វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ហ​គ​ម​ន៍​ព្រៃ​ឡ​ង់​ចា​ប់បា​​ន​ឡា​ន​កុ​ង​ទី​ណ័​រ​មួ​យ​ដឹ​ក​ឈើ​ជា​ង​១​០​គី​ប​ជ​ន​ល្មើ​ស​ទាំ​ង​នោះ​អះ​អា​ង​ថា​ជា​ក្មួ​យ​រ​ប​ស់​លោ​ក​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ហ៊ុ​ន​សែ​ន​​
បង្ហោះ​នៅ​វេលាមោ៉ង 2:10 am ថ្ងៃ Monday 10th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

សហគមន៍ព្រៃឡង់ស្ថិតនៅភូមិសំអោង ឃុំមានរឹទ្ឋិ ស្រុកសំណ្តាន់ ខេត្តកំពង់ធំបានចាប់ឡានមួយគ្រឿងជាឡា
នកង់ទីន័រដែលមានផ្ទុកឈើប្រណិតៗប្រមាណជា១០គីប  នៅក្នុងតំបន់ព្រៃឡង់ដែលកំពុងតែទទួលរងការបះ
ពាល់ពីឈ្មួយទុច្ចរិតកាប់បំផ្លាញយ៉ាងខ្លាំង  បើទោះបីជាព្រៃមួយនេះត្រូវបានទទួលរងការកាប់បំផ្លាញ់អស់ស្ទើរ
គ្មានសល់ក៏ដោយក៏ការកាប់បំផ្លាញពីឈ្មួយទុច្ចរិតនៅតែបន្តកើតមានជាហូរហែរសហគមន៍ការពារព្រៃឡង់ទាំ
ងនោះពួកគាត់បានអះអាងថា   ការកាប់បំផ្លាញព្រៃឈើដែលនៅតែបន្តកើតមាននេះ   គឺកើតឡើងចេញពីខ្សែ
ស្រឡាយអ្នកធំដែលបានឃុបឃិតគ្នាក្នុងការបញ្ជូនជនទុច្ចរិតខុសច្បាប់ទាំងនោះ ទៅកាប់ទន្ទ្រានព្រៃដែលកំពុ
ងតែនៅសេសសល់បន្តិចបន្តួចពីការកាប់បំផ្លាញ ជាក់ស្តែង នៅយប់ថ្ងៃទី០9 ខែវិច្ឆិកា បណ្តាញសហគមន៍ព្រៃ
ឡង់ ភូមិសំអោង  ឃុំមានរឹទ្ធិ  ស្រុកសណ្តាន់  ខេត្តកំពង់ធំ  បានឃាត់រថយន្តកុងទីន័រមួយគ្រឿងដែលបានដឹក
ឈើចេញពីតំបន់ព្រៃឡង់  ដោយក្រុមឈ្មួយទាំងនោះបានអះអាងថា ជាកូនគ្មួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុ
នសែន។

តំណាងសហគមន៍ការពារព្រៃឡង់និងជាអ្នកព័ត៌មានសហគមន៍ម្នាក់គឺលោក ហឿន សុភាព បានឱ្យដឹងតាមទូ
រស័ព្ទប្រាប់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យនៅរសៀលថ្ងៃច័ន្ទនេះថា ពួកគាត់បានចាប់បានឡានមួយដែលមានជា
ប់ខ្សែស្រឡាយអ្នកធំ ហើយឡាននេះគឺមានផ្ទុកឈើប្រណិតៗរហូតដល់ទៅជាង១០គីបឯណោះ ដើម្បីប្រគល់
ទៅឱ្យរដ្ឋាបាលព្រៃក្នុងតំបន់នោះចាត់វិធានការ ក៏ប៉ុន្តែលោកបានឱ្យដឹងបន្តថា ការបញ្ជូននៅឡានកង់ទីណ័រដែ
លផ្ទុកឈើប្រណិតៗរហូតដល់ទៅជាង១០គីបនោះទៅដល់រដ្ឋាបាលព្រៃឈើតើគេបានចាត់វិធានការបានប៉ុន្មា
នហើយនោះ?  រូបលោកក៏មិនទាន់បានដឹងដូចគ្នាអំពីព័ត៌មាននេះ  តែទោះយ៉ាងណាក៏លោកនៅតែបញ្ជាក់ថា
ឡានកង់ទីណ័រដែលផ្ទុកឈើរហូតដល់ទៅជាង១០គីបជាឈើប្រណិតៗនើគឺជាឡានរបស់ខ្សែស្រឡាយអ្នកធំ
ឬអ្នកមានមុខងារជួរដ្ឋមន្រ្តីរាជការ។

តំណាងសហគមន៍ការពារព្រៃឡង់រូបនេះបានបញ្ជាក់ប្រាប់ថា ក្រុមការងាររបស់លោកបានធ្វើការស៊ើបសួរនិង
បានផ្តល់ដំណឹងមករូបលោកថា ជនល្មើសដែលក្រុមការងាររបស់លោកចាប់បាននោះ អ្នកទាំងនោះគេបានអះ
អាងថា ពួកគេទាំងអស់គ្នាមិនខ្លាចទៅនឹងការចាប់ខ្លួនរបស់សហគមន៍ការពារព្រៃឡង់តូចតាចបែបនេះនោះទេ
ដោយសារតែជនល្មើសទាំងនោះគេបានអះអាងខ្លួនគេថា   មានខ្សែរស្រឡាយអ្នកធំនៅពីក្រោយអ្វីដែលកត់ស
ម្គាល់ជាងនេះទៅទៀតនោះ លោកហឿនសុភាព បានបញ្ជាក់ប្រាប់ជាថ្មីម្តងទៀតថា ឈ្មួយទាំងនោះបានបញ្ជា
ក់ខ្លួនគេថា ជាកូនគ្មួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន«ខាងក្រុមយើងនឹងបានឃាត់ឡានមួយគ្រឿង ឡា
ននិងកង់ទីណ័រ អាធំ ដឹកឈើប្រហែលជា១០គីបជាង ប៉ុន្តែឡាននេះគេថា គេជាខ្សែស្រឡាយអ្នកធំ ជាគ្មួយរ
បស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែន គេថាគេមិនខ្លាចអ្វីទាំងអស់ តាមការរាយការណ៍របស់ក្រុមយើងនិងណា
តេជគុណ
»។

លោកហឿន សុភាពបានឱ្យដឹងបន្តថា នៅក្នុងចំណុះឡានដែលសហគមន៍របស់ពួកលោកចាប់បាននោះទាំង
ក ម្មករនិងមេការរបស់ពួកគេផងនោះមានចំនួន៧នាក់ ប៉ុន្តែលោកថា រាល់ដងនៅពេលដែលលោកបានចេញ
ចាប់ ដល់ជនល្មើសឬក៏ពួកឈ្មួញដែលបានកាប់ទន្រ្ទានឈើខុសច្បាប់នោះ ពួកជនល្មើសទាំងនោះតែងតែរត់
ខ្លះ នៅខ្លះ  ប៉ុន្តែដោយឡែកសម្រាប់ការចាប់បានជនល្មើសនៅយប់មិញនេះ  ចំនួនឡានកង់ទីន័រមួយដ៏ធំដឹក
ឈើប្រណិត ៗប្រមាណជាជាង១០គីបនិងមានមនុស្ស៧នាក់នោះ ពួកគេទាំងនោះមើលទៅហាក់បីដូចជាមិ
នមានខ្លាចអ្នកណាម្នាក់សោះអញ្ចឹង ដោយពួកគេទាំងនោះសំអាងថា  ជាគ្មួយរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន
សែន«អត់រត់ទេតេជគុណ គេថារឹកដូចជាអត់មានខ្លាចញញើតនរណានឹងណា គេនិយាយថាគេអត់ខ្លាចអីទាំ
ងអស់  គេមិនសម្របគេមិនស ម្រួលគេថាធើអីធើទៅចង់ដឹកយកទៅណាក៏ដឹកទៅអត់បញ្ហាគេអត់ស្តាយអត់
អីទាំងអស់តេជគុណគេថាឡានមួយនឹងបើចាប់មិនបានស្មើរនិងគេចាញ់ល្បែងម្តងផង គេថាគេចាញ់ល្បីដល់
ទៅ៣០ទៅ៤០ម៉ឺនដូល្លាគេមិនស្តា យផងរឿងអីគេស្តាយនិងឡានមួយគ្រឿងប៉ុណ្នឹងនោះ
»។

ទោះយ៉ាងណាពាក់ព័ន្ឋជាមួយនិងការសរសេរជារបាយការណ៍បញ្ជូនទៅរដ្ឋាបាលព្រៃឈើនេះលោកបានឱ្យដឹ
ងថា បើតាមការស៊ើបអង្គេតរបស់លោកក៏ដូចជាក្រុមការងាររបស់លោកទៅលើសកម្មភាពរបស់រដ្ឋាបាលព្រៃ
ឈើនោះមើលទៅហាក់បីដូចជាមិនទំនងចាត់ការណ៍ទៅតាមនីតិវីធីច្បាប់ឱ្យបានត្រឹមត្រូវនោះទេ  លោកបាន
បញ្ជាក់ប្រាប់ថា  ដោយសារតែអ្នកទាំងនោះគេមានខ្នងរាងក្រាស់ចំណែករដ្ឋាបាលព្រៃឈើនោះគេមិនហ៊ានចា
ត់វិធាន ការជាមួយនិងអ្នកមានខ្នងក្រាស់ទាំងនោះទេ។  តែទោះជាយ៉ាងណាលោកថា ក្រុមការងារបស់លោក
ក៏មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងឡានដែលផ្ទុកឈើប្រណិតៗរហូតដល់ទៅជាង១០គីបនោះដា
ក់នៅក្នុងដៃ នៃក្រុមការងាររបស់ពួកលោកបាននោះទេ។ ប៉ុន្តែលោកថា ប្រសិនណាបើគេមិនព្រមដោះស្រាយ
ទៅតាមនីតិវិធី ច្បាប់នោះទេយើងមិនមានអ្វីសម្រាប់ដេញដោលដល់ពួកគេនោះទេយើងមានតែសរសេរចងក្រ
ងជារបាយការណ៍សម្រាប់ទុកតែប៉ុណ្ណោះឯង។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com