៣ខែវិច្ឆិកាកន្លង
ទៅនេះ។

ការធ្វើសមាធិនៅមុខមណ្ឌលកែប្រែពន្ឋនាគារព្រៃសរនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនព្រះសង្ឃនិងប្រជា
ពលរដ្ឋអ្នកមានជម្លោះដីធ្លីរួមជាមួយនិងអ្នកនយោបាយរយៈពេលតែ៣ថ្ងៃ អស់១៥នាក់រួចមក   ព្រះសង្ឃនិង
អង្គការសង្គមស៊ីវិលរួមជាមួយនិងប្រជាពលរដ្ឋជាច្រើនដែលជាអ្នកមានជម្លោះដីធ្លីក៏ដូចជាប្រជាពលរដ្ឋខ្មែរបា
នធ្វើការតវ៉ាទាមទារដើម្បីឱ្យមានការដោះលែងសកម្មជននិងព្រះសង្ឃដែលត្រូវបានអាជ្ញាធរចាប់ខ្លួនក៏ប៉ុន្តែកា
រតវ៉ាទាមទាររបស់អ្នកទាំងនោះមិនទទួលបានជោគេជ័យនោះទេ។   ជាក់ស្តែងកាលពីថ្ងៃទី១២ខែវិច្ឆិកាកន្លង
ទៅនេះប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់និងសហគមន៍បុរីកីឡារួមជាមួយនិងព្រះសង្ឃ
ជាដើមបានធ្វើការតវ៉ាទាមទារឱ្យមានការដោះលែងប៉ុន្តែការតវ៉ានោះ  បែរជាត្រូវបានតុលាការធ្វើការចោទប្រ
កាន់ពីបទបិទផ្លូវបង្កឱ្យស្ទះចរាចរណ៍ផ្លូវគោគទៅវិញ ដោយមានស្ថានទម្ងន់ទោសនិងបានសម្រេចធ្វើការឃុំខ្លួ
នរយៈពេល១ឆ្នាំ ពិន័យជាប្រាក់រៀល១លានរៀល។

គួរបញ្ជាក់ថា កន្លងមកការចាប់ខ្លួនរបស់សកម្មជនតវ៉ាដីធ្លីសហគមន៍បឹងកក់ទាំង៧រូបត្រូវបានតុលាការធ្វើកា
រចា ប់ខ្លួនកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៤កន្លងទៅនេះក្រុមសមត្ថកិច្ចជាច្រើនរយនាក់បានធ្វើការឃាត់ខ្លួ
នតំណាងសហគមន៍បឹងកក់អ្នកស្រីទេពវន្នី និងសកម្មជនដីធ្លីចំនួន៦រូបផ្សេងទៀតនៅក្នុងហេតុការណ៍តវ៉ា។
សកម្មជនដែលត្រូវចាប់ខ្លួននោះរួមមានអ្នកស្រីគង់ចន្ថា បូរឆវីផាន់ ឈុនរ៉េត សុងស្រីលាភ ង៉ែតឃុន នងស្រេ
ង ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ាទាំងនោះបានធ្វើការបិទផ្លូវនៅម៉ោងម្រមាណជា១០ព្រឹកក្រោ
យពេលដែលមិនមានដំណោះស្រាយសម្រាប់ការតវ៉ារបស់ពួកគេនៅមុខសាលាក្រុងភ្នំពេញកាលពីព្រឹកថ្ងៃច័
ន្ទទី១០ខែវិច្ឆិកាឆ្នាំ២០១៤។

ការចាប់ខ្លួនរបស់អ្នកតវ៉ាជាមួយនិងអាជ្ញាធរក្រុងដើម្បីឱ្យមានដំណោះស្រាយសម្រាប់ពួកគាត់បន្ទាប់ពីទីលំនៅ
របស់អ្នកទាំងនោះត្រូវបានលិចលង់អស់ជាច្រើនថ្ងៃដោយក្រុមអ្នកតវ៉ាទាំងនោះបានចោទប្រកាន់សាលាក្រុងភ្នំ
ពេញថាបានបិទរន់លូនៅក្នុងសហគមន៍បឹងកក់ស្ទើរគ្រប់កន្លែង ដើម្បីបង្ហូទឹកចូលសហគមន៍របស់ពួកគេធ្វើឱ្យ
មានការលិចលង់យ៉ាងខ្លាំង។

បន្ទាប់មកនៅព្រឹកថ្ងៃទី ១២  ខែវិច្ឆិកា ឆ្នាំ២០១៤  សកម្មជនតវ៉ាដីធ្លីទាំង៧រូបនោះត្រូវបានអាជ្ញាធរសាលារាជ
ធានី ភ្នំពេញបញ្ជូនឡើងតុលាការ ក៏ប៉ុន្តែអុឡុងពេលតុលាការកំពុងតែធ្វើការកាត់ក្តីជនជាប់ចោទទាំង៧រូបនោះ
សកម្ម ជនតវ៉ាដីធ្លីជាច្រើនរយនាក់ទៀតបានបន្តធ្វើការតវ៉ានៅមុខតុលាកាសាលាក្រុងភ្នំពេញ ខណៈដែលពួក
សកម្មជនតវ៉ាទាំងនោះកំពុងតែធ្វើការតវ៉ាត្រូវបានអាជ្ញាធរធ្វើការចាប់ខ្លួនអ្នកទាំងនោះ៤រូបបន្ថែមទៀតក្នុងនោះ
មានព្រះសង្ឃមួយព្រះអង្គទៀតផងដែរកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ដោយតុលាការបានធ្វើការកាត់ទោសស
ម្រេចធ្វើការឃុំខ្លួនសកម្មជនតវ៉ាដីធ្លីទាំង១១រូបនោះឱ្យជាប់ពន្ឋនាគារក្នុង១នាក់រយៈពេល១ឆ្នាំនិងពិន័យជាប្រា
ក់រៀលក្នុង១នាក់១លានរៀល ពិបទបិទផ្លូវបង្កឱ្យមានការកកស្ទុះចរាចរណ៍។

ជាមួយគ្នានោះដែរការចាប់ខ្លួនរបស់ក្រុមការងារគណបក្សសង្រ្គោះជាតិនិងសកម្មជនរបស់គណបក្សសង្រ្គោះជា
តិដូចគ្នាផងដែរ ដូចជាលោកមៀច  សុវណ្ណារ៉ាប្រធាននាយកដ្ឋានព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សស
ង្គ្រោះជាតិនិងជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិលេខរៀងទី៣នៃខេត្តបន្ទាយមានជ័យត្រូវបានកម្លាំង
អាជ្ញាធររាជធានីភ្នំពេញធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការក្រុងនៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី១១
ខែវិច្ឆិកា ឆ្នាំ២០១៤នៅក្បែរមន្ទីរពេទ្យព្រះអង្គឌួងជិតវត្តភ្នំ ខណៈដែលប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរូប
នេះកំពុងតែធ្វើដំណើរតាមដងផ្លូវ។

ក្រោយពីការចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការរាជធានីលោកមៀចសុវណ្ណារ៉ាត្រូវបានកងកម្លាំងអាជ្ញាធរមានសម
ត្ថកិច្ចបញ្ជូនខ្លួនលោកទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាបន្តទៀត នៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់ដើម្បី
បើកសវនាកាត់ក្តីពាក់ព័ន្ធទៅករណីប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមអ្នកតវ៉ា និងកងកម្លំាងចម្រុះរបស់រដ្ឋាភិបា
លនៅត្រង់ចំណុចស្ពាននាគក្បែរវត្តភ្នំ កាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤កន្លងទៅនេះ។លោកមៀចសុវណ្ណា
រ៉ាប្រធាននាយកដ្ឋានព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិរូបនេះត្រូវបានតុលាការសម្រចធ្វើ
ការឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃទី១១ខែវិច្ឆិកាកន្លងទៅនេះ។

ករណីចាប់ប្រធាននាយកដ្ឋានប្រព័ន្ឋផ្សព្វផ្សាយរបស់គណបក្សសង្រ្គោះជាតិរូបនេះបើតាមមជ្ឈដ្ឋានជាច្រើនបា
នលើកឡើងជាមួយគ្នានេះថាមូលហេតុដែលឈានទៅដល់ការចាប់ឃាត់ខ្លួន  លោកមៀច សុវណ្ណារ៉ាដាក់ពន្ធ
នាគារដោយអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញ ធ្វើឡើងស្របពេលដែលគណបក្សឈ្នះឆោ្នតទាំងពីរកំពុងតែជួប
ចរចាគ្នាលើកកិច្ចការពិភាក្សាពីបញ្ហាកំណែទម្រង់នៃការគណៈកម្មការជាតិ រៀបចំការបោះឆ្នោត ដែលហៅកា
ត់ថាគជប អាចទំនងជាការដាក់សម្ពាធមកលើនយោបាយរបស់គណបក្សសង្គ្រោះជាតិផងដែរ។

បន្ទាប់មកនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៤យុវជនគណបក្សសង្គ្រោះជាតិមួយរូបទៀតគឺលោក ទេពណារិន្ទត្រូវ
បានតុលាការចាប់ឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដោយតុលាការបានចោ
ទលោក ទេពណារិន្ទ ពីបទពាក់ព័ន្ធករណីធ្វើកុបកម្មប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោសនិ
ងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តទៅនាទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥កក្ក
ដា ឆ្នាំ ២០១៤កន្លងទៅនេះ។

ការចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិលោកទេពណារិន្ទធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញបានចាប់ឃា
ត់ខ្លួនពលរដ្ឋរងគ្រោះដីធ្លីតវ៉ាជាច្រើននាក់ ព្រះសង្ឃបីអង្គ និងប្រធាននាយកដ្ឋានព័ត៌មាន និងជាប្រធានក្រុមកា
រងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យលោក មាជសុវណ្ណារ៉ាកាលពីប៉ុន្មានថ្ងៃមុននេះដោយអ្នក
ទាំងនោះត្រូវបានតុលាការក្រុងចោទប្រកាន់ពីបទប្រឆាំងរាជការ សាធារណៈ  និងករណីអំពើហិង្សានៅត្រង់ចំ
ណុចស្ពាននាគសួនទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំកាលពី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ។

ការចាប់ខ្លួនយុវជនគណបក្សសង្គ្រោះជាតិលោកទេព ណារិន្ទ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញបានចាប់ឃា
ត់ខ្លួនពលរដ្ឋរងគ្រោះដីធ្លីតវ៉ាជាច្រើននាក់  ព្រះសង្ឃបីអង្គនិងប្រធាននាយកដ្ឋានព័ត៌មាននិងជាប្រធានក្រុមការ
ងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យលោកមាជ សុវណ្ណារ៉ាកាលពីប៉ុន្មានថ្ងៃមុននេះដោយអ្នកទាំ
ងនោះត្រូវបានតុលាការក្រុងចោទប្រកាន់ពីបទប្រឆាំងរាជការ សាធារណៈ និងករណីអំពើហិង្សានៅត្រង់ចំណុច
ស្ពាននាគសួនទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំកាលពីថ្ងៃទី១៥ ខែកក្កដា។ ប៉ុន្តែបើតាមវិទ្យុអាស៊ីសេរីបានផ្សាយ
កន្លងមកនេះបានឱ្យដឹងថា  មូលហេតុដែលនាំឲ្យមានការចាប់ និងឃុំខ្លួននេះដោយសារតែ លោក ទេព ណារិន ខកខានមិនបានចូលបង្ហាញខ្លួនតាមដីការបស់តុលាការកន្លងមក។

មានយុវជនគណបក្សសង្គ្រោះជាតិចំនួនបីរួបហើយដែលត្រូវបានអាជ្ញាធរចាប់បញ្ជូនខ្លួនទៅកាន់តុលាការសា
លាដំបូងរាជធានីភ្នំពេញដើម្បីបើកសវនាការលើសំណុំរឿងដូចគ្នានេះដែរ។ យុវជនទាំងបីនាក់ ដែលត្រូវបាន
តុលាការចេញដីការកោះហៅ និងចាប់ខ្លួននោះរួមមានលោក ទេព ណារិន លោក សាន សីហៈ និងលោក អា
ន បឋម យុវជនទាំងបីនាក់សុទ្ធតែបានជាប់ពាក់ព័ន្ធនឹងការប្រើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១
៥កក្កដា ឆ្នាំ២០១៤ត្រង់ចំណុចស្ពាននាគក្បែរវត្តភ្នំ។

ទោះបីជាយ៉ាងណាក៏ដោយការចាប់ឃាត់ខ្លួនរួចបញ្ជូនទៅដាក់ពន្ធនាគារព្រៃសពីសំណាក់តុលាការក្រុងភ្នំពេ
ញ ត្រូវបានគេមើលឃើញថា ការធ្វើនេះក្នុងរួបភាពនយោបាយរវាងគណបក្សធំៗទាំងពីរដែលកំពុងតែចរចា
គ្នាពីបញ្ហាគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលនេះមិនទាន់ត្រូវបានសម្រេចនៅឡើយ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com