វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពពលរដ្ឋតវ៉ានៅមុខរដ្ឋសភាជាតិ រូបភាព ហេងស្រស់
​ព្រះ​ស​ង្ឃ​និ​ង​ប្រ​ជា​ព​លរ​​ដ្ឋ​ទា​ម​ទា​រ​នៅ​មុ​ខ​រ​ដ្ឋ​ស​ភា​ឱ្យ​ដោះ​លែ​ង​ព្រះ​ស​ង្ឃ​បី​ព្រះ​អ​ង្គ​និ​ង​ស​ក​ម្ម​ជ​ន​ត​វ៉ា​ដី​ធ្លី​១​១​នា​ក់​​
បង្ហោះ​នៅ​វេលាមោ៉ង 12:54 am ថ្ងៃ Friday 14th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

ព្រះសង្ឃនិងប្រជាពលរដ្ឋប្រមាណជា២០០អង្គនាក់នៅព្រឹកថ្ងៃសុក្រទី១៤ខែវិច្ឆិកានេះបានប្រមូលផ្តុំគ្នានៅមុខ
រដ្ឋសភាជាតិ ដើម្បីធ្វើការទាមទារឱ្យមានការដោះលែងព្រះសង្ឃ៣ព្រះអង្គនិងសកម្មជនតវ៉ាដីធ្លីចំនួន ១១នាក់
ដែ លត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០/១១/១២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនេះ  ដោយក្រុមអាជ្ញាធរសាលា
ក្រុងរាជធានីភ្នំពេញខណៈដែលពួកគាត់ទាំងអស់បានធ្វើការបិទកំណាត់ផ្លូវសាលារាជធានីទាមទារឱ្យមន្រ្តីសា
លារាជធានីចេញមកធ្វើការដោះស្រាយបញ្ហាធ្វើឱ្យមានការលិចលង់ទីលំនៅដ្ឋានរបស់ពួកគេ ដែលពលរដ្ឋអ្នក
មានជម្លោះដីធ្លីទាំងនោះអះអាងថាការលិចលង់លំនៅដ្ឋាននេះដោយសារមានការជាប់ពាក់ព័ន្ឋជាមួយនិងមន្រ្តី
អាជ្ញាធរសាលារាជធានីភ្នំដោយបិទប្រព័ន្ឋលូគ្រប់ច្រកល្ហកនិងបើកដៃឱ្យក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់ពន្លិចបឹង
ទំហំ៩០ហិកតាដែលបណ្តាលឱ្យមិនមានកន្លែងសម្រាប់ដក់ទឹក។

ការធ្វើការតវ៉ាទាមទារនេះធ្វើឡើងបន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានសចម្រេចធ្វើការឃុំខ្លួនព្រះ
សង្ឃនិងប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីមកពីសហគមន៍បឹងកក់និងបុរីកីឡាដោយសាលាដំបូងរាជធានីភ្នំពេញ
បានសម្រេចឃុំខ្លួនអ្នកទាំងនោះឱ្យជាប់ពន្ឋនាគារក្នុងមួយនាក់រយៈពេល ១ ឆ្នាំពីបទប្រមាថមន្ត្រីរាជការសាធារ
ណៈ  និងបទបិទផ្លូវបង្កឲ្យស្ទះចរាចរណ៍។  តែទោះយ៉ាងជុំវិញពាក់ព័ន្ឋនិងបញ្ហាដែលតុលាការធ្វើការឃុំខ្លួនព្រះ
សង្ឃ និងសកម្មជនតវ៉ាដីធ្លីក៏ដូចជាអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋចាត់ទុកថានេះគឺជាការធ្វើការដែលមិន
បានប្រព្រឹត្តទៅតាមនីតិវីធីច្បាប់ឱ្យបានត្រឹមត្រូវរបស់តុលាការ។

នៅក្នុងការទាមទាររបស់ព្រះសង្ឃនិងប្រជាពលរដ្ឋនៅព្រឹកមិញនេះ ប្រជាពលរដ្ឋដែលជាសកម្មជននិងជាប្រជា
ពលរដ្ឋខ្មែរទាំងនោះក៏បានធ្វើការដាក់ញត្តិទៅកាន់ប្រធានរដ្ឋសភាជាតិដែលមានសម្តេចអគ្គមហាបញ្ញាចក្រីហេ
ងសំរិនជាប្រធានផងដែរ នៅក្នុងញត្តិនោះប្រជាពលរដ្ឋពួកគាត់ក៏បានធ្វើការសុំស្នើរដល់ប្រធានរដ្ឋសភាជាតិធ្វើ
កោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញដើម្បីបំភ្លឺនៅរដ្ឋសភាជាតិនិង
ជួយដោះតំណាងនិងសកម្មជនដីធ្លីចំនួន១១រូបរួមជាមួយនិងព្រះសង្ឃបីព្រះអង្គដែលត្រូវបានចាប់ខ្លួនដោយក្រុ
មអាជ្ញាធរមានសមត្ថកិច្ចដោយបានចាប់ផ្សឹកព្រះអង្គទាំងបីព្រះអង្គខុសទៅនឹងបែបបទវិន័យព្រះពុទ្ឋសាសនាហើ
យអាជ្ញាធរក៏កំពុងតែរំលោភមកលើស្ថាប័នព្រះពុទ្ឋសាសនាដែលជាស្ថាប័នកំពូលរបស់ជាតិយ៉ាងខ្លាំងផងដែរ។
ពាក់ព័ន្ឋនឹងបញ្ហានេះលោកច័ន្ទពុទ្ឋស័ក្តតំណាងពលរដ្ឋតវ៉ាបានឱ្យដឹងនៅព្រឹកមិញនេះថា ការគ្រប់គ្រងរបស់កម្ពុ

ជារាល់ថ្ងៃនេះ គឺពុំមានភាពឯករាជ្យនោះទេ លោកាបានឱ្យដឹងថា ចំពោះប្រព័ន្ឋតុលាការនោះវិញក៏មិនមានភាព ឯករាជ្យឬសុក្រិត្យច្បាស់លាស់ក្នុងអំណាចតុលាការនោះទេ ដោយតុលាការតែងតែស្ថិតនៅក្រោមអំណាចរបស់
អ្នកនយោបាយជានិច្ចលោកបានឱ្យដឹងបន្ថែមថា ប្រសិនណាបើគាត់ពិតជាធ្វើទៅតាមនីតិវិធីច្បាប់មែននោះវាមិន
សុំណាប្រជាពលរដ្ឋដែលតវ៉ារឿងរ៉ាវដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់ហើយត្រូវបានប្រព័ន្ឋតុលាការ
ធ្វើការកាត់ក្តីទាំងអយុត្តិធម៌ទៅលើប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីរបស់ពួកគាត់បែបនេះនោះទេ«បាទខ្ញុំយល់ថា
នេះគឺជាការមិនគោរពសិទ្ឋិមនុស្សមិនមានភាពឯករាជ្យនៃប្រព័ន្ឋតុលាការដោយសារគាត់ធ្វើអ្វីៗទៅតាមតែការច
ង្អល់បង្ហាញនៅក្រុមមានអំណាចមួយក្រុមនឹង  ព្រោះបើគាត់ធ្វើទៅតាមនីតិវិធីច្បាប់មិនសំណាប្រជាពលរដ្ឋមាន
ទោសរហូតទៅដល់១ឆ្នាំពិន័យជាប្រាក់ពីលានរៀលហើយថ្មីៗប្រជាពលរដ្ឋគ្រាន់តែតវ៉ានៅជញ្ចើមផ្លូវជាប់គុកដែរ
អត់មានស្រែកអត់មានអីផង
»។

ចំពោះអ្នកស្រីឆាយគឹមហនតំណាងឱ្យសហគមន៍បុរីកីឡានោះវិញបានឱ្យដឹងផងដែរថា ការមកប្រមូលផ្តុំរបស់ពួ
កគាត់នៅមុខរដ្ឋសភាជាតិនេះក្នុងគោលបំណងដើម្បីនិងធ្វើការដាក់ញត្តិជូនទៅរដ្ឋសភាជាតិដោយលោកស្រីបា
នឱ្យដឹងបន្ថែមថា ទ្វីត្បិតបើខាងរដ្ឋសភាជាតិពិតជាបានទទួលនៅញត្តិរបស់ពួកគាត់យ៉ាងនេះហើយក៏ពិតមែនក៏
ក៏លោកស្រីពិតជាសង្ឃឹមថាតំណាងរាស្រ្តរបស់គណបក្សទាំងពីទាំងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង
ពិតជាមានចិត្តដើម្បីធ្វើការដោះស្រាយ ដោយកោះហៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រធានតុលាការសាលាដំបូង
រាជធានីភ្នំពេញដើម្បីបំភ្លឺនៅរដ្ឋសភា ក៏ដូចជាទាមទារឱ្យរដ្ឋសភាជួយដោះលែងសកម្មជនការពារដីធ្លីទាំង១១រូប
និងព្រះសង្ឃបីអង្គទៀត។   ដោយពលរដ្ឋអ្នកតវ៉ាទាមទារឱ្យមានការដោះលែងនោះពួកគាត់ទាំងអស់គ្នាយល់ថា ការចាប់ខ្លួនៅសកម្មជនដីធ្លីនិងព្រះសង្ឃនោះគឺជាការរំលោភទៅលើសិទ្ឋិមនុស្ស ហើយចំណែកតុលាការនោះវិញ
ក៏មិនមានភាពឯករាជ្យដើម្បីនិងធ្វើការទៅតាមនីតិវិធីច្បាប់«ខ្ញុំសង្ឃឹមថា មកថ្ងៃនេះសភាពិតជាបានទទួលញត្តិពួ
កញុំទាំងសងខាងហើយធ្វើម៉េចត្រូវអន្តរាគមន៍ឱ្យដោះលែងពួកគាត់ជាបន្ទាន់ ព្រោះពួកខ្ញុំអត់ចង់ឃើញពួកគាត់
ធ្វើការឃុំខ្លួនជាបន្តបន្ទាប់ទៀតនោះទេ អ្វីដែលពួកខ្ញុំធ្វើនៅថ្ងៃនេះគឺចង់ឱ្យមានការដោះលែង
»។

ទាកទិនទៅនឹងការចាប់ខ្លួនរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ពីសំណាកអាជ្ញាធរនៃរាជរដ្ឋាភិបាលនេះលោកបណ្ឌិត
ឡៅម៉ុងហៃជាអ្នកវិភាគឯករាជ្យបានឱ្យដឹងថា កម្ពុជារាល់ថ្ងៃនេះគឺជាប្រទេសមួយដែលមិនទាន់ទទួលបានការគោ
រពសិទ្ឋិមនុស្សបានត្រឹមត្រូវនោះទេ  ចំណែកលិទ្ឋិប្រជាធិបតេយ្យនៅក្នុងប្រទេសនោះ ក៏ពុំទាន់មានដូចគ្នាដែរនៅ
កម្ពុជានេះ លោកបណ្ឌិតឡៅម៉ុងហៃបានឱ្យដឹងបន្តថា រាល់ថ្ងៃប្រទេសកម្ពុជាពិតជាមាននៅការគោរពសិទ្ឋិមនុស្ស ប៉ុន្តែការគោរពសិទ្ឋិមនុស្សនោះធ្វើបានត្រឹមតែតាមមាត់តែប៉ុណ្ណោះ ដោយពុំបានអនុវត្តន៍ឱ្យបានដូចទៅនឹងអ្វីដែ លកម្ពុជាធ្លាប់បានអួតប្រាប់ដល់គេថាខ្លួននៅក្នុងលិទ្ឋិប្រជាធិបតេយ្យឬគោរពសិទ្ឋិមនុស្សនោះទេ«តាមពិតវាអត់ មានបះពាល់អីនោះទេ  ព្រោះវាអត់មានប្រជាធិបតេយ្យ  ការគោរពសិទ្ឋិមនុស្សចេះតែមាត់ទទេចឹងទៅជាក់ស្តែង
ណាស់ព្រះអង្គ ព្រោះកម្ពុជាយើងវាអត់មានប្រជាធិបតេយ្យអីសោះ
»៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com