វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
​ម​ន្រ្តី​រ​ដ្ឋា​ភិបា​ល​ថា​ ​កា​រ​ប្រ​កា​ស​កា​ន់តំ​ណែ​ង​១​០​ឆ្នាំ​ទៀ​តរ​ប​ស់​លោ​ក​ ​ហ៊ុន​ ​សែ​ន​ ​គឺជា​អ​នា​គត​ ​និ​ង​ជោគ​វា​ស​នា​ប្រ​ក​ប​ដោយ​ភា​​ព​ប្រ​ណិ​ត​រ​បស់​​ក​ម្ពុ​ជា​​​​​​
បង្ហោះ​នៅ​វេលាមោ៉ង 1:07 pm ថ្ងៃ Friday 8th September 2017អត្ថបទ​ដោយ: ​ច័​ន្ទ ​រ​ង្សី​

មន្រ្តីអ្នកនាំពាក្យអោយរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បង្ហើបអោយដឹងថា ការប្រកាសកាន់តំណែងបន្តទៅមុខទៀត
រយៈពេល១០ឆ្នាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអនាគត និងជាជោគវាសនាប្រកបដោយភាពប្រណិតរបស់
កម្ពុជា  ។

លោកលើកឡើងថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ គឺលោកបានបង្ហាញដល់ប្រជាពលរដ្ឋភាគ
ច្រើន ដែលគាំទ្រនិងដាក់វាសនាជាមួយសេចក្តីសង្ឃឹមទុកចិត្តរបស់គេជាមួយ ។ ហើយគេមានសេចក្តីរីករាយជាមួយនឹង
ជំនឿ នៃសេចក្តីត្រូវការរូបលោក ហ៊ុន សែន បន្តក្នុងការដឹកនាំប្រកបដោយសម្មតិផល និង ជោគជ័យនេះ ។ លោកថា ការ
បន្តដឹកនាំរបស់លោក ហ៊ុន សែន គឺធ្វើអោយគេមានលំនឹងជំនឿក្នុងចិត្តថា គេប្រាកដណាស់គេនឹងបានរស់នៅក្នុងភាពសុខ
ក្សេមក្សាន្តប្រកបដោយវិបុលភាព ដោយសារលោកមាន សមត្ថភាព ការពារសន្តិភាព បូរណភាពទឹកដី និងអធិបតេយ្យភាព
ក៏ដូចជាកំណើនសេដ្ឋកិច្ចខ្ពស់ជាក់ស្តែងក្នុងរយៈពេលចុងក្រោយជាង ២០ឆ្នាំមកនេះ ។

លោក ផៃ ស៊ីផាន បានអះអាងថា ការស្តែងប្រាប់ដល់មហាជនកម្ពុជា ដែលគាំទ្រលោកគឺ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ប្រាកដណាស់ មានជំនឿទៅលើសុខភាព និងថាមពលផ្ទាល់របស់លោក។ លោកមានជំនឿខ្ពស់ទៅលើមហាជន ព្រមទាំង
មន្ត្រីទាំងអស់តែងតែគាំទ្រ គ្រប់រាល់សកម្មភាពដែលញ៉ាំងឱ្យប្រជាជាតិទទួលបានការរីកចម្រើន សុខសន្តិភាពជាក់ស្តែង
ដូចបច្ចុប្បន្នកាលនេះ។

លោក ផៃ ស៊ីផាន បន្តអះអាងថា នៅក្នុងរយៈពេល ១០ឆ្នាំទៀត គឺជាពេលហ្វឹកហ្វឺនសមត្ថភាពបន្ត ដល់យុវជនស្នងប្រកប
ដោយថាមពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការដឹកនាំ កម្ពុជាឱ្យចំទិសដៅនៃការធ្វើអោយប្រជាជាតិខ្មែរជួបនឹងវិបុល
ភាពថ្កុំថ្កើនជានិរន្តរ ៕ 

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
រដ្ឋា​ភិបាល​ហ៊ុន​ សែន​និង​វិនាស​បើ​បន្ត​ដើរ​ឆ្លង​បន្ទាត់​ក្រហម​ទៅ​មុខ​ទៀត​
យើង​ប្រ​កាស​មិន​ទទួល​ស្គាល់​តំណាង​ក្រុម​ចោរ​កម្ម​ ដែលព្រម​ទទួល​ផល​ពី​ចោរ​ចែក​ឱ្យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com