វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​គ​ណៈ​ក​ម្ម​កា​រ​ទី​៣​នៃ​រ​ដ្ឋ​ស​ភា​នី​តិ​កា​ល​ទី​៥​គ្រោ​ង​ធ្វើ​ដំ​ណើ​រ​ចុះ​ទៅ​ពិ​និ​ត្យ​តំ​ប​ន់​ព្រៃ​អា​រ៉ែ​ង​នៅ​ថ្ងៃ​ទី​១​៦​១​៧​ខា​ង​មុ​ខ​នេះ​​
បង្ហោះ​នៅ​វេលាមោ៉ង 8:03 am ថ្ងៃ Saturday 8th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រធានគណៈកម្មការទី៣ គណៈកម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា
នីតិកាលទី៥ មានគម្រោងក្នុងការចុះទៅត្រួតពិនិត្យមើលតំបន់ស្ទឹងជាយអារ៉ែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ។  ការ
មានគម្រោងចុះទៅត្រួតពិនិត្យមើលតំបន់អារ៉ែងរបស់គណៈកម្មការទី៣ នៃរដ្ឋសភានេះ បន្ទាប់ ពីមានការទាមទារយ៉ាងខ្លាំ
ងពីព្រះសង្ឃនិងយុវជន អង្គការសង្គមស៊ីវិលនាៗក៏ដូចជាប្រជាពលរដ្ឋជាដើម ដែលបា នចូលរួមធ្វើការទាមទារឱ្យគណៈ
កម្មការជំនាញពាក់ព័ន្ឋនៃរដ្ឋសភាមួយនេះ ធ្វើយ៉ាងណាត្រូវតែទប់ស្កាត់ក្នុងការ បង្កើតទំនប់វារីអគ្គសនីដោយក្រុមហ៊ុនចិន
ស៊ីណូហាយដ្រូ។

ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា
សម្រាប់នីតិកាលទី៥រូបនេះ បានឱ្យដឹងនៅល្ងាចថ្ងៃ សោរិ៍នេះថា លោកមានគម្រោងដើម្បីនិងចុះ ទៅត្រួតពិនិត្យមើលនៅ
ស្ថានភាពនៅក្នុងតំបន់អារ៉ែងដែលស្ថិតនៅក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅក្នុងថ្ងៃទី ១៦ ១៧ ខែ វិច្ឆិកា ខាងមុខនេះជាមួ
យនិងសហការរីនិងក្រុមការងាររបស់លោកជាច្រើនទៀតផងដែរ លោកប៉ុលហំម បានបញ្ជាក់ប្រាប់ថា ការធ្វើដំណើរឆ្ពោះ
ទៅកាន់តំបន់ព្រៃអារ៉ែងនេះ លោកនិងធ្វើដំណើរឆ្ពោះទៅកាន់ទីរួមខេត្ត កោះកុងជាមុនសិន បន្ទាប់មកនៅថ្ងៃទី១៧ ខែឆ្នាំ
ដ៏ដែល លោកនិងធ្វើដំណើរចេញពីទីរួមខេត្តឆ្ពោះទៅកាន់តំបន់ ព្រៃអារ៉ែងតែម្តង។

ទោះជាយ៉ាងណាប្រធានគណៈកម្មការទី៣នៃរដ្ឋសភារូបនេះបានប្រាប់ថាលោកមានគម្រោងចុះទៅឆ្ងាយក្នុងតំបន់អារ៉ែង
នោះក៏ប៉ុន្តែការចូលទៅក្នុងព្រៃនោះតើស្ថានភាពអនុញ្ញាតឱ្យក្រុមការងាររបស់លោកក្នុងគណៈកម្មការទី៣នៃរដ្ឋសភាទាំង
នោះចូលបានដល់ប៉ណ្ណាឬបានរយៈពេលប៉ុន្មាននោះទេ?«ហើយយើងនឹងយកឡានខ្ពស់ៗទៅដើម្បីទៅឱ្យបានឆ្ងាយ ប៉ុន្តែ
យើងក៏មិនដឹងដូចគ្នាថាតើស្ថានភាពនៅទីនោះអាចឱ្យយើងបាន ទៅដល់ត្រឹមណានោះទេ?
»។

លោក ប៉ុលហំម បានឱ្យដឹងជាបន្តថា ការចុះទៅក្នុងតំបន់ព្រៃអារ៉ែងនេះ ក្រោយពេលដែលលោកបានទទួលនៅការប្រតិ
កម្មយ៉ាងខ្លាំងពីព្រះសង្ឃខ្មែរយុវជន និងបងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងខ្លាំងក្នុងរយៈកាលកន្លងមកនេះចំពោះបញ្ហានៃការ
ដែលក្រុមហ៊ុនចិនស៊ីណូហាយដ្រូមានគម្រោងដើម្បីនិងបង្កើតទំនប់វារីអគ្គិសនីឡើងដោយ  លោកបានបន្តថា រូបលោក
នឹងមើលនៅស្ថានភាពទាំងនោះឱ្យបានជាក់លាក់អំពីលទ្ឋភាពនៃការបង្កើតទំនប់វារីអ គ្គិសនីឡើង ដូចដែលការប្រតិកម្មរ
បស់បងប្អូនប្រជាពលរដ្ឋដែលបានកើតឡើងក្នុងរយៈកាលកន្លងមក។ហើយ លោកថា គណៈកម្មការរបស់លោកនិងត្រូវ
ស្វែងរកនៅព័ត៌មានបន្ថែមទៀតអំពីស្ថានភាពនៅក្នុងតំបន់នោះដើម្បី មានភាពងាយស្រួលក្នុងការធ្វើការងាររបស់លោក
ព្រោះថារយៈកាលកន្លងមកលោកធ្លាប់បានទទួលព័ត៌មានពីបណ្តាញព្រះសង្ឃឯករាជ្យ សហគមន៍តំបន់ព្រៃអារ៉ែងអង្គកា
រមាតាធម្មជាតិ និងយុវជនជាច្រើន ដែលធ្លាប់បាន ជួបប្រជុំនៅក្នុងរដ្ឋសភាជាតិកាលពីរយៈពេលថ្មីៗមកនេះ ជាមួយនិង
បណ្តាអង្គការទាំងអស់នោះដើម្បីរក នៅដំណោះស្រាយសម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីក្នុងតំបន់ព្រៃចុងក្រោយគេ
នៅកម្ពុជា។

ដោយលោកបានបញ្ជាក់ថា ទ្វីត្បិតបើលោកបានទទួលព័ត៌មានយ៉ាងច្រើនយ៉ាងនេះក៏ដោយ ក៏លោកចង់ទទួលយកនៅ
ព័ត៌មានបន្ថែមទៀតដោយផ្ទាល់ដើម្បីឱ្យជាក់ច្បាស់ក្នុងការធ្វើការងាររបស់គណៈកម្មការទី៣នៃរដ្ឋសភានីតិកាលទី៥«
ន្លងមកព្រះអង្គដោយសារថា យើងបានឮព័ត៌មានច្រើន ឬក៏ប្រតិកម្មច្រើន កាលដែលរដ្ឋាភិបាលបានឱ្យក្រុមហ៊ុនចិនស៊ី
ណូហាយដ្រូបង្កើតទំនប់វារីអគ្គិសនី ហើយជួយមើលអំពីលទ្ឋភាពនៃការធ្វើវារីអគ្គិសនីនេះដូចទៅនឹងការប្រតិកម្មពីបងប្អូ
នយើងមួយចំនួន ដូច្នេះគណៈកម្មការយើងចង់ចុះទៅមើលដើម្បីទទួលបាននៅព័ត៌មានបន្ថែមទៀត នៅក្នុងទីកន្លែង
»។

នៅក្នុងការចុះទៅពិនិត្យមើលនៅស្ថានភាពក្នុងតំបន់ស្ទឹងជាយអារ៉ែងនេះ ប្រធានគណៈកម្មការទី៣ គណៈកម្មការផែនការ
វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នីតិកាលទី៥ លោកប៉ុលហំម បានឱ្យដឹងបន្តថា
លោកបានធ្វើសំណើរមួយទៅកាន់ប្រធានសភាជាតិរួចហើយថាចង់ដាក់គណៈកម្មការទី៣ទាំងមូលដើម្បីចុះទៅពិនិត្យប៉ុន្តែ
ប្រធានគណៈកម្មការទី៣នៃរដ្ឋសភារូបនេះបានបញ្ជាក់ប្រាប់ថា  ឥឡូវនេះលោកមិ នទាន់អាចកំណត់បានម្តងទៀតនៅឡើ
យទេ ដោយសារតែខ្លាចដល់ថ្ងៃនោះ គឺមានសមាជិកសភាខ្លះត្រូវចុះធ្វើបេ សកកម្មផ្សេងៗ  ហើយលោកថា  វាមិនជាការទ្វី
នោះទេ ប្រសិនណាបើដល់ថ្ងៃទី ១៦ ទៅ១៧ ខាងមុខនេះមានសមាជិកនឹងអាចទៅបានប៉ុន្មានក៏ប៉ុណ្នឹងឯងទៅ។

ប្រធានគណៈកម្មការទី៣នៃរដ្ឋសភារូបនេះបានបន្ថែមថា រូបលោក ក៏បានធ្វើសំណើរមួយទៅក្រសួងកសិកម្ម និងក្រសួងបរិ
ស្ថានរួចរាល់ហើយដែរ ដើម្បីចុះទៅមើលឃើញទាំងអស់គ្នា ថាតើយើងត្រូវធ្វើយ៉ាងណាជាបន្តទៀត?«ខ្ញុំកូណាមិនទាន់ប្រា
កដដែរ ប៉ុន្តែខ្ញុំកូណាបានធ្វើលិខិតមួយស្នើដល់ ប្រធានសភាដើម្បីដាក់គណៈកម្មការទាំងមូលចូលទៅត្រួតពិនិត្យ ប៉ុន្តែឥឡូ
វនេះមិនដឹងយ៉ាងម៉េចដែរ ព្រោះតែ យើងខ្លាចថា រហូតដល់ថ្ងៃទៅ វាត្រូវមានសមាជិកខ្លះត្រូវធ្វើបេសកកម្មផ្សេងៗទៀត តែ
មិនអីទេបានប៉ុណ្ណាយកប៉ុ ណ្នឹងទៅចុះ
»។

ទោះយ៉ាងណាប្រធានគណៈកម្មការទី៣រូបនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា   ក្រុមការងាររបស់លោកក៏មិនទាន់បានដឹងអំ
ពីទីតាំងដែលត្រូវចុះទៅតំបន់ព្រៃអារ៉ែងនោះយ៉ាងម៉េចដែរ ព្រោះតែមិនដែលបានទៅដល់ទីនោះ ប៉ុន្តែលោកថា  លោកកំពុ
ងតែទាក់ទងទៅកាន់អ្នកដែលធ្លាប់បានដឹងអំពីភូមសាស្រ្តនៅក្នុងតំបន់នោះ ដូចជាបណ្តាញព្រះ សង្ឃឯករាជ្យ អង្គាការមា
តាធម្មជាតិ រួមជាមួយនិងសហគមន៍ព្រៃអារ៉ែង និងអ្នកដែលធ្លាប់បានចុះទៅធ្វើបេសកក ម្មនៅក្នុងតំបន់នោះ លោកក៏បាន
បញ្ជាក់ប្រាប់ថា លោកនិងជួបជាមួយនិងអាជ្ញាធរនៅក្នុងតំបន់នោះដូចគ្នាផងដែរដើម្បីនិងទទួលបាននៅព័ត៌មានឱ្យកាន់តែ
ស៊ីជម្រៅបន្ថែមទៀត« ខ្ញុំកូណាមិនដឹងថាតើនែកមានអារ៉ែងអ្នកពាក់ព័ ន្ឋណាខ្លះដែលអាចផ្តល់ព័ត៌មានបាននោះទេ? ហើ
យខ្ញុំកូណាក៏កំពុងតែប្រាប់ដល់សហការីឱ្យទាក់ទងទៅជាមួយ និងអ្នកដែលធ្លាប់ដឹង ដូចជាខាងព្រះអង្គផងដែរហើយខាង
មាតាធម្មជាតិអីចឹងទៅ ហើយខាងយុវជននោះថាតើនែក យើងអាចមានលទ្ឋភាពជួយបានតាមវិធីណាខ្លះព្រះអង្គ
?
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com