វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយៈ ច័ន្ទ សេរី
អ្នក​​ស្រី​​យ៉ាង​​​ សុភ័ណ្ឌ​​ប្រ​កាន់​​ជំ​ហរ​​ចូល​រួម​​ថ្ងៃ​១​​ឧសភា​​ ទោះ​​បី​សា​លា​រាជ​ធានី​​មិន​​អនុ​ញ្ញាតិ​​​
បង្ហោះ​នៅ​វេលាមោ៉ង 11:03 am ថ្ងៃ Saturday 17th May 2014អត្ថបទ​ដោយ: ច័ន្ទ សេរី
អនុប្រធានសហជីពកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពកម្ពុជា  (Cutu) បានផ្តល់បទសម្ភាសន៍ ប្រាប់អ្នកយកព័ត៌មាន
នៅឯមុខផ្សារស៊ីធីម៉លក្បែរសាលាដំបូងរាជធានីភ្នំពេញ
ខណៈអ្នកស្រីបានចូលរួមឃ្លាំមើលការកាត់ក្តីអ្នក២៣នាក់កាល
ពីម្សិលមិញនោះថា ចំពោះរូបអ្នកស្រីផ្ទាល់ដែលជាអ្នករៀបចំវេទិការ នៅថ្ងៃទី០១ខែឧសភា    ចំថ្ងៃទិវាពលកម្មអន្តរជាតិ
លើកទី១២៨ នៅតែប្រកាន់ជំហរក្នុងការចូលរួមរៀបចំវេទិការនៅសួនសន្តិភាព ឬទីលានប្រជាធិបេតយ្យ បើ
ទោះជាសា
លារាជធានីភ្នំពេញ មិ
នអនុញ្ញត្តិឱ្យសហជីពទាំង១៨ស្ថាប័នរៀបចំប្រារព្ធវេទិការសម្តែងមតិ ស្របពេលដែលពិភពលោក
ធ្វើពិធីរំលឹកខួប១ឧសភាក៏ដោយ។

 «សម្លេង»

          ចំណែកសួនសន្តិភាព ឬទីលានប្រជាធិបតេយ្យ ជាទីកន្លែងមួយដែលរដ្ឋាភិបាល   បានសាង សង់ឡើងចំណាយ
ទឹកប្រាក់អស់ជាង១៨ម៉ឺនដុល្លារ សម្រាប់ឱ្យប្រជាពលរដ្ឋ សកម្មជនសិទ្ធិមនុស្ស    អង្គការសង្គមស៊ីវិល គណបក្សនយោ
បាយ ប្រារព្ធវេទិការ និងការសម្តែងមតិស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះហើយបច្ចុប្បន្ននេះត្រូវបានលោកហ៊ុនដាក់បម្រាម
នូវការប្រមូលផ្តុំគ្នាមិនឱ្យលើសពី១០នាក់ឡើងទៅនៅ ទីលានប្រជាធិបតេយ្យក៏ដូចជាទីកន្លែងសាធារណៈផ្សេងៗទៀត
នៅទូទាំងប្រទេស មិនតែប៉ុណ្ណោះ មក ទល់ពេលនេះសូម្បីតែប្រជាពលរដ្ឋ  និស្សិត សកម្មជនគណបក្សនយោបាយអង្គ
ការសង្គមស៊ីវិល សុំការ អនុញ្ញាតិច្បាប់ពីសាលារាជធានី ឬអាជ្ញាធរ    និងជួបជុំគ្នាត្រឹមតែម្នាក់ពីនាក់នោះក៏អាជ្ញាធរមាន
សមត្ថកិច្ច រារាំង បង្ក្រាប មិនអនុញ្ញាតិ ឱ្យពួកគេធ្វើការជួបជុំនោះដែរ។

          ជាមួយគ្នានោះ អ្នកស្រីយ៉ាង សុភ័ណ្ឌ ក៏បានបន្តទាំងមុខញញឹមទៀតថា     ចំពោះខ្លួនអ្នកស្រី ផ្ទាល់ អ្នកស្រីមិន
ខ្លាចរអាអ្វីនោះទេ ដោយអ្នកស្រីលើកឡើងថា ទីលានប្រជាធិបតេយ្យ គឺជាកន្លែងរដ្ឋាភិបាលខ្លួនឯងបានកសាងសម្រាប់
ឱ្យប្រជាពលរដ្ឋ សង្គមស៊ីវិល គណបក្សនយោបាយ   ធ្វើកូដកម្ម បាតុកម្ម     និងសម្តែងមតិសិទ្ធិសេរីភាពតាមច្បាប់លទ្ធិ
ប្រជាធិបតេយ្យ ប្រសិនជាទីលាននោះក្លាយទៅជាទី លានផ្តាច់ការនោះអ្នកស្រីថាខ្ញុំមិនខ្លាច នឹងទៅឈរជើងនៅទីនោះ
ដែរបើទោះជាមិនមានការអនុញ្ញាតិពី អាជ្ញាធរក៏ដោយ។

«សម្លេង» អ្នកស្រីក៏បានអំពាវនាវដល់កម្មករ កម្មការិនីទាំងអស់ឱ្យចេះប្រើសិទ្ធិរស់នៅរបស់ខ្លួន    ពីព្រោះសិទ្ធិនៅលើ
ខ្លួនយើង បើយើងមិនធ្វើការទាមទារទេ គ្មានបុគ្គលណាម្នាក់គេឱ្យសិទ្ធិដល់យើងនោះទេ។

អ្នកស្រីថា បើយើងទាំងអស់គ្នាមកចូលរួមជួបជុំគ្នាកាន់តែច្រើន គឺគ្មានអ្នកណាហ៊ានមករារាំងបង្ក្រាប ហាមឃាត់យើង
នោះទេ។ អ្នកស្រីសុំអំពាវនាវដល់កម្មករ កម្មការិនី អង្គការសង្គមស៊ីវិល សហគមន៍ទាំង អស់សុំឱ្យចូលរួមអញ្ជើញមក
ចូលរួមឱ្យបានច្រើនកុះក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤  ខាងមុខនេះ ក្នុងវេទិការសម្តែងមតិនៅទីលានប្រជាធិប
តេយ្យ ក្នុងថ្ងៃទិវាពលកម្មអន្តរជាតិ និងកុំឱ្យមានការខ្លាចរអា   នូវការរារាំងពីសំណាក់ក្រុមអាជ្ញាធរណាមួយនោះទេ៕


















ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com