វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
អ្នក​ភូមិ​​ជាង​​៣០​​គ្រួ​សារ​​លើក​​គ្នា​​មក​​ត​វ៉ា​​នៅ​​មុខ​​ផ្ទះ​​លោក​​ហ៊ុន​ សែន​​ឱ្យ​​ជួយ​​រក​​ដំ​ណោះ​​ស្រាយ​រឿង​ជម្លោះ​ ដី​ធ្លី​នៅ​​ស្រុក​​ស្នួល​ ខេត្ត​​ក្រ​ចេះ​ជា​​មួយ​ក្រុម​​ហ៊ុន​​ប៊ិន​​ភឿក​​ពីរ​​
បង្ហោះ​នៅ​វេលាមោ៉ង 3:23 am ថ្ងៃ Friday 23rd May 2014អត្ថបទ​ដោយ:

          អ្នកភូមិស្រែថ្មី និងភូមិប៉ោអូបី ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ ប្រមាណជាង៣០នាក់    បានមក ប្រមូលផ្តុំគ្នានៅមុខ
ផ្ទះលោកហ៊ុន សែនជាប់វិមានឯករាជ្យ នៅព្រឹកថ្ងៃច័ន្ទទី០៥ ខែឧសភា ប៉ុន្តែត្រូវ បានប៉ូលីសយាមប្រចាំការនៅទីនោះដេញ
ពួកគាត់ឱ្យទៅជួបជុំគ្នានៅសូនច្បារមុខវត្តបទុមវត្តីវិញ។ការតវ៉ារបស់អ្នកភូមិនេះក្នុងគោលបំណងដើម្បីស្នើឱ្យលោកហ៊ុន សែន
ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំង អស់ជួយរកដំណោះស្រាយពីបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ ជាមួយក្រុមហ៊ុនឈ្មោះប៊ិនភឿក
ពីរដែល បានទទួលដីសម្បទានពីរដ្ឋាភិបាលដើម្បីធ្វើចំការកៅស៊ូ នៅត្រង់ចំណុចភូមិស្រែថ្មី និងភូមិប៉ោអូបី ខេត្ត ក្រចេះ។

           ទំនាស់ដីធ្លីដ៏រាំរ៉ៃនេះ ត្រូវបានប្រជាពលរដ្ឋដែលមកតវ៉ាបានរៀបរាប់ប្រាប់ឱ្យដឹងដែរថា ដីនោះគឺ ជាដីព្រៃហើយពួក
គាត់បានបង្ករបង្កើតផលអស់រយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែ មេសា រហូតដល់ថ្ងៃទី០១-៤  ខែឧសភា
ឆ្នាំ២០១៤ ក្រុមហ៊ុនបានយកគ្រឿងចក្រចំនូនបីគ្រឿងមកធ្វើ ការឈូសឆាយដីដុតព្រៃ និងបានគម្រាមកំហែងមកលើប្រជា
ពលរដ្ឋឱ្យពួកគាត់ចាកចេញពីដីដែលកំ ពុងតែមានជម្លោះនោះជាបន្ទាន់ ពលរដ្ឋបានអះអាងថាខាងក្រុមហ៊ុនបានដុតសម្ភារៈ
និងចាប់មាន់ចាប់ ទាថែមទៀត។ អ្នកភូមិបានបន្តទៀតថា កាលពីថ្ងៃទី០៤ ម្សិលមិញ ក្រុមហ៊ុនបានដាក់កងកម្លាំងអាជ្ញាធរ
ជាច្រើននាក់ប្រដាប់ទៅដោយកាំភ្លើង ធ្វើការបិទផ្លូវដើម្បីកុំឱ្យប្រជាពលរដ្ឋ ដែលបានបង្ករបង្កើនផលចូល ទៅក្នុងដីជម្លោះ
នោះបាន ហើយក្រុមហ៊ុនបានដុតបំផ្លាញរបស់របរប្រជាពលរដ្ឋដែលនៅសេសសល់បន្ត ទៀត។

សម្លេង«......ថ្ងៃទី០២-០៣ ពូកវាបានដុតបំផ្លាញ.....................ក្រុមហ៊ុនប៊ិនភឿកពីរវាដាំកៅស៊ូ...

          ពលរដ្ឋបានបន្តទៀតថា ក្រុមហ៊ុនបានដោះស្រាយសំណងជូនអ្នកភូមិបាន១០០ គ្រួសារហើយ   តែនៅជាង៣០០
គ្រួសារទៀតដែលមិនទាន់បានដោះស្រាយជូន ចំណែកឯដីដែលមានជម្លោះនោះគឺជា ដីដែលក្រុមហ៊ុនបានដាំកៅស៊ូ ប៉ុន្តែ
នៅសល់ដីរបស់ប្រជាពលរដ្ឋ ក្បាល និងកន្ទុយ ដែលជាប់គ្នាជាមួយ ដីរបស់ក្រុមហ៊ុនប៊ិនភឿកពីរនេះមិនទាន់ត្រូវបានដោះ
ស្រាយជូនពួកគាត់នៅឡើយ។

សម្លេង«សំណើរពីលើកមុនគេធ្វើច្បាប់...........នៅ៣០០គ្រួសារជាងទៀត..........................»

           ដោយហេតុផលទាំងនេះហើយទើបពួកគាត់លើកគ្នាមកតវ៉ានៅមុខផ្ទះលោក  ហ៊ុន សែនដើម្បី ឱ្យជួយរកដំណោះ
ស្រាយនៅជម្លោះដីធ្លីមួយនេះជូនដល់ពួកគាត់ ពលរដ្ឋបានលើកឡើងថាការឈូស ឆាយដីរបស់ប្រជាពលរដ្ឋស្លូតត្រង់នេះ បានចាត់ទុកថាជាអំពើសាវហាវព្រៃផ្សៃមួយដែលអាជ្ញាធរ មិន គួរធ្វើបាបមកលើពលរដ្ឋរបស់ខ្លួននោះទេ។

សម្លេង«ការឈូសឆាយនេះជាអំពើព្រៃផ្សៃយ៉ងឃ្នងបំផុត...............និយាយទៅពិបាកលើលសប៉ុលពតទៀត»

         ពួកគាត់បានសំណូមពរដល់លោកហ៊ុន សែន និងក្រសួងស្ថាប័នដែលពាក់ព័ន្ធនានានៅក្នុងប្រ ទេសកម្ពុជា សុំមេត្តា
ជួយដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្ររងទុក្ខផង កុំឱ្យក្រុម ហ៊ុនចេះតែមករំលោភបំពានជិះជាន់គេញ
ប្រវ័ញ្ចដីធ្លីប្រជាពលរដ្ឋតទៅទៀត។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com