វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ជំនួប​ចរចារ​រវាង​តំណាង​គណបក្ស​ប្រជាជន​ ​និង​សង្គ្រោះ​ជាតិ​មិន​ទទួល​បាន​នូវ​លទ្ធផល​​
បង្ហោះ​នៅ​វេលាមោ៉ង 10:53 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
            នៅព្រឹកថ្ងៃច័ន្ទទី ២៤ ខែ មិនានេះ តំណាងគណកម្មការចម្រុះ មកពីគណបក្សធំៗ ទាំង ពីរគឺ បានជួបចរចារគ្នាទៅ
តាមការគ្រោងទុក ដែលការចរចារនោះប្រព្រិត្តនៅវិមានព្រឹទ្ធ សភា ជាតិ ខណ្ឌចំការមន រាជធានីភ្នំពេញ។
          សមាសភាពនៃគណកម្មការចម្រុះដែលមកពីគណបក្សធំៗ ទាំងពីរនោះ រួមមានៈ គណបក្សប្រជាជនកម្ពុជា ដែល
មានតំណាងប្រាំមួយរួបគឺ លោក ប៊ិន ឈិន លោក ជៀម យៀប លោក ប៉ែន បញ្ញា លោកឈាង វុធ លោក សិត ប៊ុនហុក
និងលោកជំទាវក្រូច សំអាង។ រីឯ តំណាងគណ កម្មការចម្រុះដែលមកពីគណបក្សសង្គ្រោះជាតិនោះមាន៦រូបដែរគឺលោក
សុន ឆ័យ លោក គយ ប៊ុនរឿន លោក ម៉ៅ មុនីវណ្ណ លោក ហូ វ៉ាន់ លោក   អ៊ូ ច័ន្ធឫទ្ធិ និងលោកជំទាវ មួរ សុខហួ។
 
          ជំនួបចរចារជាថ្មីនេះ បានប្រព្រឹត្តទៅអស់រយៈពេលជាងពីរម៉ោង   ដោយលើកយកនូវ កំ ណែទម្រង់ការបោះឆ្នោត
ដែលគណបក្សទាំងពីរបាន ធ្វើសិក្ខាសាលាថ្នាក់ជាតិ និងព្រមព្រៀងកន្លងមកដើម្បីធ្វើការពិភាក្សាគ្នា។ បន្ទាប់ពីកិច្ចចរចារ
នោះរួចមក មិនបានទទួលនូវលទ្ធផល ផ្លែផ្កាអ្វីនោះទេដោយសារគណបក្សទាំងពីរខ្វែងគំនិតគ្នា លើរបៀបវារៈពីរចំណុច។
          ប្រធានក្រុមការងារគណៈកម្មការចម្រុះមកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យបានមានប្រសាសន៍បន្ទាប់ពី
កិច្ចចរចារនៅឯវិមានព្រឹទ្ធសភានោះថា ដោយហេតុតែជំនួបរវាង    គណបក្សទាំងពីរមិនទទួលបាននូវលទ្ធផលផ្លែផ្កានោះ
ដោយសារតែមានការខ្វែងគំនិតមិនត្រូវរ៉ូវគ្នាគឺគណបក្សសង្គ្រោះជាតិ    បានស្នើទៅខាងគណបក្សប្រជាជនកម្ពុជាឱ្យដាក់
គណកម្មាធិ ការជាតិរៀបចំការបោះឆ្នោតទៅជាស្ថាប័ននៃធម្មនុញ្ញ។ ប៉ុន្តែត្រូវបានគណបក្សប្រជាជនកម្ពុជាបដិសេធចំពោះ
ការ ស្នើសុំរបស់គណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិ បានជម្រុញពន្លឿននូវការសិក្សា និងកែទម្រង់ក្រោម
យន្តការនៃការបោះឆ្នោតឱ្យលឿនបំផុតនិងបានទាមទារជជែកពីការលើកឡើងម្តងមួយៗមកដាក់លើប្រធានបទទាំងស្រុង។
គណបក្សសង្គ្រោះជាតិបានស្នើឱ្យគណបក្សប្រជាជនដាក់របៀបវារៈ  ហើយខាងគណបក្ស សង្គ្រោះជាតិមិនទាមទារ ឬប្រ
ឆាំងពីចំណុចនៃប្រធានបទដែលបានលើកឡើងពីគណបក្សប្រជាជននោះទេ។   ទោះបីជាកាលពីថ្ងៃទី១០ ភាគីទាំងសង
ខាងបានធ្វើការពិភាក្សាគ្នា    ពាក់ព័ន្ធនិងការស្នើឱ្យយកច្បាប់សង្គមស៊ីវិល    មកធ្វើជាមូលដ្ឋាននៃការកែទម្រង់ក៏ដោយ។
សម្លេង«សុនឆ័យ ហើយគណបក្ស សង្គ្រោះជាតិ បានជម្រុញ ពន្លឿននូវការសិក្សា និងកែទម្រង់ក្រោមយន្តការនៃការបោះ
ឆ្នោត ឱ្យលឿនបំផុតនិងបានទាមទារជជែកពីការលើកឡើងមួយម្តងមូយម្នាក់មកដាក់លើប្រធាន បទទាំងស្រុង
…»00:33
          លោក សុន ឆ័យ បន្តថា    បើគណបក្សប្រជាជនមិនយល់ព្រមដាក់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅជា
ស្ថាប័នធម្មនុញ្ញទេនោះ ការបោះឆ្នោតនៅពេលខាងមុខ   នឹងមិនមានភាពត្រឹមត្រូវ    និងយុត្តិធម៌ ឯករាជ្យ អព្យាក្រឹត្យពិត
ប្រាកដនោះឡើយ។    ថែមទាំងបានទាមទារពិនិត្យលើការកែទម្រង់គជបកាលពីថ្ងៃទី៣ខែមិនា  ហើយគណកម្មការរៀប
ចំការ បោះ ឆ្នោតខ្លួនឯងក៏មានការកែទម្រង់ដែរ ចំពោះបញ្ហាដែលនាំទៅដល់ទំនាស់រាល់ក្រោយ ការ បោះឆ្នោតគឺចេញអំពី
ការងាររបស់គណកម្មការរៀបចំការបោះឆ្នោតទាំងថ្នាក់ខេត្តរួមទាំងមន្រ្តីដែលបានពាក់ព័ន្ធនឹងការងារនេះ។ លោកថាបញ្ហា
នេះធំណាស់ទោះបី ជាមានការ ស្នើ សុំពីគណបក្សសង្គ្រោះជាតិក្នុងការរាប់សន្លឹកឆ្នោតឡើង   ឬ បោះឆ្នោតឡើងវិញ និង
ការ ប្តឹង ផ្តល់ទៅស្ថាប័នធម្មនុញ្ញ ក៏មិនអាចដោះស្រាយបាន ដូច្នេះហើយធ្វើឱ្យប្រជាពលរដ្ឋជា ច្រើន មានការអស់ជំនឿ។
ហើយការស្ទះដោយសារបញ្ហាការពាក់ព័ន្ធទៅនឹងការកំណត់អាទិ ភាព បញ្ហាធំជាបញ្ហាមួលដ្ឋាន។
          សម្លេងការលើកឡើងរបស់យើងនេះមានគោលការណ៍ច្បាស់លាស់មិនមែនដើម្បីយក   មកពិភាក្សាឱ្យខាតពេល
វេលានោះទេគឺយោងទៅលើស្ថានភាពជាក់ស្តែងថាគជបឬក៏ស្ថាប័ននៃការបោះឆ្នោតនេះត្រូវតែឯករាជ្យត្រូវតែទទួលស្គាល់
យ៉ាងហោចណាស់ដោយគណបក្សទាំងពីរឬក៏គណបក្សធំៗដែលមានអាសនៈនៅក្នុងរដ្ឋសភា
...ហើយយើងបានជជែកគ្នា
ពីបញ្ហាការងារធំៗបីគឺ
កំណត់លើអទិភាពប្រធានបទកំណែ ទម្រង់នៃស្ថាប័នរៀបចំការបោះឆ្នោត បន្ទាប់មកយើងជជែកគ្នា
ពីសិក្ខាសាលា
..»5:11-សុន ឆ័យ
          ប្រធានគណកម្មការចម្រុះមកពីគណបក្សប្រជាជនកម្ពុជាលោក ប៊ិន ឈិន បានមាន ប្រសាសន៍បន្ទាប់ពីកិច្ចចរចារ
នោះថា ការជំនួបគ្នាកាលពីព្រឹកមិញបានធ្វើឡើងអស់រយៈ ពេលជាងកន្លះម៉ោង គណបក្សប្រជាជនមានជំហរកសាងបាន
ប្រធានបទ១៤ ជាក្របខណ្ឌ កំណែទម្រង់ការបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជាមិនបានចាត់  ថាប្រធានបទ ណា
ដែលសំខាន់ដាច់ខាតនោះទេ លោកថានិងដាក់ចូលញទៅក្នុងសិក្ខាសាលានូវប្រធាន បទទាំង១៤ ដើម្បីឱ្យសិក្ខាសាលាគេ
ជួយផ្តល់ជាយោបល់។
          សម្លេង«យើងកសាងបានប្រធានបទ១៤ ជាក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត ហើយគណបក្សប្រជាជនកម្ពុជា
មិនបានចាត់ថាប្រ ធានបទណាដែលសំខាន់ដាច់ខាតនោះទេ លោកថានិងដាក់ចូលញទៅក្នុងសិក្ខាសាលានូវប្រធានបទ
ទាំង១៤ដើម្បីឱ្យសិក្ខាសាលាគេជួយផ្តល់ជាយោបល់
...21:56ប៊ិន ឈិន
          លោកបន្តថា  ការរាំងស្ទះនេះ គឺដោយសារ គណបក្សសង្គ្រោះជាតិ ដាក់លក្ខខណ្ឌនៃការចរចាតឹងរឹងដែលជំរុញឲ្យ
ដាក់ គ.ជ.ប. ជាស្ថាប័នធម្មនុញ្ញ។ ចំពោះការទាមទារនេះ មិនអាចធ្វើបាននៅថ្នាក់បច្ចេកទេសទេ  គឺតម្រូវឲ្យមានការដោះ
ស្រាយនៅថ្នាក់កំពូល ហើយការធ្វើឲ្យ គ.ជ.ប. ឯករាជ្យនោះ នៅមានរូបមន្តជាច្រើនទៀត   ពុំមែនមានតែដំណោះស្រាយ
នេះទេ។ លោកថា រាល់បញ្ហាទាំងអស់ខាងលើនេះហើយទើបគណបក្សទាំងពីរមិនអាចធ្វើ   សេចក្តីថ្លែងការណ៍រួមគ្នាបាន
ហើយគណបក្សប្រជាជនកម្ពុជាមិនបានថាផ្អាកការចរចារនោះទេខាងគណបក្សសង្គ្រោះជាតិទេដែលជាអ្នកចង់ផ្អាកការចរ
ចារ។ សម្លេង« មិញនេះគាត់ចេញមកសុំយោបល់ថ្នាក់ដឹកនាំគាត់..................ទេអត់មាន   ផ្អាកឯណា ឯកឧត្តមទេដែល
ចង់ផ្អាក ដូច្នេះគណបក្សប្រជាជនអត់ មានសុំផ្អាកទេ
..»23:31ប៊ិន ឈិន
          គូសបញ្ជាក់ផងដែរថា   បើសិនជាការចរចាររវាងគណកម្មការចម្រុះនៃគណបក្សទាំងពីរ   នៅព្រឹកថ្ងៃទី២៤នេះមិន
បានសម្រេចជាលទ្ធផលណាមួយនោះទេលោកសម រង្ស៉ី ប្រធានគណបក្សសង្គ្រោះជាតិបានព្រមានកាលពីសប្តាហ៍មុនថា
លោកដឹកនាំប្រជាពលរដ្ឋ ធ្វើមហាបាតុ កម្មទាមទារជាថ្មីបន្តទៅទៀត ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com