វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
24
ក្រុម​អាជ្ញា​ធរ​មាន​ការ​រឹត​បន្ទឹង​និង​បិទ​ផ្លូវ​នៅ​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ខណៈ​ដែល​តុលា​ការ​បើក​ សវនា​ការ​លើ​សំណុំ​រឿង​លោក​វន់​ ពៅ​ និង​អ្នក​២១​នាក់​ផ្សេង​ទៀត​​
បង្ហោះ​នៅ​វេលាមោ៉ង 10:40 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          ក្រុមអាជ្ញាធរជាច្រើននាក់ប្រដាប់ទៅដោយដំបងឆក់ ខែល កាំភ្លើង និងរបាំងតម្រួតបញ្ជា នៅ ព្រឹកថ្ងៃសុក្រទី២៥ ខែ
មេសា ខណៈដែលសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំ រឿងជនជាប់ចោទទាំង២១នាក់ ដែលពួកគេ
ត្រូវបានក្រុមអាជ្ញាធរ និងទាហានទ័ពឆ័ត្រយោង៩១១ចាប់ ខ្លួនដាក់ពន្ធនាគារអស់រយៈពេលជាច្រើនខែ នៅពេលដែលពួក
គេបានទៅចួលរួមសម្របសម្រួល និង បាតុកម្មទាមទារប្រាក់ឈ្នួលកម្មករ១៦០ ដុល្លារកាលពីថ្ងៃទី០២-០៣ ខែមករា  ឆ្នាំ
២០១៤កន្លងទៅនេះ ។

          នៅម៉ោងប្រមាណជា០៦ព្រឹកមិញនេះក្រុមអាជ្ញាធរបានធ្វើការបិទផ្លូវច្រកចូលមុខសាលាដំបូងរាជធានីភ្នំពេញដោយ
មានការយាមកាមយ៉ាងតឹងតែងជាទីបំផុត និងមិនត្រូវបានអនុញ្ញាតិឱ្យព្រះសង្ឃ   ប្រជាពលរដ្ឋ  សហគមន៍ អង្គការសង្គម
ស៊ីវិល និងអ្នកចូលរួមជាច្រើនពាន់អ្នកទៀតបានចូលទៅ ដល់មុខតុលាការដើម្បីរងចាំស្តាប់ព័ត៌មានពីការកាត់ក្តីសវនាការ
របស់តុលាការទៅលើសកម្មជនការពារ សិទ្ធិមនុស្ស និងកម្មករ២១នាក់នោះទេ។
          ស្ថានភាពនេះត្រូវបានប្រជាពលរដ្ឋអ្នកចូលរួមជាច្រើនពាន់នាក់ និងអ្នកឃ្លាំមើលការពារសិទ្ធិមនុស្ស  បានធ្វើការរិះ
គន់ ធ្ងន់ៗ ថាក្រុមអាជ្ញាធរមានការបិទសិទ្ធិសេរីភាព រិតបន្ទឹង មិនអនុញ្ញាតិឱ្យប្រជា ពលរដ្ឋ   សកម្មជន ក្រុមគ្រួសារជនរង
គ្រោះ អ្នកការពារសិទ្ធិមនុស្សបានចូលទៅស្តាប់សវនាការ ហើយ បានចាត់ទុកថាជាការរំលោភបំពានផ្នែកច្បាប់សិទ្ធិមនុស្ស
មួយយ៉ាងធ្ងន់ធ្ងរដែលរដ្ឋាភិបាលគួរតែមាន    ការយកចិត្តទុកដាក់នូវទង្វើបែបនេះចំពោះប្រជាពលរដ្ឋរស់នៅក្នុងរបបលទ្ធិ
ប្រជាធិបតេយ្យ។
          នៅក្នុងនោះប្រជាពលរដ្ឋអ្នកចូលរួមតវ៉ាមួយចំនួន បានធ្វើការបួងសួង រៀបចំបាយសី មានសំ ណែនមាន់ ទា ក្បាល
ជ្រូក ជាលក្ខណៈផ្លូវក្នុងដើម្បីជួយបន្ទន់ចិត្តដល់តុលាការឱ្យដោះលេងអ្នក២១ នាក់នោះផងដែរ។  ទន្ទឹមនិងនោះ  យើងក៏
ឃើញមានវត្តមានរបស់អ្នកតំណាងរាស្រ្តជាប់ឆ្នោតជាច្រើននាក់ដែលមក    ពីគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលផ្សេងៗ
គ្នារួមមានលោកស្រីមូរ សុខហួរ លោកញ៉ ចម្រើន និងសកម្មជនដីធ្លី កម្មករ មន្ត្រីសហជីពសមាជិកសមាគមប្រជាធិបតេយ្យ
ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅមុខផ្សារស៊ីធីម៉ល ហើយបានស្រែក
ទាមទារឲ្យតុលាការដោះលែងជនជាប់ចោទទាំង២១នាក់នោះ ដោយគ្មានលក្ខខណ្ឌ។ទោះបីជាយ៉ាងណា កាត់ក្តីរបស់សា
លាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះមិនទាន់ដឹងនូវលទ្ធ ផលជាផ្លែផ្កានៅឡើយទេមកទល់នឹងម៉ោងប្រមាណជា  ១១ព្រឹក
មិញនេះ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com