វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
លោក​ ​នី​ ​ចរិយា​ ​ខ្ញុំ​មិន​មាន​សង្ឃឹម​ថា​តុលា​ការ​បើក​សវនា​ការ​កាត់​ក្តី​មនុស្ស​២៣​នាក់​ចប់​នៅ​ថ្ងៃ​ទី​២៥​ ​នេះ​ទេ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:45 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          ដោយមានមតិផ្ទុយគ្នាជាច្រើន    ទាក់ទងទៅនឹងការបើកសវនាការដោះលេងសកម្មជនការពារ     សិទ្ធិមនុស្ស និង
កម្មករ២៣នាក់ ដែលសាលាដំបូងបានប្រកាសបើកសវនាការនៅព្រឹកថ្ងៃសុក្រទី២៥ ខែមេសា ឆ្នាំ២០១៤ នេះ ហាក់ដូច
ជាមានសង្ឃឹមខ្លះ អត់សង្ឃឹមខ្លះពីសំណាក់ក្រុមគ្រួសារសាច់ញាតិ ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបាននាំគ្នាមកប្រមូល
ផ្តុំ តវ៉ា ទាមទារ នៅមុខសាលាដំបូងព្រឹកមិញ ដើម្បីឱ្យតុលាការធ្វើការដោះលេងក្រុមគ្រួសាររបស់ពួកគេ។
          លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្ស នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឈន៍នៅកម្ពុជា បានលើកឡើងនៅ
មុខសាលាដំបូងខណៈ ដែលមានស្ថានភាពតឹងតែងរវាងអ្នកតវ៉ា និងក្រុម អាជ្ញាធរដែលបានធ្វើការបិទផ្លូវដែរនោះថាលោក
មិនមានសង្ឃឹមសវនាការរបស់សាលាដំបូងកាត់ក្តី បញ្ចប់នៅថ្ងៃនេះទេពីព្រោះដំណើរការនេះ   គឺជាដំណើរការកាត់ក្តីមួយ
ពន្យាពេល របស់ព្រះរាជអាជ្ញា   ចៅក្រមព្យាយាមមិនឱ្យចូលអង្គហេតុឱ្យមានលក្ខណៈ ស៊ីជម្រៅនោះទេ   ដោយតុលាការ
សាកសួរឱ្យចូល តែអង្គហេតុណាដែលស្រាលៗសើៗដើម្បីដាក់បន្ធុកទៅលើជនរងគ្រោះប៉ុណ្ណោះ។
សម្លេងនីចរិយា«ខ្ញុំមិនសង្ឃឹមថាចប់ថ្ងៃនេះទេពីព្រោះដំណើរការនេះជាដំណើរការមួយពន្យាពេលឡះឡោះសម្បើមណាស់
ព្រោះទាំងចៅក្រម ព្រះរាជអាជ្ញាជំនុំជម្រះនឹងខិតខំព្យាយាមធ្វើយ៉ាងណាមិនឱ្យ ចូលអង្គហេតុស៊ីជម្រៅទេដើម្បីដាក់បន្ទុក
ទៅលើជនរងគ្រោះ
»។
          លោកក៏បានបញ្ជាក់ដែរថា ចំណុចដែលសំខាន់នោះ គឺចៅក្រមមានភាពលម្អៀងច្រើនទៅខាង ព្រះរាជអាជ្ញា ដោយ
មិនឱ្យមេធាវីសួរអំពីអង្គហេតុជាក់លាក់ ទាក់ទងទៅនឹងព្រឹត្តិការណ៍ដែលកម្មករ ទទួលរងនូវការវាយដំពីទាហានឆ័ត្រយោង
លេខ៩១១ហើយលោកបន្តថា ឱ្យតែមេធាវីមានការសាកសួរ ទៅដល់ចំណុចនោះភ្លាមគឺចៅក្រមនិយាយកាត់សេចក្តីមេធាវី
ភ្លាមៗ ចំណុចមួយទៀតដែលលោកបាន លើកឡើងដែរថានោះ     គឺសូម្បីតែចៅក្រមមិនទាន់កាត់សេចក្តីចប់ផងបានចាត់
ទុកថាកម្លាំងកម្មករ ដែលបានធ្វើបាតុកម្មអហិង្សាដោយស្របតាមនីតិវិធីនៃច្បាប់នោះ ចាត់ទុកកម្មករទាំងអស់ជាក្រុមអនា
ធិបតេយ្យខុសច្បាប់ទៅវិញ។
សម្លេងត«សូម្បីតែចៅក្រមមិនទាន់មានការកាត់សេចក្តីអីហើយផង ចាត់ទុកថាកម្មករដែលធ្វើបាតុកម្ម អហិង្សាស្របតាម
ច្បាប់បាតុកម្មដោយអហិង្សានឹងចាត់ទុកថាជាក្រុមអនាធិបតេយ្យ ជាក្រុមដែលខុស ច្បាប់
»។
          លោកបានបន្តទៀតថា បើកាលណាយើងចាត់ទុកថាក្រុមមួយជាក្រុមខុសច្បាប់ លុះត្រាណាតែ ការសម្រេចក្តីនោះ
ពីតុលាការទេទើបបាន។  ការចាត់ទុកបែបនេះ គឺមិនអាចទទួលយកបានទេ។
សម្លេង«យើងមិនទាន់ធ្វើសេចក្តីសម្រេចពីតុលាការផង ថាក្រុមនោះជាក្រុមអីផង ហើយអនុវត្តន៍សិទ្ធិ បាតុកម្ម…ផងយើង
មកចាត់ទុកថាជាក្រុមអនាធិបតេយ្យ ហើយជាក្រុមទៅហើយគឺថាចៅក្រមប្រភេទ នេះ  គឺថាមិនអាចទទួលយកបានទេ
»។
          លោក ចាន់ សាវេត មន្ត្រីច្បាប់នៅសមាគមអាដហុកដែរនោះ លោកបានប្រាប់ឱ្យដឹងថាការបើកសវនានៅព្រឹកមិញ
គួរតែត្រូវបានអនុញ្ញាតិឱ្យក្រុមគ្រួសារជនរងគ្រោះពួកគេបានចូលទៅស្តាប់ពីការវិនិច្ឆ័យទោសពីតុលាការមិនគួរណាមិនឱ្យ
ពួកគាត់ចូលទៅនោះឡើយ។
សម្លេងចាន់ សាវេត«បងប្អូនប្រជាពលរដ្ឋគួរតែឱ្យសាច់ញាតិក្រុមគ្រួសារគេបានចូលទៅស្តាប់ព្រោះ សាច់ញាតិគ្រួសារនេះ
គេចង់ស្តាប់សាច់រឿងគ្រួសាររបស់គេថា……………….ត្រឹមត្រូវតាមភាពយុត្តិធម៌ ដែលអត់
»។
          លោកបានបន្តទៀតថា លោកចង់បានកុំឱ្យតុលាការមានការរឹតបន្តឹងរឿងក្តីនេះពេក លោកថាគួរ តែបើកជាលក្ខណៈ
ចំហរឱ្យភាពទូលំទូលាយ និងឱ្យមានអ្នកចូលរួមដោយសេរីផងដែរ។ចំណែកឯនៅ ក្នុងសវនាការរឿងក្តីនោះក៏មានអ្នកចូល
រួមតាមដានស្តាប់ដែរ ក្នុងនោះរួមមានអង្គទូត អង្គការសហប្រ ជាជាតិ សង្គមស៊ីវិលជាដើម។លោក ចាន់សាវេតក៏សង្កត់ធ្ងន់
ដែរថា សវនាការមួយនេះមានសំណុំរឿង ធំពេក គ្រាន់តែអ្នកជាប់ពាក់ព័ន្ធដើមបណ្តឹងជាងសែសិបនាក់ឯណោះ   ជនជាប់
ចោទមានដល់ទៅ១៣ នាក់ និងសាក្សីមានដល់ទៅជាង២០នាក់ទៀត។ ដូច្នេះការកាត់ទោសមិនអាចបញ្ចប់ត្រឹមតែមួយថ្ងៃ
បានទេយ៉ាងតិចត្រូវចំណាយពេលបីថ្ងៃទើបសំណុំរឿងនោះបញ្ចប់។
           សម្លេងត«បទល្មើសទាំងអស់នេះវាអាចចូលទៅ បើមានស្ថានទម្ងន់ទោសវាអាចពីមួយឆ្នាំទៅ៥ឆ្នាំ…….. ចឹងខ្ញុំគិត
ថាក្នុងមួយថ្ងៃនេះមិនអាចចប់ទេ………»
          ក្រោយការសម្រាកអាហារថ្ងៃត្រង់ជាង១ម៉ោងរួចមក សវនាការក៏បានចាប់ផ្តើមបន្តនៅម៉ោង២រសៀល ទិដ្ឋភាពនៅ
ក្នុងសវនាការដូចជាមានភាពមិនប្រសើរ ដោយព្រះរាជអាជ្ញាចេះតែរំខានមេធាវីចុងចោទ ឲ្យតែមេធាវីចុងចោទទាមទារឲ្យ
មានការងបង្ហាញនៅរូបភាពព្រះរាជអាជ្ញារូបនោះចេះតែបង្វៀងរហូត ។ ចៅក្រមដូចជាគ្មានជំហរអព្យក្រឹត្យនោះទេ ដោយ
ប្រើឥរិយាបទហាក់ដូចជាមានសំពាធពីបុគ្គលអ្នកមាន អំណាចណាម្នាក់អញ្ចឹង។ ក្នុងខណៈពេលដែលសវនការកំពុងតែជំនុំ
ជម្រះនៅខាងក្នុង ស្ថានភាព ប្រជា សហគមន៍ សមាគន៍ក្រុមគ្រួសារអ្នករងគ្រោះនិងអង្គសង្គមស៊ីវិលបាននាំគ្នាស្រែរដង្ហើយ
រកយុត្តិធម៌ ស្រែកទាមទារឲ្យមានការដោះលែង និងច្រៀងចំរៀងដែលមានអត្ថន័យក្តុក្តួលជាខ្លាំង។
សម្លេងច្រៀង កំពុងតែច្រៀង និងស្រែកទាមទារឲ្យមានការដោះលែង ស្រាប់តែដំណឺងគួឲ្យអយុត្តិធម៌បំផុតក៏បានលេចចេញ
ពីសវនការថាការជំនុំជម្រះនឹងត្រូវផ្ធាក ហើយបន្តកាត់ក្តីនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ពេលក្រោយទៀត ។សាច់ញាតិ
ជនរងមានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រចឃុំខ្លួនបន្តរបស់ចៅក្រម។    សម្លេងការសម្រេចឃុំខ្លួនបន្តរបស់ចៅក្រម
ដោយលើកមូលហេតុថា ជាការការពាសុវត្ថិភាពរបស់ជនរងគ្រោះ ក្នុងករណីកើតឡើងផ្សេងៗជាយថាហេតុ។
          ទោះបីជាយ៉ាងណា លោក នី ចរិយា សម្តែងការមិនពេញចិត្តចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលកាត់ក្តីលម្អៀង
មិនត្រឹមត្រូវទៅតាមនីតិវិធីនៃច្បាប់ លោកក៏មិនសង្ឃឹមដែរថា សាលាដំបូងរាជធានី ភ្នំពេញ នឹងកាត់ក្តីឱ្យជនជាប់ចោទទាំង
២១នាក់ បានរួចខ្លួននោះទេ។
          ដោយឡែក ក្រុមគ្រួសារ ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើននាក់ ហាក់ដូចជាមានសេចក្តីសង្ឃឹម    យ៉ាងមុតមាំចំពោះ
សវនាការរបស់សាលាដំបូងលើកទីពីរនេះ។ ការបើកសវនាការកាត់ទោស តុលាការ បានប្រើប្រាស់អស់ពេលវេលាជាច្រើន
ម៉ោងចាប់តាំងពីព្រឹក៨:៣០នាទី ព្រឹកហើយបានបន្តរហូតពេល រសៀល៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com