វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ រូបដោយៈហេង ស្រស់
​ព​ល​រ​ដ្ឋ​ស្រុ​ក​ឱ​រ៉ា​ល់​គ្រោ​ង​ហែ​ញ​ត្តិ​ឱ្យ​ក្រុ​ម​ហ៊ុ​ន​ ​H​L​H​ ​ប្រ​គ​ល់​ដី​​ស​ហ​គ​ម​ន៍​ត្រ​ពាំ​ង​ជោ​ជូ​ន​ដ​ល់​ពួ​ក​គា​ត់​វិ​ញ​​
បង្ហោះ​នៅ​វេលាមោ៉ង 6:18 am ថ្ងៃ Sunday 9th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ប្រជាពលរដ្ឋរស់នៅស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺប្រមាណជា៦០០គ្រួសារនៅថ្ងៃអាទិត្យទី០៩ខែវិច្ឆិកានេះបានប្រ
កាស់ថានិងមានគម្រោងដើម្បីដង្ហែញត្តិដាក់ទៅក្រុមហ៊ុនHLHដែលបានរំលោភយកដីសហគមន៍របស់ប្រជាព
លរដ្ឋជាច្រើនហិកតា ការប្រកាស់ធ្វើបាតុកម្មដោយអហិង្សានេះនឹងប្រព្រឹត្តិទៅនៅមុខក្រុមហ៊ុនHLHដែលមាន
ទីតាំងស្ថិតនៅឃុំត្រពាំងជោនៃស្រុកឱរ៉ាល់ខេត្តកំពុងស្ពឺ។ ដើម្បីឱ្យក្រុមហ៊ុន HLH មួយនេះធ្វើការផ្តល់ដីសហ
គមន៍របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំត្រពាំងជោមានការបះពាល់ដោយសារតែការសម្បទានរបស់រដ្ឋាភិ
បាលកម្ពុជាទៅលើដីធ្លីរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិកតា។

ជុំវិញបញ្ហានៃការរំលោភយកដីពីក្រុមហ៊ុនបរទេសHLHមួយនេះប្រជាពលរដ្ឋក្នុងតំបន់នោះបានអះអាងថាកើ
តមានអស់រយៈពេលជាច្រើនឆ្នាំទៅហើយ ចំណែកពលរដ្ឋក្នុងតំបន់នោះពួកគាត់ទាំងអស់គ្នាធ្លាប់បានតវ៉ាជា
ច្រើនលើក ច្រើនសារដើម្បីទាមទារតវ៉ារកដំណោះស្រាយសម្រាប់បញ្ហាដីធ្លីរបស់ពួកគាត់ដែលត្រូវបានរំលោ
ភយកដោយក្រុមហ៊ុនបរទេសឯកជនមួយនេះ។ប៉ុន្តែទោះជាការតវ៉ានោះបន្តធ្វើការតវ៉ាយ៉ាងណាក៏ដោយក៏ព
លរដ្ឋនៅក្នុងតំបន់នោះបានបញ្ជាក់ប្រាប់ថានៅតែពុំមានដំណោះស្រាយដ៏ដែលសម្រាប់បញ្ហាដីធ្លីរបស់ពួកគា
ត់ដែលបានបះពាល់ជាច្រើនហិកតាចំពោះគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនបរទេសមួយនេះ។

តំណាងប្រជាពលរដ្ឋម្នាក់គឺលោកទួនសឿនរស់នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់បានប្រាប់វិទ្យុសម្លេងព្រះសង្ឃ
ឯករាជ្យនៅល្ងាចថ្ងៃអាទិត្យនេះថា ពួកគាត់និងមានគម្រោងធ្វើបាតុកម្មជាអហិង្សាមួយនៅមុខក្រុមហ៊ុមបរទេ
សHLHដែលមានទីតាំងស្ថិត នៅឃុំត្រពាំងជោនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ស្អែកនេះដើម្បីជាការដាក់ញត្តិដល់
ក្រុមហ៊ុនមួយនេះឱ្យជួយផ្តល់សំណងមួយដ៏សមរម្យជូនដល់ប្រជាពលរដ្ឋពួកគាត់ដែលរងការបះពាល់ក្នុងកា
រអភិវឌ្ឍន៍របស់ក្រុមហ៊ុន  «អើយថ្ងៃស្អែកនេះពួកខ្ញុំកូណានិងធ្វើបាតុកម្មដោយអហិង្សាទេណាតេជគុណអត់
ហិង្សាទេពួកខ្ញុំកូណាចង់ផ្ញើញត្តិដល់ទៅក្រុមហ៊ុនឱ្យជួយគិតគូរដល់ប្រជាពលរដ្ឋតែប៉ុណ្ណឹងឯងតេជគុណ
»។

លោកទួនសឿនបានបញ្ជាក់ប្រាប់ថា ពួកគាត់មានគម្រោងធ្វើបាតុកម្មដោយអហិង្សានៅថ្ងៃស្អែកមុខក្រុមហ៊ុន
នោះ ដោយសារតែការធ្វើបាតុកម្មរបស់ពួកគាត់ដែលជាប្រជាពលរដ្ឋសរងគ្រោះដីធ្លីបានធ្វើអស់ជាហូរហែរម
កហើយដូចជាដំបូងធ្វើត្រឹមតែថ្នាក់ឃុំនោះទេដើម្បីជួយអន្តរាគមន៍  ប៉ុន្តែការធ្វើត្រឹមថ្នាក់ឃុំនោះនៅតែពុំមាន
ដំណោះស្រាយដ៏ដែល ពួកគាត់ក៏បានបន្តធ្វើការតវ៉ាទាមទារនេះរហូតទៅដល់ថ្នាក់ស្រុកដើម្បីជួយចាត់វិធាន
ការនៃការរំលោភដីធ្លីពីក្រុមហ៊ុនបរទេស ប៉ុន្តែនៅតែមិនមានដំណោះស្រាយដូចគ្នាដ៏ដែលដោយគាត់បានអះ
អាងថាអាជ្ញាធរទាំងនោះទាំង   អាជ្ញាធរមូលដ្ឋាននិងអាជ្ញាស្រុកបានត្រឹមតែធ្វើការសន្យាជាមួយពួកគាត់តែប៉ុ
ណ្ណោះ ប៉ុន្តែមិនដែលបានឃើញធ្វើ ការអនុវត្តន៍នៅការសន្យារបស់ពួកគាត់នោះបានម្តងណាឡើយ។

ទោះជាយ៉ាងណាក៏តំណាងពលរដ្ឋរងគ្រោះដីធ្លីរូបនេះបានបញ្ជាក់ប្រាប់ថា កន្លងមកការដោះស្រាយមានដែ
លប៉ុន្តែដោះស្រាយមិនចំចំណុចដែលប្រជាពលរដ្ឋពួកគាត់ត្រូវការនោះទេ«តវ៉ាតវ៉ាមើលលើកទី១នៅឃុំលើ
កទីពីរនៅស្រុកដល់លើកទី៣នេះដាក់នៅក្រុមហ៊ុននេះឯងតែម្តងតេជគុណ ដល់អាជ្ញាធរគេថាចេះ គេថាចាំ
មើលសិនៗ ចេះតែបន្តបន្តរហូតហើយ ដាក់នៅឃុំក៏ចាំមើលដាក់នៅ  ស្រុក៏ចាំមើល  ចាំមើលដឹងប៉ុន្មានទៅ
ចាំមើលនឹងឯង អាឡូវដាក់ទៅក្រុមហ៊ុនវិញ»។

ជាបន្ថែមទៀតតំណាងប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីរូបនេះបានបញ្ជាក់ប្រាប់ថា   ការធ្វើបាតុកម្មរបស់ពួក
គាត់ កន្លងមកគឺដើម្បីទាមទារយកដីរបស់ពួកគាត់វិញតាំងពីថ្នាក់ភូមិឃុំរហូតទៅដល់ថ្នាក់ស្រុក  ចំណែកការ
ធ្វើបាតុកម្មដោយអហិង្សានៅថ្ងៃស្អែកនេះ គឺនៅថ្ងៃទី ១០ ខែ វិច្ឆិកា មានពីរដំណោះស្រាយដែលក្រុមហ៊ុនបរ
ទេស HLH អាចផ្តល់ជូនដល់ប្រជាពលរដ្ឋពួកគាត់បាន ដោយក្រុមហ៊ុនអាចផ្តល់ជាដីដល់ពួកគាត់ក៏បានឬក៏
អាចផ្តល់ជាប្រាក់សម្រាប់សំណងដល់ប្រជាពលរដ្ឋរងគ្រោះពួកគាត់ ក្នុងមួយហិកតាចំនួន២ពាន់ដូល្លាតំណា
ងពលរដ្ឋរូបនេះបានបញ្ជាក់ថាតាមពិតទៅដីរបស់ប្រជាពលរដ្ឋដែលរងគ្រោះនោះគឺមានច្រើនណាស់បើទូទា
ត់ទាំងអស់នោះ   ប៉ុន្តែនេះដោយសារតែពួកគាត់ទូទាត់តែដីចំនួនពីរឃុំរបស់ពួកគាត់ដែលដឹងតែប៉ុណ្ណោះឯង
«ការធ្វើបាតុកម្មនេះដាក់ពីបញ្ហាតវ៉ារឿងដីបើអត់ឱ្យដីសុំជាលុយវិញ តែបើអត់ឱ្យលុយទៀតចឹងកាត់ដីឱ្យទៅ
ចប់ហើយ
»។

លោកទូនសឿនបានប្រាប់ឱ្យដឹងបន្តថាដីរបស់ប្រជាពលរដ្ឋពួកគាត់នេះមានចំនួនច្រើនមែនចំណែកការដោះ
ស្រាយរបស់ក្រុមអាជ្ញាធរនោះវិញក៏ធ្លាប់បានដោះស្រាយជូនដល់ពួកគាត់ដែរ   ក៏ប៉ុន្តែការដោះស្រាយរបស់
អាជ្ញាធរទាំងនោះវាមិនចំទៅតាមចំណុច  ដែលប្រជាពលរដ្ឋពួកគាត់ចង់បាននោះទេ ។  ម្យ៉ាងទៀតការដោះ
ស្រាយរបស់ពួកគេនោះ  គឺដោះស្រាយដោយធ្វើការគម្រាមកំហែង និងធ្វើការបង្ខិតបង្ខំដល់ប្រជាពលរដ្ឋរង
គ្រោះដីធ្លីថែមទៀតគាត់បានប្រាប់បន្ថែមថាតម្លៃដីរបស់ប្រជាពលរដ្ឋក្នុងតំបន់នោះវាត្រូវមានតម្ហៃរហូតដល់
ទៅ២ទៅ៣ពាន់ដូល្លាឯណោះក្នុងមួយហិកតា ប៉ុន្តែអាជ្ញាធរទាំងនោះបានដោះស្រាយជូនដល់ប្រជាពលរដ្ឋ
ពួកគាត់ក្នុងមួយហិកតាឱ្យបានត្រឹមតែ២រយដូល្លាទៅ២៣០ដូល្លាតែប៉ុណ្ណោះ«ដីនឹងគឺដីចំរុះគ្នាតេជគុណចាំ
មើលណា ការដោះស្រាយរបស់អ្នកទាំងនោះវាអត់ចំទៅនឹងគោលនយោបាយ ដោះនោះដោះទាំងគម្រាមគំ
ហែងដោះទាំងបង្ខិតបង្ខំសម្លត់ ដោះដូចថាចេះ ដូចថាដីមួយហិកតាតម្លៃវាត្រូវ៣ពាន់ឯណោះដល់ប៉ិឈឿន
នោះ ដោះឱ្យបានត្រឹមតែ២៣០ចឹង វាអត់សំ អត់សំនិងគាត់យក»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com