វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​អា​ជ្ញា​ធ​រ​វា​យ​បំ​បែ​ក​ក្រុ​ម​អ្ន​ក​ត​វ៉ា​និ​ង​ឃា​ត់​ខ្លួ​ន​ រូបភាពដោយៈ ហេង ស្រស់
​អា​ជ្ញា​ធ​រ​វា​យ​បំ​បែ​ក​ក្រុ​ម​អ្ន​ក​ត​វ៉ា​និ​ង​ឃា​ត់​ខ្លួ​ន​ម​នុ​ស្ស​០​៧នា​ក់​បញ្ជូ​ន​ទៅ​ស្ន​ង​កា​រ​ក្រុ​ង​ភ្នំ​ពេ​ញ​​
បង្ហោះ​នៅ​វេលាមោ៉ង 12:22 am ថ្ងៃ Monday 10th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ក្រុមសមត្ថកិច្ចជាច្រើនរយនាក់បានធ្វើការឃាត់ខ្លួនតំណាងសហគមន៍បឹងកក់អ្នកស្រី ទេពវន្នី  និងសកម្មជនដី
ធ្លីចំនួន៦រូបផ្សេងទៀតនៅក្នុងហេតុការណ៍នោះសកម្មជនដែលត្រូវចាប់ខ្លួននោះរួមមានអ្នកស្រីគង់ចន្ថា បូរឆវី
ផាន់ឈុនរ៉េត សុងស្រីលាភ ង៉ែតឃុន នងស្រេងការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ាទាំងនោះបានធ្វើ
ការបិទផ្លូវនៅម៉ោងម្រមាណជា១០ព្រឹកក្រោយពេលដែលមិនមានដំណោះស្រាយសម្រាប់ការតវ៉ារបស់ពួកគេ
នៅមុខសាលាក្រុងភ្នំពេញនៅព្រឹកថ្ងៃច័ន្ទទី១០ខែវិច្ឆិកាឆ្នាំ២០១៤នេះ។

ការចាប់ខ្លួនរបស់អ្នកតវ៉ាជាមួយនិងអាជ្ញាធរក្រុងដើម្បីឱ្យមានដំណោះស្រាយសម្រាប់ពួកគាត់បន្ទាប់ពីទីលំនៅ
របស់អ្នកទាំងនោះត្រូវបានលិចលង់អស់ជាច្រើនថ្ងៃដោយក្រុមអ្នកតវ៉ាទាំងនោះបានចោទប្រកាន់សាលាក្រុងភ្នំ
ពេញថា បានបិទរន់លូនៅក្នុងសហគមន៍បឹងកក់ស្ទើរគ្រប់កន្លែងដើម្បីបង្ហូទឹកចូលសហគមន៍របស់ពួកគេធ្វើឱ្យ
មានការលិចលង់យ៉ាងខ្លាំង។

តំណាងសហគមន៍បឹងកក់អ្នកស្រី ទេពវន្នីបានឱ្យដឹងនៅព្រឹកមិញនេះថា ការឡើងមកតវ៉ានៅមុខសសាសាក្រុ
ង នេះដោយសារតែទីលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានលិចលង់អស់ជាច្រើនថ្ងៃ អ្នកស្រីលើកឡើងថា អាជ្ញាធ
រដែល ប្រចាំការនៅសាលាក្រុងនេះត្រូវតែទទួលខុសត្រូវចំពោះការតក់ទឹកលូរនៅក្នុងទីលំនៅដ្ឋានរបស់ពួកគា
ត់ស្ទើរគ្មានសល់ទៅហើយនេះ គាត់បានប្រាប់ឱ្យដឹថា  ការដក់ទឹកអស់ជាច្រើនថ្ងៃដោយពុំមានការដោះស្រាយ
ពីអាជ្ញាធរក្រុងនេះគឺពុំមានកន្លែងសម្រាប់ស្នាក់នៅនោះទេ។ទាំងកន្លែងដេកនិងកន្លែងហូបចុកទាំងអស់ដោយ
សារតែអាជ្ញាធរសាលាក្រុងបានបិទរន់លូដែលធ្លាប់តែហូរចេញចូលរាល់លើក។  ទោះយ៉ាងណាពាក់ព័ន្ឋនិងប
ញ្ហាការឡើងមកប្រមូលផ្តុំនៅមុខសាលាក្រុងរឿងទឹកលិចនៅទីលំនៅដ្ឋានរបស់ពួកគាត់នេះគាត់បានប្រាប់ថា
«បានធ្វើឡើងអស់ជាច្រើនលើកច្រើនសារទៅហើយប៉ុន្តែសម្រាប់ដំណោះស្រាយនៅតែពុំមានដ៏ដែល»។

អ្វីដែលអាចកើតឡើងនាពេលតទៅមុខទៀតនោះ មិនត្រឹមតែចាស់ៗនោះទេអ្នកស្រីថា ទឹកដែលដក់នៅក្នុងទី
លំ នៅដ្ឋានរស់នៅរបស់ពួកគាត់នេះ គឺមិនមែនជាទឹកល្អនោះទេ វាជាទឹកដែលស្អុយ ហើយជាទឹកដែលអាចប
ង្កមេរោគ អ្នកស្រីថា ឥឡូវនេះពួកគាត់សូម្បីតែកន្លែងដេក  កន្លែងដាំបាយនិងកន្លែងបត់ដៃបត់ជើងនោះគឺពិបា
កសព្វបែបយ៉ាងតែម្តង អ្វីដែលសំខាន់ជាងនេះទៅទៀតនោះក្មេងៗទាំងអស់ដែលកំពុងរស់នៅអាចជួបនៅមេ
រោគជាច្រើន ទៀតទាំងពេលបច្ចុប្បន្ន  និងថ្ងៃអានាគត់ប្រសិនណាបើអាជ្ញាធរទាំងនោះនៅតែបិទរន់លូរមិនព្រ
មឱ្យទឹកចេញចូល ដូចជាកាលមុនទៀត។

ប៉ុន្តែអ្វីដែលជាបញ្ហាធំមែនទែនសម្រាប់ការដក់ទឹកស្អុយនៅក្នុងទីលំនៅដ្ឋានរបស់ពួកគាត់ខ្លាំងនោះ អ្នកស្រីថា
ដោយសារតែការបូមខ្សាច់ចាក់ពន្លិចបឹងដែលមានទំហំ៩០ហិកតាពីក្រុមហ៊ុនស៊ូកាគូអ៊ីន  ដែលមានទីស្នាក់កា
រ លេខ ១៧ ផ្លូវលេខ ៥៥ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  មិនតែប៉ុណ្ណោះនៅក្នុងញត្តិរបស់ស
ហគមន៍បងកក់នោះបានបញ្ជាក់ប្រាប់ថាកន្លងមកក្រុមហ៊ុនស៊ូកាគូអ៊ីនមួយនេះធ្លាប់បានធ្វើការសន្យាជាមួយនិ
ងសាលារាជធានីភ្នំពេញនៅលក្ខណមួយចំនួនដូចជា ធានាថាមិនឱ្យមានការលិចលំនៅដ្ឋានរបស់ប្រជាពលរ
ដ្ឋនៅលើគោកក្នុងតំបន់អភិវឌ្ឍន៍បឹងកក់លើកលែងប្រជាពលរដ្ឋចំនួន ៤២គ្រួសារដែលនៅជាប់បឹង ទី២ធានា
ឱ្យមាន ផ្លូវទឹកហូរចេញពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មន្ទីរពេទ្យកាល់ម៉ែត្រ ក្រសួងព័ត៌មាន សណ្ឋាគារភ្នំពេ
ញ និងរដ្ឋា ករទឹក ដោយពុំមានការរាំងស្ទះឡើយ។ ទី៣ធានាថានិងថែទាំជាប្រចាំនៅប្រព័ន្ឋលូបង្ហូរទឹក ចេញ
ពីបឹងកក់រហូត ដល់គីឡូម៉ែត្រលេខ ៩ ដោយពុំមានការកក់ស្ទះដែលអាចធ្វើឱ្យលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ
ឡើយ។ ទី៤ ក្នុងក រណីមានការតវ៉ាពីប្រជាពលរដ្ឋដែលកំណត់ក្នុងចំណុចទី១ខាងលើស្តីពីការលិចលង់ទាក់
ទងទៅនឹងការបូមខ្សាច់នេះ សាលារាជធានីភ្នំពេញមានសិទ្ឋិបញ្ឈប់ការបូមខ្សាច់នេះជាស្ថាពរ។

តំណាងសហគមន៍អ្នកមានជម្លោះដីធ្លីរូបនេះបានបញ្ចាក់ប្រាប់ថា  ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ូកាគូអ៊ីននេះ
គឺមិន បានគិតគូរឱ្យបានល្អិតល្អន់និងមិនបានសិក្សាឱ្យបានស៊ីជម្រៅនោះទេចំពោះការអភិវឌ្ឍន៍នេះ ថាតើមា
នការអភិវឌ្ឍន៍ទៅហើយមានការបះពាល់ដល់ប្រជាពលរដ្ឋបានកម្រិតណានោះទេ?អ្នកស្រីថា«ការអភិវឌ្ឍន៍
របស់ក្រុមហ៊ុនរាល់ថ្ងៃនេះគឺធ្វើទៅតាមចំណងចំណូលចិត្តរបស់ពួកគាត់ និងធ្វើទៅតាមការគិតឃើញនិងទៅ
តាមបក្សពួករបស់ពួកគាត់តែប៉ុណ្ណោះ ការធ្វើរបស់ពួកគាត់នេះ គឺធ្វើដើម្បីនិងបំពេញនៅមហិច្ឆតាដើម្បីប្រព្រិ
ត្តអំពើរពុករលួយ»។

បន្ទាប់ពីបានតវ៉ាអស់ជាច្រើនម៉ោងនិងមិនទទួលបានការដោះស្រាយពីអាជ្ញាធរក្រុងភ្នំពេញរួចមកនៅម៉ោងប្រ
មាណជា១០ព្រឹកនោះ  អ្នកមានជម្លោះទាំងនោះក៏បានបន្តធ្វើការបិទផ្លូវកំណាត់សាលាក្រុងភ្នំពេញដើម្បីឱ្យម
ន្រ្តី សាលាក្រុងទាំងនោះចេញមកធ្វើការចរចារនិងធ្វើការដោះស្រាយសម្រាប់ការបិទប្រព័ន្ឋលូស្ទើរគ្រប់លូក្នុង
តំបន់បឹងកក់ ក៏ប៉ុន្តែទោះបីជាការបិទកំណាត់ផ្លូវនោះអស់រយៈពេលប្រមាណជាមួយសន្ទុះធំយ៉ាងនេះក៏ដោយ
ក៏មន្រ្តីអាជ្ញាធរទាំងនោះមិនព្រមចេញមកដោះស្រាយនោះទេ នៅម៉ោងប្រមាណជា១០:៣០នាទីព្រឹកនោះអា
ជ្ញាធរទាំងនោះបានបំបែកក្រុមអ្នកតវ៉ា និងបានឃាត់ខ្លួនតំណាងសហគមន៍បឹងកក់ និងសកម្មជនតវ៉ា៦រូបផ្សេ
ងទៀតបញ្ជូនទៅសាលាក្រុងភ្នំពេញ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com