វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ពី​រ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ ជាតិ​ ​និង​ព្រះសង្ឃ​មួយ​អង្គ​បាន​ដឹក​នាំ​យុវជន​ទៅ​សួន​សេរីភាព​ ​ដើម្បី​សម្តែង​មតិ ​​
បង្ហោះ​នៅ​វេលាមោ៉ង 10:04 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
ជារឿយៗយើងតែងតែឃើញយុវជន ប្រជាពលរដ្ឋ សកម្មជន អង្គការសង្គមស៊ីវិល ជាពិសេស អ្នកតំណាងរាស្ត្រជាប់ឆ្នោត
មកពីគណបក្សសង្គ្រោះជាតិ ព្យាយាមចូលទៅកាន់ទី លានប្រជា ធិបតេយ្យ ឬសួនសេរីភាពក្នុងគោលបំណងដើម្បីសម្តែង
មតិ និងស្នើឱ្យមានការ បើកទី លានប្រជាធិបតេយ្យឡើងវិញ ពីព្រោះទីលានប្រជាធិបតេយ្យ ឬសួនសេរីភាព មិនមែនជាកម្ម
សិទ្ធិរបស់បុគ្គលណាមួយនោះទេ។នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែឧសភានេះ      តំណាងរាស្ត្រជាប់ឆ្នោតពីររូបមកពីគណបក្ស
សង្គ្រោះ ជាតិ និងព្រះសង្ឃមួយអង្គបានដឹកនាំយុវជនទៅសួនសេរីភាព ដើម្បីសម្តែងមតិ នៅម៉ោង ប្រមាណជាង៨ព្រឹកនៅ
ពេលដែលទៅដល់ស្ពាននាគ យើងឃើញមានក្រុមសន្តិសុខខណ្ឌ ដូនពេញជាច្រើននាក់ប្រដាប់ទៅដោយ   ដំបងបានមក
រារាំងហាមឃាត់ មិនអនុញ្ញាតិឱ្យអ្នកតំ ណាងរាស្ត្រ និងព្រះសង្ឃ យុវជនទាំងនោះបានឈរសម្តែងមតិ   និងដោតផ្កាឈូក
នៅរបង លួសបន្លាដែលហ៊ុំព័ទ្ធសួនសេរីភាពជាប់ស្ពាននាគផ្លូវទៅវត្តភ្នំនោះទេ ដោយពួកគេបាន ដេញ ជេរនិងព្រមានថែម
ទៀតផង។
 
          ដោយជៀសវាងនូវអំពើហិង្សាកើតឡើង អ្នកតំណាងរាស្ត្រពីររូប ព្រះសង្ឃ និងយុវ ជនជាច្រើននាក់ទៀតបាននាំគ្នា
មកឈរនៅ ខាងកើតសួនស្ពាននាគចម្ងាយ៥០ម៉ែត្រ ប៉ុន្តែ ក្រុមសន្តិសុខអាវខៀវ មួកគោប កាន់ដំបងរបស់សាលាខណ្ឌដូន
ពេញនៅតែមកតាមរារាំង ហាមឃាត់ដដែល។
          តំណាងរាស្ត្រជាប់ឆ្នោត ប្រចាំមណ្ឌលខេត្តស្វាយរៀងមកពីគណបក្សសង្គ្រោះជាតិ   លោករៀល ខែមរិន្ទ បានមាន
ប្រសាសន៍ ប្រាប់អ្នកយកព័ត៌មាននៅទីនោះថា លោកបាន ចាត់ទុកថាសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា វាខុសគ្នាដូច
មេឃ និងដីជាមួយនិងប្រ ទេសដែលកាន់របបលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក។ លោកថាអ្វីដែលលោកហ៊ុន សែន
ដឹកនាំគឺផ្តាច់ការ ហើយមិនដូចនូវអ្វីដែលបាននិយាយថានៅក្នុងប្រទេសកម្ពុជាមាន    លទ្ធិប្រជាធិបតេយ្យនោះទេ។លោក
ចាត់ថា ការនិយាយនិងការអនុវត្តមានភាពខុសគ្នា និង មិនស៊ីសង្វាក់និងគ្នា។លោកបន្តទៀតថាក្នុងនាមលោកជាអ្នកតំណាង
រាស្ត្រជាប់ឆ្នោតទោះ បីជាមិនទាន់បានចូលស្បថសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងក៏ពិតមែន តែគណកម្មា ធិការជាតិ
រៀបចំការបោះឆ្នោតបានប្រកាសទទួលស្គាល់ជាផ្លូវការរួចហើដែរ។ ដូច្នេះក្រុម សន្តិសុខខណ្ឌទាំងនោះហេតុអី បានជាមាន
សិទ្ធិមករារាំងហាមឃាត់ ដេញពួកលោកទៅវិញ លោកបញ្ជាក់ដែរថា នៅក្នុងប្រទេសកម្ពុជាគឺមិនមានសិទ្ធិសេរីភាពបញ្ចេញ
មតិនៅតាមទី សាធារណៈដូចជានៅទីលានប្រជាធិបតេយ្យ ឬហៅថាសួនសេរីភាពនោះទាល់តែសោះ។
          ព្រះតេជព្រះគុណមួយអង្គដែលបាននិមន្តទៅចូលរួមនៅទីនោះដែរ បានមានសង្ឃដិ ការប្រាប់នៅចំពោះមុខអ្នកសារ
ព័ត៌មានថា យើងទាំងអស់គ្នាត្រូវតែចូលរួមជាមួយអ្នកតំណាង រាស្ត្រ ពីព្រោះអ្នកតំណាងរាស្ត្រគឺ ជាអ្នកដែលតស៊ូទា មទារ
នូវសិទ្ធិ សេរីភាព និងលទ្ធិប្រជាធិ បតេយ្យជូនប្រជាពលរដ្ឋ។ ព្រះតេជព្រះគុណបានបន្តថា អ្នកតំណាងរាស្ត្រដែលមកទីនេះ
មិន មែនមកបង្ករ អំពើហិង្សានោះទេ គឺមកស្នើឱ្យមានការបើកទីលានប្រជាធិបតេយ្យ ឡើងវិញដើម្បីឱ្យប្រជាពលរដ្ឋអង្គការ
សង្គមស៊ីវិល និងយុវជន ដែលមានទុក្ខកង្វល់ ឬមានវិបត្តិដែល ចង់បញ្ចេញមតិយោបល់ផ្តល់ ឱ្យរាជរដ្ឋាភិបាល ដើម្បីយក
ទៅគិតពិចារណា ពីសុខទុក្ខប្រជា ពលរដ្ឋរបស់ខ្លួនដែលពួកគេចង់បានព្រះតេជ ព្រះគុណបានមានសង្ឃដីការបន្តទៀតថា
គណ បក្សប្រជាជនគួរតែបើកភ្នែកមើលថា ប្រជាពលរដ្ឋចង់បានលទ្ធិប្រជាធិបតេយ្យ   មិនមែន ចង់ បានរបបផ្តាច់ ការដូច
សព្វថ្ងៃនេះឡើយ។ នៅម៉ោងប្រណជា៩:៣០អ្នកតំណាងរាស្ត្រ និងព្រះ សង្ឃយុវជនខ្មែរស្នេហាជាតិបានត្រឡប់ទៅកន្លែង
វិញរៀងៗខ្លួន ដោយមិនមាន អំពើ ហិង្សា ណាមួយបានកើតឡើងនោះទេ។
 
          ជាមួយគ្នានោះ ទីលានប្រជាធិបតេយ្យ និងទីកន្លែងសាធារណៈនៅទូទាំងប្រទេសកម្ពុ ជា ត្រូវបានលោកហ៊ុន សែន
ដាក់បម្រាមហាមឃាត់មិនឱ្យមានការជួបជុំប្រមូលផ្តុំគ្នាចាប់ពី១០ នាក់ឡើងទៅនោះទេ ហើយទីលានប្រជាធិបតេយ្យ ត្រូវ
បានលោកហ៊ុន សែនបានបញ្ជាកង កម្លាំងប៉ូលីស សន្តិសុខខណ្ឌចម្រុះ បិទហ៊ុំព័ទ្ធទៅដោយរបងបន្លាលួស និងការពារសន្តិ
សុខ យ៉ាងតឹងរឹងទៀតផង។ យើងមិនទាន់ដឹងថា តើទីលានប្រជាធិបតេយ្យ និងទីកន្លែងសាធារណៈ ផ្សេងទៀតនៅ ទូទាំង
ប្រទសកម្ពុជា ដកបម្រាមឡើងវិញថ្ងៃណានោះដែរ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com