វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ចាត់​ទុក​ការ​តស៊ូ​ទាម​ថា​ជា​ជំងឺ​ស្គាល់​ថ្នំា​​
បង្ហោះ​នៅ​វេលាមោ៉ង 3:30 am ថ្ងៃ Friday 23rd May 2014អត្ថបទ​ដោយ:

ស្ទើតែទូទាំងពិភពលោកទៅហើយដែលមានប្រទេសមួយចំនួនប្រជាពលរដ្ឋបានក្រោក ឈរ  ឡើងតស៊ូទាមទារតវ៉ានូវសិទ្ធិ
សេរីភាព លទ្ធិប្រជាធិបតេយ្យ និងផ្លាស់ប្តូរមេដឹកនាំផ្តាច់ការរបស់ខ្លួន។ ក្នុងនោះប្រទេសកម្ពុជា អាណត្តិថ្មីនេះ ឃើញមាន
ការតស៊ូទាមទារសិទ្ធិសេរីភាព និងផ្លាស់ប្តូរមេដឹកនាំ ផ្តាច់ការដែលបម្រើឱ្យផលប្រយោជន៍បរទេសនិយម  គ្មានមនសិការ
ស្រឡាញ់ជាតិខ្លួនពិតប្រាកដផង ដែរ។

          ការទាមទារតវ៉ាប្រឆាំងដាច់ខាតទៅនឹងរដ្ឋាភិបាលរបស់លោកហ៊ុន សែនពីសំណាក់គណបក្ស   សង្គ្រោះជាតិ និង
ព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរនេះ ហាក់ដូចជាភ្នែកបន្ទោរ ដោយគ្រាន់តែធ្វើហើយស្ងប់ ស្ងាត់ទៅវិញភ្លាម។ ស្ថាបនិកបណ្តាញ
ព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុន តិញ បានមានថេរដិការ    ធ្វើបទសម្ភាសន៍ជាមួយ និង
លោកសាន សូវិត ស្ថាបនិកវិទ្យុខ្មែរពិភពលោកថា ភាពជាប់គាំងនយោបាយមិនទាន់បានដោះស្រាយ រកផ្លូវចេញបាននៅ
ឡើយទេ ព្រះតេជគុណក៍បានប្រៀបធៀបដូចជាជំងឺក្រុនចាញ់ដែលព្យាបាលមិនទាន់បានជាផងស្រាប់តែអ្នកជំងឺនោះឈប់
ព្យាបាលបាត់ ដល់ពេលជំងឺនោះវាធ្វើទុក្ខម្តងទៀតទើបមកពេទ្យព្យាបាល តែជំងឺវាបានស្គាល់ថ្នាំពេទ្យទៅហើយដូច្នេះធ្វើឱ្យ
ការព្យាបាលរបស់លោកគ្រូពេទ្យ មិនអាចធ្វើមេរោគគ្រុនចាញ់នោះជាដាច់បានឡើយ។ លោកចាត់ទុកថាប្រជាពលរដ្ឋ ខ្មែរ
ដែលតស៊ូទាមទារគឺជាថ្នាំពេទ្យ រីឯភាពជាប់គាំងនយោបាយគឺជាមេរោគដ៍ធំមួយដែលបានស្គាល់ថ្នាំអស់ហើយ។ដូច្នេះគ្រាន់
តែលោកហ៊ុន សែន ប្រកាសធ្វើសង្គ្រាម ជាមួយប្រជាពលរដ្ឋ ដែលលោកហ៊ុន សែន មិនមែនជាតួអង្គជាអ្នកធ្វើសង្គ្រាម ជា
មួយប្រជាពលរដ្ឋ គឺជាអ្នកការពារប្រជាពលរដ្ឋសោះ យើងនាំគ្នាខ្លាចរអារត់អស់រលីងទៅហើយ។

សម្លេង«ជម្ងឺស្គាល់ថ្នាំ ហើយធ្វើឲ្យគ្រូពេទ្យមិនអាចព្យាបាលបានយើងដឹងហើយនៅស្រុកយើងកាលពី  ដើមមិញជំងឺមួយ
ចំនួនធំយើងដាក់ថ្នាំគ្រាន់តែឱ្យវាស្ងប់បន្តិច……យ៉ាងណាមិញភាពជាប់គាំងនយោ បាយជារោគមួយដ៍ធំ រីឯប្រជាពលរដ្ឋ
ដែលជាអ្នកតស៊ូរកយុត្តិធម៌គឺជាថ្នាំពេទ្យ ដ៍ធំសម្រាប់ព្យាបាល ……..»។

          ព្រះតេជព្រះគុណក៍បានបន្តទៀតថា គេបានមើលឃើញកម្លាំងអ្នកប្រឆាំងមានភាពទន់ខ្សោយ មិនទាន់មានកម្លាំង
ខ្លាំង ដោយគ្រាន់តែគេព្រមានហើយនាំគ្នាខ្លាចដោយការតវ៉ាមានភាពស្ងប់ស្ងាត់ទៅ វិញ ហើយរូបមន្តដែលហ៊ុន សែនយក
មកប្រើជាមួយគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់នោះដោយបានប្រើវិធីសាស្ត្រពីរយ៉ាងគឺគម្រាមបណ្តើរ
និង ចរចារបណ្តើរ ហើយបានធ្វើឱ្យ លោកហ៊ុន សែនបានស្គាល់នូវចំណុចទន់ខ្សោយរបស់យើងក្នុងការទាមទារតវ៉ានេះ។

សម្លេង«ហ៊ុន សែនគាត់ស្គាល់ចំណុចខ្សោយរបស់យើងនេះគឺត្រង់ថាខ្មែរយើងចាញ់សម្លុតគ្រប់ពេល ពេលណាដែលធ្វើអី
ចាប់ផ្តើមមានការសម្លុតគម្រាមគឺយើងខ្លាច…….»។

          ចំណែកឯការតស៊ូទាមទារតវ៉ារកសិទ្ធិសេរីភាព    និងផ្លាស់ប្តូររបបមេដឹកនាំចាស់គំរិលចោលនោះ   ត្រូវបានលោក
ហ៊ុន សែន ដឹងខ្លូនទាន់ពេលវេលាបានចេញបញ្ជាប្រើ ទាហ៊ាន ប៉ូលីស សន្តិសុខឱ្យមកបង្ក្រាបព្រះសង្ឃប្រជាពលរដ្ឋយ៉ាង
សាវហាវព្រៃផ្សៃ នៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី០៣ ទី០៤ ខែមករា ឆ្នាំ២០១៤កន្លងទៅ។រហូតមកដល់ពេលនេះ
ហាក់ដូចជាមានភាពស្ងប់ស្ងាត់ដោយ សារការដាក់ បម្រាមរឹត បណ្តឹងនៃការតវ៉ាពីរដ្ឋា ភិបាលលោកហ៊ុន សែន។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com