វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ព​ល​រ​ដ្ឋ​ក​ម្ពុ​ជា​ដែ​ល​រ​ស់​នៅ​តំ​ប​ន់​បឹ​ង​ក​ក់​២​នៃ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​​​កំ​ពុ​ង​ជួ​ប​កា​រ​លំ​បា​ក​ព្រោះ​គ្មា​ន​រ​ប​រ​ត្រឹ​ម​ត្រូ​វ​ស​ម្រា​ប់​ចិ​ញ្ចឹ​ម​ជី​វិ​ត​​
បង្ហោះ​នៅ​វេលាមោ៉ង 5:34 am ថ្ងៃ Saturday 8th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋខ្មែរជាច្រើនដែលកំពុងតែជួបការលំបាកក្នុងការរស់នៅដើម្បីប្រកបរបរចិញ្ចឹមក្រពះទោះជាប្រជាព
លរដ្ឋខ្មែរដែលកំពុងតែរស់នៅទីជនបទឬនៅទីប្រជុំជន ក៏កំពុងតែទទួលរងនៅភាពលំបាកក្នុងការប្រកបរបរចិ
ញ្ចឹមជីវិត នៅស្រុកខ្មែរកូនអ្នកមានទ្រព្យធនច្រើនឬកូនអ្នកមានអំណាចបុណ្យស័ក្តិមានមុខងារមន្រ្តីពួកគាត់ក៏បា
នទ ទួលនៅការងារល្អៗជាច្រើនដែលទទួលបានពីក្រុមគ្រួសាររបស់ពួកគាត់ អ្នកខ្លះជាការងារមន្រ្តីរាជការ ប៉ុន្តែ
អ្នក ខ្លះទៀតក៏ទទួលស្នងតំណែងការងារតាមក្រុមហ៊ុនឯកជនជាដើម ជានាយក នាយករង ឬក៏មានមុខងារធំក្នុ
ងក្រុម ហ៊ុនរបស់ពួកគេ។ ដោយឡែកចំពោះពលរដ្ឋក្រីក្រវិញនោះ  ក៏មានការលំបាកបន្តិចក្នុងការរស់នៅ ប៉ន្តែ
ដោ យសារតែជីវិតគឺជាការតស៊ូ ទើបបណ្តាលឱ្យពលរដ្ឋជាច្រើនដែលមានភាពក្រីក្រនោះ ខំប្រឹងតស៊ូក្នុងជីវិតរប
ស់ខ្លួន ការប្រឹងប្រែងរបស់ប្រជាពលរដ្ឋនេះ អ្នកខ្លះក៏ទទួលបានជោគជ័យក្នុងការតស៊ូរបស់ពួកគេប៉ុន្តែអ្នកខ្លះទៀ
តទ្រាំរស់ទាំងគ្មានអ្វីនៅក្នុងខ្លួន។

អាជីពរបស់អ្នកក្រមួយចំនួននៅកម្ពុជាវាពិតជាលំបាកយ៉ាងខ្លាំងវាមានភាពខុសប្លែកពីអ្នកដែលមានទ្រព្យធនឬ
មានយសស័ក្តិជាដើម ពលរដ្ឋក្រីក្រខ្លះមិនមានអាជីពត្រឹមត្រូវព្រោះតែពីតូចមកកើតមកជាត្រកូលកសិករដូច្នេះ
ក៏មិន បានរៀនសូត្រនិងគេបានខ្ពង់ខ្ពស់ ដល់ពេលដែលគាត់បានរៀបអាពាហ៍ពិពាហ៍រួចហើយ ពួកគាត់ត្រូវជួ
បនៅការលំបាកក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត ណាមួយកម្ពុជាគឺជាប្រទេសមួយដែលប្រជាពលរដ្ឋកំពុងតែ
ទទួលបាននៅកង្វះការងារធ្វើផងនោះ ដូច្នេះហើយមិនថាប្រុសមិនថាស្រីប្រជាពលរដ្ឋខ្លះមានមុខរបរជាអ្នករត់
ម៉ូតូឌុប អ្នកខ្លះទៀតធ្វើជាអ្នក បោកខោអាវឱ្យគេ អ្នកខ្លះទៀតក៏ត្រូវទៅរកស៊ីលាងចាន អ្នកខ្លះទៀតក៏ត្រូវដើររើ
សអែតចាយ ចំណែកពលរដ្ឋខ្លះទៀតក៏ត្រូវដើរលក់ដូង អ្នកខ្លះត្រូវដើរសំលាងកាំបិត រហូតដល់ពលរដ្ឋមួយចំនួ
នទៀតត្រូវដើររុញរទេសលក់លៀសហាល ការងារទាំងនេះរបស់ប្រជាជនខ្មែរដែលមានភាពក្រីក្រគឺដើម្បីរកប្រា
ក់មកចិញ្ចឹមជីវិត ក៏ដូចជាការរកប្រាក់មកដើម្បីជួយផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់ ពីព្រោះតែពួកគាត់ត្រូវការប្រាក់
នោះដើម្បីក្រពះប្រចាំថ្ងៃ ឬមួយពួកគាត់ទាំងនោះត្រូវចំណាយប្រាក់ជាច្រើនដើម្បីយកប្រាក់ឱ្យកូនប្រុសកូនស្រី
របស់ពួកគាត់ទៅសាលាបានរៀនបានសូត្រនិងគេ ព្រោះតែគាត់គិតថា ជីវិតគាត់មិនបានរៀនសូត្រនឹងគេបាន
ជាធ្លាក់ខ្លួនទៅជាបែបនេះ។

ជាមួយគ្នានេះប្រជាពលរដ្ឋដែលកំពុងតែរស់នៅប្រកបអាជីវកម្មក្នុងតំបន់បឹងកក់ពីរបច្ចុប្បន្នកំពុងតែជួបការលំបា
ក ខ្លាំងក្នុងការរស់នៅ ព្រោះតែកង្វះខាតនៃការងារធ្វើហើយមិនមានប្រាក់គ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ក្រុមគ្រូសារ និង
កា រចំណាយប្រាក់ដើម្បីផ្តល់ដល់កូនប្រុសកូនស្រីរៀននិងគេការរស់នៅនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគា
ត់ត្រូវជួបការលំបាកខ្លាំងតែទោះជាយ៉ាងណាដោយសារតែជីវិតគឺជាការតស៊ូរបស់មនុស្សពួកគាត់ស៊ូទ្រាំរករបរស
ព្វបែបយ៉ាងធ្វើយ៉ាងណាដើម្បីការរស់នៅដោយសុខស្រួលរបស់ក្រុមគ្រួសារគាត់ឱ្យបានរួចមួយគ្រាៗសិន។

តំបន់បឹងកក់២មានទីតាំងស្ថិតនៅសង្កាត់បឹងកក់មួយ ខណ្ឌទួលកោករាជធានីភ្នំពេញតំបន់នេះនៅក្បែគ្នាជាមួយ
និងវត្តនាគវ័ន បើយើងធ្វើដំណើរពីវត្តភ្នំទៅយើងត្រូវចំណាយពេលប្រមាណជា២០ទៅ៣០នាទីតាមមធ្យោបាយ
ម៉ូតូផ្ទាល់ខ្លួន ហើយបើយើងធ្វើដំណើរដោយម៉ូតូឌុបគឺយើងត្រូវចំណាយប្រាក់៤០០០ទៅ៥០០០ពាន់រៀលផង
ដែរដែលយើងត្រូវចំណាយ ប៉ុន្តែការធ្វើដំណើរនេះវាមានការយ៉ឺតយ៉ាវដោយសារតែបញ្ហាចរាចរណ៍ ហើយយើង
អាចធ្វើដំណើរបានតាមផ្លូវសហព័ន្ឋរុស្សី ត្រង់រហូតដល់ផ្លូវកាច់ចូលវត្តនាគវ័ន នៅត្រង់ចំណុចផ្លូវរ៉ារទេសភ្លើងនៅ
ជាប់ជាមួយនិងវត្តនាគវ័ន ប៉ុន្តែការធ្វើដំណើរទៅតាមផ្លូវត្រូវជួបការលំបាកបន្តិចពីព្រោះតែបញ្ហាចរាចរណ៍ដែល
វាមានភាពរអាក់រអួលពិបាកក្នុងការធ្វើដំណើរ។

ភ្នែកក្រឡេកណេះក្រឡេកណោះមានសក់រាងបះស្រលូនឡើងលើ សើចរាងចេញធ្មេញព័ណ៌ខ្មៅបន្តិច ភ្នែករាង
ផង់ចូលក្នុង លើករកមានបង់ក្រម៉ាព័ណ៌ក្រហម ពាក់អាវមានព័ណ៌ផ្ទៃមេឃ ចំរុះទៅដោយលេវ៥មើលទៅកំពស់
ប្រហែលជា ១៦០សិប គឺលោកតា លីម ហេង ដែលមានវ័យ៧៩ឆ្នាំ ឈានចូលដល់៨០ឆ្នាំមានស្រុកកំណើតស្ថិ
តនៅក្នុងស្រុកកោះសុទិន ខេត្តកំពុងចាម បច្ចុប្បរស់នៅក្នុងតំបន់បឹងកក់២ នៃរាជធានីភ្នំពេញ លោកតាត្រូវបាត់
បង់ឪពុកម្តាយតាំងពីមានវ័យជំទង់ៗមក ហើយត្រូវបានរបបប៉ុលពតជម្លៀសចេញពីស្រុកកំណើតទៅរស់នៅក្នុង
ស្រុកពារាំង ស្ថិតក្នុងខេត្តព្រៃវែង លោកតាត្រូវបាត់បង់កូនប្រុសជាទីស្រឡាញ់របស់លោកតាអស់ចំនួន៣នាក់ដោ
យសារការសម្លាប់ក្នុងរបបប៉ុលពត។

នៅក្នុងវ័យ៤៥ឆ្នាំលោកតាត្រូវបានរស់នៅទាំងភាពលំបាក់លំបិនបន្ទាប់ពីរបបប៉ុលពតត្រូវបានរំដោះ ដោយបាន
ធ្វើដំណើរពីតំបន់មួយទៅក្នុងតំបន់មួយទៀតដើម្បីឱ្យជីវិតរបស់លោកតារស់រាន ក្នុងវ័យ៤៥ឆ្នាំត្រូវបានចិញ្ចឹមកូន
ប្រុសមួយដែលស្ថិតក្នុងកុមារភាព  ការដើរផ្សងព្រេងពីកន្លែងមួយទៅកន្លែងមួយត្រូវជួបការលំបាក់ច្រើន ប៉ុន្តែត្រូវ
តែស៊ូជំនះនៅក្តីលំបាកវេទនានោះដើម្បីជីវិតរបស់លោកតានិងកូនប្រុសតូចរបស់លោកតាដែលរស់រានសល់ពីរប
បប៉ុលពត បន្ទាប់ពីរសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាត្រូវបានបញ្ចប់ពេញលេញបរិបូរណ៍នៅក្នុងឆ្នាំ   ១៩៩៨
ពេលដែលខ្មែរក្រហមព្រមចូលរួមធ្វើសមាហរណកម្មជាមួយនិងរាជរដ្ឋាភិបាលក្រុងភ្នំពេញនោះជីវិតលោកតាត្រូវ
ដើរខ្ចាត់ព្រាត់ពីកន្លែងមួយទៅកន្លែងមួយដោយពុំមានទីលំនៅច្បាស់លាស់ជាមួយនិងភរិយារបស់លោកតាដែល
មានវ័យប្រហាក់ប្រហែលគ្នានិងកូនប្រុសដ៏តូចរបស់លោកតាមួយដែលរស់រានមានជីវិតសល់ពីរបបប៉ុលពត។

ប្រាប់ទាំងមើលលើមើលក្រោមហាក់បីដូចជាមិនចង់និយាយពីជីវិតផ្ទាល់ខ្លួនរបស់លោកតា ជាមួយនិងកាយវិការ
ដ៏កម្សត់អំពីជីវិតពិតរបស់លោកតាដោយសារតែការលំបាកក្នុងជីវិតពេក  ក្នុងវ័យ៦៩ឆ្នាំ  លោកតាត្រូវមករស់នៅ
ក្នុងតំបន់បឹងកក់២នេះដើម្បីធ្វើកូនខ្ទមដ៏តូចមួយរស់នៅជាមួយនឹងភរិយា និងកូនប្រុសរបស់លោកតា  ការមករស់
នៅក្នុងតំបន់នេះកាលពីឆ្នាំ២០០៤ដោយពុំមានទ្រព្យសម្បត្តិបន្តិចបន្តួចជាប់ខ្លួននោះទេលោកតាត្រូវបង្ខិតបង្ខំចិត្ត
ដើម្បីប្រកបរបរជាអ្នកលក់លៀសហាលនៅតាមដងវិថីនៃរាជធានីភ្នំពេញ តាំងពីការមករស់នៅលើទឹកដីនៃរាជធា
នីភ្នំពេញមក មិនមានមុខរបរណាក្រៅពីការដើរលក់លៀសហាលនោះទេ ការប្រកបមុខរបរជាអ្នកលក់លៀសហា
លនេះក្នុងមួយថ្ងៃលោកតាបានចំណេញ៩ពាន់ទៅ១ម៉ឺនរៀលបន្ទាប់ពីផាត់ថ្លៃគ្រឿងនិងថ្លៃរទេសរុញជាដើមហើយ
រទេសរុញនេះត្រូវជួលគេក្នុងមួយថ្ងៃពីរពាន់រៀល នៅសល់ប្រាក់ទាំងប៉ុន្មានលោកតាត្រូវយកមកផ្គត់ផ្គង់ក្រុមគ្រួសា
ររបស់លោកតា។

ជីវិតដែលជួបតែការលំបាកក្នុងមួយថ្ងៃៗឬក្នុងមួយឆ្នាំ ការប្រកបរបរជាអ្នកលក់លៀសហាលជួនថ្ងៃណាគេទិញបា
នច្រើនហើយឆាប់ដាច់អស់ក៏រហ័យបានត្រឡប់មកលំនៅដ្ឋានវិញ ប៉ុន្តែថ្ងៃណាដែលលក់ក្រដាច់នោះត្រូវប្រឈម
និងការដើរលក់តាមដងវិថីនៃរាជធានីភ្នំពេញពេញមួយថ្ងៃ។ ទាំងទឹកមុខក្រៀមក្រុំស្រពុតស្រពោនអាណិតជីវិតរប
ស់ខ្លួននោះ លោកតាប្រាប់ថា ថ្ងៃខ្លះអស់កម្លាំងស្ទើរថាដើរលែងរួចក៏មាន ទន់ជង្គង់ទន់ដៃជើង ពេញរូបរាងកាយពី
ព្រោះតែមានវ័យចាស់ជរាពេក ទោះយ៉ាងណាក្នុងការប្រកបរបរចិញ្ចឹមជីវិតតាមបែបអ្នកលក់លៀសហាលបែប នេះ
វាមិនគ្រប់គ្រាន់នោះទេសម្រាប់ការរស់នៅដូចជាការហូបចុករបស់លោកតា។«ការរស់នៅរបស់ខ្ញុំនេះពិបាក់ណា
ស់កូនអើយ មួយថ្ងៃៗដើរលក់តែលៀសហាល ទន់ជង្គង់អស់ហើយ ដើរលក់ពេញម៉ាថ្ងៃបានចំណេញតែ៩ពាន់ទៅ
១ម៉ឺនរៀលទេ អស់កម្លាំងណាស់ លក់បានប៉ុណ្នឹងយកមកចាយម៉ាថ្ងៃៗក៏មិនគ្រប់ដែរ តែចេះតែខំប្រឹងទៅកូនអើយ
បើមិនរកបានអីចាយ»។

ដើរចូលទៅក្រោមផ្ទះឃើញផ្ទះមួយដែលរាងតូច ក្រឡេកទៅមើលសាមីខ្លួនមានវ័យប្រហែលជា៤០ឆ្នាំ  ពាក់អា
វយ៉ឺតព័ណ៌សរ មាឌរាងធាត់បន្តិច ចំណែកសក់ចងពាត់ទៅខាងក្រោយ ហើយត្រជៀកក៏រាងធំ និយាយទាំងភ្នែក
ក្រឡាប់ផ្កាប់ផ្ងារហាក់បីដូចជាមានការផិតភ័យចំពោះការផ្តល់នៅបទសម្ភាសន៍ប៉ុន្តែរាងញញឹមដើម្បីជីវិតកុំឱ្យអ
ស់សង្ឃឹមគឺអ្នកស្រី សុភាព បានឱ្យដឹងថា ការមករស់នៅក្នុងតំបន់បឹងកក់ពីរនេះអស់រយៈពេលប្រមាណជា៦ទៅ
៧ ឆ្នាំទៅហើយ ការរស់នៅក្នុងតំបន់នេះត្រូវជួបការលំបាក់ច្រើនជាពិសេសគឺការប្រកបរបរដើម្បីយកប្រាក់កម្រៃ
មក ចិញ្ចឹមក្រុមគ្រួសារ អ្នកស្រីសុភាព មានមុខរបរជាកម្មការនីរោងកច្រ អ្វីដែលសំខាន់ជាងនេះទៅទៀតការមក
រស់ នៅក្នុងតំបន់នេះ ពេលមេឃបង្អោរភ្លៀងចុះមកម្តងៗស្ទើថារកកន្លែងដេកគ្មានទៅហើយ  ចំពោះការរស់នៅក៏
គ្មានអនាម័យក្មេងៗជាច្រើនត្រូវរងការឈឺថ្កាត់ស្ទើគ្រប់បែបយ៉ាងព្រោះតែកង្វះអនាម័យរបស់ពលរដ្ឋក្នុងតំបន់ពួក
គាត់ «ដូចគាត់ឃើញស្រាប់ហើយនោះ ទឹកលិចអស់អាលីង ពេលភ្លៀងមកអត់មានកន្លែងដេកទេ សូម្បីតែឥវ៉ាន់
ត្រូវលើកចុះលើកឡើងលើកដាក់ប៉ាទិបប៉ាតប់ អ្ហើយអាញ៉េអាញៃណាស់នៅតំបន់នេះនោះវេទនាចង់ងាប់ខ្លួន»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com