វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ម៉ា ចិត្រា
លោក​​កឹម​ សុ​ខា​ថា​​​យើង​​​ប្តេ​​ជ្ញា​​ចិត្ត​​រក​​យុត្តិ​ធម៌​ ជូន​​ជន​​​​រង​​​គ្រោះ​​ឱ្យ​​ខាន​​តែ​​បាន​​
បង្ហោះ​នៅ​វេលាមោ៉ង 4:32 am ថ្ងៃ Tuesday 15th October 2013អត្ថបទ​ដោយ: ម៉ា ចិត្រា
           ថ្លែងទៅកាន់ព្រះសង្ឃ ប្រជាពលរដ្ឋ កម្មករ កម្មការរិនី និងអ្នកចូលរួមរាប់ពាន់នាក់នៅឯផ្លូវវែងស្រេងក្នុងពិធី
បង្សុកូល ឧទ្ទិសរំលឹកវិញ្ញាណខន្ធដល់កម្មករបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី០២.០៣ខែមករាឆ្នាំ២០១៤កន្លងទៅ
នេះដោយ សារការធ្វើបាតុកម្មទាមទារ ស្នើសុំតម្លើងប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែ ហើយត្រូវបានអាជ្ញាធរចម្រុះ
បាញ់បណ្តាលឱ្យពួកគេរងរបួសធ្ងន់ស្រាលបាត់ខ្លួន និងសា្លប់ជាច្រើននាក់។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក
កឹម សុខា បានផ្តល់ក្តីសង្ឃឹមសារជាថ្មីម្តង ទៀតដល់គ្រួសារជនរងគ្រោះ    និងអ្នកគាំទ្រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា
យើងខ្ញុំនឹងរកយុត្តិ ធម៌ជូនជនរងគ្រោះឱ្យខានតែបានទោះបីជាច្បាប់តុលាការនៅក្នុងប្រទេសកម្ពុជាមិនមានឯករាជ្យ
ភាពក៏ដោយ លោកថាខ្ញុំនឹងតស៊ូបន្តរកយុត្តិធម៌តាមរយៈប្រព័ន្ធតុលាការអន្តរជាតិតទៅ ទៀត។


        លោកកឹម សុខា
លើកឡើងថា មិនយូរមិនឆាប់គណបក្សសង្គ្រោះជាតិនឹងដឹកនាំប្រ ទេសរកយុត្តិធម៌ជូនគ្រួសារ
ជនរងគ្រោះនិងតម្លើងប្រាក់ខែជូនដ
ល់កម្មកររបស់យើងឱ្យខាន តែបាននេះគឺជាអ្វីដែលយើងសន្យា។លោកក៏បានសន្យា
ប្តេជ្ញាចិត្តចំពោះមុខកម្មករ កម្មការរីនី និងអ្នកចូលរួមក្នុងពិធីនោះប្រមាណជា៥០០០នាក់ថាយើងខ្ញុំទាំងអស់គ្នាដែលរស់
រានមានជីវិតនឹងខិត
ខំបន្តបុព្វហេតុតស៊ូ នេះឱ្យបានសម្រេចតាមវីរៈភាពរបស់កម្មករ  កម្មការរិនីរបស់យើង។ នៅក្នុងពិធី
នោះ យើងក៏ឃើញមានកម្លាំងប៉ូលីសរាប់រយនាក់ប្រដាប់ទៅដោយកាំភ្លើង ខែលដំបងឆក់ ឧស្ម័នបង្ហូរទឹកភ្នែកគ្រប់ដៃនិង
ការល័តទ័ពចុះឡើងៗក្នុងន័យមួយបំភិតបំភ័យ ដល់ស្មារតីរបស់អ្នកគាំទ្រចូលរួមនៅទីនោះផងដែរ។ គួររំលឹកដែរថាការ
ចូលរួមនិងថ្លែងរបស់លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះ ជាតិធ្វើឡើងបន្ទាប់ពីលោកបានវិលត្រឡប់មកពីបំ-
ពេញបេសកកម្មក្រៅប្រទេស និងចំថ្ងៃទីវា ពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០១៤ លើកទី១២៨នោះ។

ចំណែកឯព្រះសង្ឃ កម្មករ កម្មការរីនី អង្គការសង្គមស៊ីវិលរួមទាំងអ្នកចូលរួមគាំទ្រជា ច្រើនពាន់នាក់ទៀត ដោយពួកគេ
មិនមានភាពភ័យខ្លាចទៅនឹងការត្រៀមបង្ក្រាបពីកងកម្លាំងប៉ូលីស និងសន្តិសុខខណ្ឌជាច្រើននាក់នោះទេ។ អារម្មណ៍
របស់ពួកគេហាក់ដូចជាលេងមានការ ភ័យខ្លាចពីរបបផ្តាច់ការរបស់លោកហ៊ុន សែន ដែលកំពុងតែប្រើប្រាស់កងកម្លាំង
ឯកភាពជាតិខ្មែរទៅបម្រើមហិច្ឆិតាផលប្រយោជន៍របស់ខ្លួន និងគ្រួសារបក្សពួកនោះឡើយ ទាំងនេះបែជាបានធ្វើឱ្យពួក
គេមានភាពក្លាហានខុសប្លែកពីមុនៗទៅទៀត។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីថ្លែងសន្ទរកថាចប់ លោក កឹម សុខាក៏បានត្រឡប់ ទៅទីស្នាក់ការគណបក្សនៅឯ
ចាក់អង្រែលើវិញ ហើយមិនអំពើហិង្សាណាមួយបានកើតឡើង រវាងប៉ូលីស កម្មករ និងអ្នកចូលរួមគ្រាំទ្រក្នុងពិធីនោះ
ទេមកទល់ម៉ោងប្រមាណជា៩កន្លះព្រឹកនេះ៕
ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com