វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​តំ​ណា​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​ស​ហ​គ​ម​ន៍​​ត្រ​ពាំ​ង​ជោ ​អះ​អា​ង​ថា​សា​​លា​ស្រុ​​ក​ឱ​រ៉ា​ល់​​និ​ង​ក្រុ​ម ​H​L​H​​ បា​ន​រុ​ញ​គ្នា​ទៅ​វិ​ញ​ទៅ​ម​ក​ដោ​យ​មិ​ន​ព្រ​ម​ដោះ​ស្រា​យ​ ​
បង្ហោះ​នៅ​វេលាមោ៉ង 1:07 am ថ្ងៃ Tuesday 11th November 2014អត្ថបទ​ដោយ: ឡាត សាឡាង

បន្ទាប់ពីប្រជាពលរដ្ឋសហគមន៍ត្រពាំងជោស្ថិត  ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបានចេញសេចក្តីប្រកាស់មួយកា
លពីថ្ងៃទី០៩វិច្ឆិកាថ្មីៗនេះរួចមកថានិងធ្វើបាតុកម្មដោយអហិង្សាមួយនៅមុខក្រុមហ៊ុនHLHដែលមានទីតាំងស្ថិ
តនៅឃុំត្រពាំងជោនៃស្រុកឱរ៉ាល់នោះ នៅថ្ងៃបន្ទាប់គឺនៅថ្ងៃទី១០វិច្ឆិកាប្រជាពលរដ្ឋទាំងនោះដែលមានគ្នាប្រ
មាណជា ៦០០ នាក់បានធ្វើបាតុកម្មដោយអហិងស្សាមួយនិងមុខក្រុមហ៊ុនHLHដូចទៅនឹងការគ្រោងទុករបស់
ពួកគេដែលបានប្រកាស់ដើម្បីធ្វើការដាក់ញត្តិជូនទៅក្រុមហ៊ុនមួយនេះឱ្យជួយគិតគូរដល់ប្រជាពលរដ្ឋរងគ្រោះ។

     ក៏ប៉ុន្តែការធ្វើបាតុកម្មដោយអហិង្សាដើម្បីធ្វើការដាក់ញត្តិទៅក្រុមហ៊ុនឱ្យជួយគិតគូរដល់ប្រជាពលរដ្ឋនោះតំ
ណាងប្រជាពលរដ្ឋអ្នកមានជម្លោះដីធ្លីឃុំត្រពាំងជោបានឱ្យដឹងថា ពុំទទួលបានដំណោះស្រាយនោះទេគាត់បាន
អះអាងថា  ក្រោយពេលដែលគាត់និងប្រជាពលរដ្ឋរងគ្រោះដ៏ទៃទៀតបានធ្វើការដាក់ញត្តិទៅក្រុមហ៊ុននោះពួក
គេបែរជាបង្វែរឿងទាំងនោះបញ្ជូនទៅឱ្យខាងសាលាស្រុកដើម្បីធ្វើការដោះស្រាយទៅវិញដែលវាខុសអំពីគោល
ការណ៍របសពួកគាត់ដែលមានបំណងឱ្យក្រុមហ៊ុនដោះស្រាយផ្ទាល់។

    ទោះជាយ៉ាងណាជុំវិញនៃបញ្ហាដីធ្លីរបស់ពួកគាត់ដែលបានដាក់ញត្តិទៅក្រុមហ៊ុន ហើយត្រូវបានក្រុមហ៊ុនបា
នបញ្ជូនទៅសាលាស្រុកវិញនោះគាត់បានឱ្យដឹងថា គេបានទទួលញត្តិរបស់ពួកគាត់ហើយ ប៉ុន្តែចំពោះចំណាត់
ការថាដោះស្រាយជូនដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែការអភិវឌ្ឍន៍របស់ក្រុមហ៊ុនHLHទៅលើដីធ្លី
របស់ប្រជាពលរដ្ឋពួកគាត់រាប់ពាន់ហិកតាក្នុងពីរឃុំនោះ នៅពុំទាន់មានការឆ្លើយតបថានិងជួយដោះស្រាយនៅ
ឡើយទេ។ 

    ពាក់ព័ន្ឋនិងបញ្ហាខាងលើនេះតំណាងសហគមន៍ត្រពាំងជោលោកទួនសឿនបានឱ្យដឹងថា កាលដែលក្រុមហ៊ុ
ន HLH បានបង្វែររឿងទំនាស់ដីធ្លីដែលពួកគាត់បានដាក់ទៅនោះទៅស្រុកវិញដោយសារតែក្រុមហ៊ុនគេបានប្រា
ប់ថា ការចូលមករបស់ពួកគេនេះពីព្រោះតែមានការបើកដៃពីមេស្រុកក៏ដូចជាមេឃុំនិងមេភូមិជាដើមទើបបានជា
ពួកគេអាចចូលទៅធ្វើការដាំដុះឬធ្វើការអភិវឌ្ឍន៍នៅក្នុងតំបន់ពួកគាត់រស់នៅបាន។      

     ប៉ុន្តែទាក់ទងនិងបញ្ហាដីធ្លីរបស់ពួកគាត់ដែលទទួលរងការរំលោភពីក្រុមហ៊ុនហើយមិនមានអ្នកណាដោះស្រា
យជូនដល់ប្រជាពលរដ្ឋពួកគាត់នោះតំណាងពលរដ្ឋរូបនេះបញ្ជាក់ថាពួកគាត់និងបន្តធ្វើការទាមទារដល់ខុទ្ទកាល័
យរបស់លោកនាយករដ្ឋមន្រ្តីជាបន្តទៀតដើម្បីឱ្យមានដំណោះស្រាយជូនដល់ពួកគាត់  «អារឿងកង្វល់អស់នោះ
គឺជារឿងរបស់ស្រុកបាទ ក្រុមហ៊ុនចូលមកតាមរយៈលោកមេស្រុកនិងលោកមេឃុំនិងមេភូមិ អានឹងបានក្រុមហ៊ុន
និងចូលមក អញ្ចឹងបានថាក្រុមហ៊ុនទាំងប៉ុន្មានក៏ដោយមកពី មេស្រុក ចាប់ពីខេត្តស្រុកភូមិឃុំនិងទៅបានក្រុមហ៊ុ
ននឹងចូលមក ប្រជាពលរដ្ឋគាត់តវ៉ាតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្តតែមិនមានដំណោះស្រាយទៅដល់សម្តេ
ចនាយករដ្ឋមន្រ្តីហ៊ុនសែនហើយតេជគុណ
»។

    ជុំវិញបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ដែលបានធ្វើការតវ៉ាដើម្បីឱ្យអាជ្ញាធរនៃរាជរដ្ឋាភិបាលដោះស្រាយសម្រាប់
បញ្ហាដីធ្លីរបស់ពួកគាត់នេះពលរដ្ឋពួកគាត់បានប្រាប់ឱ្យដឹងថាធ្លាប់បានតវ៉ាអស់ជាច្រើនលើកច្រើនសារទៅហើយ
ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយសម្រាប់បញ្ហាដីធ្លីរបស់ពួកគាត់ ជាក់ស្តែងតំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លី
សហគមន៍ត្រពាំងជោនៃស្រុកឱរ៉ាល់បានអះអាងថា គាត់ធ្លាប់បានដាក់ញត្តិជូនទៅដល់សាលាស្រុករួចម្តងទៅហើ
យកាលពីថ្ងៃទី២០ខែតុលា  ប៉ុន្តែនៅតែពុំទាន់មានដំណោះស្រាយ ពួកគាត់ក៏បានសម្រេចចិត្តផ្តូទៅដាក់ញត្តិនៅ
ក្រុមហ៊ុនវិញដើម្បីឱ្យក្រុមហ៊ុនដោះស្រាយតែបែរជាក្រុមហ៊ុនបង្វែររឿងទៅដាក់នៅស្រុកទៅវិញ«តេជគុណស្រុក
ដាក់ថ្ងៃទី២០ទៅហើយ ប៉ុន្តែគាត់នៅតែមិនឆ្លើយតបដូច្នេះប្រជាពលរដ្ឋដាក់ទៅកន្លែងក្រុមហ៊ុនវិញ  ដាក់ឱ្យដល់
កន្លែង ក្រុមហ៊ុន ក្រុមហ៊ុនរុញទៅស្រុកទៀត ស្រុកដាក់រួចហើយនឹងណាប្រជាពលរដ្ឋឡប់សតិហើយតេជគុណ
»។

   ទាក់ទងទៅនឹងបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់បានតវ៉ាអស់ជាច្រើនលើកច្រើនសារនេះគាត់បានអះអាងថាវា
ជា ការមិនចង់ដោះស្រាយរបស់អាជ្ញាធរនិងក្រុមហ៊ុនទាំងនោះតំណាងពលរដ្ឋអ្នកមានជម្លោះដីធ្លីរូបនេះបានឱ្យដឹ
ងបន្តថាវាជាការមិនដោះស្រាយរបស់ក្រុមហ៊ុន ព្រោះថានៅពេលដែលគាត់បានដាក់ញត្តិទៅសាលាស្រុកបែរជា
ខាងស្រុក រុញទៅឱ្យក្រុមហ៊ុន ពេលដែលគាត់បានដាក់ទៅក្រុមហ៊ុនអ្នកទាំងនោះរុញទៅដាក់ស្រុកវិញ ដោយក្រុ
មហ៊ុនប្រាប់ថាស្រុកជាអ្នកអនុញាត្តិឱ្យក្រុមហ៊ុនគេចូលមក«កូណាយល់ស្របដូចតេជគុណថាមែនពីរអ្នកនឹងឆ្លើ
យមួយទៅមួយដឹងមួយ ណាយកជាផ្លូវការទេ ខ្ញុំកូណាពិបាកសន្និដ្ឋានណាស់តេជគុណ
»។

   បើទោះបីជាការតវ៉ាអស់ជាច្រើនលើកច្រើនសារដាក់ទៅឃុំគេជម្រុញឱ្យទៅស្រុក ដាក់ទៅស្រុកគេជម្រុញឱ្យ
ក្រុមហ៊ុន ដល់ដាក់ទៅក្រុមហ៊ុនរុញទៅស្រុកបែបនឹងក៏ដោយ ក៏លោកទួន សឿននៅតែអះអាងថារូបលោកនិង
បន្តធ្វើ ការតវ៉ានេះរហូតទៅដល់ផ្ទះឬខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនតែម្តង   បន្ទាប់ពីការដាក់
ញត្តិរបស់លោកនេះហើយមិនមានការឆ្លើយតបពីក្រុមហ៊ុនឬសាលាស្រុកនោះ រយៈពេលពីថ្ងៃទៅបីថ្ងៃពួកគាត់
និងចេញដំណើរទៅផ្ទះរបស់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនហើយ   ពីព្រោះថាការតវ៉ានៅតាមបណ្តាមូលដ្ឋាន
នេះ បានធ្វើការតវ៉ាឆ្អែតទៅហើយ  « ខ្ញុំកូណាខ្ញុំនិងបន្តយកញត្តិនេះទៅដាក់សម្តេចហ៊ុនសែនផ្ទាល់ ហ្មងគុណ
បើរយៈពេលពីរទៅបីថ្ងៃមិនមានការឆ្លើយតបពី ស្រុកនោះ
»។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​ចូលរួម​ដាំ​ឈើ​ប្រ​ណិត​ជុំ​វិញ​​អណ្ដូង​ទឹក​ និង​ធ្វើ​កសិកម្ម​ជុំ​វិញ​ផ្ទះ​ដើម្បី​ជួយ​សេដ្ឋ​កិច្ច​ជាតិ​
សេច​ក្ដី​សុខ​​ញាតិ​ញោម ​ជា​បំ​ណង​របស់​ព្រះ​សង្ឃ​ ញាតិ​ញោម​បាន​សុខ​ព្រះអង្គ​​សប្បាយ​ចិត្ត​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com