វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព្រះ​សង្ឃ​ ប្រ​ជាពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​កោះ​ពោធិរង្ស​ ដាក់​ពាក្យ​ប្តឹង​ឧកញ្ញ៉ា​ ​ឈាង ប៉ាក់​សួរ​ ​ករណី​រំលោភ​យក​ដី​វត្ត​​
បង្ហោះ​នៅ​វេលាមោ៉ង 10:28 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តកោះពោធិវង្ស ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ រាជ
ធានីភ្នំពេញ ជាច្រើនអង្គនាក់ បានធ្វើការជួបជុំគ្នា នៅព្រឹកថ្ងៃអង្គារ៍ ទី២២នេះ ក្នុងគោលបំណង ដើម្បីពិភាក្សាសម្រេច ដាក់
ពាក្យប្តឹងលោកឧកញ្ញ៉ាឈាង ប៉ាក់ សួរ ពីបទបានរំលោភយកដីវត្ត  ដើម្បីសាងសង់បូរីផ្ទះល្វែងជាផលប្រយោជន៍ឯកជន។
 
          ទាក់ទិននឹងបញ្ហាប្តឹងផ្តល់គ្នានេះ ព្រះតេជព្រះគុណ អ៊ី មិនា ដែលគង់នៅវត្តកោះពោធិ វង្ស បានមានថេរដីការប្រាប់
អ្នក យកព័ត៌មានវិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ឱ្យដឹងថា កាលពី ដើមឡើយវត្តកោះពោធិវង្សនេះ មានផ្ទៃដីទំហំ១០០-១៥០
ម៉ែត្រ និងមានផ្ទៃដីសម្រាប់ទី សក្ការៈបូជារបស់ លោកយាយជំទាវតីទំហំក្បាល២០ទទឹង១០០ម៉ែត្រ នៅលើផ្ទៃដីកោះ ទឹក
លិចខួបប្រាំងខួបវស្សា ដោយព្រះសង្ឃ ប្រជាពុទ្ធបរិស័ទមើលឃើញ ថាទីកន្លែងនោះជាទី   សក្ការៈបូជាស្រាប់ផង ក៏បាន
សម្រេចបបួលគ្នាដើម្បីលើកដីចាក់សាងសង់ជាទីវត្តអារ៉ាម សម្រាប់គោរពបូជាធ្វើបុណ្យ តាមប្រពៃណីវប្បធម៌។
សម្លេង«ដីយើងនេះពីមុនឡើយងមានទំហំ១០០-១៥០........................យកមកថ្វាយលោក យាយជំទាវតីនេះ..»
          ព្រះតេជព្រះគុណបានមានថេរដីការបន្តទៀតថា ព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនៅចំណុះជើងវត្តកោះពោធិវង្សបាន
ធ្វើការអត់ធ្មត់អស់រយៈពេលជាយូរមកហើយ រហូតមកដល់ ពេលនេះទើបសម្រេចចិត្តជួបប្រជុំគ្នាដើម្បីធ្វើពាក្យបណ្តឹង ប្តឹង
លោកឧកញ្ញ៉ា ឈាង ប៉ាក់ សួរ ទៅតុលាការពីបទរំលោភបំពានយកដីវត្ត យកទៅសាងសង់បូរីផ្ទះល្វែងលក់ ដែលមានទំហំ
ផ្ទៃដីជាង៣០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ហើយដីនៅពីមុខវត្តនៅសល់១៧ម៉ែត្រ បណ្តោយ   ១០០ នោះត្រូវបានឧកញ្ញ៉ា
រូបនេះ ថាជាដីកម្មសិទ្ធិរបស់ខ្លួនថែមទៀត ចំណែកឯកាលពីមុនដីរបស់វត្តបានក្លាយទៅក្នុងដីរបស់លោកឧកញ្ញ៉ាឈា ប៉ាក់
សួរ មានទំហំ ក្បាល៣០ បណ្តោយ ១០០ម៉ែត្រ ប៉ុន្តែព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ  ក៏មិនបានទាមទារដីនោះមកជារបស់វត្ត
កោះ ពោធិវង្សវិញដែរ ជៀសវាងកុំឱ្យមានជម្លោះ និងគ្នា។
សម្លេង«ដោយសារតែយើងអត់ធ្មត់យូរហើយ ដោយសារតែឧកញ្ញ៉ា ឈាង ប៉ាក់សួរ   បានបំពានរំលោភយកដីរបស់យើង
នឹងជាង៣០ បណ្តោយ១៧០ម៉ែត្រ ហើយដីនៅពីមុខនេះនៅ សល់១៧ម៉ែត្របណ្តោយ១០០ គាត់ថាជាដីរបស់គាត់ដែរ
..»
          ព្រះតេជព្រះគុណថា ដីដែលនៅសល់ មុខនោះយើងគួរតែទុកសម្រាប់ធ្វើជាសម្បត្តិរបស់រដ្ឋ    សម្បត្តិរបស់ព្រះពុទ្ធ
សាសនាទាំងអស់គ្នា និងកសាងជាសមិទ្ធិផលនានា ដូចជាដាំ ដើមពោធិ ធ្វើសួនច្បារសម្រាប់ប្រជាពុទ្ធបរិស័ទ  មកគោរព
បូជាធ្វើបុណ្យទាន និងឱ្យមាន សោភ័ណភាពល្អប្រសើរ ផ្ទុយទៅវិញលោកឧកញ្ញ៉ា រូបនេះគាត់មិនយល់ព្រមប្រគល់ដីនោះ
ទៅជូនវត្តវិញ បែជាមកប្តឹងព្រះសង្ឃម្តងជាពីរដងទៅតុលាការ តែលោកមិនបានឡើង ទៅស្រាយបំភ្លឺនៅតុលាការទេបន្ទាប់
មកភាគី លោកឧកញ្ញ៉ា ឈាង ប៉ាក់សួរ ក៏បានប្តឹង លោក តាអាចារ្យដែលមានវ័យ៩០ឆ្នាំទៅហើយ  លោកតាអាចារ្យ នោះ
គាត់ ក៏មិនបានឡើងឆ្លើយបំភ្លឺ នៅតុលាការដែរ។
សម្លេង«ហើយសល់ប៉ុណ្ណេះទុកសម្រាប់ញាតិញោម មកគោរពរសក្ការៈបូជា យើងដាំដើម ពោធិ យើងធ្វើសួន សម្រាប់ញាតិ
ញោមទាំងអស់គ្នា តែគាត់អត់ព្រម គាត់ប្តឹងលោកឡើងតុ លាការប៉ុន្មានពីរទៅបីដងដល់ពេល លោកមិនឡើងវាគ្មាន ច្បាប់
ឯណាកោះហៅលោកឡើង តុលាការ
......គាត់អាយុ៧០ជាង៩០ទៅហើយលេងចង់បានអីហើយនឹង..»
          ទាក់ទិនទៅនឹងជម្លោះដីវត្តជាមួយលោកឧកញ្ញ៉ា ឈាង ប៉ាក់សួរ នេះវិទ្យុសម្លេងព្រះ សង្ឃឯករាជ្យមិនអាចទាក់ទង
សុំការ ឆ្លើយបំភ្លឺទៅនឹងករណីនោះបានទេនៅថ្ងៃអង្គារ៍នេះ។ ទោះជា យ៉ាងណា   ព្រះតេជព្រះតេជគុណ ក៏បានសំណូមពរ
ទៅក្រុមហ៊ុនលោកឧកញ្ញ៉ាឈាង ប៉ាក់សួឱ្យធ្វើការផ្អាកសកម្មភាពមួយរយៈសិនដើម្បីទុកពេលសម្រាប់រកដំណោះស្រាយ
ណាមួយឱ្យ បានច្បាស់លាស់ក្នុងរឿងជម្លោះធ្លីវត្តនេះ។ ព្រះតេជព្រះតេជគុណក៏បានសំណូមពរ ទៅថ្នាក់ ដឹកនាំ កំពូលសុំ
ឱ្យជួយរកយុត្តិធម៌ និងដំណោះស្រាយសមរម្យមួយជូនវត្តនោះផង។ ក្នុងនោះ   ព្រះតេជព្រះគុណ   និងពុទ្ធបរិស័ទចំណុះ
ជើងវត្តទាំងអស់ ប្តេជ្ញាថា បើសិនជា មិន មានដំណោះ ស្រាយ ណាមួយពីថ្នាក់ដឹកនាំខាងលើនឹងបានទេ សុខចិត្តតស៊ូប្តូរ
ផ្តាច់ជីវិត ទាម ទារយកដី នោះមកវិញទាល់តែបាន ពីព្រោះដីនេះជាដីកេរ្តិ៍ពីជីដូនជីតា    និងជាកន្លែង សក្តិសិទ្ធិ  មួយតាំង
ពីដើមមកហើយ។
សម្លេង«បើមិនអើពើ ក្រុមព្រះសង្ឃ ប្រជាពុទ្ធបរិស័ទទាំងអស់នឹងស៊ូស្លាប់ដើម្បីដោះស្រាយ យកនៅដីនេះមកវិញ ពីព្រោះ
ដីនេះជាដីកេរ្តិ៍ជីដូនជីតា ជាដីតំបន់សក្តិសិទ្ធិតាំងពីដើមមក ហើយ
...................គេអត់ឱ្យធ្វើថាជាដីរបស់គេ..»។
 
          គូសបញ្ជាក់ដែរថា ទំនាស់ដីធ្លី លំនៅដ្ឋាននេះ មិនមែនមានតែប្រជាពលរដ្ឋធម្មតា   ប៉ុណ្ណោះទេ  សូម្បីតែដីអ្នកមាន
អំណាច ក្នុងជួរលោកហ៊ុន សែនមួយចំនូនក៏ទំនាស់ដណ្តើមដី គ្នានេះដែរ   ហើយនៅទូទាំងប្រទេសកម្ពុជាភាគច្រើនបញ្ហា
ទំនាស់ដីធ្លី បានធ្វើឱ្យរំជួយពិភព លោកទៅហើយ ប៉ុន្តែលោក ហ៊ុន សែន ហាក់ដូចជាមិនមានចំណាត់ការដោះស្រាយជូន
ប្រជា ពលរដ្ឋទាំងអស់នោះសោះ មិនតែប៉ុណ្ណោះ បានចោទប្រជាពលរដ្ឋក្រីក្រខ្លួនថា ជាអ្នករំលោភ ទន្ទ្រានយកដីរបស់រដ្ឋ
ជាកម្មសិទ្ធទៅវិញ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com