វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​បុ​គ្គ​លិ​ក​ ​ទ្រូ​ថា​ម​អា​ស៊ី​ ​ធ្វើ​​កូ​ដ​ក​ម្ម​ទា​ម​ទា​រ​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ប​ញ្ឈ​ប់​បុ​គ្គ​លិ​ក​៣​នា​ក់​ប្រើ​ប្រា​ស់​អំ​ពើ​ហិ​ង្សា​លើ​បុ​គ្គ​លិ​ក​ដូ​ច​គ្នា​​
បង្ហោះ​នៅ​វេលាមោ៉ង 8:56 am ថ្ងៃ Friday 14th November 2014អត្ថបទ​ដោយ: ម៉ាណូបៃ

បុគ្គលិកក្រុមហ៊ុន ទ្រូថាមអាស៊ី ជាច្រើននាក់នៅថ្ងៃសុក្រទី១៤ខែវិច្ឆិកានេះបានប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុនដែ
លមានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញដើម្បីធ្វើការតវ៉ាទាមទារឱ្យ ក្រុមហ៊ុន
មួយនេះធ្វើការបញ្ឈប់អ្នកគ្រប់គ្រងម្នាក់និងបុគ្គលិក២នាក់ផ្សេងទៀតដែលបុគ្គលិកទាំងនោះបានធ្វើការអះអាង
ថា បានប្រើប្រាស់អំពើហិង្សាទៅលើបុគ្គលិកដូចគ្នាកាលពីយប់ថ្ងៃទី១៥ ឈានចូល ថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០
១៤កន្លងទៅនេះការតវ៉ារបស់បុគ្គលិកក្រុមហ៊ុនមួយនេះបានអូសបន្លាយអស់រយៈពេលជាច្រើនខែទៅហើយប៉ុ
ន្តែ តំណាងក្រុមហ៊ុនឬក៏អ្នកកាន់ការងារក្រុមហ៊ុនមួយនេះមិនបានធ្វើការយល់ព្រមជាមួយនិងពួកគាត់ឡើយ។

បុរសជាបុគ្គលិក្រុមហ៊ុនមួយនេះម្នាក់គឺលោកជីវិចិតបានឱ្យដឹងថាពួកគាត់ធ្វើការតវ៉ានេះក្នុងគោលបំណងដើម្បី
សុំឱ្យក្រុមហ៊ុនមួយនេះធ្វើការបញ្ឈប់នៅបុគ្គលិកចំនួនបីនាក់ដែលមានម្នាក់គឺជាអ្នកគ្រប់គ្រងម្នាក់គឺជាត្រួតត្រា
និងម្នាក់ទៀតគឺជាបុគ្គលិកធម្មតា បុគ្គលិករូបនេះបានឱ្យដឹងបន្តថា  កាលដែលពួកគាត់ទាំងអស់គ្នាធ្វើកូដកម្មត
វ៉ាទាមទារឱ្យបញ្ឈប់នៅបុគ្គលិកទាំង៣រូបនេះព្រោះដើមឡើយអ្នកគ្រប់គ្រងម្នាក់ដែលឈ្មោះលោកញ៉ែមសុខន
កាលពីយប់ថ្ងៃទី១៥ ឈានចូលដល់យប់ថ្ងៃ ទី ១៦ ខែកក្កដានោះគាត់បានប្រើអំពើហិង្សាទៅលើបុគ្គលិកមួយ
ចំនួន ។ការប្រើប្រាស់អំពើហិង្សាមកលើបុគ្គលិកបែបនេះ  បណ្តាលឱ្យពួកគេទាំងអស់គ្នាមានការក្រោធខឹងទៅ
នឹងទង្វើរបស់អ្នកគ្រប់គ្រងទើបពួកគាត់ទាំងអស់គ្នានៅព្រឹកថ្ងៃទី១៦ខែកក្កដានោះបានធ្វើការប្រមូលផ្តុំគ្នាដែល
មានបុគ្គលិកប្រមាណជាជាង២០០នាក់បានធ្វើកូដកម្មតវ៉ាដើម្បីបញ្ឈប់អ្នកគ្រប់គ្រងនោះតែម្តង។

បុគ្គលិករូបនេះបានឱ្យដឹងទៀតថា  នៅពេលដែលបុគ្គលិកទាំង៣វេនបានធ្វើកូដកម្មតវ៉ាទាមទារឱ្យបញ្ឈប់នៅ
អ្នកគ្រ ប់គ្រងដែលប្រើប្រាស់អំពើហិង្សាមកលើបុគ្គលិកបែបនេះ នៅថ្ងៃដ៏ដេលនោះ អគ្គនាយកធំនៃក្រុមហ៊ុន
មួយនេះនៅប្រចាំការប្រទេសថៃគឺលោក មីស្ទឺមៃ  បានជិះយន្តហោះមកទីតាំងដែលកំពុងតែមានទំនាស់ នោះ
ហើយបានប្រាប់ដល់រដ្ឋាបាល នៅក្រុមហ៊ុនមួយនេះឱ្យដកលោកញ៉ែម សុខននិងអ្នកទាំងពីររូបផ្សេងទៀតស្ថិ
តក្រោមការពិចារណា ប៉ុន្តែអ្នកទាំងពីររូបនោះគេបានសម្រេចចិត្តឈប់ដោយខ្លួនឯង។លោកបានប្រាប់ថានៅ
ពេលដែលអ្នកគ្រប់គ្រងរូបនេះបានដកចេញពីក្រុមហ៊ុនហើយនោះបុគ្គលិកដែលមានទាំង៣វេនសរុបទាំងអស់
ប្រមាណជាជាង២០០នា ក់បានព្រមចូលធ្វើការដូចដើមវិញ។

ជាបន្ថែមទៀតលោកថាក្រោយពេលដែលបានបញ្ឈប់នៅអ្នកគ្រប់គ្រងនិងបុគ្គលិកដែលរួមដៃគ្នានោះបានរយៈ
ពេលតែ៣ខែប៉ុណ្ណោះ ក្រុមហ៊ុនមួយនេះបានអនុញ្ញាតឱ្យជនទាំង៣រូបនោះចូលធ្វើការដូចដើមវិញលោកបាន
ឱ្យដឹងបន្តថា ក្រោយពេលដែលក្រុមហ៊ុនមួយនេះបានអនុញ្ញាតឱ្យចូលធ្វើការដូចដើមវិញនោះបុគ្គលិកទាំងនោះ
បានផ្ទុះកូដកម្មជាលើកទីពីរទោះយ៉ាងណាលោកប្រាប់ថាចាប់តាំងពីផ្ទុះកូដកម្មជាលើកទីពីរមកទល់ថ្ងៃនេះការ
ដោះស្រាយនោះមិនបានបញ្ចប់នោះទេ«ក្រោយពីបានប្រើអំពើហិង្សានឹងគឺលោកមីស្ទឺមៃដែលនៅប្រចាំការនៅ
ថៃ គាត់បានជិះយន្តហោះមកដោះស្រាយភ្លាមៗហ្មងដោយប្រកាស់ថាបុគ្គលទាំងបីរូបនឹងលែងធ្វើការនៅទីនេះ
ទៀត ហើយដែលបានប្រកាស់ដោយរដ្ឋាបាលក្រុមហ៊ុនបាទ ហើយរយៈពេលបីខែក្រោយមកពួកគាត់ទាំងបីរូប
នឹងត្រឡ ប់មកចូលធ្វើការវិញ ហើយធ្វើឱ្យបុគ្គលិកទាំង៣វេននឹងភាគច្រើនផ្ទុះកូដកម្មជាថ្មីម្តងទៀត
»។

ស្រដៀងគ្នានេះដែរបុគ្គលិកក្រុមហ៊ុនម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដែលបានចូលរួមធ្វើធ្វើកូដកម្មនោះបានឱ្យ
ដឹងផងដែរថា កន្លងមកអ្នកគ្រប់គ្រងក្រុមហ៊ុននិងបុគ្គលិកពីររូបផ្សេងទៀតពិតជាបានព្រួតគ្នាប្រើអំពើហិង្សាដល់
បុគ្គលិកដ៏ទៃផ្សេងទៀតមែន មិនតែប៉ុណ្ណោះអ្នកគ្រប់គ្រងរូបនោះពេលដែលប្រជុំម្តងៗតែងតែធ្វើការគម្រាមគំហែ
ងដល់បុគ្គលិកដ៏ទៃផ្សេងទៀតរហូតអ្វីដែលខ្លាំងជាងនេះទៅទៀតនោះលោកប្រាប់ថាអ្នកគ្រប់គ្រងក្រុមហ៊ុនមួយ
នេះ តែងតែកាត់លុយប្រចាំថ្ងៃអាទិត្យ របស់បុគ្គលិកទៀតផងដោយឱ្យស្មើជាមួយនិងថ្ងៃធម្មតានិងបានគម្រាមថា
ប្រសិនណាបើបុគ្គលិកទាំងនោះមិនមកធ្វើការគេនិងបញ្ឈប់ប៉ុន្តែបុគ្គលិកជាច្រើនមិនបានព្រមធ្វើតាមនោះទេជា
រៀងរាល់ថ្ងៃអាទិត្យពួកគាត់ទាំងអស់គ្នាមិនព្រមមកធ្វើការរហូត។

 លោកបានឱ្យដឹងបន្តថានៅពេលដែលអ្នកគ្រប់គ្រងក្រុមហ៊ុនធ្វើបែបនេះបុគ្គលិកជាច្រើនមិនព្រមធ្វើតាមនោះទេ
រហូតដល់អ្នកគ្រប់គ្រងនោះកាន់តែមានកំហឹងក្នុងខ្លួន  ដល់ថ្ងៃមួយនោះអ្នកគ្រប់គ្រងក្រុមហ៊ុនមួយនេះបានប្រើអំ
ពើហិង្សាដល់បុគ្គលិកដោយប្រើអាយកូមរហូតដល់មានការប្រតាយប្រតប់គ្នាធ្វើហើយធ្លាក់កាំភ្លើងពីលើខ្លួនពីលើ
ខ្លួនអ្នកគ្រប់គ្រងនោះ រហូតដល់មានការតវ៉ារពីបុគ្គលិកនិងមានការដកអ្នកគ្រប់គ្រងក្រុមហ៊ុនរូបនេះពីអគ្គនាយក
ធំប្រចាំនៅប្រទេសថៃគឺលោក មីស្ទឺមៃ ជាជនជាតិស្វីស«កន្លងមកគេបានគម្រាមគំហែងបុគ្គលិកពេលប្រជុំម្តងៗ
ចឹងណា រឿងមួយទៀតដោយការកាត់ លុយថ្ងៃអាទិត្យ គឺគាត់គិតឱ្យស្មើរថ្ងៃធម្មតា ហើយគាត់ថាបើបុគ្គលិកណា
មិនមកគាត់នឹងបញ្ឈប់  ហើយក្រោយមក  បុគ្គលិកអត់ព្រមតាមចឹងទៅថ្ងៃអាទិត្យអត់ព្រមមកធ្វើការហើយក៏ចេះ
តែមានគំហឹងក្នុងខ្លួន គាត់ជាអគ្គនាយកនឹង រហូតដល់ថ្ងៃ១គាត់ស្រាប់តែមកពីណាទេចូលមកក្រុមហ៊ុនគាត់ស្រែ
កឡូឡានៅក្នុងនឹងហើយគាត់ដើររេរូៗគាត់ថា អ្នកណាមកប្រាំនាទីគាត់ឱ្យក្រដាសប្រមាន១ បុគ្គលិកដល់ម៉ោង
ធ្វើការចឹងគេក៏ចូលមកធ្វើការ ស្រាប់តែបុគ្គលិកគា ត់ចូលមកដល់ចឹង ចូលមកឈរនៅពីក្រោយ ស្រាប់តែមេនឹង
មកវៃគេមួយដៃពីក្រោយ វៃមុខម៉ាដៃពីក្រោយហើយ សួរគេថាហែងម៉េចមិនធ្វើការ?  ដល់ហើយមេនឹងគាត់ដើរ
ចូលទៅក្នុងដល់ចេញមកវិញកាន់អាយកូមមកជាមួយនឹ ងបានប្រើអាយកូមវាយលើបុគ្គលិកតែម្តង
»៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com