វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ការ​ព្រួយ​បារម្មណ៍​របស់​ប្រជា​សហគមន៍​ជនជាតិ​ខ្មែរ​ ចារាយ​ ពី​ការ​បំផ្លាញ​ព្រៃ​ឈើ​សហគមន៍​​
បង្ហោះ​នៅ​វេលាមោ៉ង 10:38 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
            ប្រជាសហគមន៍ជនជាតិខ្មែរដើមភាគតិចចារាយដែលរស់នៅភូមិ ឡុំ ឃុំ ប៉ក់ញ៉ៃស្រុកអូរយ៉ា ដាវ ខេត្តរតនគីរីមាន
ការព្រួយបារម្មណ៍ពីការកាប់បំផ្លាញព្រៃឈើសហគមន៍របស់ពួកគាត់នៅទល់ដែនខ្មែរយួន ដោយក្រុមហ៊ុនសម្បទានដីមួយ
ដែលបានទទួលអញ្ញាប័ណ្ណពីរដ្ឋាភិបាលលោកហ៊ុន សែនដែល បានដាក់ម៉ាស៊ីនរ៉ៃ ត្រាក់ទ័រសម្រាប់អូសទាញឈើ រថយន្ត
រ៉េវ និងប៊ុល ល សៀ សម្រាប់ត្រៀមឈូសឆាយដីព្រៃ  សហគមន៍របស់ពួកគាត់    ដូច្នេះបានធ្វើឱ្យប្រជាពលរដ្ឋសហគមន៍
ដែលកំពុងរស់នៅក្នុងតំបន់   នោះមានការព្រួយបារម្មណ៍ជាហូរហែចាប់តាំងពីឆ្នាំ២០១១  រហូតមកដល់បច្ចុប្បន្ន។ ហើយ
រហូតមក ដល់ពេលនេះ ភាគីក្រុមហ៊ុន៧២ បានដាក់ម៉ាស៊ីនឈូសឆាយនិងគ្រឿងចក្រជាច្រើនគ្រឿងនៅក្នុងតំបន់ព្រៃរបស់
សហគមន៍របស់ពួកគាត់។ ប្រជាសហគមន៍ទាំងអស់នោះបាននាំគ្នាធ្វើការតាមដានរុករកដើរល្បាតនៅក្នុងព្រៃជាប្រចាំដើម្បី
ទប់ស្កាត់ការពារព្រៃសហគមន៍ពីការកាប់និងឈូសឆាយបំផ្លាញពី ក្រុមហ៊ុនយួន៧២។
 
          លោក ឆាយ ធី មន្ត្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំនៅខេត្តរតនគីរី បានឱ្យ ដឹងថា សកម្មភាព
ដែលក្រុមហ៊ុនបានកាប់បំផ្លាញដីព្រៃសហគមន៍និងអារភ្លាមៗដោយមិនបានធ្វើការត្រួតពិនិត្យពីមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ
ឱ្យបានត្រឹមត្រូវ និងមិនមានការអនុញ្ញាតិពីអាជ្ញាធរពាក់ព័ន្ធបង់ ពន្ធជូនរដ្ឋទៅតាមច្បាប់នោះទេ។
សម្លេង« នៅពេលថ្មីៗនេះគាត់ឃើញមានក្រុមហ៊ុន ៧២បានយកគ្រឿងចក្រមកគាត់មានការព្រួយ បារម្មណ៍.......យកចូល
រោងចក្រដោយមិនមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ
......»
          អង្គការអាដហុកបានធ្វើអន្តរាគមន៍ទៅនាយរងរដ្ឋបាលព្រៃឈើខេត្តរតនគីរីដើម្បីជូនព័ត៌មាន ទាំងអស់នោះ ដើម្បីឱ្យ
មានការចាត់វិធានការទៅតាមជំនាញ ហើយអាដហុកបានធ្វើអន្តរាគមន៍អស់   រយៈពេលបួនថ្ងៃមកហើយ ប៉ុន្តែសកម្មភាព
កាប់ព្រៃឈើ និងឈូសឆាយនៅតែមិនទាន់មានភាពធូរ ស្រាលនៅឡើយទេ។ នៅម៉ោងប្រាំបួនព្រឹកមិញនេះប្រជាពលរដ្ឋ
សហគមន៍ជនជាតិដើមចារាយ នៅឃុំ ប៉ក់ញ៉ៃបាននាំគ្នា  ដើរល្បាតដើម្បីចាប់យកនៅម៉ាស៊ីនរបស់ជនល្មើសដែលបានធ្វើ
ការកាប់ព្រៃសហគម ន៍ ហើយពួកគាត់ចាប់បាននូវម៉ាស៊ីនអាឈើមួយដើម និងចាប់ជនជាតិយួនចំនួនពីរនាក់តែមិនបានធ្វើ
ការឃាត់ខ្លួនពួកគេនោះឡើយ ដោយប្រជាសហគមន៍គ្រាន់តែប្រាប់សុំឱ្យជនជាតិយួនទាំងនោះផ្អាកការ    កាប់បំផ្លាញព្រៃ
សហគមន៍របស់ពួកគាត់ជាបន្តទៀត សហគមន៍បានថតយករូបជនជាតិយួនបីនាក់និងបានដកហូតម៉ាស៊ីនត្រង់សឺណឺដែល
បានកាប់រំលំឈើ នោះទុកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ ។
សម្លេង«ហើយនៅម៉ោង៩ព្រឹកមិញនេះសហគមន៍ជនជាតិចារាយរស់នៅក្នុងភូមិ ឡុំ ឃុំប៉ក់ញ៉ៃ ស្រុក អូរយ៉ាងដាវ បានចុះ
ល្បាតព្រៃ
...ចាប់បានម៉ាស៊ីនអារឈើមួយដើមនិងបានចាប់ខ្លួនជនជាតិវៀតណាមបីនាក់.........   ទុកជាភស្តុតាងនិងយក
ម៉ាស៊ីនត្រង់សឺណឺទុកជាភស្តុតាង
.....»
 
          លោកឆាយ ធី បានបន្តទៀតថា អង្គការសង្គមស៊ីវិលបានកត់សម្គាល់ឃើញថាកម្មករជនជាតិ យួនដែលបានមករស់
នៅក្នុងក្រុមហ៊ុន៧២នោះមិនទាន់មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវទៅតាមផ្លូវ ច្បាប់ឬយ៉ាងនោះទេ លោកសុំឱ្យអាជ្ញាធរ
មានសមត្ថកិច្ចជួយធ្វើការកត់សម្គាល់ត្រួតពិនិត្យទៅលើកម្មករ     ជនជាតិយួនទាំងអស់នោះផង។  ចំណុចមួយទៀតដែល
លោកបានលើកឡើងថា ការធ្វើសម្បទាន សេដ្ឋកិច្ចដូចជាការអារឈើដោយមិនមានការត្រួតពិនិត្យពីរដ្ឋបាលព្រៃឈើ មិន
មានការបង់ពន្ធជូនរដ្ឋឱ្យ បានត្រឹមត្រូវនោះលោកចាត់ទុកថាគឺជាការខុសច្បាប់។ ចំណែកព្រៃសហគមន៍ក៏ដូចគ្នាដែរ ព្រោះ
ការធ្វើ សម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលបានធ្វើឱ្យមានការប៉ះពាល់ ទៅដល់ដីដែលត្រួតស៊ីក្នុងដីព្រៃសហគមន៍ តាមគោល
ការណ៍នយោបាយរបស់រដ្ឋាភិបាលកន្លងមក និងបានដាក់បទបញ្ជាពីផលប៉ះពាល់  បើសិនជា ភាគីក្រុមហ៊ុនសំអាងតែទៅ
លើអាជ្ញាប័ណ្ណដោយមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺជាការរំ  លោភទៅលើសិទ្ធិរស់នៅរបស់សហគមន៍ជនជាតិ
ដើមភាគតិចហើយដែលពួកគាត់រស់នៅពឹងអាស្រ័យ ទៅលើដីធ្លីស្រៃចំការរបស់ពួកគាត់ប៉ុណ្ណោះ។
សម្លេង«ចំណុចមួយទៀតយើងឃើញថាការអារឈើ....ព្រៃសហគមន៍យើងឃើញថាបញ្ហាសម្បទានសេដ្ឋកិច្ច   បើសិនជា
ការអារឈើពុំមានការត្រួតពិនិត្យពីរដ្ឋបាលព្រៃឈើ បងពន្ធជូនរដ្ឋទេ ការអាឈើគឺជា ការខុសច្បាប់ហើយ
..»
          ទោះបីជាប្រជាសហកមន៍ និងអង្គការអាដហុក    បានធ្វើការអន្តរាគមន៍ទៅអាជ្ញាធរសមត្ថកិច្ចពាក់ ព័ន្ធយ៉ាងណាក៏
ដោយនៅតែមិនមានប្រសិទ្ធភាពដដែលហើយការកាប់ព្រៃឈើពីជនជាតិយួននៅតែមាន ហូរហែមិនឈប់៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com