វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អា​ជ្ញា​ធ​រ​ខ​ណ្ឌ​មា​ន​ជ័​យ​ធ្វើ​កា​រ​រា​រាំ​ង​ព​ល​រ​ដ្ឋ​អ្ន​ក​មា​ន​ជ​ម្លោះ​ដី​ធ្លី​ខេ​ត្ត​ព្រះ​វិ​ហា​រ​មា​ន​គ​ម្រោ​ង​ហែ​ញ​ត្តិ​ដា​​​ក់​រ​ដ្ឋ​ស​ភា​ជា​តិ​ដើ​ម្បី​ជួ​យព​ន្លឿ​ន​រឿ​ង​ដី​ធ្លី​​
បង្ហោះ​នៅ​វេលាមោ៉ង 12:56 am ថ្ងៃ Thursday 13th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

ក្រុមអាជ្ញាធរខណ្ឌមានជ័យជាច្រើននាក់ នៅព្រឹកថ្ងៃ ព្រហសស្បតិ៍ ទី ១៣ ខែ វិច្ឆិកានេះបានធ្វើការរារាំងប្រជា
ពលរដ្ឋអ្នកមានជម្លោះដីធ្លី ដែលប្រជាពលរដ្ឋទាំងនោះគាត់មានគម្រោងដើម្បីដង្ហែញត្តិទៅដាក់នៅរដ្ឋសភាជា
តិក៏ដូចជាស្ថាប័នពាក់ព័ន្ឋជាច្រើនដ៏ទៃផ្សេងទៀតដើម្បីជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលទទួលរង
ការបះ ពាល់ពីគ្រោងអភិឌ្ឍន៍ប្រលានយន្តហោះ បានអូសបន្លាយអស់ជាយូណាស់ទៅហើយ ប៉ុន្តែនៅតែពុំទា
ន់មានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋពួកគាត់នោះទេ។ជាក់ស្តែងនៅព្រឹកមិញនេះព្រះសង្ឃនិងប្រជាព
លរដ្ឋអ្នកមានជម្លោះដីធ្លីទាំងនោះពួកគាត់បានអះអាងថា    ខណៈពេលដែលពួកគាត់គ្រោងនឹងចេញដំណើរ
ទៅធ្វើការតវ៉ាទាមទាររកដំណោះស្រាយនោះ  ក៏ត្រូវបានធ្វើការរាំងខ្ទប់ដោយកម្លាំងសមត្ថកិច្ចចំរុះរបស់រដ្ឋាភិ
បាលចម្ងាយពីវត្តសាមគ្គីរង្សីប្រមាណជា១រយម៉ែត្រ។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះព្រះសង្ឃនិងប្រជាពលរដ្ឋទាំងនោះពួកគាត់បានអះអាងថា  នេះគឺជាការបំ
បិទសិទ្ឋិតវ៉ារបស់ប្រជាពលរដ្ឋ  ហើយរដ្ឋាភិបាលក៏កំពុងតែរំលោភមកលើប្រជាពលរដ្ឋដែលខុសទៅនឹងច្បា
ប់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញយ៉ាងច្បាស់ផងដែរ។ តាមថេរដីការរបស់ព្រះតេជគុណ  ថាច់ហាសំអាង
ព្រះគ្រូចៅអធិការ ស្តីទីវត្តសាមគ្គីរង្សីបានឱ្យដឹងនៅថ្ងៃព្រហស្បិ៍នេះថា ប្រជាពលរដ្ឋនៅព្រឹកមិញនេះពួកគា
ត់ទាំងអស់គ្នាមានគម្រោងដើម្បីនិងដង្ហែញត្តិទៅដាក់នៅស្ថាប័នពាក់ព័ន្ឋដើម្បីជួយដោះស្រាយបញ្ហាដីធ្លីរប
ស់ពួកគាត់ ប៉ុន្តែគម្រោងរបស់ប្រជាពលរដ្ឋនោះមិនត្រូវបានអនុវត្តន៍នោះទេដោយសារតែក្រុមកងកម្លាំងចំរុះ
របស់រដ្ឋាភិបាលបានដាក់ហុំព័ទ្ឋវត្ត និងរារាំងប្រជាពលរដ្ឋដែលបានធ្វើដំណើរបាន១រយម៉ែត្រពីវត្ត។

ព្រះតេជគុណថាច់ហាសំអាង បានមានថេរដីការឱ្យដឹងថា  ប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅបណ្តោះអាសន្ន ក្នុងវត្តសាមគ្គីរង្សីដើម្បីរងចាំការដោះស្រាយជូនដល់ប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីពួកគាត់នេះដើមឡើយពួក
គាត់ទាំងអស់គ្នាបានពិគ្រោះយោបល់គ្នាថា  និងមានគម្រោងដង្ហែញត្តិដាក់តាមបណ្តាស្ថាប័នពាក់ព័ន្ទទាំងអស់
នេះរាល់ថ្ងៃដើម្បីឱ្យក្រសួងនិងស្ថាប័នទាំងនោះជួយដោះស្រាយ ពីព្រោះតែពីមុនប្រជាពលរដ្ឋទាំងនោះមួយស
ប្តាហ៍ទើបបានដង្ហែបានម្តង  ហើយពេលនេះនឹងដង្ហែរាល់ថ្ងៃតែម្តង ដោយសារតែការរងចាំពាក្យសន្យារបស់អ្ន
កទាំងនោះដូចជារដ្ឋសភានិងស្ថាប័នដែលធ្លាប់ហែដាក់ទាំងនោះវាយូខ្លាំងពេកព្រះអង្គបានឱ្យដឹងថា បើរាប់ចា
ប់ពីថ្ងៃដែ លពួកគាត់ទាំងអស់គ្នាបានដង្ហែញត្តិដាក់នៅស្ថាប័នទាំងនោះមកទល់ពេលនេះរយៈពេលវាជិត៣ខែ
ទៅហើយ ប៉ុន្តែនៅតែពុំឃើញមានការចេញមុខដើម្បីដោះស្រាយសោះ«ចំហររបស់ពួកគាត់គឺមានគោលការ
ណ៍ដង្ហែញត្តិរាល់ថ្ងៃ ពីមុនមកគាត់ដង្ហែម៉ាអាទិត្យគាត់ផ្អាក បើគាត់ហែម្តងចឹងគាត់ផ្អាក់ម៉ាអាទិត្យចឹងទៅ ប៉ុន្តែ
ដោយសារការរង  ចាំរបស់គតាត់នឹងយូពេកជិត៣ខែហើយមិនទាន់មានដំណោះស្រាយសោះ  ហើយការស
ន្យារបស់រដ្ឋសភាពីមួយ ខែទៅមួយខែអត់ឃើញមានដំណោះស្រាយ  ចឹងពួកគាត់បានប្រជុំគ្នាតាំងពីត្មានឹងផ្ត
ល់គំនិតថាពួកយើងហែញត្តិរាល់ថ្ងៃតែម្តង
»។

ជុំវិញបញ្ហាដែលក្រុមអាជ្ញាធរទាំងនោះបានធ្វើការរារាំងដល់ពលរដ្ឋអ្នកមានជម្លោះដីធ្លីដែលមានគម្រោងដើម្បី
ធ្វើការដង្ហែញត្តិនេះ លោកផាន់ធឿនបានឱ្យដឹងថា ពួកគាត់ពិតជាមានការសោកស្តាយទៅនឹងទង្វើរបស់រាជរ
ដ្ឋាភិបា លកម្ពុជាដែលបានប្រព្រឹត្តទង្វើបែបនេះ លោកថា ក្រុមអាជ្ញាធរនៃរាជរដ្ឋាភិបាលទាំងនោះមិនមានសិ
ទ្ឋអ្វីដើម្បីធ្វើការរាំងខ្ទប់ប្រជាពលរដ្ឋមិនឱ្យទៅដាក់ញត្តិបែបនេះនោះទេ លោកបានឱ្យដឹងបន្តថា នេះគឺជាការ
ធ្វើខុសទៅនឹង ច្បាប់រដ្ឋធម្មនុញដែលបានចែងថាប្រជាពលរដ្ឋមានសិទ្ឋិដើម្បីធ្វើការតវ៉ា ហើយរដ្ឋាភិបាលមិន
មានសិទ្ឋដើម្បីរារាំង ដល់ការទាមទាររបស់ប្រជាពលរដ្ឋនោះទេ។

លោកផាន់ធឿនក៏បានប្រាប់ឱ្យដឹងផងដែរថា  ប្រជាពលរដ្ឋពួកគាត់គ្រាន់តែចេញដំណើរដើម្បីទៅជម្រុញឱ្យរ
ដ្ឋាភិបាលក៏ដូចជារដ្ឋសភាជាតិដែលធ្លាប់បានទទួលញត្តិរបស់ពួកគាត់ឱ្យពន្លឿនក្នុងការជួយដោះស្រាយបញ្ហា
ដីធ្លីរបស់ពួកគាត់តែប៉ុណ្ណោះ ដោយសារតែការសន្យាថាជួយរកដំណោះស្រាយនោះ រដ្ឋសភាជាតិបានធ្វើការ
សន្យាអស់ជាយូខែណាស់ទៅហើយ ប៉ុន្តែនៅតែពុំទាន់ឃើញមានដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋពួកគា
ត់នេះហើយគឺជាគោលបំណងដែលពួកគាត់ចង់ទៅធ្វើការតវ៉ាទាមទារជាថ្មីនោះ«នេះជាទង្វើដែលមិនត្រឹមត្រូវ
មកលើប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះ ហើយការធ្វើមកលើប្រជាពលរដ្ឋនេះ  គឺជារឿងមួយដែលធ្វើខុស
ច្បាប់រដ្ឋធម្មនុញ  រដ្ឋធម្ម នុញបានចែងច្បាស់ណាស់មិនឱ្យរារាំងការទាមទាររបស់ប្រជាពលរដ្ឋជាសិទ្ឋិរបស់
ប្រជាពលរដ្ឋ
»។

សកម្មជនតវ៉ាដីធ្លីរូបនេះបានឱ្យដឹងបន្ថែមថា កន្លងមករាជរដ្ឋាភិបាលហាក់បីដូចជាដាក់គុកពួកគាត់អញ្ចឹងចាប់
តាំងពីប្រជាពលរដ្ឋពួកគាត់រងគ្រោះដីធ្លីមកស្នាក់នៅក្នុងវត្តជាមួយនឹងព្រះសង្ឃដើម្បីរងចាំការដោះស្រាយដីធ្លី
ជូនដល់ពួកគាត់នេះ  ត្រូវបានអាជ្ញាធរនៃរាជរដ្ឋាភិបាលធ្វើបាបពួកគាត់ដោយមិនអនុញ្ញតឱ្យពួកគាត់ទាំងអស់
គ្នា ធ្វើអ្វីមួយដោយសុខស្រួលនោះទេ លោកថា សូម្បីតែការបញ្ចេញមតិនិងការដង្ហែញត្តិបែបនេះ ក៏ត្រូវបានរា
រាំងពីក្រុមអាជ្ញាធរទាំងនោះគ្មានថ្ងៃចន្លោះនោះទេ  «ព្រោះកន្លងមកឱ្យតែប្រជាពលរដ្ឋនឹងគាត់ធ្វើការដង្ហែញត្តិ
នឹងគឺ ខាង ក្រុមសន្តិសុខនឹងគឺមកទប់ស្កាត់ជារៀងរហូតបាទ ពេលណាក៏ដោយម៉ោងណាក៏ដោយគឺមានជាប្រ
ចាំតែម្តងបាទ ដូចជាមនុស្សនៅក្នុងគុគតែម្តងវត្តបាទ  ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្សី មិនដែល
ផ្តល់ឱ្យកាសណា មួយដល់ប្រជាពលរដ្ឋជាខ្ញុំ មាននសេរីភាពនិងមានជាមតិបញ្ចេញនិងគំនិតអីដើម្បីទាមទារ
នៅប្រយោជន៍ដែលគា ត់បាត់បងទេបាទ
»។

ពលរដ្ឋអ្នកមានជម្លោះដីធ្លីម្នាក់ទៀតអ្នកស្រី សាទញ៉េប  បានឱ្យដឹងផងដែរថា កាលពីព្រឹកមិញនេះពួកគាត់មា
នគម្រោងដើម្បីដង្ហែជាក្បួនមួយទៅមុខរដ្ឋសភាជាតិជាថ្មីម្តងទៀតដើម្បីជម្រុញឱ្យរដ្ឋសភាជាតិជួយពន្លឿនក្នុង
ការ ដោះស្រាយនៅបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់បានដង្ហែញត្តិដាក់ទៅរដ្ឋសភាជាលើកទី៣ ប៉ុន្តែគម្រោង
ដែលនឹងត្រូវដង្ហែទៅរដ្ឋសភានេះ ត្រូវបានធ្វើការរារាំងដោយក្រុមអាជ្ញាធរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែលមាន
ចម្ងាយពីវត្តសាមគ្គីរង្សីប្រមាណជា១រយម៉ែត្រ។ ពលរដ្ឋអ្នកមានជម្លោះដីធ្លីរូបនេះបានឱ្យដឹងបន្តថា ក្រោយពេ
លដែលមានការរារាំងពីក្រុមអាជ្ញាធរទាំងនោះហើយ ពួកគាត់ក៏មិនបានបន្តដំណើរទៅមុខទៀតនោះទេ ព្រោះ
តែមានការស ន្យាពីក្រុមសមត្ថកិច្ចទាំងនោះថានិងយករឿងប្រជាពលរដ្ឋដែលមានជម្លោះ ទៅនិយាយជាមួយ
និងរដ្ឋសភាជាតិដោយផ្ទាល់  ដោយឱ្យប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីទាំងនេះ  រងចាំចម្លើយពីក្រុមសមត្ថកិច្ច
ចំនួន៣ថ្ងៃ«គេមិនឱ្យបងប្អូនខ្ញុំទៅទេ គេនឹងធានាខ្លួនទៅនិយាជាមួយនិងរដ្ឋសភាឱ្យយើង  គេឱ្យយើងរងចាំរ
យៈពេលបីថ្ងៃ គេនឹងម កផ្តល់ដំណឹងឱ្យនៅវត្តសាមគ្គីរង្សីនេះវិញ កុំឱ្យទាន់ធ្វើការដង្ហែញត្តិ
»។

ទោះយ៉ាងណាពលរដ្ឋអ្នកមានជម្លោះដីធ្លីមកពីក្រុងព្រះវិហារទាំងនោះ ក៏បានធ្វើការសំណមពរក៏ដូចជាជំរុញឱ្យ
រា ជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនជួយពន្លឿនក្នុងការដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រ
ជាពលរដ្ឋពួកគាត់ ដែលរងផលបះពាល់ដោយសារតែគម្រោងនៃការពង្រីកនៅព្រលានយន្តហោះ ហើយពួកអា
កាសចរណ៍ស៊ីវិលបានវាស់វែងខុសបច្ចេកទេសដោយអ្នកទាំងនោះបានសងសំណងមកវិញដោយឱ្យប្រជាពល
រដ្ឋពួកគាត់ទៅរស់នៅក្នុងព្រៃចម្ងាយពីក្រុងរហូតដល់ទៅ៦០គីឡូម៉ែត្រគាត់បានបញ្ជាក់ថា«ការសងសំណងម
កវិញ តាមរយៈការអោយទៅរស់នៅឆ្ងាយពីក្រុងរហូតដល់ទៅ៦០គីឡូម៉ែត្រនេះ   ពួកគាត់មិនអាចទទួលបាន
នោះទេ
»៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com