វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អ្ន​ក​មា​ន​ជ​ម្លោះ​ដី​ធ្លី​នៅ​តែ​បន្ត​ធ្វើ​កា​រ​ត​វ៉ា​បិ​ទ​ម៉ា​ស់​ រូបដោយៈ ហេង ស្រស់
អ្ន​ក​មា​ន​ជ​ម្លោះ​ដី​ធ្លី​នៅ​តែ​បន្ត​ធ្វើ​កា​រ​ត​វ៉ា​បិ​ទ​ម៉ា​ស់​នៅ​មុ​ខ​សា​លា​ដំ​បូ​ង​ទា​ម​ទា​រ​ឱ្យ​ដោះ​លែ​ង​តំ​​ណា​ង​និ​ង​ស​ក​ម្ម​ជ​ន​ដែ​ល​ត្រូ​វ​ចា​ប់​ខ្លួ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 1:04 am ថ្ងៃ Wednesday 12th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

      អ្នកមានជម្លោះដីធ្លីជាច្រើសហគមន៍បានរួបរួមគ្នាបន្តធ្វើការទាមទារនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ
ទី១២ខែវិច្ឆិកានេះ ដើម្បីឱ្យដោះលែងតំណាង និងសកម្មជនការពារដីធ្លីរួមជាមួយនិងជនជាប់ចោទទាំងអស់ ១២រូប ដែល
ត្រូវបានសាលារាជធានីភ្នំពេញធ្វើការចាប់ខ្លួនកាលពីថ្ងៃទី១០និង១១ខែវិច្ឆិកាខណៈពេលដែលអ្នកមានជម្លោះដីធ្លីទាំងនោះ
បានធ្វើការបិទផ្លូវកំណាត់សាលារាជធានីភ្នំពេញក្នុងគោលបំណងដើម្បីឱ្យមន្រ្តីសាលារាជធានីភ្នំពេញទាំងនោះចេញទៅធ្វើ
ការចរចារនិងធ្វើការដោះស្រាយដោយពលរដ្ឋអ្នកមានជម្លោះដីធ្លីទាំងនោះបានអះអាងថាការលិចលង់នៅទីលំនៅដ្ឋានរបស់
ពួកគេមានការជាប់ពាក់ព័ន្ឋជាមួយនិងអាជ្ញាធរសាលារាជធានីភ្នំពេញ។

      ការធ្វើការតវ៉ាដើម្បីឱ្យមានការដោះលែងតំណាងនិងសកម្មជនដែលត្រូវបានតុលាការធ្វើការឃុំខ្លួននេះតំណាងពលរដ្ឋ
ម្នាក់លោកច័ន្ទពុទ្ឋិសាកបានឱ្យដឹងថា ការតវ៉ារបស់ពួកលោកនេះធ្វើឡើងដើម្បីឱ្យ មានការដោះលែងសកម្មជនការពារដីធ្លី
និងព្រះសង្ឃដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០និងថ្ងៃទី១១ខែវិច្ឆិកា ខណៈដែលពួកគាត់កំពុងតែធ្វើការតវ៉ាដោយអហិ
ង្សានៅមុខសាលារាជធានីនិងនៅមុខតុលាកាសាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យមានដំណោះស្រាយសម្រាប់ការលិចល
ង់នៅលំនៅដ្ឋានរបស់ពួកគេ ដែលពួកគាត់បានអះអាថា ដោយសារតែក្រុមអា ជ្ញាធរទាំងនោះបានបិទប្រព័ន្ឋលូនិងបើកដៃ
ឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់ពន្លិចបឹងមានទំហំ៩០ហិកតា។

      នៅក្នុងការតវ៉ាព្រឹកមិញនេះផងដែរប្រជាពលរដ្ឋទាំងនោះពួកគាត់បានធ្វើការពាក់ម៉ាស់ដោយគូររូបក្បាលខ្មោចនៅលើ
មុខរបស់ពួកគាត់។ ទាក់ទងនិងបញ្ហានេះលោកច័ន្ទពុទ្ឋិសាកបានឱ្យដឹងបន្តថា ពួកគាត់ធ្វើឡើងដើម្បីឱ្យតុលាការមើលឃើ
ញអំពីភាពអយុត្តិធម៌របស់ខ្លួនដែលបានធ្វើការកាត់ក្តីមកលើប្រជាពលរដ្ឋរបស់ខ្លួនទាំងអយុត្តិធម៌លោកបានបន្ថែមថា ចង់
ផ្ញើរសាទៅកាន់អាជ្ញាធរសាលារាជធានីភ្នំពេញ ដូចគ្នាថាជនជាប់ចោទទាំងនោះដែលត្រូវបានពួកគាត់ចាប់ខ្លួននោះគឺគាត់
គ្រាន់តែធ្វើការតវ៉ាដោយអហិង្សានោះទេ លោកបានប្រាប់បន្ថែមថានេះគឺជាការបង្ហាញប្រាប់ដល់អាជ្ញាធរទាំងនោះថា ពួក
គាត់ហាក់បីដូចជាមិនមានសិទ្ឋិសេរីភាពអ្វីទាំងអស់សម្រាប់ប្រជាពលរដ្ឋ«អរការគូរមុខនេះយើងគ្រាន់តែចង់បង្ហាញទៅអា
ជ្ញាធរដែលបានចាប់ខ្លួនពលរដ្ឋដ៏ស្លូត្រង់ទាំងនោះថា ពួកគាត់ដែលចេញតវ៉ានោះគ្រាន់តែចង់បង្ហាញអំពីភាពលំបាករបស់
ពួកគាត់តែប៉ុណ្ណោះ  ហើយអាជ្ញាធរក៏មិនគួរធ្វើការចាប់ខ្លួនពលរដ្ឋ បញ្ជូនទៅតុលាការដើម្បីធ្វើការ សាក់សួរបែបនឹងនោះ
ទេ
»។

      ស្រ្តីអ្នកបឹងកក់ចាកចេញម្នាក់ទៀតអ្នកស្រីស៊ាណារ៉េតបានឱ្យដឹងស្រដៀងគ្នានេះដែរថាការដែលពួកគាត់មកនេះដើម្បី
ធ្វើការតវ៉ាទាមទារជាលក្ខណអហិង្សា ដើម្បីឱ្យតុលាការសាលាដំបូងរាជធានីភ្នំពេញធ្វើការដោះលែងនៅតំណាងនិងសកម្ម
ជនរួមជាមួយនិងព្រះសង្ឃ១២អង្គនាក់ដែលត្រូវបានចាប់ខ្លូនកាលពីថ្ងៃទី១០និង១១ខែវិច្ឆិកានេះ អ្នកស្រីបានឱ្យដឹងបន្តថា  ការពាក់ម៉ាស់របស់ពួកគាត់ទាំងអស់គ្នាដោយមានគូររូបក្បាលខ្មោចនេះដោយសារតែ កាលពីម្សិលមិញនេះអ្នកស្រីក៏ដូចជា
សកម្មជនតវ៉ាជាច្រើនទៀតបានមកទីនេះដើម្បីធ្វើការតវ៉ាដោយអហិង្សាដើម្បីឱ្យដោះលែងតំណាងពួកគាត់ដែលត្រូវបានចា
ប់ខ្លូនកាលពីថ្ងៃទី១០វិច្ឆិកា៧នាក់ ក៏ប៉ុន្តែការតវ៉ារបស់ពួកគាត់ទាំងនោះបែរជាត្រូវបានតុលាការចោទប្រកាន់ថារំខានដល់កិ
ច្ចការរបស់តុលាការទៅវិញ ដោយបានចាប់ពលរដ្ឋ៣ នាក់និងព្រះសង្ឃថែមមួយអង្គទៀតទៅវិញ។ ដូចនេះពួកគាត់ថាពាក់
ម៉ាសទាំងនេះហើយដើម្បីបង្ហាញដល់តុលា ការថា ពួកគាត់ទាំងអស់គ្នាមិនមានសិទ្ឋសេរីភាពសូម្បីតែនិយាយស្តី។

      អ្នកស្រីក៏បានឱ្យដឹងផងដែរថា បើទោះបីជាតុលាការហាមពួកគាត់ទាំងអស់គ្នាមិនឱ្យនិយាយស្តីបានដូចនេះក៏ពិតមែន ក៏ពួកគាត់ទាំងអស់គ្នានៅតែបន្តធ្វើការតវ៉ាដោយអហិង្សានៅនឹងមុខតុលាការសាលាដំបូងនេះដ៏ដែលដើម្បីឱ្យតុលាការដោះ
លែងដល់ពលរដ្ឋពួកគាត់ដែលត្រូវបានចាប់ខ្លូន ដោយពួកគាត់ទាំងអស់គ្នានិងមិននិយាយស្តីអ្វី ទាំងអស់ គ្រាន់តែចាំមើល
នៅសកម្មភាពដល់ក្រុមអាជ្ញាធរទាំងនោះដែលបានចោទប្រកាន់ទៅដល់ពលរដ្ឋអ្នកមានជម្លោះរបស់ពួកគាត់«ហើយងៃនេះ
ម៉ាស់នេះតំណាងថា
មីញមកនេះបិទមាត់ព្រោះតុលាការបិទមាត់បិទសេរីភា ពពួកមិញអស់ហើយ មិនឱ្យនិយាយមីញបិទ
មាត់អង្គុយចាំមើលសវនាការកាត់ទោសពួក៤នាក់ម្សិលមិញនេះ ដែ លគាត់គ្រាន់តែមកគាំទ្រហើយចាប់គាត់យកទៅកាត់
ទោសដែរ វាអយុត្តិធម៌សម្រាប់ពួករងគ្រោះទាំងអស់នឹងណាស់
»

     ស្តី្រអតីតបឹងកក់ចាក់ចេញរូបនេះក៏បានប្រកាន់គោលជំហររបស់គាត់ដ៏ដែលបើទោះបីជាមានការគម្រាមពីមន្រ្តីអាជ្ញាធរ
ថានិងមានការចាប់ខ្លួនដល់ពួកគាត់ ដែលគ្រាន់តែតវ៉ាដើម្បីរកនៅភាពយុត្តិធម៌ ជូនដល់ជនជាប់ចោទនោះ តែទោះជាយ៉ាង
ណាក៏គាត់បានឱ្យដឹងបន្ថែមថាពួកគាត់នឹងនៅតែបន្តធ្វើការតវ៉ាដល់តុលាការដើម្បីឱ្យស្វែងរកនៅភាពយុត្តិធម៌ជូនដល់ពល
រដ្ឋអ្នកមានជម្លោះដីធ្លីរបស់ពួកគាត់ដោយសារតែពួកគាត់បានអះអាងនិងបញ្ជាក់ថាពួកគាត់ទាំងអស់គ្នាអត់មានបានធ្វើអ្វីខុ
សនោះទេ។

     ជុំវិញបញ្ហាដែលប្រជាពលរដ្ឋពួកគាត់បានធ្វើការតវ៉ាដោយបានយកម៉ាស់មកពាក់ដោយមានគូរជាលក្ខណក្បាល ខ្មោច
បែបនេះនោះ លោកអ៊ុំ សំអាត មន្រ្តីផ្នែកស៊ើបអង្គេតសិទ្ឋិមនុស្សរបស់អង្គការលីកាដូបានឱ្យដឹងថានេះគឺជាការបង្ហាញរបស់
ប្រជាពលរដ្ឋទាំងអស់ទៅកាន់តុលាការថាមិនមាននៅភាពយុត្តិធម៌សម្រាប់ការបញ្ចេញមតិរបស់ពួកគេដោយបានបិទនៅការ
បញ្ចេញមតិរបស់ប្រជាពលរដ្ឋ លោក អ៊ុំ សំអាត បានឱ្យដឹងបន្តថាអាជ្ញាធរដែលបានចាប់ខ្លួនប្រជាពលរដ្ឋកាលពីម្សិលមិញ
នេះដោយគ្រាន់តែពួកគាត់ធ្វើការលើកបដានិងស្រែកទាមទារហើយត្រូវបានចាប់ខ្លួនពួកគាត់បែបនេះលោកយល់ថាវាមិនទា
ន់ត្រឹមត្រូវទៅតាមប្រទេសដែលកាន់លិទ្ឋិប្រជាធិបតេយ្យនោះទេទោះយ៉ាងពាក់ព័ន្ឋនិងបញ្ហាដែលអាជ្ញាធរបានធ្វើការចាប់ខ្លួន
ប្រជាពលរដ្ឋហើយបញ្ជូនទៅកាន់តុលាការដើម្បីធ្វើការសាក់សួរភ្លាមៗបែននេះលោកយល់ថាវាគ្រាន់តែជាការគម្រាមគំហែង
ស្មារតីដល់សកម្មជនតវ៉ាដ៏ទៃផ្សេង ទៀតតែប៉ុណ្ណោះ«បាទពីព្រោះនេះវាជាចំណាត់ការមួយដ៏លឿនហើយបើយើងគិតមើល
ទៅ
គ្រាន់តែជាចំណែកមួ យនៃការគម្រាមគំហែងទៅដល់ស្មារតីសម្រាប់ប្រជាពលរដ្ឋដែលមានបញ្ហាក្នុងការតវ៉ាជាបន្តបន្ទា
ប់
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com