វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​ខ្លួ​នស​ក​ម្ម​ជ​ន​ត​វ៉ាដីធ្លី រូបដោយៈ ហេង ស្រស់
​ព្រះ​ស​ង្ឃ​មួ​យ​អ​ង្គ​និ​ង​ស​ក​ម្ម​ជ​ន​ត​វ៉ា​៣​រូ​ប​ផ្សេ​ង​ទៀ​ត​ត្រូ​វ​បា​ន​ស​ម​ត្ថ​កិ​ច្ច​ឃា​ត់​ខ្លួ​ន​ខ​ណៈ​អ្ន​ក​ទាំ​ង​នោះ​ត​វ៉ា​ឱ្យ​ដោះ​លែ​ង​តំ​ណា​ង​និ​ង​ស​ក​ម្ម​ជ​ន​៧​រូ​ប​
បង្ហោះ​នៅ​វេលាមោ៉ង 9:56 pm ថ្ងៃ Monday 10th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

       ព្រះសង្ឃមួយព្រះអង្គព្រះនាម ស៊ឺនហាយ និងសកម្មជនតវ៉ាដីធ្លីចំនួន៣រូបផ្សេងទៀតមកពីសហគមន៍អ្នកមានជម្លោះ
ដីធ្លីបឹងកក់និងសហគមន៍បុរីកីឡានៅព្រឹកថ្ងៃអង្គារទី១១ខែវិច្ឆិកានេះត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនខណៈដែលអ្នកទាំង
នោះកំពុងតែធ្វើការតវ៉ា ឱ្យមានការដោះលែងតំណាងនិងសកម្មជនតវ៉ាដីធ្លី៧រូបផ្សេងទៀត ដែលត្រូវបានអាជ្ញាធរសាលា
ក្រុងភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។

      នៅពេលដែលអ្នកទាំងនោះបានធ្វើការតវ៉ានៅមុខសាលាក្រុងភ្នំពេញដើម្បីឱ្យអាជ្ញាធរទាំងនោះធ្វើការដោះស្រាយនិង
ទទួលខុសត្រូវចំពោះការបិទប្រព័ន្ឋលូស្ទើរគ្រប់កន្លែងនៅក្នុងតំបន់សហគមន៍បឹងកក់ ដែលបណ្តាលឱ្យមានទឹកដក់នៅក្នុង
ទីលំនៅដ្ឋានរបស់ពួកគេ។ ពលរដ្ឋសហគមន៍អ្នកមានជម្លោះដីធ្លីទាំងនោះបានអះអាងថា ដោយសារអាជ្ញាធរបិទប្រព័ន្ឋលូ
និងបើកដៃឱ្យក្រុមហ៊ុន ស៊ូកាគូអ៊ីនបូមខ្សាច់ពន្លិចបឹងដែលមានទំហំ៩០ហិកតា ដោយមិនមានកន្លែងសម្រាប់ដក់ ទឹកទើប
បណ្តាលឱ្យលិចលង់ទីលំនៅដ្ឋានរបស់ពួកគេ។   ពលរដ្ឋដែលត្រូវបានក្រុមសមត្ថកិច្ច   ធ្វើការចាប់ខ្លួននោះរួមមានអ្នកស្រី
ហេង ពេជ្រ បឹងកក់ភូមិ1 អ្នកស្រី អ៊ិម ស្រីទូច អតីតបឹងកក់ អ្នកស្រី ភួង សុភាព ថ្មគោលនិងព្រះតេជគុណ សឺន ហាយ ការ
ចាប់ខ្លួនរបស់ក្រុមអាជ្ញាធរទាំងនោះបូករួមទាំងការចាប់ខ្លួនទាំងកាលពីម្សិលមិញនិងព្រឹកមិ ញនេះមានចំនួនរហូតដល់ទៅ
១១នាក់ហើយ។

   ព្រះសង្ឃនិងសកម្មជនតវ៉ាដីធ្លីទាំងនោះត្រូវបានចាប់ខ្លួននៅពេលដែលពួកគាត់បានធ្វើការតវ៉ានៅមុខតុលាការសាលាដំ
បូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះការតវ៉ារបស់ពួកគាត់នេះធ្វើឡើងដើម្បីឱ្យមានការដោះលែងតំណាងសហគមន៍កា
ពារដីធ្លីរបស់ពួកគាត់អ្នកស្រីទេពវន្នី រួមជាមួយនិងសកម្មជនអ្នកមានជម្លោះដីធ្លីសហគមន៍បឹងកក់ចំនួន៦រូបផ្សេង ទៀតដែ
លត្រូវបានអាជ្ញាធរក្រុងភ្នំពេញធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ ទី១០ ខែវិច្ឆិកា នៅម៉ោងប្រមាណជា ១០:៣០ នាទីព្រឹក ខណៈដែលអ្នកទាំងនោះធ្វើការបិទផ្លូវកំណាត់សាលារាជធានីភ្នំពេញដើម្បីឱ្យមន្រ្តីសាលារាជធានីភ្នំពេញទាំងនោះចេញម
កធ្វើការចរចារនិងស្វែងរកដំណោះស្រាយសម្រាប់ការដក់ទឹកនៅទីលំនៅដ្ឋានរបស់ពួកគេដែលសកម្មជនតវ៉ាទាំងនោះបាន
អះអាងថាដោយសារតែមានការជាប់ពាក់ព័ន្ឋជាមួយនិងអាជ្ញាធរសាលារាជធានីភ្នំពេញដែលបណ្តាលឱ្យមានការលិចលង់
នៅលំនៅដ្ឋានពួកគេ។

       ក៏ប៉ុន្តែការតវ៉ាដែលពុំទាន់មានដំណោះស្រាយសម្រាប់តំណាងនិងសកម្មជនតវ៉ាដីធ្លីទាំងនោះផង បែរជាតុលាការ ធ្វើ
ការឃាត់ខ្លួនមនុស្ស៣រូបផ្សេងទៀតទៅវិញបូករួមទាំងព្រះសង្ឃមួយព្រះអង្គផងដែរនៅក្នុងហេតុការណ៍នោះដោយបានចោ
ទប្រកាន់ព្រះសង្ឃនិងសកម្មជនតវ៉ាដីធ្លីចំនួន៣រូបផ្សេងទៀតនោះថាធ្វើឱ្យមានការរំខានដល់ការ  ធ្វើការងាររបស់តុលាការ
សាលាដំបូងរាជធានីភ្នំពេញ   ទោះយ៉ាងណាពលរដ្ឋជាច្រើនអះអាងនិងបញ្ជាក់ថា   អ្នកដែលបានធ្វើឱ្យមានការរំខាននោះ គឺជាក្រុមអាជ្ញាធរទៅវិញនោះទេ ដែលបានដាក់កម្លាំងនិងយកឧបករណ៍សម្លេង ដាក់នៅពីមុខតុលាការសាលាដំបូងរាជធា
នីភ្នំពេញធ្វើការស្រែកយ៉ាងខ្លាំងៗហើយមានការរំខានដល់តុលាការប៉ុន្តែក្រុមសមត្ថកិច្ចទាំងនោះបានចោទប្រកាន់ព្រះសង្ឃ
និងពលរដ្ឋអ្នកតវ៉ាទៅវិញ ។

      ព្រះសង្ឃនិងសកម្មជនតវ៉ាចំនួន៣រូបដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនទាំងនោះមកទល់ម៉ោងប្រមាណជា១០:៣០នាទី
ព្រឹកថ្ងៃអង្គារនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុសម្លេងព្រះសង្ឃឯករាជ្យបានឱ្យដឹងថាត្រូវបានសមត្ថកិច្ចទាំងនោះចាប់បញ្ជូន
ទៅស្នងការក្រុងភ្នំពេញ ដើម្បីរងចាំការសាកសួរជាបន្តទៀតតែទោះយ៉ាងណាមកទល់ពេលនេះក្រុមអ្នកតវ៉ាទាំងនោះដែល
មានគ្នាប្រមាណជាជាង១០០នាក់នៅតែបន្តធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យតុលាការធ្វើការដោះលែ
ងនៅសកម្មជនតវ៉ាដីធ្លីរបស់ពួកគេដែលត្រូវបានអាជ្ញាធរស្នងការក្រុងចាប់ បញ្ជូនមកសាលាដំបូងនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា
ព្រឹកមិញនេះ ដើម្បីធ្វើការសាកសួរអំពីបទបង្កឱ្យមានអសន្តិសុខសង្គម និងខូចសណ្តាប់ធ្នាប់សាធារណៈ។

       ទោះយ៉ាងណាទាំងពលរដ្ឋដែលត្រូវបាលអាជ្ញាធរក្រុងចាប់បញ្ជូនមកកាន់តុលាការនៅព្រឹកមិញនេះនិងព្រះសង្ឃមួយ
ព្រះអង្គរួមជាមួយនិងពលរដ្ឋ៣រូបផ្សេងទៀតដែលត្រូវបានតុលាការធ្វើការចាប់ខ្លួននៅនៅព្រឹកមិញនេះទៀត មកទល់ពេល
នេះម៉ោង១១:០០ថ្ងៃត្រង់នៅពុំទាន់ធ្វើការដោះលែងនៅឡើយទេដោយពលរដ្ឋអ្នកតវ៉ាទាំងនោះកំពុងតែធ្វើការអំពាវនាវឱ្យ
អង្គការសង្គមស៊ីវិល ក៏ដូចជាសកម្មជនការពារសិទ្ឋិមនុស្សទាំងអស់ជួយតាមដានអំពីបញ្ហានេះ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com