វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយ IMNSJ
​ស​ហ​ជី​ព​ស៊ី​ខៅ​ឌូ​ ​និ​ង​ក​ម្ម​ក​រ​​​​​​​៥​នា​ក់​​​សា​លា​ដំ​បូង​ខេ​ត្ត​កំ​ព​ង់​ចា​ម​ស​ម្រេ​ច​ដោះ​លែ​ង​ជា​ប​ណ្តោះ​អា​ស​ន្ន​​
បង្ហោះ​នៅ​វេលាមោ៉ង 6:28 am ថ្ងៃ Wednesday 12th November 2014អត្ថបទ​ដោយ: IMNSJ
សាលាដំបូងខេត្តកំពង់ចាម នៅរសៀលថ្ងៃពុធទី១២ ខែវិច្ឆិកា ឆ្នំា២០១៤ វេលាម៉ោងជាង៤ចៅក្រមស៊ើបសួរសាលាដំបូង
បានសម្រេចដោះលែងសហជីពស៊ីខៅឌូ និងកម្មករចំនួន០៥នាក់ ឱ្យនៅក្រៅ ឃុំជាបណ្តោះអាសន្ន។

បើយោងទៅតាមការចុះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសបុក របស់សហភាពការងារកម្ពុជនៅថ្ងៃពុធនេះបាន
ឱ្យដឹងថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោក គីម សុជាតិ មេធាវីសហភាពការងារកម្ពុជា ការពារក្តីឲ្យអ្នកទាំង០៥នាក់
បានដាក់ពាក្យស្នើរសុំ ធានាកូនក្តីឲ្យនៅក្រៅឃុំ កាលពីថ្ងៃម្សិលមិញនេះ។

ទន្ទឹមនឹងនោះប្រធានសហភាពការងារកម្ពុជា (CLC) និងជាប្រធានសម្ព័ន្ធសហជីព ស៊ីខៅឌូលោក អាត់ ធន់និងលោក ឯក
សុភក្តី ជាអនុប្រធាន (CLC) បានដឹកនាំក្រុមការងារ គ្រួសារសាច់ញ្ញាតិ មកទទួល និងលើកទឹកចិត្ត ដល់អ្នកទាំង ០៥នាក់
ហើយនឹងបន្តរដំណើរ ទៅមុខរោងចក្រជូហួយ ដើម្បីជួបជាមួយក្រុមកម្មករ ដែលកំពុង់រងចាំនៅទីនោះ។

ក្រុមគ្រួសារ រួមទាំងកម្មករជាច្រើនរយនាក់ពួកគេមានភាពសប្បាយរីករាយជាខ្លាំងដោយតុលាការសម្រេចធ្វើការដោះលែង
សហជីព និងកម្មករឱ្យមានសេរីភាពឡើងវិញទៅតាមការស្នើសុំរបស់មេធាវី ការពារក្តី។ សហជីព និងកម្មករទាំង០៥នាក់
ដែលត្រូវបានសាលាដំបូងសម្រេចដោះលែងជាបណ្តោះ អាសន្ននោះរួមមាន លោក ឃុន សុខុម មន្រ្តីសហជីពស៊ីខៅឌូអ្នក
ស្រី ម៉ុន សារ៉ែម អនុប្រធានសហជីពស៊ីខៅឌូ ប្រចាំរោងចក្រ Juhui លោក កង សាវុធ ជាកម្មករ អ្នកស្រីបៀម សារីម ជា
កម្មការិនី និង លោកណេត ពិសី ត្រូចជាអ្នកបើកបររថយន្តដឹកកម្មករ។

គួររំឮកផងដែរថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ កម្មករ កម្មការិនីនៅរោងចក្រជូហួយរោងចក្រ Juhui
Footwear Co.,Ltd ស្រុកជើងព្រៃ ជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នាកូដកម្មតវ៉ាទាមទារលក្ខខណ្ឌការងារមួយចំនួនពីថៅ
កែក្រុម ហ៊ុន ហើយការតវ៉ាខាងលើនេះ ធ្វើឡើងអស់រយៈពេលជាងពីរខែ នៅតែមិនមានដំណោះស្រាយណា មួយសមរម្យ
ជូនដល់កម្មករកូដកម្មតវ៉ានោះទេ ទើបនៅថ្ងៃទី២៥ការកូដកម្មរបស់កម្មករ ឈានទៅដល់ ផ្ទុះអំពើហិង្សាកើតឡើងរវាងអា
ជ្ញាធរ ជាមួយកម្មករ បានបណ្តាលឱ្យអាជ្ញាធរធ្វើការចាប់ខ្លួនកម្មករ និង សហជីពចំនួន១០នាក់បញ្ជូនទៅសាលាដំបូងខេត្ត
កំពង់ចាម ក្រោយមកតុលាការបានសម្រេចធ្វើការ ដោះលែងអ្នកទាំងនោះចំនួន០៥នាក់ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន
រីឯមនុស្ស០៥នាក់ផ្សេងទៀត ត្រូវបានតុលាការសម្រេចឃុំខ្លួនពួកគេជាបន្តទៀតនៅក្នុងពន្ធនាគារខេត្ត ដើម្បីរងចាំបើកស
វនាការកាត់ក្តីជាខាងក្រោយ។

យ៉ាងណាក៏ដោយដំណោះស្រាយលក្ខខណ្ឌការងារដែលកម្មកររោងចក្រនេះ ទាមទារតវ៉ានោះមិនទាន់   ត្រូវបានគេដោះ
ស្រាយជូនសមរម្យណាមួយនោះឡើយទេមកដល់ពេលនេះក្រៅពីតុលាការចាប់ឃុំខ្លួនសហជីព និងកម្មករចំនូន១០ និងបានដោះលែងឱ្យនៅក្រៅឃុំវិញជាបណ្តោះអាសន្ន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com