វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​គ​ណៈ​ក​ម្ម​កា​រ​ទី​០​៣​នៃ​រ​ដ្ឋ​ស​ភា​គ្រោ​ង​នឹ​ង​កោះ​ហៅ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ពី​រ​រូ​ប​ទៀ​ត​នៅ​ចុង​​ខែ​វិ​ច្ឆិ​កា​ម​ក​បំ​ភ្លឺ​ពា​ក់​ព័​ន្ធ​តំ​ប​ន់​ស្ទឹ​ង​ឆា​យ​អា​រ៉ែ​ង​​
បង្ហោះ​នៅ​វេលាមោ៉ង 4:56 am ថ្ងៃ Sunday 9th November 2014អត្ថបទ​ដោយ: IMNSJ
ប្រធានគណៈកម្មការទី០៣នៃរដ្ឋសភា លោកប៉ុល ហំម បានមានប្រសាសន៍កាលពីម្សិលឱ្យដឹងថា គណៈកម្មការផែនការ
វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងពីររូបទៀតគឺ
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងរដ្ឋ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទលោក អ៊ុក រ៉ាប៊ុន នៅ
ចុងខែវិច្ឆិកាខាងមុននេះដើម្បីឆ្លើយបំភ្លឺ ទាក់ទងទៅនិងកិច្ចការពារបរិស្ថាន ធនធានធម្មជាតិនៅតំបន់ស្ទឹងឆាយអារ៉ែង។

លោកប៉ុល ហំម បានបន្ថែមទៀតថា គណៈកម្មការទី០៣គ្រោងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា
ឆ្នាំ២០១៤ ចំថ្ងៃដែលប្រារព្ធពិធីទិវាបរិស្ថាននេះតែម្តងដើម្បីសួរពីបញ្ហាតំបន់ ព្រៃឈើនៅស្រុកថ្មបាំងខេត្តកោះកុង គឺតំបន់ធនធានធម្មជាតិស្ទឹងអារ៉ែង។

ចំណែករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទលោកថា គ្រោងនឹងកោះហៅឱ្យចូលបំភ្លឹនៅ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ
២០១៤ ខាងមុខនេះដែរ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងនេះធ្វើការបកសា្រយបំភ្លឺពី បញ្ហាតំបន់អារ៉ែងដូចគ្នា លោកប៉ុល ហំម បាន
លើក ឡើងបន្ថែមទៀតថា ទោះបីជាក្រសួងមិនស្ថិត នៅក្នុងគណៈកម្មការសាងសង់ក៏ដោយ ក៏អាចបានដឹងខ្លះៗទាក់ទង
ទៅនឹងតំបន់ស្ទឹងឆាយអារ៉ែង ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុនស៊ីណូហាយដ្រូដែលត្រូវបានគេដឹងគ្រប់គ្នាថា
ជាក្រុម ហ៊ុនចិនអ្នកដែលបានទទួលសាងសង់អភិវឌ្ឈន៍ទំបន់វារីអគ្គសនីនៅក្នុងតំបន់ខាងលើនេះ។

តែទោះជាយ៉ាងប្រធានគណៈកម្មការទី០៣នៃរដ្ឋសភាលោកប៉ុល ហំម បានមានប្រសាសន៍លើក ឡើងថា មុននឹងលោក
កោះហៅរដ្ឋមន្ត្រីក្រសួងទាំងពីរខាងលើមកបំភ្លឺ នៅចុងខែវិច្ឆិកាខាងមុខ លោកក៏គ្រោងនឹងដឹកនាំមន្ត្រីក្នុងគណៈកម្មការទី
០៣នៃរដ្ឋសភា ចុះទៅពិនិត្យសិក្សាស្រាវជ្រាវរាវរកពី ចំណុចសំខាន់ៗមួយចំនួនទៀតនៅតំបន់ស្ទឹងឆាយអារ៉ែងដែលស្ថិត
នៅក្នុងស្រុកថ្មបាំងខេត្តកោះកុង ក្នុងនោះលោកគ្រោងនឹង ជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការ
សាងសង់ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនស៊ីណូហាយដ្រូផងដែរ ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់នូវផលប៉ះពាល់ជាច្រើន
ទៅដល់ព្រៃធនធានធម្មជាតិចុងក្រោយមួយនេះ រួមទាំងផលប៉ះពាល់ដល់ប្រជាពលរដ្ឋជន ជាតិខ្មែរដើមភាគតិចរស់នៅទី
នោះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកាប៉ុន្មានថ្ងៃខាងមុខនេះ។

ទន្ទឹមនិងនោះ យើងមិនទាន់ដឹងច្បាស់ដែរថា គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធន
ធានទឹក ឬគណៈកម្មការទី០៣នៃរដ្ឋសភា អាចដោះស្រាយទប់ស្កាត់នៅ ការអភិវឌ្ឈន៍សាងសង់ ទំបន់វារីអគ្គិសនីពីសំ
ណាក់ក្រុមហ៊ុនចិនឈ្មោះស៊ីណូហាយដ្រូ ដែលទទួល បាននូវអាជ្ញាប័ណ្ណស្របច្បាប់ពីរដ្ឋភិបាលលោកហ៊ុន សែន បាន
ជូនដល់ព្រះសង្ឃ ប្រជាពលរដ្ឋ ក៏ ដូចជាប្រទេសជាតិ ឬអាចនិយាយបានថា ជួយស្រោចស្រង់ធនធានធម្មជាតិនៅតំបន់
ចុងក្រោយគេ មួយនេះបានឬយ៉ាងណានៅឡើយទេ។

គួររំឮកដែរថា បញ្ហានៃការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងអារ៉ែង មិនត្រូវបានទទួលនូវការគាំ ទ្រពីសំណាក់ព្រះ
សង្ឃខ្មែរ យុវជន សហគមន៍ អង្គការសង្គមស៊ីវិល ក៍ដូចជាអ្នកភូមិជនជាតិខ្មែរដើមភាគតិចជង ដែលរស់នៅក្នុងតំបន់នោះ
ផ្ទាល់នោះទេ ហើយការធ្វើនេះកំពុងតែមានភាពចំរ៉ូងចំ រ៉ាស់គ្នាមិនទាន់បានដោះស្រាយចេញចប់សព្វគ្រប់បាន ពីប្រមុខ
ដឹកនាំរដ្ឋាភិបាលលោកហ៊ុន សែន៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com