វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សាលដីការសុំនៅក្រៅឃុំរបស់លោកវ៉ន់ ពៅ តុលាការកំពូលសម្រេចប្រកាស នៅថ្ងៃទី០៩ ខែឧសភា សប្តាហ៍ក្រោយ​
បង្ហោះ​នៅ​វេលាមោ៉ង 10:10 am ថ្ងៃ Saturday 24th May 2014អត្ថបទ​ដោយ:
ក្រុមគ្រួសារជនជាប់ចោទ២១នាក់ ព្រះសង្ឃឯករាជ្យ សមាគម សហគមន៍ ប្រមាណជា២០០ នាក់ នៅព្រឹកថ្ងៃសុក្រទី០២ ខែឧសភា បានមកប្រមូលផ្តុំគ្នានៅមុខតុលាការកំពូលរាជធានីភ្នំពេញ ស្រែកទាមទារតវ៉ា ឱ្យតុលការកំពូលសម្រេចសវនាការដោះលេងជនជាប់ចោទទាំង២១នាក់ដែលតុលា ការឃុំខ្លួននៅក្នុងពន្ធនាគារ មបីត្រពាំងផ្លុង ខេត្តកំពង់ចាមអស់រយៈពេលជាងបីខែមកនេះស្របពេល តុលាការកំពូលបើកសវនាការលើពាក្យសុំនៅក្រៅឃុំរបស់លោកវ៉ន់ ពៅប្រធានសមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលហៅកាត់ថាអាយឌៀនោះ ការបើកសវនាការនៅព្រឹកនេះដោយ មិនមានជនជាប់ចោទមកចូលរួមកាត់ក្តីនោះទេ។
          អ្នកស្រីប្រាក់ សុវណ្ណារី ត្រូវជាភិរិយារបស់លោកវ៉ន់ ពៅ បានឈរស្រែកទាមទារទៅតុលាការ កំពូលសុំឱ្យតុលាការជួយដោះលេងគ្រួសាររបស់អ្នកស្រី ក៏ដូចជាមនុស្សទាំង២០នាក់ផ្សេងទៀត ដែល កំពុងតែរងនូវភាពអយុត្តិធម៌ជាប់ពន្ធនាគារ អ្នកស្រីថាគ្រួសាររបស់អ្នកស្រីកំពុងតែមានជំងឺ ប្រចាំកាយ ដូច្នេះ សុំឱ្យតុលាការដោះលេងឱ្យនៅក្រៅឃុំដើម្បីព្យាបាលជំងឺរបស់លោកវ៉ន់ ពៅ អ្នកស្រីថា សវនា ការចាប់ពីសាលាដំបូងរាជធានីភ្នំពេញ រហូតបើកសវនាការនៅសាលាឧទ្ធរណ៍ និងតុលាការកំពូល នៅតែផ្តល់ការអស់សង្ឃឹម និងអយុត្តិធម៌ដល់គ្រួសារអ្នកស្រី និងអ្នក២០នាក់ដដែល។
សម្លេងសុវណ្ណារី«ត្រឹមតែធានាគារមកនៅក្រៅឃុំព្យាបាលជំងឺតាំងពីតុលាការដំបូង......ដល់២១នាក់»
          តំណាងឱ្យលោកវ៉ន់ ពៅ និងសមាគមអាយឌៀ លោកឡុង វុទ្ធី បានស្នើឱ្យតុលាការកំពូលផ្តល់ នូវយុត្តិធម៌ ដោះលេងសកម្មជនការពារសិទ្ធិមនុស្ស និងកម្មករ២១នាក់ឱ្យពួកគេមានសិទ្ធិសេរីភាពឡើង វិញ ពីព្រោះពួកគេទាំងអស់នោះមិនមានទោសអ្វីដែលត្រូវបានតុលាការធ្វើការឃុំខ្លួននោះឡើយ។ លោកបន្តថា ប្រសិនជាតុលាការមិនព្រមផ្តល់យុត្តិធម៌ ដោះលេងសកម្មជនអ្នកការពារសិទ្ធិមនុស្សឱ្យ មានសិទ្ធិសេរីភាពតាមការទាមទាររបស់គ្រួសារជនរងគ្រោះ និងសមាជិកអ្នកគាំទ្រនោះទេ លោកនឹង ដឹកនាំធ្វើមហាបាតុកម្មដ៏ធំមួយនាពេលខាងមុខនេះ ដើម្បីទាមទារឱ្យតុលាការសម្រេចធ្វើការដោះលេង អ្នក២១នាក់ខាងតែបាន។
សម្លេង«ប្រសិនបើតុលាការកំពូល មិនបានសម្រេចឱ្យពួកគាត់នៅក្រៅឃុំទេ ពួកយើងខ្ញុំជាបងប្អូនសកម្ម ជនសមាជិករបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទំាងប្រជាពលរដ្ឋទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅក្នុងរាជធានីភ្នំពេញនេះឯងនិងធ្វើមហាបាតុកម្មដើម្បីទាម ទារសម្រេចត្រូវតែដោះលេងលោកវ៉ន់ ពៅព្រមទាំងអ្នក២០នាក់ទៀតដោយគ្មានលក្ខខណ្ឌមែនទេបង ប្អូន....»
          លោកស៊ុំ ម៉ាណែត មន្ត្រីតស៊ូមតិនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ CCFC   បានទាម
ទារសុំឱ្យតុលាការដោះលេងលោកវ៉ន់ ពៅ និងអ្នក២០នាក់ផ្សេងទៀតដោយឥតលក្ខខណ្ឌជាបន្ទាន់ លោកថា បើសិនជាតុលាការមិនព្រមសម្រេចដោះលេងនោះទេ ពួកយើងដែលតំណាងឱ្យកម្មករ ព្រះ សង្ឃ មន្ត្រីរាជការ អ្នករត់រឺម៉កទេសចរណ៍ ព្រមទាំងកសិករទូទាំងប្រទេសកម្ពុជា និងធ្វើការទាមទារដ៏ រាបរហូតដល់មានការដោះលេងលោកចាត់ទុកថា ពេលនោះហើយប្រទេសកម្ពុជាមានលទ្ធិប្រជាធិប តេយ្យ មានយុត្តិធម៌ពិតប្រាកដ។
សម្លេងស៊ុំ ម៉ាណែត«ដូច្នេះហើយពួកយើងដែលតំណាងឱ្យកម្មករ ព្រះសង្ឃ មន្ត្រីរាជការ អ្នករត់រ៉ឺម៉ក ទេសចរណ៍ ព្រមទាំងកសិករទូទាំងប្រទេសកម្ពុជា និងធ្វើការទាមទារដ៏ រាបរហូតដល់មានការដោះលេង លោកចាត់ទុកថា ពេលនោះហើយប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ មានយុត្តិធម៌ពិតប្រាកដ....
         លោក សំ សុខគង់ មេធាវីការពារក្តីលោកវ៉ន់ ពៅ បានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការកំ ពូលកាលពីព្រឹកមិញ បន្ទាប់ពីលោកចូលរួមសវនាការអស់រយៈពេលជាង២ម៉ោងនោះថា លោកឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសប្រាប់ថា សាលដីការលើពាក្យសុំនៅក្រៅឃុំបណ្តោះអា សន្ន នឹងត្រូវប្រកាសនៅថ្ងៃសុក្រទី០៩ ខែឧសភា វេលាម៉ោង០៨ព្រឹកសប្តាហ៍ក្រោយ។
«សម្លេង»
          លោកបានបន្តទៀតថា លោកវ៉ន់ ពៅ សង្ឃឹមបាននៅក្រៅឃុំដោយលោកអះអាងថា មេធាវី មានហេតុផលគ្រប់គ្រាន់ និងមានសេចក្តីសង្ឃឹមច្រើនលើសំណុំរឿងក្រៅឃុំរបស់លោកវ៉ន់ ពៅ ព្រោះ តុលាការកំពុងតែដំណើរការ។ លោកបន្តថា ហេតុផលដែលសង្ឃឹមថាបាននៅក្រៅឃុំនេះដោយសំអាង ទៅលើមេធាវីបានពិនិត្យទៅលើសុខភាពរបស់លោកវ៉ន់ ពៅ ជាក់ស្តែង ការធានាពីអង្គការធំៗក្រៅរដ្ឋា  ភិបាលលើរូបលោកវ៉ន់ ពៅ បន្ទាប់ពីគាត់បាននៅក្រៅឃុំ គឺមិនគេចវេសឬគេចខ្លួនពីតុលាការដែលត្រូវ ការរូបគាត់នោះទេ និងទាក់ទងទៅនឹងបញ្ហាការបង្ករឱ្យមានការលំបាកដល់ការស៊ើបអង្កេត សន្តិសុខនៅ ក្នុងសង្គមមិនមានការព្រួយបារម្មណ៍នោះឡើយដែរ។
«សម្លេង»
          លោកក៏មានសុទិដ្ឋិនិយមដែរថា តុលាការកំពូលជាតុលាការជាន់ខ្ពស់ និងផ្តល់នូវយុត្តិធម៌ដល់ អ្នកជាប់ឃុំទាំង២១នាក់ឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ននាសប្តាហ៍ក្រោយ។
          ទោះបីយ៉ាងណាក៏ដោយគ្រួសារជនរងគ្រោះ អ្នកចូលរួមគាំទ្រតវ៉ាឱ្យដោះលេងអ្នក២១នាក់នោះ ពួកគេសម្តែងការមិនសប្បាយចិត្តចំពោះតុលាការកំពូលនោះទេ ដោយពួកគេបានស្រែកទាមទារឱ្យតុ លាការធ្វើការដោះលេងអ្នក២១នាក់នោះជាបន្ទាន់ព្រោះពួកគេមិនមានទោសកំហុសអ្វីដែលត្រូវបានតុ លាការចោទប្រកាន់នោះឡើយ។
          បើតាមមតិយល់ឃើញរបស់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋជាច្រើននាក់ទៀត បានយល់ ឃើញថា ការកាត់ក្តីរបស់តុលាការហាក់ដូចជាកំពុងតែយកអ្នក២១នាក់នោះធ្វើជាចំណាប់ខ្មាំងក្នុងការ ដោះដូរជាមួយភាពជាប់គាំងនយោបាយរបស់គណបក្សកាន់អំណាចសព្វថ្ងៃ។
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com