វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ស​មា​ជិ​ក​ប​ណ្តា​ញ​ព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​
ស​មា​ជិ​ក​ប​ណ្តា​ញ​ព្រះ​ស​ង្ឃ​ឯ​ក​រា​ជ្យ​មួ​យ​ព្រះ​អ​ង្គ​ត្រូ​វ​បា​ន​ប​ក្ស​ពួ​ក​លោ​ក​គ្រូ​ចៅ​អ​ធិ​កា​រ​វត្ត​នា​គ​វ័​ន​រួ​ម​ដៃ​គ្នា​ប្រើ​ហិ​ង្សា​ប​ណ្តា​ល​ឱ្យ​រ​ង​រ​បួ​ស​​
បង្ហោះ​នៅ​វេលាមោ៉ង 8:16 pm ថ្ងៃ Thursday 13th November 2014អត្ថបទ​ដោយ: IMNSJ
សមាជិកបណ្តាញព្រះសង្ឃឯករាជ្យមួយព្រះអង្គព្រះនាមកែវ សុម៉ាលី  គង់នៅកុដិលេខ០៦វត្តនាគវ័ន រាជ ធានីភ្នំពេញ ត្រូវ
បានចៅអធិការវត្តនេះ រួមជាមួយនិងបក្សពួក បានសហការជាមួយក្រុមអាជ្ញាធរសន្តិសុខខណ្ឌជាច្រើននាក់  បានចូលមក
ពង្រាយកងកម្លាំងរបស់ខ្លួននៅជុំវិញបរិវេណកុដិលេខ០៦ដែលជាកុដិ    របស់ព្រះតេជព្រះគុណកែវ សុម៉ាលីគង់ស្នាក់នៅ
ដើម្បីសិក្សារៀនសូត្រ នៅវេលាម៉ោងប្រមាណជាង០៦ ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងរួបភាពគម្រាមកំហែងបំ
ភិតបំភ័យមកលើព្រះអង្គកែវ សុម៉ាលី រួម ទាំងសមាជិកកុដិព្រះសង្ឃ និងនិស្សិតនៅកុដិនោះជាច្រើនអង្គនាក់ទៀត។

រឿងរ៉ាវដំបូងដែលមុននឹងអធិករណ៍កើតឡើងបើតាមថេរដីការព្រះតេជព្រះគុណថង ណារិទ្ធ ជានាយកប្រតិបត្តិបណ្តាញ
ព្រះសង្ឃឯករាជ្យបានឱ្យដឹងថា ករណីនេះដោយចៅអធិការវត្តនាគវ័ន បានធ្វើលិខិតនិមន្តព្រះតេជព្រះគុណកែវ សុម៉ាលី
រួមទាំងសមាជិកកុដិទាំងអស់ចូលរួមប្រជុំកិច្ចការងារផ្ទៃក្នុងរបស់វត្តដើម្បី កែលម្អរបែបបទវិន័យផ្ទៃក្នុង នៅពេលដែលព្រះ
តេជព្រះគុណកែវ សុម៉ាលី ព្រះអង្គបានទទួលនូវលិខិត និមន្តនោះរួចរាល់ហើយ ព្រះអង្គរួមំទាំងសមាជិកកុដិលេខ០៦
ទាំងអស់ក៏បាននិមន្តឡើងទៅលើព្រះវិហារ តាមការចាត់ចែងរបស់ព្រះគ្រូចៅអធិការវត្ត។

បន្ទាប់ពីសមាជិកបណ្តាញព្រះសង្ឃឯករាជ្យព្រះតេជព្រះគុណកែវ សុម៉ាលីនិងសមាជិកកុដិទាំងអស់បានមកដល់ព្រះវិហារ
ដើម្បីស្តាប់ឱវាទរបស់ព្រះគ្រូចៅអធិការពីបញ្ហាអធិករណ៍ដែលបានកើតឡើងនៅក្នុងកុដិនោះ ស្រាប់តែមានអតីតសមាជិក
កុដិចាស់ដែលធ្លាប់ជាកូនសិស្សរបស់ព្រះតេជព្រះគុណកែវ សុម៉ាលី  ដែលបានចាកចេញឈប់ស្នាក់នៅក្នុងកុដិនោះអស់
រយៈពេលជាយូរមកហើយ បានមកចូលរួមប្រជុំស្តាប់ សាច់រឿងនិងថតរូបពេលកំពុងតែប្រជុំកិច្ចការងារផ្ទៃក្នុងរបស់វត្តនាគ
វ័ន។

ពេលកំពុងតែប្រជុំជជែកពិភាក្សាគ្នារកដំណោះស្រាយដើម្បីរម្ងាប់នូវអធិករណ៍ដែលបានកើតឡើងបន្តិចបន្តួចខណៈនោះក៏
មាននិស្សិតក្នេងវត្តរួមទាំងព្រះសង្ឃត្រូវជាមិត្តភក្តិនឹងគ្នាពីរអង្គទៀតបានមកចូលរួមដោយមិនមានលិខិតនិមន្ត នោះទេ ព្រះ
តេជព្រះគុណថង ណារិទ្ធបានមានថេរដីការឱ្យដឹងបន្ថែមទៀតថា  នៅពេលដែលកំពុងតែជជែកគ្នារកដំណោះស្រាយមាន
និស្សតិក្មេងវត្តម្នាក់បានលូកមាត់តសំដីក្នុងអង្គប្រជុំនោះដោយពុំមានការអនុញ្ញាតឱ្យនិយាយនោះទេតែនិស្សិតអតីតក្មេងវត្ត
នាគវ័នរូបនេះនៅតែចចេសរឹងរូសមិនព្រមស្តាប់គេក្នុងអង្គប្រជុំព្រះតេជព្រះគុណកែវសុម៉ាលី   ក៏បានសួរមានសិទ្ធិអីតមាត់
និយាយក្នុងអង្គប្រជុំខាងលើនេះពីព្រោះនិស្សិតរូបនោះមិនបានហៅមកចូលរួមឡើយតែនិស្សិតនោះចេះតែនិយាយតមាត់ត
សំដីមិនព្រមឈប់ហើយជាមួយគ្នានោះព្រះតេជព្រះគុណពីរអង្គទៀតត្រូវជាមិត្តភក្តិជាមួយនិស្សិតក្មេងវត្តក៏បានទាញអាយ
ផេតមកថតយកសកម្មភាពប្រជុំរឿងផ្ទៃក្នុងវត្តដែលខុសទៅនឹងបម្រាមមុនពេលប្រជុំ ឃើញដូច្នោះព្រះតេជព្រះគុណកែវសុ
ម៉ាលីព្រះអង្គបានក្រោកទៅហាមថតពីព្រោះជារឿងរបស់សង្ឃមិនចង់ឱ្យមានការលិចឮមិនល្អទៅដល់ខាងក្រៅស្របពេល
ជាមួយគ្នានោះដែរព្រះសង្ឃមួយអង្គទៀតក៏បានស្ទុះមក ដាល់លើរាងកាយព្រះតេជព្រះគុណកែវ សុម៉ាលី   ដែលមានវ័យ
ចាស់វស្សាជាងចំក្រោម ក និងថ្ពាល់ខាងឆ្វេងបណ្តាលឱ្យមានរបួសស្នាមព្រះតេជព្រះគុណកែវសុម៉ាលីមិនបានតដៃវិញនោះ
ទេដោយព្រះអង្គគិតថាយើងជាអ្នកបួសមិនគួរប្រើប្រាស់នូវអំពើហិង្សានោះឡើយ។

បន្ទាប់ពីនោះព្រះតេជព្រះគុណមួយអង្គនិស្សិតបានស្ទុះឆក់យកអាយផេតមកវិញ ក៏ជ្រុលដៃទៅប៉ះនិងព្រះកេសរបស់ព្រះ
សង្ឃមូយអង្គទៀតបណ្តាលឱ្យបែកហូរឈាមទើបក្រោយមកបានស្ងប់ស្ងាត់ទៅវិញ។

ព្រះសង្ឃមួយអង្គដែលត្រូវរបួសដោយសារគ្នាឯងនោះ បានចោទមកលើព្រះតេជព្រះគុណកែវ សុម៉ាលី ថាជាអ្នកប្របើអំ
ពើហិង្សាដាក់ខ្លួនទៅវិញ ក្នុងនោះក៏មានសាក្សីជាច្រើនបានអះអាងថាព្រះអង្គកែវ សុម៉ាលី មិនបានប្រើអំពើហិង្សាទៅលើ
ព្រះសង្ឃមួយអង្គនោះទេ។

ព្រះតេជព្រះគុណថង ណារិទ្ធព្រះអង្គបានមានថេរដីការបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា  តាមពិតការចេញលិ ខិតនិមន្តព្រះអង្គ
កែវ សុម៉ាលី រួមទាំងសមាជិកកុដិលេខ០៦វត្តនាគវ័ននេះគឺគម្រោងការរបស់ព្រះគ្រូចៅ អធិការវត្តរួមទាំងនិស្សិតអតីតក្មេង
វត្ត និងព្រះសង្ឃពីរអង្គទៀតដើម្បីរកលេសបានចោទប្រកាន់មកលើ ព្រះអង្គកែវ សុម៉ាលី និងសមាជិកកុដិ។

ទោះបីជាយ៉ាងនេះក្តី អធិករណ៍នេះបានលេចរូបរាងឡើងកាន់តែធំរហូតដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះចៅអ
ធិការមិនបានរម្ងាប់នូវអធិករណ៍ដែលបានកើតឡើងនៅក្នុងវត្តទៅតាមព្រះវិនិន័យរបស់ ព្រះពុទ្ធសាសនានោះទេ បែជា
បញ្ឆេះឱ្យកាន់តែធំឡើងៗទៅវិញ មិនតែប៉ុណ្ណោះបានប្រើប្រាស់កងកម្លាំង អាជ្ញាធរ និងសន្តិសុខជាច្រើនធ្វើការគម្រាមកំ
ហែងថែមទៀតផង៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com