វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀប​ចំពិធី​បង្សុកូល​នៅ​សារមន្ទីរ​ប្រល័យពូជ​ ​សាសន៍​ទួល​ស្លែង​​
បង្ហោះ​នៅ​វេលាមោ៉ង 11:10 am ថ្ងៃ Saturday 17th May 2014អត្ថបទ​ដោយ: ច័ន្ទ សេរី

          កាលពីថ្ងៃទី ០៣ ខែ មេសា កន្លងទៅនេះគណបក្សសង្គ្រោះជាតិបានសរសរលិខិតមួយច្បាប់ដើម្បីស្នើសុំទៅក្រសួង
វប្បធម៌ និងវិចិត្រ សិល្បៈ ថា គណបក្សសង្គ្រោះជាតិ គ្រោងរៀបចំពិធីបង្សុកូលរាប់បាត្រព្រះ សង្ឃ ចំនួន៥០អង្គដែលនឹង
ប្រព្រឹត្តទៅនៅទីតាំង សារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង រាជធានីភ្នំ ពេញ    ជាអតីតកន្លែងធ្វើទារុណកម្ម និងសម្លាប់
មនុស្ស កាលពីសម័យរបបខ្មៅងងិត ខ្មែរក្រហមកាន់ កាប់អំណាចក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដើម្បីឧទ្ធិសកុសល
ជូនដល់បុព្វការីជន ដែលបានស្លាប់ បាត់បង់ជីវិតជាង១ម៉ឺននាក់ នៅមន្ទីរស២១ ឬគុគទួលស្លែង និងប្រារព្វធ្វើនៅថ្ងៃទី១៧
ខែមេសា ចាប់ ពីម៉ោង ០៧:០០-១១:៣០ព្រឹក ខាងមុខនេះ។ នៅក្នុងលិខិតនោះ ក៏បានបញ្ជាក់ដែរថា និងមានការ ចូលរួម
ពីលោកប្រធាន និងអនុប្រធានគណបក្ស សង្គ្រោះជាតិ ព្រមទាំងមន្ត្រីគណបក្ស សង្គ្រោះជាតិ ជាច្រើន រូប និងមានអ្នកចូល
រួមប្រមាណជា៥០០នាក់ ផ្សេងទៀត ។

          បើតាមមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ បានប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ឱ្យដឹងនៅ
ថ្ងៃ អាទិត្យនេះថា គណបក្សសង្គ្រោះជាតិមិនទាន់បានទទួលការឆ្លើយតបពីក្រសួង វប្បធម៌   និងវិចិត្រសិល្បៈនៅឡើយទេ
ដោយសារតែថ្ងៃនេះ ជាថ្ងៃអាទិត្យគេឈប់សម្រាក។    ប៉ុន្តែមន្ត្រី រូបនេះក៏បានបញ្ជាក់ដែរថា បើសិនជាក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈ មិនអនុញ្ញាតឱ្យប្រារព្វពិធីនៅទីតាំងសារមន្ទីរទួលស្លែងនោះទេ កឺនៅមានជម្រើសមួយទៀតគឺ ប្តូរប្រារព្ធធ្វើនៅ
សារមន្ទីរជើងឯកវិញ ព្រោះជាររៀងរាល់ឆ្នាំ គណបក្សសង្គ្រោះជាតិ តែងតែប្រារព្វពិធីរាប់បាត្រ នៅជើងឯក។

«សម្លេង» លោកបានបន្ត ទៀតថា នៅអតីតកន្លែងប្រល័យពូជសាសន៍ជើងឯកស្ថិតនៅឆ្ងាយពី រាជធានី ភ្នំពេញពេក បាន
ធ្វើឱ្យប្រ ជាពលរដ្ឋអ្នកចូលរួម មានការលំបាកធ្វើដំណើរ ដូច្នេះហើយគណបក្ស សង្គ្រោះជាតិ  បានរៀបចំប្តូរទី តាំងមកធ្វើ
នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងវិញ។

          សូមបញ្ជាក់ផងដែរថាសាច់ញាតិ និងជនរងគ្រោះដែលបានស្លាប់នៅក្នុងគុកទួលស្លែង រហូតមកដល់ពេលនេះគឺមិន
ទាន់ទទួលបាននូវយុត្តិធម៌ទេ ព្រោះការកាត់ទោសជនជាប់ចោទមិនទាន់ទទួលបានជោគជ័យទាំងស្រុងឡើយដែលជនទាំង
នោះខ្លះបានស្លាប់បាត់បង់ជីវិត អ្នកខ្លះចាស់ជរា ហើយអ្នកខ្លះទៀតមិនទាន់បានចាប់ខ្លួនផងដែរ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com