វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ចៀ​ន​ឡឹ​ប្រ​មូ​ល​ផ្តុំ​គ្នា​មុ​ខ​រ​ដ្ឋ​ស​ភា រូបដោយៈ ហេង ស្រស់
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ចៀ​ន​ឡឹ​ប្រ​មូ​ល​ផ្តុំ​គ្នា​មុ​ខ​រ​ដ្ឋ​ស​ភា​ទា​ម​ទា​រ​ឱ្យ​ជួ​យ​ព​ន្លឿ​ន​ដោះ​ស្រា​យ​ប្រា​ក់​ពី​អ​តី​ត​ភា​ព​​
បង្ហោះ​នៅ​វេលាមោ៉ង 1:25 am ថ្ងៃ Monday 17th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

កម្មកររោងចក្រចៀនឡឹប្រមាណជា១០០នាក់បានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភាជាតិដើម្បីទាមទារឱ្យរដ្ឋស
ភាជួយពន្លឿនក្នុងការជួយដោះស្រាយប្រាក់ពីអតីតភាពជូនដល់កម្មករនៅព្រឹកថ្ងៃច័ន្ទទី១៧ ខែ វិច្ឆិកាឆ្នាំ២០១
៤នេះ។ ការធ្វើការតវ៉ាទាមទារនៅមុខរដ្ឋសភាជាតិ ដើម្បីសុំឱ្យរដ្ឋសភាដែលមានគណៈកម្មការជំនាញជួយអន្ត
រាគមន៍ដោះ ស្រាយបញ្ហាប្រាក់ពីអតីតភាពជូនដល់ពួកគាត់ ដោយសារតែការទាមទារនេះធ្វើឡើងអស់រយៈពេ
លជាងពីរខែទៅហើយក៏ប៉ុន្តែពួកកម្មករទាំងនោះបានអះអាងថា មិនទាន់បានដោះស្រាយសម្រាប់កម្មករពួកគា
ត់ដែលបានធ្វើការត វ៉ាទាមទារនៅឡើយទេ។

ស្ត្រីជាកម្មករម្នាក់បានឱ្យដឹងថា ការធ្វើកូដកម្មក្នុងថ្ងៃនេះ គឺដើម្បីធ្វើការតវ៉ាទាមទារឱ្យក្រុមហ៊ុនរោងចក្រធ្វើការ
បើកប្រាក់ពីអតីតភាពជូនដល់កម្មករពួកគាត់ ដោយសារតែការធ្វើកូដកម្មនេះធ្វើឡើងអស់រយៈពេលរហូតដល់
ជាង២ខែទៅហើយដើម្បីឱ្យមានដំណោះស្រាយ តែលទ្ឋផលនៅតែមិនមានដំណោះស្រាយដ៏ដែល ស្រ្តីជាកម្ម
ករម្នាក់នេះបានឱ្យដឹងបន្តទៀតថា  ខណៈដែលការតវ៉ានៅកន្លែងផ្សេងមិនទទួលបានដំណោះស្រាយដូចគ្នាក៏
សម្រេចនាំគ្នាឡើងមករដ្ឋសភាជាតិ   ក៏ប៉ុន្តែការឡើងមកប្រមូលផ្តុំគ្នាមុខរដ្ឋសភាជាតិនេះ  ក៏មិនមានដំណោះ
ស្រាយសម្រាប់កម្មកររបស់អ្នកស្រីដូចគ្នា«អញ្ចឹង ពួកខ្ញុំមកសភានេះគឺមិនមែនទើបតែមកម្តងទេ មកពីបីដងរួ
ចទៅហើយ
»។

ជុំវិញបញ្ហាខាងលើនេះស្រ្តីជាកម្មការនីរោងចក្ររូបនេះ ក៏បានស្នើរសុំដល់គណៈកម្មការជំនាញក៏ដូចជារដ្ឋាភិ
បាលទាំងអស់ដែលបានធ្វើការនៅក្នុងរដ្ឋសភាជាតិទាំងមូលឱ្យជួយមើលនៅភាពលំបាករបស់ពួកគាត់ពួកគា
ត់បានឱ្យដឹងថា  បន្ទាប់ពីពួកគាត់ទាំងអស់គ្នាបានចេញតវ៉ាទាមទារប្រាក់ពីអតីតភាពរួចមកនោះ  រហូតមកទ
ល់ពេលនេះពួកគាត់ទាំងអស់គ្នាពិតជាមានការខ្វះខាតយ៉ាងច្រើន ដោយសារតែអ្នកកាន់ការងាររបស់ក្រុមហ៊ុ
នមួយនេះមិនព្រមបើកប្រាក់ពីអតីតភាពជូនដល់ពួកគាត់ទាំងអស់គ្នា  ហើយថៅកែរោងចក្រនោះរត់ចូលពួក
គាត់ទាំងអស់គ្នាទៀត  ទោះយ៉ាងណាកម្មការនីទាំងអស់នោះបានស្នើរសុំដល់រាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័
នរដ្ឋទាំងអស់ជួយអន្តរាគមន៍ទៅលើក្រុមហ៊ុនរោងកច្រមួយនេះ ដើម្បីឱ្យឆាប់ដោះស្រាយជូនដល់កម្មករកម្ម
ការនីរបស់ពួកគាត់«ឱ្យពួកគាត់ចេញមកមើលទុកពួកខ្ញុំនៅខាងក្រៅផ ងតើពួកខ្ញុំវេទនាប៉ុណ្ណា ? ពួកខ្ញុំមក
នេះនាំគ្នារៃលុយគ្នា ដើម្បីបានមកដល់ទីនេះ អ្នកដែលត្រូវមកគឺត្រូវមកច្រើន ជាងនេះ ប៉ុន្តែដោយសារតែខ្វះ
លុយទើបបានមកប៉ុណ្នឹង
»។

ចំពោះអ្នកស្រីទូចស៊ីដើងនោះវិញបានឱ្យដឹងផងដែរថា កន្លងមកពួកគាត់ធ្លាប់បានមកមុខរដ្ឋសភាជាតិម្តងទៅ
ពីរដ ងរួចទៅហើយដែរ ហើយចំណែកតំណាងរាស្រ្តទាំងពីគណបក្សនោះវិញទាំងតំណាងរាស្រ្តគណបក្សកា
ន់អំណាច និងតំណាងរាស្រ្តគណបក្សប្រឆាំងកន្លងមក   ក៏ធ្លាប់បានចុះទៅដោះស្រាយជូនដល់កម្មករពួកគាត់
ដល់ក្រុមហ៊ុនរោងចក្រផងដែរ ប៉ុន្តែអ្នកស្រីបានបញ្ជាក់ថានេះដោយសារតែខាងក្រុមហ៊ុនមួយនេះរឹងក្បាលពេ
កដោយខាងរោងចក្រនៅតែមានលេសដោះសារសុំពន្យាពេលរហូត  អ្នកស្រីក៏បានស្នើរដល់រាជរដ្ឋាភិបាលដើ
ម្បីធ្វើការដាក់ប្រាក់ថវិកា រជាតិដោះស្រាយជូនដល់កម្មករកម្មការនីពួកគាត់ អ្នកស្រីថា ប្រសិនណាបើរាជរដ្ឋា
ភិបាលកម្ពុជាឬមួយនឹងស្ថាប័នពាក់ព័ន្ឋទាំងអស់គ្នាមិនដោះស្រាយជូនដល់ពួកគាត់នោះទេ នោះពួកគាត់នឹង
ត្រូវរងផលលំបាកខ្លាំងជាងនេះទៅ ទៀត។

ទោះយ៉ាងណាពាក់ព័ន្ឋនឹងបញ្ហាដែលក្រុមហ៊ុនរោងកច្រហ៊ុយចៀនប្តូឈ្មោះទៅចៀនឡឹនេះពួកគាត់ទាំងអស់
គ្នាបានបន្តធ្វើកូដកម្មដើម្បីឱ្យមានដំណោះស្រាយ  ប៉ុន្តែចាប់  តាំងពីបានធ្វើកូដកម្មតវ៉ារហូតមកដល់ថ្ងៃនេះដំ
ណោះស្រាយនៅពុំទាន់មានដ៏ដែល  អ្នកស្រីទូចស៊ីដើងបានឱ្យដឹងជាថ្មីម្តងទៀតថាមានតែក្រុមហ៊ុនរោងចក្រ
របស់ពួកគាត់មួយនេះនោះទេ ដែលរឹងក្បាលមិនព្រមដោះស្រាយតាមការសម្របសម្រួលរបស់តំណាងរាស្រ្ត
គណបក្សទាំងពីរ ចំណែកក្រុមហ៊ុនគេដ៏ទៃផ្សេងទៀតនោះ បានដោះស្រាយជូនដល់កម្មករពួកគេរួចអស់ទៅ
ហើយ មិនដូចជាក្រុមហ៊ុ នរបស់អ្នកស្រីឡើយ គ្រាន់តែប្រាក់ពីអតីតភាពក៏មិនដោះស្រាយជូនដល់កម្មករដែ
ល «តំណាងរាស្រ្តទាំងអស់គាត់ យកចិត្តទុកដាក់ជាមួយនឹងក្រុមហ៊ុនពួកយើងខ្ញុំណាស់ សំខាន់គឺថៅកែរោង
ចក្រវារឹងទទឹងហ្មងវាអត់ព្រមស្តាប់តំណាងរាស្រ្តដែលគេចុះទៅ ប្រវត្តិសាស្រ្តហើយវាមិនដែលមានរោងចក្រ
ណាដែលមានតំណាងរាស្ត្រគេចុះទៅទាំង ពីរគណបក្សផ្ទាល់នោះទេ នៅតែរោងចក្រខ្ញុំនេះទេដែលរឹងទទឹង
មិនព្រមដោះស្រាយឱ្យ
»។

ចំពោះបញ្ហាដែលក្រុមហ៊ុនរោងចក្រមិនព្រមដោះស្រាយជូនដល់កម្មករកម្មការនីនេះ  លោកហ្វាសាលីប្រធាន
សម្ព័នសហជីពជាតិបានឱ្យដឹងដែរថា ប្រសិនណាបើរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ ក៏ដូចជារដ្ឋសភាជាតិទាំង
មូលប្រសិនណាបើមិនព្រមជួយជំរុញឱ្យក្រុមហ៊ុនរោងចក្រហ៊ុនចៀន  ដែលប្តូឈ្មោះទៅចៀនឡឹនេះ  ឱ្យព្រម
ដោះស្រាយជូនដល់កម្មករនោះទេប្រាកដណាស់ពួកកម្មករទាំងអស់គ្នាប្រាកដជាអត់បាយដេកស្លាប់ទាំងអស់
គ្នាជាមិនខាននោះទេ។  ខណៈនោះដែរលោកហ្វាសាលីបានឱ្យដឹងថា  កន្លងមកនេះមានស្រ្តីជាកម្មការនីម្នាក់
បានស្លាប់បាត់បង់ជីវិតដោយសារតែគាត់មិនមានប្រាក់  ដើម្បីទៅសម្រលកូននៅឯមន្ទីរពេទ្យ ហើយបើរាជរដ្ឋា
ភិបាលមិនព្រមដោះស្រាយជូនដល់ពួកគាត់ទេ នោះកម្មករកម្មការនីទាំងអស់នឹងកាន់តែវេទនាខ្លាំងទៅៗ«តែ
អ្វីដែលសំខាន់គឺកម្មករទីនេះកំពុងតែដាច់បាយ ហើយមានមួយទៀតកាលពីថ្ងៃទី២៧ខែតុលានឹងមានកម្មការ
នីម្នាក់ស្លាប់បាត់បង់ជីវិតដោយសារតែគ្មានប្រាក់ទៅសម្រាប់កូន ហើយក៏បានសម្រាលនៅក្នុងបន្ទប់ជួលរហូត
ដល់បាត់បង់ជីវិត ហើយក្រុមហ៊ុននៅតែអត់ ទាន់ចេញមុខដោះស្រាយជូនដល់ពួកគាត់ថែមទៀត
»។

ទោះយ៉ាងណាលោកហ្វាសាលីបានបញ្ជាក់ប្រាប់ថា សង្ស័យតែតំណាងរាស្រ្តទាំងពីរគណបក្សអស់លទ្ឋភាពក្នុ
ងការពន្យល់ដោះស្រាយទៅក្រុមហ៊ុននោះទេ  ដោយសារតែកន្លងមកតំណាងរាស្ត្រទាំងពីគណបក្សធ្លាប់បាន
ចុះទៅពន្យល់ដល់ថៅកែក្រុមហ៊ុនរោងចក្រដើម្បីឱ្យជួយដោះស្រាយជូនដល់កម្មករប៉ុន្តែក្រុមហ៊ុនរោងចក្រនោះ
វិញនៅតែ កុហកដល់កម្មករកម្មការនីរហូតរកលេខដាក់គ្មានទៅហើយ លោកប្រាប់ថា គេក៏ធ្លាប់ឱ្យក្រុមហ៊ុនមួ
យនេះទទួលយ កនៅជម្រើសផងដែរ ប៉ុន្តែគាត់នៅតែមិនព្រមដ៏ដែល ។  ប្រធានសម្ព័នសហជីពរូបនេះលើក
ឡើងថា ពួកគាត់ទាំង អស់គ្នាក៏មិនទាន់បានរៀបចំដង្ហែញត្តិទៅដាក់នៅខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុនសែននោះទេ ដោយសារតែមិនចង់រំខានដល់កិច្ចការងាររបស់លោកប៉ុន្តែលោកថាលោកចង់ឱ្យមន្រ្តីក្រោម
ឪវាទទាំងអស់ត្រូវចេះគិតគូរ នៅបញ្ហារបស់ប្រជាពលរដ្ឋជំនួសឱ្យសម្តេច«យើងអត់ដែលបានដាក់ញត្តិទៅខុ
ទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្រ្តីទេ យើងចង់ធ្វើឱ្យអស់លទ្ឋភាពសិន យើងមិនចង់ឱ្យនាយករដ្ឋមន្រ្តីឈឺ
ក្បាលនឹងពួកយើង
»៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com