វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ថ​វិ​កា​ចំ​នួ​ន​៤​០​០​០​ដុ​ល្លា​រ​ត្រូ​វ​បា​ន​កា​ក​បា​ទ​ក្រ​ហ​ម​ប​ដិ​សេ​ធ​ន៍​មិ​ន​ទ​ទួ​ល​យ​ក​ពី​លោ​ក​ស្រី​ស​ម​ ​មុ​ន្នី​កា​​
បង្ហោះ​នៅ​វេលាមោ៉ង 5:55 am ថ្ងៃ Thursday 13th November 2014អត្ថបទ​ដោយ: IMNSJ
ថវិកាចំនួន៤០០០ដុល្លារត្រូវបានកាកបាទក្រហមបដិសេធន៍មិនទទួលយកពីលោកស្រីសម មុន្នីកា កាកបាទក្រហមកម្ពុជា
បានចេញសេចក្តីជូនដំណឹងមួយ ដល់សាធារណៈជនទូទៅនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ  បានបញ្ជាក់
ប្រាប់ឱ្យដឹងថា កាកបាទក្រហមកម្ពុជាមានការសោក ស្តាយយ៉ាងខ្លាំងចំពោះលោកស្រីសម មុន្នីកា ដែលមានតួនាទីជារដ្ឋ
លេខាធិការ ក្រសួងទេសចរណ៍ ដែលគ្រោងនឹងយកទឹកប្រាក់ចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិច ទៅជួយដល់កាកបាទ
ក្រហមកម្ពុ ជា ប៉ុន្តែត្រូវបានកាកបាទក្រហមធ្វើការបដិសេធន៍ទាំងស្រុងនៅថ្ងៃព្រហស្បតិ៍នេះ។

លិខិតរបស់កាកបាទក្រហមកម្ពុជាបានសរសេរលើកឡើងថា លោកស្រីសម មុន្នីកា បានធ្វើបទសម្ភា សន៍តាមកញ្ចក់ទូរទ
ស្សន៍ឯកជនមួយកាលពីថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញកាលពីវេលាម៉ោងជាង៦ ល្ងាច ហើយលោកស្រីសម មុន្នីកា បាន
បញ្ជាក់ថា លោកស្រីនឹងយកទឹកប្រាក់ចំនួន៤០០០ដុល្លារ សហរដ្ឋអាមេរិច ដែលជាសំណងទទួលបានពីអ្នករត់តាក់ស៊ីមក
បរិចាកដល់កាកបាទក្រហមកម្ពុជា។

គូររំឮផងដែរថា រឿងរ៉ាវកក្រើកតាមប្រភពបណ្តាញសង្គមព័ត៌មានហ្វេសបុក  ទាក់ទងទៅនឹងករណី រថយន្តតាក់ស៊ីមួយ
គ្រឿង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក បានចេញដំណើរ ពីចំណតរថយន្តមុនស្ថានីយ៍ថតភ្លើងភ្នំ
ពេញ ឆ្ពោះទៅកាន់ខេត្តរតនគីរី ដោយបានដឹកអ្នកដំណើរ១៥នាក់។ ក្រោយមកនៅម៉ោងប្រមាណជាង៤កន្លះថ្ងៃដដែល
ខណៈកំពុងតែបើកបរស្រាប់តែរថយន្តបានខូចដាច់រ៉ូទីលធ្លាក់ចេញពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រនៅចំណុចភូមិ៣ ឃុំ
ត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូចរថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរ មានរងរបួសគ្រោះថ្នាក់អ្វី
ទេ ប៉ុន្តែបានបង្កការភ័យខ្លាចដល់អ្នកដំណើរ។

តាមប្រភពព័ត៌មានមួយចំនួនបានចុះផ្សាយឱ្យដឹងថា ក្រោយកើតហេតុខាងលើ អ្នកដំណើរចំនួន១០នាក់ បាននាំគ្នាជិះ
រថយន្ត ផ្សេងបន្តដំណើរទៅមុខទៀតលើកលែងតែ លោកស្រី សម មុន្នីកា និងមិត្តិភក្តិ៣នាក់ផ្សេងទៀតកើតទុក្ខមិនសុខ
ចិត្ត និងប្ដឹងឲ្យនគរបាល ឃាត់រថយន្តតាក់ស៊ីនោះ ដោយទាមទារសំណងសម្រាប់ការភ័យខ្លាច របស់ពួកគាត់ក្នុងម្នាក់ៗ
១.០០០ដុល្លារ ៤នាក់ស្មើនឹង៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្ត គ្មានលុយឲ្យរថយន្តត្រូវ បាននគរបាលឃាត់ទុករហូត
មកដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនមានដំណោះស្រាយ។ ក្រោយពីទទួលបានលុយចំនួន ៤០០០ដុល្លាអាមេរិករួចហើយ
លោកស្រី សម មុន្និកា ក៏បានសម្រេចដកពាក្យបណ្ដឹងរបស់ខ្លួន និងបានឱ្យសមត្ថិច្ច យករថយន្តតាក់ស៊ីនោះទៅប្រគល់ជូន
ម្ចាស់ដើមវិញ។

ជាមួយគ្នានោះម្ចាស់រថយន្តបានសរសេរលិខិតសុំអភ័យទោស យោគយល់ពីលោកស្រីសម មុន្នីការួចហើយ ប៉ុន្តែលោក
ស្រីសម មុន្នីកា មិនយល់ព្រមលើកលែងទោសទណ្ឌនោះទេ លុះត្រាណាតែម្ចាស់រថយន្តតាក់ស៊ីបានប្រគល់សំណងទាម
ទារចំនួន៤០០០ដុល្លារសហរដ្ឋអាមេរិចទើបព្រមធ្វើ ការដោះលែង ការឃាត់រថយន្តតាក់ស៊ីនេះ អស់រយៈពេលជាច្រើន
ថ្ងៃកន្លងមកហើយរហូតមកដល់ ថ្ងៃទី១២ ខែវិច្ឆិកាទើបប្រគល់ជូនម្ចាស់វិញ។

យ៉ាងនេះក្តីបញ្ហាអំពើអយុត្តិធម៌នៅក្នុងប្រទេសកម្ពុជានាពេលបច្បន្នចេះតែបន្តកើតមានឡើងជាហូរហែជាប់មិនដាច់ហើយ
អំពើអយុត្តិធម៌នេះ តែងតែងកើតមានឡើងមកលើតែពលរដ្ឋក្រីក្រ គ្មានខ្សែ ស្រឡាយបុណ្យសក្តិនិងគេ លើសពីនោះពល
រដ្ឋស្លូតត្រង់ដែលរកស៊ីត្រឹមត្រូវតាមផ្លូវច្បាប់  ជួបប្រទះ នូវការគៀបសង្កត់មកលើពួកគាត់យ៉ាងអយុត្តិធម៌បំផុតពិសំណាក់
មន្ត្រីពុករលួយមានអំណាចបុណ្យ សក្តិក្នងជួររដ្ឋាភិបាលលោកហ៊ុន សែន  ច្បាប់ទាំងឡាយដែលបានបង្កើតឡើងនៅក្នុង
ប្រទេសកម្ពុជា មិនត្រូវបានជនអ្នកមានអំណាចគោរពខ្លាចនោះទេ   ផ្ទុយទៅវិញពួកអ្នកធំគ្រាក់ៗទាំងអស់នោះភាគច្រើន
ប្រើប្រាស់អំណាចរបស់ខ្លួនបា្រកចាសទៅនឹងផ្លូវច្បាប់    រីឯអ្នកពលរដ្ឋអ្នកក្រស្លូតត្រងង់រងចាំតែទទួលនូវអំពើអយុត្តិធម៌
បែបនេះជារៀងរហូត ទីបំផុតមានតែបាត់ខ្លួន និងជាប់ពន្ធនាគារតែប៉ុណ្ណោះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com