វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​គឹ​ម​សុ​ខា​បា​ន​អះ​​អា​ង​ថា​គ​ណ​​ប​​ក្ស​ប្រ​​ជា​ជ​ន​មិ​​នគោ​​រ​ព​ទៅ​តា​ម​កិ​ច្ច​ស​ន្យា​ប​ញ្ច​ប់​ន​យោ​បា​យ​ដែ​ល​បា​ន​ព្រ​ម​ព្រៀ​ង​កា​ល​ពី​ថ្ងៃ​ទី​២​២​ក​ក្ក​ដា​​
បង្ហោះ​នៅ​វេលាមោ៉ង 3:18 am ថ្ងៃ Wednesday 12th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

បន្ទាប់ពីមានការចាប់ខ្លួនតំណាងរាស្រ្តលេខរៀងទី៣ខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្គ្រោះជាតិលោក
មាជសុវណ្ណរ៉ាកាលពីថ្ងៃទី ១១ខែវិច្ឆិកាម្សិលមិញនេះ  ដោយស្នងការក្រុងភ្នំពេញបានធ្វើការចាប់ខ្លួននិងបានប
ញ្ជូនទៅ កាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ  នៅរសៀលម៉ោង២ថ្ងៃអង្គារម្សិលមិញ។ ក្រោយការសាក
សួរលោកមាជសុវណ្ណរ៉ាតំណាងរាស្រ្តលេខរៀងទី៣នៃខេត្តបន្ទាយមានជ័យមកពីគណបក្សសង្រ្គោះជាតិចៅក្រុ
មស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក កែវមុន្នី បានសម្រេចចោទប្រកាន់លោក មាជ សុវណ្ណារ៉ាតាមមា
ត្រា២៨និង២១៨ ។ មាត្រា៤៩៥   និងមាត្រា៤៥៩នៃក្រមព្រហ្មទណ្ឌ ដោយចោទពីបទផ្ដើមគំនិតដោយមាន
ស្ថានទម្ងន់ទោសហិង្សាដោយចេតនា ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងដឹកនាំចលនាកុបកម្ម។

នៅថ្ងៃពុធនេះអនុប្រធានគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃរដ្ឋសភាជាតិលោកកឹមសុខាបានធ្វើបទ
សម្ភាសន៍មួយជាមួយនិងអ្នកសារព័ត៌មាន និងដើម្បីជាការឆ្លើយតបទៅនឹងការចាប់ខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុ
ជាដែលបានធ្វើការចាប់ខ្លួនដល់សមាជិកក្រុមការងាររបស់គណបក្សសង្រ្គោះជាតិ ខេត្តបន្ទាយមានជ័យ នៅក្នុង
នោះដែរលោកកឹមសុខា បានឱ្យដឹងថា  ការប្រព្រិត្តទង្វើបែបនេះរបស់គណបក្សប្រជាជនកម្ពុជាគឺជទង្វើមួយដែ
លមិនបានគោរពទៅនឹងកិច្ចសន្យារបស់ខ្លួនជាមួយនិងគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០
១៤កន្លងទៅនេះ។

ពាក់ព័ន្ឋជាមួយនិងការចាប់ខ្លួនរបស់លោកមាជសុវណ្ណរ៉ាដែលជាក្រុមការងាររបស់គណបក្សសង្រ្គោះជាតិប្រចាំ
ខេត្តបន្ទាយមានជ័យនេះ លោកកឹមសុខាជាអនុប្រធានគណបក្សសង្រ្គោះជាតិនិងជាអនុប្រធានទី១នៃរដ្ឋសភា
ជាតិ នោះបានឱ្យដឹងថា លោកក៏ដូចជាគណបក្សរបស់លោកទាំងមូលនឹងនៅតែប្រកាន់ជំហរមួយមិនអាចទទួ
លយកបាននោះទេ ជាមួយនិងទង្វើរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដោ
យលោកបានឱ្យដឹងបន្តថា ការចោទប្រកាន់របស់តុលាការនេះវាគឺជារឿងមួយដែលបានកើតឡើងកន្លងផុតយូ
ណាស់ទៅហើយដែលថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានធ្វើកិច្ចព្រ
មព្រៀងនិងគ្នាដើម្បីបញ្ចប់នៅជម្លោះនយោបាយក៏ដូចជាភាពតានតឹងនយោបាយដែលបានកើតឡើងនិងអូស
បន្លាយអស់រយៈពេលជិត១ឆ្នាំកាលពីថ្ងៃទី ២២ខែកក្កដាឆ្នាំ២០១៤ «ជាជំហររបស់គណបក្សសង្រ្គោះជាតិនេះ
គឺយើងមិនអាចទទួលយកបាននោះទេ  វាជាអ្វីមួយដែលរឿងចាស់កើតឡើងតាំងពីមុនថ្ងៃទី២២កក្កដាឆ្នាំ២០
១៤ដែលជាកិច្ច ព្រមព្រៀងនយោបាយដែលសន្យាគ្នាថាត្រូវធ្វើឱ្យភាពស្ងប់ស្ងាត់បញ្ចប់នៅរឿងដែលប្រទូសរ៉ា
យទាំងឡើយ
»។

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះលើកឡើងថា  តាំងពីថ្ងៃដែលគណបក្សសង្រ្គោះជាតិបានធ្វើកិច្ចព្រម ព្រៀងជាមួយនិងគណបក្សប្រជាជនរួចមក  គណបកសង្រ្គោះជាតិមិនបានដឹកនាំកម្លាំងអ្វីដើម្បីទៅធ្វើបាតុកម្ម
ប្រឆាំងជាមួយនិងរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជននោះទេដោយសារតែគណបក្សសង្រ្គោះ
ជាតិ យល់ថាខ្លួនបានចុះកិច្ចព្រមព្រៀងដើម្បីនិងបញ្ចប់នៅជម្លោះនយោបាយនៅក្នុងប្រទេសដ៏ក្រីក្រមួយនេះ
រួចជាមួយ និងគណបក្សកាន់អំណាចរួចទៅហើយ កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤កន្លងទៅនេះប៉ុន្តែហេ
តុអ្វីបានជារាជ រដ្ឋាភិបាលនៅតែប្រព្រិត្តទង្វើដែលផ្ទុយអំពីកិច្ចសន្យារបស់ខ្លួនបែបនឹងអញ្ចឹងនោះ?។

នៅក្នុងកិច្ចសម្ភាសន៍របស់លោកកឹមសុខាជាមួយនិងបណ្តាអ្នកសារព័ត៌មាននោះលោកបានឱ្យដឹងបន្តថា លោ
កក៏ដូចជាគណបក្សសង្រ្គោះជាតិទាមទារឱ្យតុលាការក៏ដូចជារាជរដ្ឋាភិបាលត្រូវតែដោះលែងលោកមាជសុវណ្ណ
រ៉ា ក្រុមការងាររបស់គណបក្សសង្រ្គោះជាតិប្រចាំខេត្តបន្ទាយមានជ័យ ដោយលោកបានលើកឡើងថា រដ្ឋាភិបា
លត្រូ វតែដោះលែងលោកមាជសុវណ្ណរ៉ាឱ្យបានបើទោះបីជាវាស្ថិតនៅក្រោមរូបភាពណាមួយក៏ដោយ ក៏ត្រូវតែ
ដោះលែ ងនៅក្រុមការងាររបស់គណបក្សសង្រ្គោះជាតិមួយនេះឱ្យបាន«ទីពីរគឺយើងទាមទារឱ្យដោះលែងទោះ
បីជាក្រោម  រូបភាពណាក៏ដោយសុំឱ្យដោះលែងលោកមាជសុវណ្ណរ៉ា   ដើម្បីជាបរិយាកាសជជែកគ្នាតទៅមុខ
ទៀត
»។

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិរូបនេះលើកឡើងបន្តថាលោកពិតជាចង់ឃើញនៅការសហការគ្នារវៀងគណ
បក្សកាន់អំណាចនិងគណបក្សប្រឆាំងដោយគណបក្សទាំងពីរនេះនៅតែមានសុឆន្ទះដើម្បីធ្វើការសហការគ្នាបើ
ទោះបីជាមួយស្ថិតនៅក្រោមបរិបទប្រឆាំងនិងមួយទៀតស្ថិតនៅក្រោមបរិបទកាន់អំណាចយ៉ាងនេះក៏ដោយព្រោះ ថានៅក្នុងរបបលិទ្ឋិប្រជាធិបតេយ្យលោកបានបញ្ជាក់ថាមិនមែនបក្សប្រឆាំងត្រូវតែស្ថិតនៅក្រោមបក្សកាន់អំណា
ចរហូតបែបនឹងនោះទេការរិះគន់ការតវ៉ាការទាមទារគឺត្រូវតែមានហើយបើកាលណាដែលយើងអត់នៅក្នុងរដ្ឋាភិ
បាល ។ លោកបានឱ្យដឹងបន្តថា  បើសិនជាមានការងារអ្វីមួយត្រូវធ្វើនោះរវៀងគណបក្សកាន់អំណាចនិងគណ
បក្ស ប្រឆាំងយើងត្រូវតែមានការសន្ទនាគ្នាជាមួយគ្នាទៅវិញទៅមក។

ទោះយ៉ាងណាជុំវិញនៃការចាប់ខ្លួន  លោក មាជ សុវណ្ណរ៉ា  តំណាងរាស្រ្តលេខរៀងទី៣នៃខេត្តបន្ទាយមានជ័យ មកពីគណបក្សសង្រ្គោះជាតិនេះ  លោកកឹមសុខាបានបញ្ជាក់ឱ្យដឹងជាថ្មីម្តងទៀតថា វាជារឿងមួយដែលបានកើត ឡើងដ៏ដែលៗនោះទេ ហើយវាមិនមានអ្វីដែលថ្មីឡើយ លោកថាប្រសិនណាបើមានរឿងដែលកើតឡើងថ្មី  នោះ
បានអាចថា   វាជាមូលហេតុដែលកើតឡើងផ្សេងទៀត ប៉ុន្តែនេះគឺជារឿងដែលបានកើតឡើងកាលពីថ្ងៃទី១៥ខែ
កក្កដាដ៏ដែល ពីព្រោះថាមូលហេតុនេះយើងបានធ្វើកិច្ចព្រមព្រៀងគ្នារួចទៅហើយ ប្រសិនណាបើយកវាមកទៀត
វាអាចបះពាល់ដល់កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃទី២២ខែកក្កដាកន្លងទៅនេះ«អើតាមពិតទៅយើង
ឃើញមូលហេតុនឹងដ៏ដែលដូចដែលខ្ញុំបានបញ្ជាក់មិញចឹងបើមានមូលហេតុអីថ្មីអានឹងក្រែងថាវារឿងផ្សេង  ប៉ុន្តែ
នេះមូលហេតុតាំងពីថ្ងៃទី១៥នឹងតាដែលហើយមូលហេតុនេះយើងបានសន្យាគ្នារួចហើយបញ្ចប់នៅកិច្ចព្រមព្រៀ
ងនឹងរួចហើយ ចឹងបើយកមកវិញមានន័យថាវាបះពាល់ដល់កិច្ចព្រមព្រៀងនឹងហើយកិច្ចព្រមព្រៀងនឹងវាជាមូល
ដ្ឋានសម្រាប់ធ្វើការកែទម្រងនឹងហើយ
»៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com