វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
និស្សិត​ពេទ្យ​ជា​ច្រើន​នាក់​បាន​ប្រមួល​ផ្តុំ​គ្នា​សារ​ជា​ថ្មី​នៅ​មុខ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ ​ភិបាល​ដើម្បី​តវ៉ា​មិន​ទទួល​យក​នូវ​ការ​ប្រឡង​ចេញ​ថ្នាក់​ជាតិ​ដែល​ក្រសួង​បាន​កំណត់​​
បង្ហោះ​នៅ​វេលាមោ៉ង 10:56 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
          និស្សិតពេទ្យប្រុសស្រីជាច្រើននាក់នៅព្រឹកថ្ងៃសៅរ៍នេះបានប្រមួលផ្តុំគ្នាសារជាថ្មីម្តងទៀតនៅមុខសាកលវិទ្យាល័យ
វិទ្យាសាស្ត្រសុខាភិបាល ដើម្បីតវ៉ាទាមទារ ឱ្យក្រសួងសុខាភិ បាល និងថ្នាក់ដឹកនាំសាលា លុបចោលនៅការប្រឡងចេញ
ថ្នាក់ជាតិមួយដែលក្រសួងក៏ដូច ជាសាកលវិទ្យាល័យបានកំណត់   តម្រូវឱ្យនិស្សិតទាំងអស់ដែលទើបបានបញ្ចប់ថ្នាក់វេជ្ជ
បណ្ឌិតទូទៅ បរិញ្ញាបត្រឱសថនិងនិស្សិតទើបបញ្ចប់ថ្នាក់ទន្តបណ្ឌិតត្រូវចួលរួមប្រឡងចេញថ្នាក់ជាតិដោយហេតុថានិស្សិត
ទាំងអស់ដែលបានបញ្ចប់ថ្នាក់ខាងលើនេះ ឬនិស្សិតដែលមិន ទាន់បានប្រឡងបញ្ចប់ថ្នាក់ជាតិជាស្ថាពរនោះទេ ក្រសួងមិន
អាចទទួលយកពាក្យសុំប្រឡង ជ្រើសរើសនិស្សិតក្របខណ្ឌជាមន្ត្រីរាជការ  និងនិស្សិតដែលបានបញ្ចប់មិនអាចប្រកបវិជ្ជា
ជិវៈ សុខាភិបាល ដោយស្របច្បាប់ស្តីពីការប្រឡងគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈលើវិស័យវេជ្ជ សាស្ត្រអមវេជ្ជសាស្ត្រ និង
ជំនួយវេជ្ជសាស្ត្រ ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០០បានឡើយ។
 
          ទន្ទឹមនឹងនោះ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញសេចក្តីប្រកាស    និងជម្រាបជូនទៅរដ្ឋ មន្ត្រីក្រសួងសុខាភិបាល
ដែលមាន លោកម៉ម ប៊ុនហេងជារដ្ឋមន្ត្រីផងនោះ    បានប្រកាសឱ្យ និស្សិតសាលាពេទ្យដែលកំពុងតែទាមទារតវ៉ាសុំកុំឱ្យ
សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិ បាល មានការប្រឡងថ្នាក់ជាតិ   ឱ្យពួកគេទទួលយកនូវអ្វីដែលដែលក្រសួងសុខាភិ
បាលបាន តម្រូវ និងឱ្យមានការប្រឡងចេញថ្នាក់ជាតិ។
          ការចេញសេចក្តីជូនដំណឹងមួយរបស់ទីស្តីការគណរដ្ឋមន្រ្តីនេះគឺជាការឆ្លើយតបទៅនឹងនិស្សិតពេទ្យដែលទើបបញ្ចប់
នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ហើយពួកគេ ទាំងអស់នោះ បានធ្វើការប្រមួលផ្តុំគ្នាជាច្រើនលើកច្រើនសារ
ចាប់តាំងពីមុនពិធិបុណ្យចូល ឆ្នាំខ្មែរ រហូតមកដល់ពេលនេះ ការជួបជុំរបស់និស្សិតទាំងនោះក្នុងគោល បំណងដើម្បី ជំរុញ
ឱ្យក្រសួង សុខាភិបាល និងថ្នាក់ដឹកនាំសាកលវិទ្យាល័យធ្វើការលុបចោលនូវកម្មវិធីនៃ ការប្រឡងចេញថ្នាក់ជាតិ។ ហើយ
និស្សិតដែលទើបបានបញ្ចប់ការសិក្សានោះដោយ ពួកគេ បាននិយាយអះ អាងដែរថា ការធ្វើរបស់ក្រសួងមិនមានសមភាព
យុត្តិធម៌ត្រឹមត្រូវដែលពួគ គេចង់បាន និង មានភាពខុសគ្នាជាមួយសាលាពេទ្យមិនមែនជាស្ថាប័នរបស់រដ្ឋ។
          ទោះជាយ៉ាងណានិស្សិតជាច្រើនបានប្រាប់ឱ្យដឹងថា   វាមានភាពអយុត្តិធម៌ណាស់ចំ ពោះពួកគេ ព្រោះការប្រឡង
ចេញថ្នាក់ជាតិ ដែលក្រសួង និងសាលាតម្រូវមកនេះ គឺអនុវត្តន៍  សម្រាប់តែនិស្សិតដែលសិក្សានៅសាកលវិទ្យាល័យវិទ្យា
សាស្ត្រសុខាភិបាលប៉ុណ្ណោះ។ រីឯ និស្សិតដែលសិក្សា   និងបញ្ចប់នៅសាកលវិទ្យាល័យពេទ្យឯកជន    គឺក្រសួងមិនបាន
កំណត់ឱ្យ មានកម្មវិធីប្រឡងចេញថ្នាក់ជាតិនោះទេ នេះជាការបង្ហាញពីភាពមិនស្នើគ្នា   សមភាព   តម្លាភាព    តុល្យភាព
ដល់ពួកគេ។
          និស្សិតជាច្រើនបានប្រាប់ឱ្យដឹងដែរថា ការសិក្សារបស់ពួកគេអស់រយៈពេល៨ឆ្នាំកន្លង មកនៅសាលានេះ ទាំងការ
អនុវត្តន៍ ធ្វើកិច្ចការជាច្រើន ក្នុងនោះមានការសរសេរនិក្ខេបបទ  សរសេរសារណា ការប្រឡងសំណេរការប្រឡងផ្ទាល់មាត់
ថែមទៀត។
 
          តាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្លាប់បានមានប្រសាសន៍ កាលកន្លងទៅ នោះថានិស្សិត
ពេទ្យដែលសិក្សាគ្រប់សាកលវិទ្យាល័យសុខាភិបាលរដ្ឋ និង ឯកជន ចាំបាច់ត្រូវតែឆ្លងកាត់ការប្រឡងចេញថ្នាក់ជាតិក្រោយ
ពីនិស្សិតទាំងអស់នោះបាន បញ្ចប់ការសិក្សាផ្នែកពេទ្យ ដើម្បីឱ្យត្រូវទៅតាមស្តង់ដាដែលមានគុណភាព សមត្ថភាពចំណេះ
ដឹងច្បាស់លាស់ និងការអប់រំបានល្អប្រសើរឡើង លោកបានបញ្ជាក់ដែរថា បើនិស្សិតទាំង អស់ដែលបានសិក្សាបញ្ចប់ផ្នែក
សុខាភិបាល ពុំបានឆ្លងកាត់ការប្រឡងចេញថ្នាក់ជាតិតាមការ កំណត់របស់ក្រសួងនោះទេលោកថាក្រសួងមិនអាចឱ្យសញ្ញា
បត្រដើម្បីបើកមុខរបរខាងក្រៅ និងបម្រើការងារក្នុងក្របខណ្ឌរដ្ឋបានទេ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com