វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
តំណាង​ប្រជាពល​រដ្ឋ​ពីរ​នាក់​ ​នៅ​ភូមិ​តឺន​ ​ខេត្ត​រតន​គីរី​ បាន​មក​ស្នើ​សុំ​អង្គការ​អាដហុក​សុំ​ជួយ​ធ្វើ​ អន្តរា​គមន៍​ករណី​កាប់​ទន្ទ្រាន​ព្រៃ​ដី​រដ្ឋ​ធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​​
បង្ហោះ​នៅ​វេលាមោ៉ង 10:21 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
ប្រជាពលរដ្ឋពីរនាក់ តំណាងឱ្យអ្នកភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី នៅព្រឹកថ្ងៃអង្គារ៍នេះ បានមកទីស្នាក់ការអាដហុក
ស្មើសុំឱ្យជួយធ្វើអន្តរាគមន៍ទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីជួយទប់ស្កាត់ការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ ទំហំ៥០០ហិកតា
ដែលមានមេឃុំជាអ្នកលក់ដីនោះទៅឱ្យឈ្មួញផ្សេង ទៀត មានតម្លៃ២ពាន់ដុល្លារ កាលពីឆ្នាំ២០១២ កន្លងមក។   ថ្មីៗនេះ
ត្រូវបានមេឈ្មួញដីម្នាក់ឈ្មោះមូល សា ជាខ្មែរឥស្លាម បានបញ្ជាកម្មករជាច្រើននាក់ ទៅកាប់រានទន្ទ្រានលើដីព្រៃខាងលើ
នេះ បានទំហំចំ នួន៥ហិកតារួចមកហើយធ្វើជាកម្មសិទ្ធិរបស់ខ្លួន   និងពួកគេកំពុងតែបន្តធ្វើការកាប់ទន្ទ្រានបន្ថែមទៀត។
          ទាក់ទិនទៅនឹងករណីខាងលើនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគីរី លោក ឆាយ ធីបានរៀប
រាប់ប្រាប់ឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃអង្គារ៍នេះថា   បន្ទាប់ពីតំណាងប្រជាព    រដ្ឋពីរនាក់ដែលបានមកសុំឱ្យសមាគម
អាដហុកជួយធ្វើអន្តរាគមន៍ លោកក៏បានសហការជាមួយអាជ្ញាធរ    ពាក់ព័ន្ធចុះទៅធ្វើការស៊ើបអង្កេតលើករណីនេះផ្ទាល់
ដោយលោកទទួលស្គាល់ថា ពិតជាមានការកាប់ ទន្ទ្រានរានយកដីព្រៃនោះពិតប្រាកដមែន ក្នុងនោះបានធ្វើឃាត់ខ្លួនកម្មករ
ដែលកំពុងតែកាប់រានដីព្រៃ នោះបានចំនួន០៨នាក់ និងចោទប្រកាន់មេក្លោងម្នាក់ទៀតឈ្មោះតាហ៊ុយទៅតុលាការរួចហើយ
ដែរ នាពេលចុងឆ្នាំ២០១២កន្លងមក។
 
សម្លេង«ករណីនឹងបានកើតឡើងកាលពីឆ្នាំ២០១២ម្សាហើយ   ក្នុងនោះប្រជាសហគមន៍ដោយកើតទុក្ខ មិនសុខចិត្តរឿង
មេឃុំឈ្មោះចាម៉ាផាងនោះ គាត់បានលក់ដីឱ្យទៅឈ្មួញឯកជននឹងដើម្បីកាប់រានដីព្រៃ នឹង បានប្រយោជន៍ជាលុយកាក់ពី
ការចុះហត្ថលេខាបោះត្រានោះពីរពាន់ដុល្លារកាលពីឆ្នាំ២០១២ហើយនៅពេលនោះ…គាត់បានមកប្តឹងសុំឱ្យអាដហុកយើង
ធ្វើអន្តរាគមន៍…...ថាបានកាប់រានពិតប្រាកដ មែនហើយក៏មានការផ្អាកតាំងពីពេលនឹងរហូតដល់ខែមេសានេះ   ទើបមាន
សកម្មភាពកាប់រានសារជាថ្មី នៅតំបន់នោះដដែល..»
          លោកបន្តថា ភ្លាមៗនោះសមាគមន៍អាដហុកប្រចាំនៅខេត្តរតនគីរីក៏បានដាក់ពាក្យប្តឹងតាមរយៈអភិបាលខេត្តរតន
គីរីស្នើសុំឱ្យជួយធ្វើអន្តរាគមន៍ទៅរដ្ឋបាលព្រៃឈើ ដើម្បីជួយចាត់វិធានការតាមច្បាប់ រួចមកហើយ     ឃើញថាកងកម្លាំង
ប៉េអ៊ិម និងរដ្ឋបាលព្រៃឈើបានសហការគ្នាចុះទៅជួយ នៅពេលដែល សមាគមអាដហុក និងសហគមន៍បានជួបប្រទះនូវ
កម្មករពីរក្រុមដែលបញ្ជាដោយមេខ្លោងឈ្មោះតា ហុយ បានធ្វើការចាប់ខ្លួនចំនួន១២នាក់ និងបួននាក់ទៀតត្រូវបានរត់គេច
ខ្លួន នៅសល់៨នាក់ត្រូវបាន បញ្ជូនទៅតុលាការខេត្តដើម្បីធ្វើការឃុំខ្លួន ចំណែកឯមេខ្លោងឈ្មោះតាហ៊ុយត្រូវតុលាការខេត្ត
ដាក់ការ ស៊ើបអង្កេតក្រោមការចោទប្រកាន់របស់តុលាការផងដែរ។
សម្លេង«យើងឃើញថាមានការសហការ មានទាំងកម្លាំងប៉េអ៊ិមរដ្ឋបាលព្រៃឈើចុះទៅជួយនៅពេល ដែលយើងសមាគម
អាដហុក សហគមន៍ជួបប្រទះកម្មករពីរក្រុមបានបញ្ជាដោយមេខ្លោងឈ្មោះតាហុយ    អីចឹងពេលនឹងការបង្ក្រាបចាប់បាន
កម្មករ១២នាក់ ប៉ុន្តែនៅពេលនាំយកមកតាមផ្លូវតាមព្រៃនឹងកម្មករ បានរត់គេចខ្លួនអស់បួននាក់នៅសល់តែ៨នាក់ទេ……
ក្រោមការចោទប្រកាន់របស់តុលាការផងដែរ
»។
 
          លោកបន្តទៀតថា ករណីចាប់ឃុំខ្លួនកម្មករ និងដាក់ការស៊ើបអង្កេតមេខ្លោងឈ្មោះតាហុយ ក្រោមការចោទប្រកាន់
របស់តុលាការចាប់តាំងពីចុងឆ្នាំ២០១២ មកដល់ឆ្នាំ២០១៤នេះ ហាក់ដូចជា មានភាពយឺតយ៉ាវ ក្នុងការចាត់វិធានការបើក
សវនាការរបស់តុលាការលើសំណុំរឿងមេខ្លោងបញ្ជាកាប់ រានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិខ្លួនឈ្មោះ តាហុយនេះនៅ
ឡើយទេ។ លោកយល់ឃើញថាតុលា ការសព្វថ្ងៃខ្វះភាពឯករាជ្យយុត្តិធម៌ អព្យាក្រឹត្យ  លោកថាសម្រាប់អ្នកដែលមានជីវ
ភាពក្រីក្រទន់ខ្សោយគឺ ត្រូវបានតុលាការចាត់វិធានការយ៉ាងលឿនលើករណីនិមួយៗ  ដោយឡែកចំពោះអ្នកមានអំណាច
ទ្រព្យ សម្បត្តិ ក្នុងជួរអ្នកធំនៅពីក្រោយខ្នង មិនហ៊ានចាប់ឃុំខ្លួនដាក់ពន្ធនាគារនោះទេ លោកចាត់ទុកថា តុលា ការមានភាព
យុត្តិធម៌ខុសគ្នាឆ្ងាយពីអ្នកមាន និងអ្នកក្រដោយភាពលម្អៀងមិនត្រឹមត្រូវតាមច្បាប់៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com