វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អ្នក​ប្រើប្រាស់​ព័ត៌មាន​បណ្តាញ​សង្គម​ហ្វេសបុក​ ​ចាប់​ផ្តើម​បើ​យុទ្ធ​​នា​ការ​ប្តូរ ​​Profile​ ​​ របស់​​ខ្លួន​ដើម្បី​លើក​ ទឹ​ក​ចិត្ត​ក្រុមគ្រួសារ​ និង​អ្នក​​ជាប់​ឃុំ​២១​នាក់​ដែល​នឹង​ឡើង​សវនា​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ​នេះ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:30 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          ហ្វេសបុកគឺជាបណ្តាញព័ត៌មានសង្គមមួយ ដែលមានការពេញនិយមជាខ្លាំងពីសំណាក់យុវជនអ្នកនយោបាយខ្មែរ
និងមនុស្សជាច្រើនលាននាក់ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នក៏ដូចជានៅលើពិភពលោកយើងនេះចូលចិត្តនិយម
ប្រើប្រាស់ដូចជាការទំនាក់ទំនងស្វែងរកមិត្ត   ក្រុមគ្រួសារ ផ្សព្វផ្សាយលក់ផលិតផល ផ្សព្វផ្សាយពីព័ត៌មានផ្ទាល់ខ្លន ផ្សព្វ
ផ្សាយពីសកម្មភាពគោលនយោបាយ   ផ្សព្វផ្សាយពីព័ត៌មាន   និងរឿងរ៉ាវជាច្រើនទៀតនៅក្នុងសង្គមនីមួយៗដើម្បីធ្វើការ
បង្ហាញទៅមនុស្សជា ច្រើនលាននាក់ នៅទូទាំងពិភពលោកឱ្យពួកគេបានយល់ដឹងនូវព័ត៌មានរឿងរ៉ាវទាំងអស់នោះ។

          អ្នកស្រីម៉ាលី ម៉ាលី ដែលជាសកម្មជនសង្គមស្ត្រី លេចមុខមួយនៅក្នុងចំណោមស្រី្តជាច្រើននាក់ ទៀតត្រូវធ្លាប់បាន
កងសន្តិសុខខណ្ឌដូនពេញព្រួតគ្នាទាត់ធាក់កាលពីថ្ងៃទី២១ខែមេសាកន្លងទៅនេះ បានផ្តួចផ្តើមសកម្មភាពបើយុទ្ធនាការប្តូរ
រូបភាពប្រូហ្វាល់ នៅលើបណ្តាញ ព័ត៌មានសង្គមហ្វេសបុកនៅ ថ្ងៃពុធទី២៣នេះបានប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យឱ្យ
ដឹងថា ការផ្តួចផ្តើមបើកយុទ្ធនាការប្តូររូបភាព  ប្រូហ្វាល់លើបណ្តាញព័ត៌មានសង្គមហ្វេសបុក    មានគោលបំណងពីរយ៉ាង
គឺអ្នកស្រីចង់ឱ្យអ្នកប្រើប្រាស់ ហ្វេសបុកទាំងអស់ជួយ លើកទឹកចិត្តទៅដល់សកម្មជនការពារសិទ្ធិមនុស្ស  និងកម្មករ ២៣
នាក់ ដែល ពីរនាក់ត្រូវបានតុលាការ ដោះលេងឱ្យមានសិទ្ធិសេរីភាព ក៏ដូចជាលើកទឹកចិត្តចំពោះក្រុមគ្រួសារ ជន រងគ្រោះ
កំពុងតែមានសេចក្តីទុក្ខសោកសង្រេងពាត់ប្រាស់ក្រុមគ្រួសារប្រពន្ធកូនរបស់ពួកគេ និងជា ការ ផ្ញើសារដ៏មានខ្លឹមសារមួយ
ទៅដល់រដ្ឋាភិបាលក៏ដូចជាលោកហ៊ុន សែន ឱ្យបានដឹងថាពួកយើងគឺជា   អ្នកស្រឡាញ់ស្នេហានូវយុត្តិធម៌ សន្តិភាព សិទ្ធិ
សេរីភាព លទ្ធិប្រជាធិបតេយ្យ មិនត្រូវការរបបផ្តាច់ការ ជិះ ជាន់រំលោភបំពានសិទ្ធិប្រជាពលរដ្ឋស្លូតត្រង់ ហើយពួកយើងមិន
អាចធ្វើអីបាន មិនចេះធ្វើអំពើហិង្សា ដូចក្រុមដៃជើងលោកហ៊ុន សែននោះទេដូច្នេះយើងមានតែសកម្មភាពយុទ្ធនាការ ផ្សព្វ
ផ្សាយព័ត៌មាន ពិតតាមរយៈបណ្តាញព័ត៌មានសង្គមហ្វេសបុកទៅមនុស្សទូទាំងពិភពលោកប៉ុណ្ណោះ។
សម្លេង«ថ្ងៃនេះគឺខ្ញុំចង់មានយុទ្ធនាការមួយគឺចង់ឱ្យអ្នកប្រើប្រាស់ហ្វេសបុកទាំងអស់ គាត់ដូរប្រូហ្វាល់ ដាក់រូបអ្នកទាំង២៣
ក្នុងនោះយើងមានរូបតែ៣នាក់ទេ
...................ពួកយើងអាចធ្វើតាមរូបភាពអ្វីដែលយើងអាចធ្វើទៅបាន..»
          អ្នកស្រីបានបន្តទៀតថា ការបើកយុទ្ធនាការប្តូររូបថតនៅលើប្រូហ្វាល់   អ្នកប្រើប្រាស់ហ្វេសបុក  នេះចង់ឱ្យអ្នកប្រើ
ប្រាស់ទាំងនោះបានដឹងចងចាំនូវមុខមាត់ និងវីរៈភាពដែលអ្នកទាំង២៣នាក់នោះ  បាន តស៊ូធ្វើសកម្មភាពបម្រើឱ្យផលប្រ
យោជជាតិ ដែលមនុស្សដ៏ទៃទៀតមិនអាចធ្វើដូចពួកគេបាន និង ចង់ ឱ្យអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមហ្វេស
បុកទាំងអស់ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ឱ្យពួកគេបើកហ្វេសបុកឆែកមើលព័ត៌មាន គឺឃើញតែមុខមាត់ នឹកឃើញ
រាល់ទង្វើល្អជួយសង្គមជាតិ មិនអាចបំភ្លេចបានរបស់អ្នកទាំង២៣នាក់។ អ្នកស្រីថា ការបើកយុទ្ធនាការប្តូរប្រូហ្វាល់ដាក់រូប
ថត លោកវន់ ពៅ លោក ថេង សាវឿន និងលោក ច័ន្ធ ពុទ្ធិសក្តិ   គឺមានរយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែ មេសា ដល់
ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។ អ្នកស្រីបានយល់ឃើញដែរថា សកម្មជនការពារសិទ្ធិ  មនុស្ស និងកម្មករ២១នាក់ ពួកគេ
មិនបានប្រព្រឹត្តិនូវទោសកំហុសអ្វីនោះទេ គឺគ្រាន់តែពួកគេធ្វើសម្រប សម្រួល តវ៉ា ទាមទារប្រាក់ឈ្នួលកម្មករ១៦០ដុល្លារ
តាមច្បាប់ស្តីពីសិទ្ធិសេរីភាពដែលមានចែងនៅក្នុង  ច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ    ត្រូវបានទាហ៊ានឆ័ត្រយោងបម្រើឱ្យលោក
ហ៊ុន សែន បានចាប់វាយដំទាត់ធាក់ និងបញ្ជូនទៅពន្ធនាគារទៅវិញ អ្នកស្រីថានេះជាភាពអយុត្តិធម៌មួយរបស់អាជ្ញាធរ និង
ប្រព័ន្ធតុលាការ មិនឯករាជ្យមួយនៅប្រទេសកម្ពុជាអ្នកស្រីចាត់ទុកថាគឺជាការរំលោភសិទិ្ធសេរីភាពពីសំណាក់ក្រុម អាជ្ញាធរ
មានសមត្ថកិច្ចរបស់លោកហ៊ុន សែន។
សម្លេង«នេះហើយជាបញ្ហាដែលយើងជួយគាត់ ដូចជាលោកវន់ ពៅ  គាត់ជាមនុស្សដែលស្រឡាញ សង្គម ហើយគាត់ជា
មនុស្សដែលតែងតែប្តូរជីវិតជួយសង្គមជាច្រើនដូចជាការទាមទារសុំប្រាក់ខែកម្មករ ១៦០ដុល្លារ ហើយជាក់ស្តែងដូចថ្ងៃទី
០២ដែលគេចាប់គាត់គេវាយគាត់នោះ
................វាជាការរំលោភ  សិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរមួយដែលយើងអត់អាចឈរមើល
បានទេ
........ធ្វើទៅតាមផ្លូវច្បាប់ប៉ុណ្នឹងឯង»
          អ្នកស្រីក៏បានធ្វើការអំពាវនាវផងដែរ   ចំពោះប្រិយមិត្តដែលចេះប្រើប្រាស់បណ្តាញព័ត៌មានសង្គមហ្វេសបុកលើប្រ
ព័ន្ធអ៊ីនធឺណិតទាំងអស់សុំឱ្យជួយប្តូររូបភាពប្រូហ្វាល់របស់ខ្លួនដើម្បីជាការចូលរួម ចំណែកជួយលើកកម្លាំងចិត្តក្រុមគ្រួសារ
អ្នករងគ្រោះ និងជនរងគ្រោះផ្ទាល់ ឱ្យពួកគេរិតតែមានភាពក្លា ហានខ្លាំងឡើងៗក្នុងសកម្មភាពល្អៗជួយដល់សង្គមជាតិខ្មែរ
ទាំងមូលរយៈពេលកន្លងមក និងទៅថ្ងៃ អនាគតខាងមុខ  និងជាយុទ្ធនាការដ៏ល្អមួយសម្រាប់បងប្អូនប្រិយមិត្តហ្វេសបុក។
សម្លេង«សុំអំពាវនាវទៅដល់បងប្អូនទាំងអស់ដែលស្រឡាញ់យុត្តិធម៌សង្គមសូមមេត្តាជួយប្តូរ ប្រូហ្វាល់ ហ្វេសបុក ដាក់រូប
ពួកគាត់ទាំងបីនាក់ហើយដោយសរសេរអក្សរថា  
Free 23 នាក់............នោះគឺជាយុទ្ធនាការដ៏ល្អបំផុត  ..........ជាសារ
មួយផ្ញើទៅតុលាការមួយ............អ្វីដែលរដ្ឋាភិបាលគួរតែបង្ហាញឱ្យប្រជា ពលរដ្ឋបានដឹងនៅថ្ងៃទី២៥នឹងឯង
»។
 
          ការបើកយុទ្ធនាការប្តូរប្រូហ្វាល់លើបណ្តាញព័ត៌មានសង្គមហ្វេសបុកនេះ ស្របពេលដែលតុលា ការសាលាដំបូងរាជ
ធានីភ្នំពេញ បានសម្រេចបើកសវនាការឱ្យនៅក្រៅឃុំចំពោះអ្នកជាប់ឃុំទាំង២១ នាក់   នៅថ្ងៃទី២៥ ខែមេសាខាងមុខនេះ
ដែលអាជ្ញាធរបានចាប់ឃុំខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ ត្រពាំង ផ្លុង នៅខេត្ត កំពង់ចាម អស់រយៈពេលជាច្រើនខែមកហើយ
ក្នុងនោះដែរ សាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ ធ្លាប់បានបើកសវនាការលើសំណុំរឿងនេះជាច្រើនលើកផង
ដែរ ប៉ុន្តែតុលាការបាន សម្រេចតម្កល់សាលក្រមឃុំខ្លួនអ្នកទាំង២១នាក់នោះ ឱ្យពួកគេជាប់ឃុំក្នុងពន្ធនាគារជាបន្តទៀត។
ដោយក្រុមគ្រួសារជនរងគ្រោះ និងព្រះសង្ឃ អង្គការសង្គមស៊ីវិលជាតិអន្តរជាតិជាច្រើន បានសម្តែងការ មិនពេញចិត្តចំពោះ
ប្រព័ន្ធតុលាការកាត់ក្តីនូវក្នុងប្រទេសកម្ពុជា ក្នុងសម័យលោកហ៊ុន សែន ដឹកនាំនេះនឹងបានធ្វើឱ្យប្រព័ន្ធតុលាការ ស្ថាប័នរដ្ឋ
មួយចំនួនធំ មិនមានភាពឯករាជ្យ អាព្យាក្រឹត្យយុត្តិធម៌ ត្រឹមត្រូវគោរពទៅតាមនីតិវិធីច្បាប់ វិជ្ជាជីវៈរបស់តុលាការដោយសារ
តែនៅក្រោមសម្ពាធនយោបាយពីរដ្ឋាភិ បាល ជនអ្នកមានអំណាចជាដើម។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com