វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ធ្វើ​កូដក​ម្ម​ទាម​ប្រាក់​ឈ្នួល​ ​១៦០​ដុល្លា​ ​និង​ប្រាក់​បន្ថែម​ផ្សេងៗ​ ​ទៀត​​
បង្ហោះ​នៅ​វេលាមោ៉ង 11:09 am ថ្ងៃ Saturday 17th May 2014អត្ថបទ​ដោយ:
បុគ្គលិកក្រុមហ៊ុនលក់ប្រេងឈេហ្វុនរ៉ុន គេស្គាល់ជាទូទៅថា CALTEX  ដែលមាន ១៨ ស្ថានីយ៍នៅរាជធានីភ្នំពេញ ផ្ទុះកូដ
កម្មព្រមៗ គ្នាតាំងពីម៉ោង៥ព្រឹកថ្ងៃទី១២  ខែ ឧសភា ២០១៤នេះ   ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុនដំឡើងប្រាក់ខែគោល
១៦០ដុល្លារ ផ្តល់ប្រាក់ខែទី១៣ដល់បុគ្គលិកដូចមុន និងមានការជប់លៀងប្រចាំឆ្នាំ ដោយមិនរើសអើងដូចដែលក្រុមហ៊ុន
បានធ្វើកន្លងមក (ជប់ លៀងតែបុគ្គលិកមានឋានះខ្ពស់ប្រាក់ខែច្រើន)។   ដោយឡែកនៅស្ថានីយមួយចំនួនទៀត រួមមាន
ស្ថានីយលក់ប្រេងCALTEX សាខាពេទ្យចិន ទួលទំពូង ផ្សារដើមគរ រង្វង់មូលនាងគង្ហីង និងពេទ្យលោកសង្ឃ  ប្រធានគ្រប់
គ្រងស្ថានីយ៍ទាំងអស់នោះ បានឈរចាក់សាំងជូនភ្ញៀវដោយខ្លួនឯង។
         
ស្ត្រីម្នាក់ដែលជាបុគ្គលិកនៅស្ថានីយ៏លក់ប្រេងប្រចាំសាខា ពេទ្យចិនដែលធ្វើការអស់រយៈ ពេល១៧ឆ្នាំមកហើយ បាននិ-
យាយថា ប្រធានគ្រប់គ្រងស្ថានីយ៏បាន ហៅបុគ្គលិកដែលកំពុងធ្វើកូដកម្មនោះ   ទៅប្រជុំដោយ   ប្រមានពួកគេថាអ្នកធ្វើ
កូដកម្មទាមទារតវ៉ាត្រូវទទួលខុស  ត្រូវដោយខ្លួនឯង   ប្រសិនបើមាន   ការពាក់ព័ន្ធជាមួយគណបក្សនយោបាយបង្ករឱ្យ
មានអំពើ
ហឹង្សា ឫ  ប៉ះពាល់ដល់ក្រុមហ៊ុន  ប្រធានគ្រប់គ្រងនោះបន្ថែមថាប្រសិនបុគ្គលិកទាំងនោះ   បើចង់បានប្រាក់ខែ
ច្រើនទៅធ្វើការនៅ ប្រទេសថៃ។
         
បុគ្គលិកម្នាក់នៅស្ថានីយចាក់ប្រេងនៅបឹងកេងកង និយាយថាពួកគាត់នៅតែបន្ត   ធ្វើកូដកម្មនេះ រហូតដល់មានដំណោះ
ស្រាយ តាមអ្វីដែលពួកគាត់ទាមទារ ហើយបើមានការបញ្ឈប់ អ្នកណាម្នាក់   ដោយសាររឿងតវ៉ានេះក្រុមហ៊ុនត្រូវតែសង
ថ្លៃការងារ រយៈពេល១៧ឆ្នាំរបស់ពួកគាត់តាមច្បាប់ ការងារ អ្នកស្រីបន្តទៀតថា  មូលហេតុដែលក្រុមហ៊ុន  មិនផ្តល់ប្រាក់
ខែទី១៣ដល់ពួកគាត់ ដូចកាល ពីមុនព្រោះរដ្ឋាភិបាល មិនបានកំណត់ឲ្យធ្វើ។

បុគ្គលិកម្នាក់ទៀតបម្រើការងារនៅស្ថានីយពេទ្យលោកសង្ឃបានរៀបរាប់ប្រាប់ឱ្យដឹងដែរថា    ប្រាក់ខែ១៦០ដុល្លារដែល
ពួកគាត់ទាមទារនេះ វាមិនអាចធ្វើឲ្យពួកគាត់ក្លាយទៅជាអ្នកមាននោះទេ ផ្ទុយទៅវិញវាគ្រាន់តែអាចជួយសម្រួលដល់ជីវ
ភាពរស់នៅរបស់ពួកគាត់បានប្រសើរជាងមុនខ្លះ ប៉ុណ្ណោះ។ លោកបានបន្តទៀតថា  កាលពីមុនគាត់បានប្រាក់ខែតែ៦០
ដុល្លារ តែអាចទិញមាស បាន២ជី តែប្រាក់ខែដែលទើបតែឡើងបាន ១១០ដុល្លារមួយខែនេះ  វាអាចទិញមាសតែ៥ហ៊ុន
ប៉ុណ្ណោះ ហើយប្រៀបធៀបទៅនឹងតម្លៃ ទំនិញនៅលើទីផ្សារ និងសាំងដែលចេះតែបន្ត ឡើង ថ្លៃរហូត វាពិតជាធ្វើឲ្យពួក
គេពិបាករស់នៅណាស់ លោកសង្ឃឹមដែរថាក្រុមហ៊ុន និងក្រសួង ការងារ     យោគយល់និងដោះស្រាយឲ្យពួកគាត់តាម
ការទាមទារស្នើសុំ។

 បុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកផ្សេងទៀតដែលបានបម្រើការងារនៅស្ថានីយ៏ចាក់ប្រេងទីតាំងទួលទំពូងបាននិយាយ
ថា បើក្រុមហ៊ុនមិនហ៊ានតម្លើងប្រាក់ខែសមរម្យសម្រាប់ពួកគាត់ទេនោះ      បង្ហាញថាពិតជាអន់ណាស់សំរាប់កេរ្ត៏ឈ្មោះ
ក្រុមហ៊ុនអាមេរិចមួយនេះ ដែលកើតចេញពីប្រទេស សេរី ដែលគេដឹងជាប្រទេសមានការគោរពសិទ្ធិមនុស្ស   លទ្ធិប្រជា
ធិបតេយ្យ និងសុខមាលភាពរបស់ ពលរដ្ឋទូរទៅដោយមិនមានការរើសអើង។

អ្នកស្រី អ៊ូទេព ផលី្លន អនុប្រធានសហពន្ធ័សហជីបកម្មករ និងចំណីអាហារសេវាកម្មកម្ពុជាបានឲ្យដឹងថាបុគ្គលិកធ្វើការ
នៅក្រុមហ៊ុនកាល់តិចទូទាំងប្រទេស ប្រមាណជាង៥៣៥នាក់រួម ទាំងបុគ្គលិកការយាល័យផងដែរ ហើយអ្នកធ្វើកូដកម្ម
នៅ រាជធានីភ្នំពេញពេលនេះ ចាប់ពី៣០០នាក់ឡើងទៅ ។ អ្នកស្រីបានអះអាងថា នេះជាលើកទីមួយហើយ ដែលបុគ្គ-
លិក  ក្រុមហ៊ុនប្រេង ឥន្ធនៈកាល់តិចចេញមុខធ្វើកូដកម្មទាមទារប្រាក់ឈ្នួលរបស់ខ្លួន។ អ្នកស្រីបានបញ្ជាក់ទៀតថាមុន និងផ្ទុះកូដកម្មទាមទារនេះកើតឡើងខាងសហជីពបានជូនដំណឹងទៅក្រុមហ៊ុន៥ថ្ងៃមុនរួចមកហើយដែរ តែក្រុមហ៊ុនមិន
បានឆ្លើតតប ដូច្នេះហើយខាងសហជីពបានឲ្យបុគ្គលិកចាក់ប្រេងកាលតិច ទាំង អស់ធ្វើការបោះឆ្នោតជាសម្ងាត់  លទ្ធ-
លផលគឺបុគ្គលិកសម្រេចធ្វើកូដកម្មថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៤នេះ រហូតដល់មានដំណោះស្រាយដល់ពួកគេ។

ពាក់ព័ន្ធនឹងការតវ៉ានេះដែរ សហភាពសហជីពកម្ពុជា      បានចេញសេចក្តីថ្លែងការណ៍គាំទ្រចំពោះការធ្វើកូដកម្មរបស់
បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច      ក្នុងគោលបំណងទាមទារឲ្យមានការដំឡើងប្រាក់ខែដល់បុគ្គលិកចំនួន១៦០
ដុល្លារក្នុង១ខែ និងបានអំពាវនាវដល់កូដករទាំងអស់    បន្តការប្រើប្រាស់សិទ្ធិធ្វើកូដកម្មរហូតទាល់តែទទួលបានជោគ
ជ័យ ស្របតាមច្បាប់ការងារកម្ពុជា។សហភាពសហជីពកម្ពុជាក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំក្រុមហ៊ុនផ្តល់នូវដំណោះ
ស្រាយតាមការស្នើសុំរបស់បុគ្គលិក ដើម្បីប្រសិទ្ធភាពការងារ និងលើកតម្កើងកេរ្តិ៍ឈ្មោះក្រុមហ៊ុនទៅតាមបទដ្ឋានអន្តរ
ជាតិរបស់ក្រុមហ៊ុន Chevron  ដែលជាអ្នកផ្តល់សេវាប្រេងឥន្ធនៈដល់ក្រុមហ៊ុនកាល់តិចនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន
នេះ។ 
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com