វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សមត្ថកិច្ច​រារាំង​ក្រុម​សហគមន៍​បឹង​កក់​ ​និង​ព្រះ​សង្ឃ​ក្នុង​ការ​ដង្ហែ​ក្បួន​ទៅ​តុលា​ការ​កំពូល​​
បង្ហោះ​នៅ​វេលាមោ៉ង 11:04 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
           នៅព្រឹកថ្ងៃច័ន្ទនេះ សហគមន៍រងគ្រោះដោយសារបញ្ហាដីធ្លី រួមមាន បឹងកក់ បុរីកីឡាថ្មគោលក្នុងនោះមានព្រះសង្ឃ
ជាដើម ដែលមានគ្នាប្រមាណជាង១០០អង្គ/នាក់ ត្រូវបានក្រុមសកមត្ថកិច្ចចម្រុះរបស់លោកហ៊ុន សែនមានគ្នារាប់រយនាក់
ដាក់របាំងបិទផ្លូវរារាំងនៅមុខព្រះ បរមរាជវាំង ដោយមិនប្រាប់ពីមូលហេតុ។
 
          ការដង្ហែក្បូននេះដោយពួកគេបានធ្វើដំណើរឆ្ពោះទៅកាន់តុលាការកំពូលក្នុងគោលបំណងទាមទារឱ្យតុលាការផ្តល់
នូវ យុត្តិធម៌ធ្វើការដោះលេងសកម្មជនការពារសិទ្ធិមនុស្ស ការពារដីធ្លី និងកម្មករ២១នាក់កំពុងតែ ជាប់ឃុំនៅក្នុងពន្ធធានា
គារត្រពាំងផ្លុង។ សូរសម្លេងនៃ ការស្រែកទ្រហ៊ោទាមទាររបស់ក្រុមប្រជាសហគមន៍បានធ្វើឱ្យកម្លាំងសមត្ថកិច្ចចម្រុះនាំគ្នា
បិទ ផ្លូវរិតបណ្តឹងសន្តិសុខយ៉ាងមាំខណៈពេលដែលលោកហ៊ុន សែន និងភរិយាចួលរួម ទិវាវប្បធម៌ជាតិនៅសាលសន្និសិទ
ចតុមុខក្រុងភ្នំពេញ។
           តាមការផ្តល់បទសម្ភាសន៍ពីអ្នកស្រីទេព វន្នី តំណាងសហគមន៍បឹងកក់  បានប្រាប់ឱ្យ ដឹងថាការធ្វើពិធីនេះគឺដើម្បី
ដាស់នូវដួងវិញ្ញាណលោកតាដំបងដែកដាស់នូវដួងវិញ្ញណយុត្តិ ធម៌ឱ្យងើបឡើងដើម្បីចាត់វិធានការលើមន្ត្រីដែលពុករលួយ
តុលាការដែលមិនយុត្តិធម៌មិនកាត់ក្តីដោយសុក្រឹត្យ នឹងឱ្យចាត់វិធានការឱ្យគាត់ធ្វើការឱ្យបានល្អវិញជាពិសេសធ្វើការដោះ
លេង មនុស្សដែលកំពុងតែជាប់ឃុំខ្លួន២១នាក់។
សម្លេង«ដើម្បីដាស់នូវដួងវិញ្ញាណលោកតាដំបងដែកដាស់នូវដួងវិញ្ញណយុត្តិធម៌ឱ្យងើបឡើង ដើម្បីចាត់វិធានការលើមន្ត្រី
ដែលពុករលួយតុលាការដែលមិនយុត្តិធម៌មិនកាត់ក្តីដោយសុក្រឹត្យ នឹងឱ្យចាត់វិធានការឱ្យគាត់ធ្វើការឱ្យបានល្អវិញ
..»
          អ្នកស្រីបានបន្តទៀតថាការធ្វើនេះគឺពួកគាត់ចង់ជួយដល់លោកហ៊ុន សែន និងអ្នក ដែលបានប្រព្រឹត្តិនូវអំពើអាក្រក់
គេងប្រវ័ញ្ច លើកម្លាំងញើសឈាមប្រជាពលរដ្ឋឱ្យ ពួកគេ  ឈប់ប្រព្រឹត្តិអំពើអាក្រក់ទាំង អស់នោះដោយផ្លាស់ប្តូរគំនិតមក
ជួយដល់ប្រជាពលរដ្ឋ និង ប្រទេសជាតិខ្លួនវិញ។
          អ្នកស្រីយ៉ោម បុប្ផា ដែលជាប្រជាសហគមន៍បឹងកក់ដែលបានចូលរួមក្នុងពិធីនោះក៍ បានប្រាប់ឱ្យដឹងផងដែរថាការ
បួងសួងនេះសុំឱ្យវីរៈបុរសខ្មែរអ្នកស្នេហាជាតិដែលបានលាចាក លោកនេះទៅឱ្យជួយបន្ទន់ចិត្តដល់ពួកមន្ត្រី តុលាការ មន្ត្រី
រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ឱ្យមាន ចិត្តមេត្តាធម៌ជួយដោះលេងមនុស្សទាំង២១នាក់ និងពិធីដាក់បណ្តាសារដល់ពួកក្រុម
មន្ត្រីណា ដែលប្រព្រឹត្តិអំពើពុករលួយ   ដែលបានយកប្រទេសជាតិខ្មែរមកជាន់ឈ្លីធ្វើបាបប្រជាពលរដ្ឋបើ សិនជាពួកមន្ត្រី
ទាំងនោះមិនកែប្រែផ្នត់គំនិតមកសាងអំពើល្អ។
សម្លេង«ការបួងសួងនេះសុំឱ្យវីរៈបុរសខ្មែរអ្នកស្នេហាជាតិដែលបានលាចាក   លោកនេះទៅឱ្យជួយបន្ទន់ចិត្តដល់ពួកមន្ត្រី
តុលាការ មន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យមាន ចិត្តមេត្តា
ធម៌ជួយដោះលេងមនុស្សទាំង២១នាក់ និងពិធីដាក់បណ្តាសារ
ដល់ពួកក្រុមមន្ត្រីណា ដែល
ប្រព្រឹត្តិអំពើពុករលួយ    ដែលបានយកប្រទេសជាតិខ្មែរមកជាន់ឈ្លីធ្វើបាបប្រជាពលរដ្ឋ..»
          ដោយឡែកកងកម្លាំងសន្តិសុខសាលាក្រុង  ក៍បានរឹបអូសយក  ស្គ ឧបករណ៍បំពងសម្លេង និង  សម្ភារៈមួយចំនួន
ផ្សេងទៀត ពីប្រជាសហគមន៍ដង្ហែក្បូននោះ។ ទោះយ៉ាងណា មិនមានអ្នករងរបួស ឬចាប់ខ្លួនក្នុងហេតុការណ៍នោះទេ
ប៉ុន្តែក្រុមប្រជាសហគមន៍ និងទៅទាម ទារយកសម្ភារៈទាំងនោះមកវិញ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com