វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
លោ​ក​កឹ​ម​សុ​ខា​ប្រ​កា​ន់​គោ​ល​ជំ​ហ​រ​ក្នុ​ង​កា​រ​កែ​ទំ​​រ​ង់​ប្រ​ព័​ន្ឋ​បោះ​ឆ្នោ​ត​ទោះ​បី​ក្រុ​ម​កា​រ​ងា​រ​រ​ប​ស់​លោ​ក​ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 4:59 am ថ្ងៃ Monday 17th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃរដ្ឋសភាជាតិលោកកឹមសុខាបានលើកឡើងក្នុងឱកា
សដែលលោកអញ្ចើញទៅចូលសួរសុខទុកដល់លោកមាជសុវណ្ណរ៉ាក្រុមការងាររបស់គណបកសង្រ្គោះជាតិនិង
ជាតំ ណាងរាស្រ្តលេខរៀងទី៣ខេត្តបន្ទាយមានជ័យ ដោយលោកបានប្រាប់ដល់មហាជនដែលជាអ្នកគាំទ្ររូប
លោកក៏ដូ ចជាអ្នកគាំទ្រគណបក្សសង្រ្គោះជាតិទាំងមូលនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះថារូបលោកនិងក្រុមកា
រងារទាំងអស់នៅតែប្រកាន់គោលជំហរ ក្នុងការកែទំរងប្រព័ន្ឋការបោះឆ្នោតឱ្យបាន បើទោះបីជាក្រុមការងាររប
ស់លោកនិងសកម្មជនគណបក្សរបស់លោកត្រូវបានតុលាការធ្វើការឃុំខ្លួនក្នុងអំឡុងពេលកិច្ចចរចារនេះក៏ដោ
យ។

លោកកឹមសុខាបានឱ្យដឹងបន្តទៀតថា លោកមិនអាចនិយាយបានថាការចាប់ខ្លួននៅក្រុមការងាររបស់គណប
ក្សសង្រ្គោះជាតិ  ហើយដើម្បីធ្វើការដោះដូរនៅកិច្ចចរចារនេះនោះទេ លោកថា  គោលជំហររបស់លោកនៅតែ
បន្តរក្សា  ដូចកាលពីថ្ងៃដែលលោកបានបញ្ចប់កិច្ចព្រមព្រៀងជម្លោះនយោបាយកាលពីថ្ងៃទី២២ខែកក្កដាអញ្ចឹ
ងប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះបានឱ្យដឹងបន្តទៀតថា  ការចរចារគឺជាការចរចារកាប់ចាប់ខ្លួនគឺជា
ការចាប់ខ្លួនមិនអាចយកមកដើម្បីធ្វើការលាយឡំគ្នាបាននោះទេ លោកថា លោកក៏បានប្រាប់ដល់ក្រុមចរចារ
ជាមួយនឹងគណបក្សកាន់អំណាចរួចទៅហើយថា មិនអនុញ្ញាតដើម្បីយកមកលាយឡំគ្នាឬមកច្របាច់ចូលគ្នា
បាននោះទេ«គណបក្សសង្រ្គោះជាតិយើងអត់មានថាចរចារ នឹងហើយរឿងចាប់គាត់នឹងអត់មានយកទៅដោះ
ដូរគ្នាអីយើងអត់មានទេណា រឿងផ្សេ ងគ្នា រឿងជំហរគណបក្សចរចារនៅម៉ោង៣នេះក៏ខ្ញុំបានណែនាំទៅក្រុ
មចរចារហើយថា យើងអត់មានអីយកមកបន្ទាន់ដើម្បីមកជាថ្នូរអីនោះគឺអត់មានទេ
»។

ទោះយ៉ាងណាពាក់ព័ន្ឋនឹងបញ្ហាការចាប់ខ្លួនរបស់តំណាងរាស្ត្រលេខរៀងទី៣របស់គណបក្សសង្រ្គោះជាតិប្រ
ចាំខេតបន្ទាយមានជ័យនេះលោកកឹមសុខាបានឱ្យដឹងថា រូបលោកពិតជាចង់ឃើញនៅការដោះស្រាយគ្នារវា
ងក្រុមការងាររបស់គណបក្សលោក ជាមួយនិងគណបក្សកាន់អំណាចដោយសន្តិវិធី និងរកវិធីសាស្រ្តផ្សេងៗ
ទៀតដើម្បីយកមកធ្វើការចរចារឱ្យបានចេញជាលទ្ឋផលផ្លែផ្កាយ៉ាងល្អក្នុងការឈានទៅរកដំណោះស្រាយក៏
ប៉ុន្តែមិនមែនយកមកដោះដូរគ្នាជាមួយនឹងការចាប់ខ្លួនក្រុមការងាររបស់លោកហើយ ត្រូវបញ្ឈប់ការចរចារក្នុ
ងការកែទម្រង់ប្រព័ន្ឋការ បោះឆ្នោតបាននោះទេ។

លោកកឹមសុខាបានឱ្យដឹងផងដែរថា  ប្រធានគណបក្សសង្រ្គោះជាតិលោកសមរង្ស៊ីបានសេរលិខិតមួយទៅក្រ
សួង មហាផ្ទៃរួចរាល់ទៅហើយដើម្បីស្នើសុំឱ្យមានការដោះលែងលោកមាជសុវណ្ណរ៉ាដែលត្រូវបានតុលាការធ្វើ
ការចាប់ ខ្លួននឹងសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសកាលពីរសៀលថ្ងៃទី១១ខែវិច្ឆិ
កាកន្លងទៅនេះលោកកឹមសុខាបានប្រាប់ថា បន្ទាប់ពីប្រធានគណបក្សរបស់លោកបានសរសេរលិខិតមួយទៅ
ក្រសួងមហាផ្ទៃហើយនោះ ក្រសួងមហាផ្ទៃក៏បានសរសេរលិខិតមួយទៅក្រសួងយុត្តិធម៌ចំណែកក្រសួងយុត្តិធ
ម៌នោះវិញក៏កំពុងតែធ្វើការទំនាក់ទំនងជាមួយនិងតុលាការក៏ដូចជាចៅក្រុមជាដើមលោកកឹមសុខាក៏បានលើក
ឡើងថា  ក្រោយពេល  ដែរក្រុមការងាររបស់លោកបានធ្វើការទំនាក់ទំនងទៅកាន់ក្រសួងនីមួយៗហើយនោះ
ក៏សង្ឃឹមថាលោកមាជសុវ ណ្ណរ៉ានឹងត្រូវបានតុលាការធ្វើការដោះលែងក្នុងពេលឆាប់ៗនេះផងដែរ«ដូចខ្ញុំបាន
ជម្រាបមិញអញ្ចឹងលោកសមរង្ស៊ី សរសេរលិខិតទៅលោកសរខេង ហើយលិខិតមួយពីក្រសួងផ្ទៃបានសរសេរ
ទៅក្រសួងយុត្តិធម៌ហើយ ហើយក្រសួ ងយុត្តិធម៌គេទាក់ទងមកតុលាការ ដើម្បីសិក្សាពីឯកសារពីនីតិវិធី ឬពី
បែបបទអី ហើយខ្ញុំនឹងសង្ឃឹមថាទទួលបាន ព័ត៌មានល្ងាចនេះ
»។

គួរបញ្ចក់ថា លោកមាជ សុវណ្ណរ៉ា ប្រធាននាយកដ្ឋានព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងជាអនុប្រធានក្រុមការងារ
គណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យ លោកមៀច សុវណ្ណារ៉ា ត្រូវបានកម្លាំងអាជ្ញាធររាជធានីភ្នំពេ
ញធ្វើការចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការក្រុងនៅម៉ោងប្រមាណជាង១០ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១
៤នៅក្បែរមន្ទីរ ពេទ្យព្រះអង្គឌួងជិតវត្តភ្នំ ខណៈដែលប្រធាននាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយរូបនេះកំពុងតែធ្វើដំ
ណើរតាមដងផ្លូវ។

ក្រោយពីការចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការរាជធានីលោកមៀចសុវណ្ណារ៉ាត្រូវបានកងកម្លាំងអាជ្ញាធរមានសម
ត្ថកិច្ចបញ្ជូនខ្លួនលោកទៅកាន់សាលាដំបូងរាជធានីភ្នំពេញជាបន្តទៀតនៅម៉ោងប្រមាណជិត១២ថ្ងៃត្រង់ដើម្បី
បើកសវនាកាត់ក្តីពាក់ព័ន្ធទៅនឹងករណីប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមអ្នកតវ៉ា និងកងកម្លំាងចម្រុះ របស់រដ្ឋា
ភិបាលនៅត្រង់ចំណុចស្ពាននាគក្បែរវត្តភ្នំ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅនេះ។

លោកមៀច សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ រូបនេះត្រូវ
បានតុលាការសម្រចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃសនៅរសៀលថ្ងៃទី១១ខែវិច្ឆិកាកន្ល
ងទៅនេះ។

គួររំឮកផងដែរថា ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិប្រចាំខេត្តបន្ទាយមានជ័យរូបនេះ ធ្លាប់បានចូលរួ
មបាតុកម្មទាមទារតវ៉ាជាមួយសកម្មជនតំណាងរាស្ត្រគណបក្សប្រឆាំង   និងយុវជនព្រះសង្ឃប្រជាពលរដ្ឋជា
ច្រើន នាក់ទៀត ដើម្បីឱ្យរដ្ឋាភិបាលដោះលែងទីលានប្រជាធិបតេយ្យឱ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅបាន
ចូល ទៅសំដែងមតិរបស់ខ្លួនទៅតាមផ្លូវច្បាប់ ខណៈដែលរដ្ឋាភិបាលបានបិទអស់រយៈពេលជាច្រើនខែ ក្រោ
យពីកងកម្លាំងអាជ្ញាធរក្រុងភ្នំពេញបានវាយបំបែកហ្វូងបាតុកររបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិ
បតេយ្យក្នុងការទាមទារបោះឆ្នោតឡើងវិញ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com