វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព្រះ​ស​ង្ឃ​និ​ង​ប្រ​ជា​ព​​ល​រ​ដ្ឋ​ធ្វើ​ពិ​ធី​ស​មា​ធិ​មុ​​ខ​ព​ន្ឋ​នា​គា​រ​ព្រៃ​ស​រ​​ រូដោយៈ ហេង ស្រស់
​ព្រះ​ស​ង្ឃ​និ​ង​ប្រ​ជា​ព​​ល​រ​ដ្ឋ​ធ្វើ​ពិ​ធី​ស​មា​ធិ​មុ​​ខ​ព​ន្ឋ​នា​គា​រ​ព្រៃ​ស​រ​​ទា​ម​ទា​រ​ឱ្យ​មា​ន​កា​រ​ដោះ​លែ​ង​ជ​ន​​ជា​ប់​ចោ​ទ​​ទាំ​​ង​១​៧​រូ​​ប​​
បង្ហោះ​នៅ​វេលាមោ៉ង 1:39 am ថ្ងៃ Sunday 16th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

ព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណជា២០០អង្គនាក់បានប្រមូលផ្តុំគ្នានៅមុខពន្ឋនាគារព្រៃសរស្ថិតក្នុងសង្កាត់
ព្រៃសរខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញដើម្បីទាមទារឱ្យមានការដោះលែងព្រះសង្ឃ  សកម្មជនការពារដី
ធ្លីនិងសក ម្មជនរបស់គណបក្សដែលត្រូវបានតុលាការធ្វើការឃុំខ្លួនក្រោមរូបភាពនយោបាយទាំង១៧ រូបនៅ
ព្រឹកថ្ងៃអាទិត្យទី ១៦ ខែវិច្ឆកាឆ្នាំ២០១៤នេះ។ ការធ្វើពិធីស្មឹងស្មាតនេះធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនដល់
ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរនៃរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជន
កម្ពុជា។

បន្ទាប់ពីមានការចាប់ខ្លូនជាបន្តបន្ទាប់មកលើព្រះសង្ឃ និងសកម្មជនការពារដីធ្លីក៏ដូចជាសកម្មជនរបស់គណ
បក្សប្រឆាំងរួចមកព្រះសង្ឃនិងប្រជាពលរដ្ឋធ្លាប់បានធ្វើការតវ៉ានៅតាមបណ្តាស្ថាប័នពាក់ព័ន្ឋជាច្រើនផងដែរ
ដើម្បីឱ្យ មានការដោះលែងដូចជារដ្ឋសភាជាតិជាដើម មិនតែប៉ុណ្ណោះក្រោយពីមានការចាប់ខ្លួននិងបញ្ចូនទៅ
ពន្ឋនាគារដើ ម្បីធ្វើការឃុំខ្លួននោះ  អង្គការក្រៅរដ្ឋាភិបាលជាច្រើនក៏បានសេចក្តីថ្លែង ការនិងលិខិតថ្កោលទោ
សចំពោះការចាប់ខ្លួនមកលើប្រជាពលរដ្ឋខ្មែរ ដោយសារតែទាំងអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរបា
នលើកឡើងនិងអះ អាងថា ការប្រព្រឹត្តទង្វើរបស់រាជរដ្ឋាភិបាលកម្ពុជាមិនបានធ្វើឱ្យចំទៅតាមនីតិវិធីច្បាប់។

មុនពេលធ្វើសមាធិប្រជាពលរដ្ឋដែលបានធ្វើដំណើរទៅដល់ទីនោះពួកគាត់ទាំងអស់គ្នាបានឈរស្រែកទាមទារ
ឱ្យ តុលាការធ្វើការដោះលែងនៅជនជាប់ចោទទាំង១៧រូបដែលត្រូវបានចាប់ខ្លួនរយៈពេលថ្មីៗមកនេះ  ជាមួយ
គ្នានោះ យើងឃើញមានប្រជាពលរដ្ឋសហគមន៍ការពារដីធ្លីទាំងនោះ បានច្រៀងជាចម្រៀងរៀបរាប់អំពីក្តីទុកលំ
បាក់របស់ពួកគាត់ក៏ដូចជាការបង្ហាញដល់តុលាការដែលធ្វើការចាប់ឃុំខ្លួនដល់សាច់ញាតិនិងសកម្មជនឬជនជា
ប់ចោទទាំង នោះថាជាការចាប់ឃុំខ្លួនយ៉ាងអយុត្តិធម៌ពីសំណាក់តុលាការសាលាដំបូងរាជធានីភ្នំពេញ។

ចំពោះការចាប់ឃុំខ្លួនដល់សកម្មជនដីធ្លីព្រះសង្ឃនិងសកម្មជនគណបក្សនេះ មន្រ្តីស៊ើបអង្កេតសិទ្ឋិមនុស្សរបស់
អង្គការលីការដូបានឱ្យដឹងថា វាមិនមានរឿងអ្វីដែលតុលាការត្រូវចាប់នោះទេ ដោយសារតែពួកគាត់ទាំងអស់គ្នា
មិ នមានកំហុសណាមួយដែលតុលាការ គួរនិងត្រូវធ្វើការចាប់ខ្លួនដាក់ឃុំរហូតដល់ទៅ១ឆ្នាំនិងពិន័យជាប្រាក់១
លានរៀលទាល់តែសោះ មន្រ្តីស៊ើបអង្កេតសិទ្ឋិមនុស្សរូបនេះលើកឡើងថា កន្លងមកដែលអាជ្ញាធរសាលារាជធា
នីភ្នំពេ ញធ្វើការចាប់ខ្លួនដល់សកម្មជនការពារដីធ្លី ដោយគ្រាន់តែពួកគាត់តវ៉ាដើម្បីឱ្យមានការដោះស្រាយបញ្ហា
ទឹកលិច លង់ដល់លំនៅដ្ឋានរបស់ពួកគាត់នោះ  ហើយធ្វើការចាប់ខ្លួន  វាមិនមែនជាការល្អសម្រាប់អាជ្ញាធរទាំង
នោះចាប់ទេ ប៉ុន្តែផ្ទុយទៅវិញ  លោកបានបញ្ជាក់ប្រាប់ថា អាជ្ញាធរទាំងនោះគួរណាតែដោះស្រាយជូនដល់ប្រជា
ពលរដ្ឋឱ្យបាន ទើបជាការល្អ ហើយក៏ជាកតព្វកិច្ចរបស់អាជ្ញាធរដែលត្រូវធ្វើផងដែរ«យើងឃើញហើយថាការចា
ប់ខ្លួនរបស់អ្នកទាំងអស់នេះវាអត់មានបទល្មើលអ្វីដែលត្រូវចាប់នោះទេ អ្វីដែលសំខាន់គឺអាជ្ញាធរទេដែលត្រូវទទួ
លខុសត្រូវក្នុងការ ដោះស្រាយជូនដល់ប្រជាពលរដ្ឋ
»។

មន្រ្តីស៊ើបអង្កេតសិទ្ឋមនុស្សរបស់អង្គការលីកាដូរូបនេះបានឱ្យដឹងថា មន្រ្តីអាជ្ញាធរនៃរាជរដ្ឋាភិបាលទាំងអស់ដែ
ល ជាស្ថាប័នពាក់ព័ន្ឋគួរណាតែដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលជួបនៅផលលំបាក  លោកបានឱ្យដឹងបន្ត
ថា ប្រសិនណាបើអាជ្ញាធរទាំងនោះមិនដោះស្រាយជូនដល់ប្រជាពលរដ្ឋ  ហើយកាន់តែទុកបណ្តែតបណ្តោយឱ្យ
ពលរដ្ឋ ទាំងនោះរងទុកលំបាក  ចំណែកជំងឺរាំរៃរបស់ប្រជាពលរដ្ឋចំពោះបញ្ហាដីធ្លីក្តីនិងបញ្ហាទឹកលិចបែបនេះក្តី
តទៅមុខទៀតបញ្ហារបស់ប្រជាពលរដ្ឋក៏កាន់តែរីកធំទៅៗលោកបានឱ្យដឹងទៀតថា ប្រសិនណាបើអាជ្ញាធរទាំង
នោះពិតជាមិនដោះស្រាយជូនដល់ប្រជាពលរដ្ឋបែបនេះនោះវាពិតជាបង្ហាញឱ្យឃើញនៅការមិនមានឆន្ទះជួយដ
ល់ស្រាយជូនដល់ប្រជាពលរដ្ឋកាន់តែខ្លាំង «ហើយលោកបើបណ្តែតបណ្តោយទុកឱ្យប្រជាពលរដ្ឋរងផលលំបាក
ប្រជាពលរដ្ឋចូលរួមតវ៉ាហើយកាន់តែចាប់ខ្លួនបន្ថែមទៀតយើងយកវិធីសាស្រ្តនៃការចាប់ខ្លួនដើម្បីធ្វើការបន្តុកប
ង្អាក់គឺជាការ  គម្រាមគំហែង  បំផិតបំភ័យបំបាកស្មារតីរបស់ប្រជាពលរដ្ឋ  គ្រាន់តែតវ៉ាទាក់ទងទៅនឹងប្រព័ន្ឋសុខ
ភាពដែលអានេះ នៅប្រទេសគេ គេមិនដែលធ្វើបែបនេះទេ
»។

ទោះយ៉ាងណាជុំវិញបញ្ហាដែលប្រជាពលរដ្ឋបានចូលរួមដើម្បីធ្វើការតវ៉ាទាមទារនៅមុខពន្ឋនាគារព្រៃសរដើម្បី
សុំឱ្យមានការដោះលែងដល់សកម្មជន ព្រះសង្ឃនិងសកម្មជនរបស់គណបក្សនោះ លោកអ៊ុំសំអាតបានឱ្យដឹង
ថាវាជារឿងមួយដែលបង្ហាញថាបណ្តាប្រទេសទាំងអស់នៅលើពិភពលោកមិនបានធ្វើដូចជាកម្ពុជានោះទេលោ
កបានប្រាប់បញ្ជាក់បន្តថា អ្វីដែលសំខាន់ជាងនេះទៅទៀត វាពិតជាសបញ្ជាក់ប្រាប់ដល់ពលរដ្ឋទូទៅនិងបណ្តា
ប្រទេសទាំងអស់ថា កម្ពុជាគឺជាប្រទេ សមួយដែលមិនមានការគោរពសិទ្ឋិមនុស្ស ហើយចំណែកប្រព័ន្ឋតុលាកា
រនោះវិញក៏មិនមានឯករាជ្យភាពនោះទេ នេះហើយគឺជាការតវ៉ាដ៏ស្វិតស្វាញរបស់ប្រជាពលរដ្ឋ«យើងឃើញហើ
យថាប្រជាពលរដ្ឋដែលមកមុខពន្ឋនាគារបែបនេះវាមិនដែលមាននោះទេនៅលើពិភពលោក។នៅលើពិភពលោ
កវាអត់ដែលមាននោះទេ មានតែប្រទេសកម្ពុជាតែមួយគត់ ចឹងបង្ហាញពីភាពតុលាការមិនឯករាជ្យពីព្រោះថាបើ
តុលាការមានភាពយុត្តិធម៌មិនមែនកាត់ក្តីឱ្យជាប់  ពន្ឋនាគាររហូតដល់ប្រជាពលរដ្ឋមកឈរនៅមុខពន្ឋនាគារបែ
បនេះនោះទេ
»។

ទោះយ៉ាងណាលោកអ៊ុំ សំអាតបានលើកឡើងថា លោកសុំស្នើដល់តុលាការនិងរដ្ឋាភិបាលកម្ពុជាគួរណាតែធ្វើ
ការ ដោះលែងដល់ប្រជាពលរដ្ឋដែលកំពុងតែធ្វើការឃុំខ្លួននេះឱ្យបានឆាប់ ចំណែកអាជ្ញាធរទាំងអស់គួរណាតែ
ធ្វើការដោះលែងដល់ប្រជាពលរដ្ឋដូចគ្នានិងត្រូវតែធ្វើការដោះស្រាយជូនដល់ប្រជាពលរដ្ឋ បើទោះណាជាបញ្ហា
របស់ប្រ ជាពលរដ្ឋនោះជាបញ្ហាដីធ្លីក្តី ឬមួយក៏ជាបញ្ហាប្រឈមទៅនឹងសុខភាពរបស់ប្រជាពលរដ្ឋ អាជ្ញាធរមូល
ដ្ឋានឬក្នុងតំបន់គួរណាតែដោះស្រាយឱ្យបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន«ខ្ញុំគិតថាតុលាការត្រូវតែធ្វើការដោះ
លែងដល់ប្រ ជាពលរដ្ឋទាំងអស់នេះឱ្យមានសេរីភាព ហើយអាជ្ញាធរគួរណាតែដោះស្រាយបញ្ហាដីធ្លីនិងបញ្ហារប
ស់ប្រជាពលរដ្ឋ ដែលទាមទារនេះ វាគួរណាតែល្អទៅតាមផ្លូវច្បាប់
»។

ទាក់ទងនឹងបញ្ហាខាងលើនេះ  លោកបានប្រាប់ថាប្រសិនបើអាជ្ញាធរនៃរាជរដ្ឋាភិបាលទាំងអស់ដែលនៅតែចាប់
ខ្លួនដល់ប្រជាពលរដ្ឋដែលតែងតែធ្វើការតវ៉ាដើម្បិសិទ្ឋិសេរីភាពរបស់ប្រជាពលរដ្ឋពួកគាត់ហើយមិនមានដំណោះ
ស្រាយអាជ្ញាធរទាំងនោះនៅតែបន្តធ្វើការគម្រាមគំហែងដល់ប្រជាពលរដ្ឋជាបន្តទៀត ហើយបើអាជ្ញាធរទាំងអស់
នៅ តែបន្តអនុវត្តន៍ក្នុងការចាប់ខ្លួនដល់ប្រជាពលរដ្ឋដើម្បីជាដំណោះស្រាយនោះ  វាពិតជាបង្ហាញដល់ប្រជាពល
រដ្ឋទូ ទៅថា នេះគឺជាការមិនអនុវត្តន៍នៅលិទ្ឋិប្រជាធិបតេយ្យនៅក្នុងប្រទេស ដែលវាកាន់តែបង្ហាញដល់បណ្តាប្រ
ទេសដែលជាហត្ថលេខីទាំងអស់ថា កម្ពុជាមិនមានលិទ្ឋិប្រជាធិបតេយ្យហើយលិទ្ឋិប្រជាធិបតេយ្យដែលកម្ពុជាធ្លា
ប់អួតនោះ  វាគ្រាន់តែជាការអួតដល់បណ្តាប្រទេសតែប៉ុណ្ណោះតែធាតុពិតក្នុងផ្ទៃក្នុងមិនមានទាល់តែសោះ«ហើ
យបើសិនជានៅតែអនុវត្តន៍ការចាប់ខ្លួនដើម្បីជាដំណោះស្រាយ ដើម្បីធ្វើការគម្រាមគំហែងដើម្បីបំបែកបំបាក់ដ
ល់ប្រជាពលរដ្ឋ នោះប្រទេសកម្ពុជាមិនមែនជាប្រទេសដែលកាន់លិទ្ឋិប្រជាធិបតេយ្យនិងគោរពសិទ្ឋិមនុស្សនោះ
ទេ
»៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com