វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អាជ្ញាធរ​នៅ​ស្រុក​សាលា​ក្រៅ​បាន​ចុះ​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ដោយ​យក​លេស​ថា​ដី​របស់​រដ្ឋ​​
បង្ហោះ​នៅ​វេលាមោ៉ង 11:25 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          នៅព្រឹកថ្ងៃសៅរ៍ទី០១ខែ មិនានេះអភិបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានបញ្ជាឱ្យអាជ្ញាធរធ្វើការរុះរើផ្ទះប្រជា
ពលរដ្ឋក្រីក្រចំនួន១៩ គ្រួសារដែលរស់នៅភូមិ ភ្នំក្រាញ់  ឃុំស្ទឹងត្រង់ ស្រុកសាលា ក្រៅ  ខេត្តប៉ៃលិន ដោយអាជ្ញាធរយក
លេសថា ផ្ទះរបស់ប្រជាពលរដ្ឋសាសង់លើដីដែលជាកម្មសិទ្ធិ របស់រដ្ឋ។ ប៉ុន្តែប្រជាពលរដ្ឋដែលត្រូវបានអាជ្ញាធរដាក់បញ្ជា ឱ្យពួកគាត់ធ្វើ ការរុះ រើនោះពួកគាត់ មិន ព្រមធ្វើតាមនោះទេ ដោយពួកគាត់សុខចិត្តបន្តរស់នៅ តស៊ូទាមទារ តវ៉ា ប្រឆាំង
ជាដាច់ខាតជាមួយរដ្ឋអាជ្ញា។
 
          ព្រះតេជព្រះគុណ ឃឹម សំអឿន ដែលជាប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមប្រចាំខេត្តបាត់ដំបង
បានមានថេរដិការឱ្យដឹងថាសមត្ថកិច្ចចម្រុះ១៤ឡានប្រដាប់ដោយអាវុធចំនួន១០០នាក់បានគម្រាមកំហែងប្រជាពលរដ្ឋ
ឱ្យរុះរើផ្ទះជាបន្ទាន់ តែប្រជាពលរដ្ឋគាត់បានប្រាប់ថាដីនេះជា កម្មសិទ្ធិរបស់ពួកគាត់ដែលបានរស់នៅតាំងពីឆ្នាំ១៩៩៩
មកម្លេះ មិនមែនជាដីកម្មសិទ្ធិរបស់រដ្ឋនោះទេ តែក្រុមអាជ្ញាធរបានគម្រាមពួកគាត់ថាបើប្រជាពលរដ្ឋណារឹងទទឹងមិនស្តាប់
បង្គាប់ គេនឹងចាប់ដាក់គុគ ហើយដុតផ្ទះចោល។
សម្លេង«ថ្ងៃទី០១ខែ មិនា ឆ្នាំ២០១៤ មានសមត្ថកិច្ចចម្រុះចំនួន១៤ឡានដែលមានគ្នាចំនួន១០០នាក់ ប្រដាប់ដោយអាវុធ
គ្រប់ដៃមកគម្រាមកំហែងប្រជាពលរដ្ឋ១៩គ្រួសារឱ្យរុះរើផ្ទះសម្បែងរបស់ខ្លួន
..សូម បញ្ជាក់ថាប្រជាពលរដ្ឋបានបញ្ជាក់ថា
ដីនេះជារបស់ប្រជាពលរដ្ឋដែលរស់នៅតាំងពីឆ្នាំ១៩៩៩ ២០០០ មកម្លេះបើប្រជាពលរដ្ឋណារឹងទទឹងគេចាប់ដាក់គុគ បើ
មិនស្តាប់បង្គាប់គេ គេដុតផ្ទះចោល
..»
          ក្រុមប្រជាពលរដ្ឋបានប្តេជ្ញាថា បើសិនជាអាជ្ញាធរចង់រុះរើ និងដុតផ្ទះរបស់គាត់ សម្លាប់ពួកគាត់ មុនសិនទើបបាន។ ក្រុមអាជ្ញាធរ បានដាក់កម្លាំងចម្រុះមកបន្ថែមពីរឡានទៀតខ្លាចក្រែងប្រជាពលរដ្ឋ សាងសង់ផ្ទះបន្ត ការប្រឈមមុខដាក់គ្នា
រវាងអាជ្ញាធរចម្រុះ និងប្រជាពលរដ្ឋមិនមានអំពើហិង្សា ណាមួយបានប៉ះទង្គិចគ្នានោះទេ។  ប៉ូន្តែស្ថានការណ៍នៅតែមាន
ភាពតានតឹងនៅឡើយ។
          ចំណែកឯនៅខាងខេត្តពោធិសាត់វិញផ្ទះប្រជាពលរដ្ឋចំនួន១០០ខ្នងដែលស្ថិតនៅក្នុងភូមិអូរធំ ហៅភូមិចម្ការចេក
ឃុំក្រពើពីរ ស្រុកវាលវែង ត្រូវបានក្រុមអាជ្ញាធរជនផ្តាច់ការបានដុតបំផ្លាញ និងរុះរើ យ៉ាងសាហាវយង់ឃ្នងកាលពីខែ កុម្ភៈ
ឆ្នាំ ២០១៤កន្លងទៅ។
 
         នេះមិនមែនជាលើកទីមួយទេ ដែលរដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុន សែនបានប្រើយុទ្ធ សាស្ត្រប្លែកៗដ៍ស៊ី
ជម្រៅដើម្បីសម្លាប់ប្រជាពលរដ្ឋក្រោមរូបភាព អភិវឌ្ឈន៍។ ប្រជាពលរដ្ឋទូទាំងប្រទេស ភាគច្រើនប្រឈមមុខនិងបញ្ហាដី
ធ្លីដែលរដ្ឋាភិបាលបញ្ជាទាហ៊ាន  ប៉ូលីស សន្តិសុខរបស់រដ្ឋមកដេញ ចាប់ វៃ ដុតបំផ្លាញ ទីជម្រកលំនៅដ្ឋាន របស់ពលរដ្ឋ
ខ្មែរក្រីក្រស្លូតត្រង់ ដោយយកដីនោះទៅប្រគល់ទៅ ឱ្យក្រុមហ៊ុន ឈ្មួញ ទុច្ចរិត បរទេស ទាំងកម្រោល មិនមានការអាណិត
អាសូរដល់ប្រជាពលរដ្ឋខ្មែរក្រីក្រ ស្លូតត្រង់ទាល់តែសោះ។ គ្រប់ទីកន្លែង ឃើញតែប្រជាពលរដ្ឋខ្មែរស្រែកយំ ទាមទារតវ៉ា
សុំឱ្យលោក ហ៊ុនសែន ប្រគល់ និងដោះស្រាយជម្លោះដីនោះទៅពួកគាត់វិញ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមអាជ្ញាធររបស់លោក
ហ៊ុន សែន បែជាគ្មានចិត្តអាណិតអាសូរដល់ពួកគាត់បន្តិចណាឡើយ នេះគឺជាការដឹកនាំប្រកបដោយគំ និតឆ្នៃប្រឌិតគ្មាន
ច្បាប់គ្មានទម្លាប់របស់លោកហ៊ុន សែន និងក្រុមគ្រួសារបក្សពួករបស់ខ្លួន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com