វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ព្រះ​គ្រូ​ចៅ​អ​ធិ​កា​រ​វ​ត្ត​នា​គ​វ័​ន​ដា​ក់​កំ​ហិ​ត​ឱ្យ​ព្រះ​តេ​ជ​ព្រះ​គុ​ណ​កែ​វ​ ​សុ​ម៉ា​លី​និ​ម​ន្ត​ចេ​ញ​ពី​វ​ត្ត​ក្នុ​ង​រ​យៈ​ពេ​ល​៤​៨​ម៉ោ​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 5:33 am ថ្ងៃ Friday 14th November 2014អត្ថបទ​ដោយ: IMNSJ
 ព្រះតេជព្រះគុណកែវ សុម៉ាលី សមាជិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមដែលត្រូវបានចៅអធិការ និងបក្ស
ពួកផ្សេងទៀតដាក់កំហិតនោះ បានមានថេរដីការអះអាងប្រាប់ដល់បណ្តាលអ្នកសារព៍ត៌ មានក្នុងកាលពីរសៀលថ្ងៃទី១៤
ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ព្រះអង្គត្រូវបានព្រះគ្រូចៅអធិការវត្តព្រះនាម ងីន ឃីម ដាក់ឱសានវាទដល់ព្រះអង្គចំនួនពីរចំ
ណុចសំខាន់ៗរួមមាន ចៅអធិការវត្តបានដកហូតតួនាទីដំណែងជាមេកុដិពីព្រះតេជគុណ កែវ សុម៉ាលី ចាប់ពីថ្ងៃនេះតទៅ
និងបញ្ជារឱ្យព្រះអង្គនិមន្តចាកចេញពីវត្តក្នុងរយៈពេល៤៨ម៉ោង និងទីពីរ ប្រសិនណាព្រះតេជព្រះគុណកែវ សុម៉ាលី មិន
ព្រមនិមន្តចាកចេញពីវត្តនាគវ័ន្តនោះទេ លោកគ្រូចៅអធិការវត្តនាគវ័នចេញបញ្ជាទៅអាជ្ញាធរចាត់ការរឿងនេះទៅតាមផ្លូវ
ច្បាប់។ «សំឡេង»

ការដាក់កំហិតខាងលនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងព្រះគ្រូចៅអធិការវត្ត ងីន ឃីម និងព្រះតេជព្រះគុណកែវ សុម៉ាលី
រួមទាំងសមាជិកកុដិទាំងអស់កាលពីវេលាម៉ោងជា២រសៀលថ្ងៃសុក្រនេះនៅលើព្រះវិហារវត្តនេះតែម្តង។

ព្រះតេជព្រះគុណថង ណារិទ្ធនាយកប្រតិបត្តិបណ្តាញព្រះសង្ឃឯករាជ្យបានមានថេរដីការដកស្រង់ថេរដីការលោកគ្រូសូត្រ
ឆ្វេងវត្តនេះបានឱ្យដឹងដែរថា ចៅអធិការវត្តហាក់ដូចជាដាក់កំហុសទៅលើព្រះតេជព្រះ គុណកែវ សុម៉ាលីច្រើនជាងជនបង្ករ
ហេតុ ព្រះតេជព្រះគុណថង ណារិទ្ធបានបន្ថែមទៀតថា ប្រសិនណា ចៅអធិការវត្តឱ្យព្រះអង្គកែវ សុម៉ាលីចេញពីវត្ត បុគ្គល
ដែលបានបង្ករហេតុក៏ត្រូវតែចេញពីវត្តនេះដូចគ្នា ហើយបើព្រះតេជព្រះគុណកែវ សុម៉ាលីសឹក បុគ្គលដែលបង្ករហេតុនោះក៏
ត្រូវសឹកដែរ។

ព្រះតេជព្រះគុណថង ណារិទ្ធព្រះអង្គបានលើកឡើងបញ្ជាក់ផងដែរថា    ក្នុងនាមព្រះអង្គជាព្រះសង្ឃមួយអង្គក៏ដូចជាក្នុង
នាមជាសមាជិកបណ្តាញព្រះសង្ឃដែរ សូមឱ្យចៅអធិការវត្តនាគវ័នដោះស្រាយទំនាស់ នេះធ្វើទៅតាមព្រះវិន័យ និងក្នុង
រង្វង់គ្រួសាររបស់ព្រះសង្ឃព្រះពុទ្ធសាសនាទៅ    មិនត្រូវមានក្រុមអាជ្ញាធរ មកលូកដៃជួយដោះស្រាយរឿងរ៉ាវរបស់ព្រះ
សង្ឃនោះទេ។

យ៉ាងនេះក្តីត្រូវបានមជ្ឈដ្ឋានបានមើលឃើញ និងរិះគន់ថារឿងរ៉ាវតូចសោះហើយជារបស់ព្រះសង្ឃព្រះពុទ្ធសាសនាហេតុ
អ្វីបានជាត្រូវអាជ្ញាធរលូកដៃចូលផ្ទៃក្នុងរឿងនេះទៅវិញ ហើយចៅអធិការវត្តនេះ ព្រះនាមងីន ឃីន ហេតុអី្វបានជាបង្កើត
រឿងមួយនេះឱ្យក្លាយទៅជារឿងធំបែបនេះ? ពួកគេបានចាត់ទុកថា គឹជាការចោទប្រកាន់ និងរំលោភសិទ្ធិមនុស្ស ព្រោះចៅ
អធិការ និងប្រធាននិស្សិតក្មេងវត្តនាគវ័នមាននិន្នា ការនយោបាយខាងគណបក្សកាន់អំណាច ពីព្រោះព្រះតេជព្រះគុណកែវ
សុម៉ាលី ជាសមាជិកបណ្តាញ ព្រះសង្ឃឯករាជ្យធ្លាប់បានជួយតវ៉ាតស៊ូមតិអហិង្សាជាមួយពលរដ្ឋរងគ្រោះដីធ្លីកាលកន្លងមក
ផងដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com