វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​លោ​ក​ផ​ន​ ​ណុ​ល​ ​ត្រូ​វ​បា​ន​សា​លា​ដំ​បូ​ង​ខេ​ត្ត​កោះ​កុ​ង​ស​ម្រេ​ច​ដោះ​លេ​ង​នៅ​ក្រៅ​ឃុំ​ Chom Rern Phal
​លោ​ក​ផ​ន​ ​ណុ​ល​ ​ត្រូ​វ​បា​ន​សា​លា​ដំ​បូ​ង​ខេ​ត្ត​កោះ​កុ​ង​ស​ម្រេ​ច​ដោះ​លេ​ង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​ប​ណ្តោះ​អា​ស​ន្ន​​
បង្ហោះ​នៅ​វេលាមោ៉ង 12:06 am ថ្ងៃ Monday 10th November 2014អត្ថបទ​ដោយ: IMNSJ
      តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុងដែលជាជនពិកាដៃលោក ផន ណុល ត្រូវបាន សាលាដំបូងខេត្ត
កោះកុង សម្រេចដោះលេងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នវិញហើយកាលពីព្រឹកថ្ងៃច័ន្ទទី១០ខែវិច្ឆិកាឆ្នាំ២០១៤នេះទៅ
តាមការទាមទារតវ៉ារបស់ប្រជាពលរដ្ឋរយៈពេលប៉ុន្មានថ្ងៃមុននេះ។

      តាមការផ្តល់ព័ត៌មានឱ្យពីប្រធានសមគមអាដហុកប្រចាំខេត្តកោះកុងលោក នាង បូរ៉ាទីណូបានប្រាប់ឱ្យដឹងនៅថ្ងៃនេះ
ថា ចៅក្រមសាលាដំបូងខេត្តកោះកុង  បានសម្រេចដោះលែងជនរងគ្រោះចេញពីពន្ធ នាគារជាបណ្តោះអាសន្នវិញហើយ
កាលពីវេលាម៉ោង៩ព្រឹកមិញនេះ។ លោកនាង ប៉ូរ៉ាទីណូបាន ប្រាប់ឱ្យដឹងបន្ថែមទៀតថាការដោះលែងលោកផន ណុលមិនមានការដាក់បម្រាមណាមួយពីតុលាការនោះទេ។ «សំឡេង»

       គួររំឮកផងដែរថា តំណាងប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីជាមួយក្រុមហ៊ុនលី យ៉ុងផាត់ លោកផន ណុល
កាលពីព្រឹកថ្ងៃច័ន្ទទី២៧ ខែតុលា ឆ្នាំ២០១៤កន្លងទៅនេះ ចៅក្រមស៊ើបសួរបាន សម្រេចធ្វើការឃុំខ្លួនដាក់ពន្ធនាគារដោ
យបានចោទប្រកាន់ពីបទលួចសម្ភារៈសំណង់របស់ក្រុមហ៊ុនលោកលី យ៉ុងផាត់នៅក្នុងដីដែលមានជម្លោះខណៈដែលពល
រដ្ឋរងគ្រោះបានអះអាងថា ភាគីក្រុម ហ៊ុនបានរំលោភយកដីរបស់ពលរដ្ឋ និងបានធ្វើរបងព័ទ្ធជុំវិញដីមានទំនាស់ ទើបបាន
ធ្វើឱ្យប្រជាពល រដ្ឋរងគ្រោះខឹងបាននាំគ្នាទៅតវ៉ាហើយប្រមូលយកសម្ភារៈសំណង់របស់ក្រុមហ៊ុន ដែលកំពុងសាងសង់ធ្វើ
របងព័ទ្ធជុំវិញនោះយកទៅទុកជាមួយនឹងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចដែរ។  ក្រោយមកទើបភាគី ក្រុមហ៊ុនលោក  លី យ៉ុង
ផាត់បានដាក់ពាក្យប្តឹងតំណាងពលរដ្ឋរងគ្រោះលោក   ផន ណុល ទៅសាលាដំបូងខេត្តនេះ ចាត់វិធានការតាមផ្លូវច្បាប់តែ
ម្តង។

     ករណីខាងលើនេះត្រូវបានអង្គការសង្គមស៊ីវិលការពារសិទ្ធិមនុស្សនិងប្រជាពលរដ្ឋរងគ្រោះចាត់ទុកថាតុលាការធ្វើខុស
ទៅនឹងនីតិវិធីផ្លូវច្បាប់  ដោយហេតុផលមិនច្បាស់លាស់  ក្នុងរូបភាពធ្វើការគម្រាមកំហែង ដល់ពលរដ្ឋតវ៉ាស្របច្បាប់តែប៉ុ
ណ្ណោះ។

     ទន្ទឹមនឹងនោះក៏មានប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ រួមទាំអង្គការសង្គមស៊ីវិលបានទៅចូលរួមរចាំ និងអបអរចំពោះ
ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នតំណាងរបស់ពួកគាត់នៅព្រឹកមិញនេ។

       គូរបញ្ជាក់ថាមុននឹងសាលាដំបូងខេត្តកោះកុងសម្រេចធ្វើការដោះលេងជនរងគ្រោះនោះពលរដ្ឋជាច្រើនពួកគាត់តែង
តែព្យាយាមតវ៉ាទាមទារនៅមុខសាលានិងនៅមុខសាលាខេត្តកោះកុងជាញឹកញាប់រួចមកហើយមិនតែប៉ុណ្ណោះពលរដ្ឋបាន
ធ្វើការបិទផ្លូវស្ពានកោះកុងនៅក្រោមភ្លៀងយ៉ាងខ្លាំង ដើម្បីត វ៉ាទាមទារឱ្យអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហាទំនាស់ដីធ្លីនិ
ងដោះលែងតំណាងពលរដ្ឋរងគ្រោះតែការប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវត្រូវបានអាជ្ញាធរចម្រុះជាច្រើននាក់បានរារាំងទប់ស្កាត់រហូ
តឈានដល់មានការរុញច្រានប៉ះទង្គិចគ្នាបណ្តាលឱ្យពលរដ្ឋរងគ្រោះរងរបួសធ្ងន់ស្រាលក្នុងនោះមានទាំងកុមារតូចផងដែរ ហើយអាជ្ញាធរក៏បានចាប់ឃាត់សម្ភារៈដូចជាម៉ូតូឧបករណ៍បំពងសំឡេងរបស់ពលរដ្ឋទៅទុកថែមទៀត។

       ទោះបីជាយ៉ាងនេះក្តីពលរដ្ឋនិងអង្គការសង្គមស៊ីវិលបានសាទរចំពោះការដោះលែងលោក ផន ណុល តំណាងពលរដ្ឋ
រងគ្រោះដីធ្លីឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com