វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពពី Facebook
ពលរដ្ឋ​កម្ពុជា​រិះគន់​ជុំ​វិញ​បញ្ហា​នៃ​ការ​លាង​សម្អាត​ប្រាសាទ​អង្គវត្ត​របស់​អាជ្ញា​ធរ​អប្សរា​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​​
បង្ហោះ​នៅ​វេលាមោ៉ង 6:09 am ថ្ងៃ Sunday 2nd November 2014អត្ថបទ​ដោយ: ឡាត​ សាឡាង

     ពលរដ្ឋខ្មែរចាប់ផ្តើមសម្តែងការព្រួយបារម្មណ៍ចំពោះការខូចខាតប្រាសាទអង្គវត្ត ដែលពួកគាត់អះអាងថា ដោយសារ
តែការលាងសម្អា តដោយក្រុមហ៊ុនឥណ្ឌាមួយដែលមានការអនុញ្ញាតពីអាជ្ញាធរអប្សរា ដែលជាអ្នកគ្រប់គ្រង ប្រាសាទ
របស់ខ្មែរនាពេលបច្ចុប្បន្ននេះ ទោះ យ៉ាងណាពលរដ្ឋទាំងនោះក៏បាន សម្តែងនៅក្តីសោកស្តាយចំពោះការដឹកនាំ របស់
រដ្ឋាភិបាលដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើ សម្បទានលើប្រាសាទអង្គវត្តដែលជាដួងប្រលឹងរបស់ខ្មែរ ដោយមិន
ទុករក្សាដោយខ្លួនឯង អ្នកទាំងនោះបានប្រតិកម្មយ៉ាងខ្លាំងនៅ តាមប្រព័ន្ឋបណ្តាញសង្គមហ្វេសប៊ុក ទ្វីត្បិតថាបើអ្នកទាំង
នោះមិនបានដង្ហែជាក្បួនបាតុកម្មទៅដល់មុខប្រាសាទអង្គវត្តក៏ដោយក៏ពលរដ្ឋទាំងនោះមានមតិនៅតាមប្រព័ន្ឋហ្វេសប៊ុក
យ៉ាងច្រើនទាំងពលរដ្ឋមានវ័យចាស់និងពលរដ្ឋដែលមានវ័យជំទងទាំងអស់ចាប់ផ្តើមមិនសប្បាយចិត្តកាន់តែខ្លាំងឡើងៗ
ពីព្រោះតែអ្នកទាំងនោះគិតថារដ្ឋាភិបាលមិនយកចិត្តទុកដាក់ទៅហ្នឹងការខូចខាតសសរប្រា សាទអង្គវត្ត ខ្ញុំព្រះករុណា
និងរាយការណ៍អំពីព័ត៌មាននេះ។

       ប្រាសាទអង្គវត្តគឺជាប្រាសាទមួយដែលជាប់ចំណាត់ថ្នាក់នៅលើពិភពលោក ពិភពលោកតែងតែកោតសរសើរ
ចំពោះ ស្នាដៃរបស់បុព្វបុរសខ្មែរយ៉ាងខ្លាំង ប្រាសាទអង្គវត្តដែលត្រូវបានចាប់ផ្តើមសាងសង់ដោយ រជ្ជកាលព្រះបាទ
សូរិយវរ្ម័នទី  ២ ក្នុងចន្លោះឆ្នាំ ១៩១៣ រហូតដល់ឆ្នាំ ១៩៥០ បច្ចុប្បន្នប្រាសាទមួយនេះ ក្នុងមួយឆ្នាំៗមាន មនុស្សរាប់
លាន អ្នកបានចូលមកទស្សនាឬមកទេសចរណ៍ចង់ឃើញនៅប្រាសាទដែលជាស្នាដៃរបស់ខ្មែរជំនាន់ដើមឬហៅថាវិរៈ
បុរសរបស់ខ្មែរ ដែលវាមើលទៅហាក់បីដូចជា មិនគួរឱ្យជឿទាល់តែសោះ ចំណែកពលរដ្ឋខ្មែរជាច្រើនលានអ្នកក៏ត្រូវបាន
មានមោទនៈភាពដោយសារតែប្រាសាមួយនេះ ពិភពលោកបានដឹងបានឮថា ប្រាសាទអង្គវត្តគឺជាប្រាសាទរបស់ខ្មែរដែល
មានក្បូក្បាច់រចនា និងមានអ្វីសព្វបែបយ៉ាងដែល មើលទៅពិតជាអច្ឆរិយៈ យ៉ាងខ្លាំងស្ទើថាមនុស្ស លោកមិនអាចធ្វើ
ប្រាសាទ ដ៏ស្គឹមស្កៃបែបនេះបានដើម្បីបង្ហាញដល់ពិភពលោកទាំងមូល ដែលនឹកស្មានមិនដល់ ថាប្រជាពលរដ្ឋ ខ្មែរអ្នក
ដឹកនាំខ្មែរសម័យដើមអាចកសាងនៅប្រាសាទមួយនេះឱ្យលេចឡើងជារូបរាងបាន។

      ទោះជាយ៉ាងណាប្រាសាទអង្គវត្ត នៅសតវត្យទី ២១ ក្រោមការដឹកនាំដោយសម្តេចតេជោ ដែលពលរដ្ឋអ្នកគាំទ្រ
គណបក្សប្រជាជនពួកគាត់តែងតែថា ជាអ្នកដឹកនាំដោយគតិបណ្ឌិតនោះ តែបែរជាបានប្រគល់ ប្រាសាទអង្គវត្តដែលជា
ទ្រព្យសម្បត្តិរបស់ខ្មែរទៅឱ្យក្រុមហ៊ុនឯកជនសម្បទាន ៩៩ ឆ្នាំទៅវិញ ដែលវាធ្វើឱ្យមានការខូចប្រយោជន៍ដល់សង្គមខ្មែរ
យ៉ាងខ្លាំង។ ប្រសិនណាបើយើងក្រឡេកទៅមើលប្រាក់ចំណូលដែលចូលទៅក្រុមហ៊ុនឯកជនមួយនេះ  គឺមានចំនួនរាប់
លានដូល្លា ប៉ុន្តែបានចូលមកជាតិខ្មែរបានតែបន្តិចបន្តួចតែប៉ុណ្ណោះនេះគឺជារឿងមួយដែលធ្វើឱ្យកូនខ្មែរមានការខកបំណង
និងខកចិត្តយ៉ាងខ្លាំងទៅនឹងទង្វើរបស់រដ្ឋាភិបាលកម្ពុជាដែលមានលោកហ៊ុនសែនជាក្បាលម៉ាស៊ីនដឹកនាំប្រទេស។

     រយៈកាលថ្មីៗនេះ ប្រាសាទអង្គវត្តកាន់តែមានសភាពដិនដាបខុសពីប្រក្រតី ដែលមើលទៅវាហាក់បីដូចជាមាន
សភាពខុសពីមុន  ភាពខុសប្លែករបស់ប្រាសាទអង្គវត្តពីមុននោះ ពលរដ្ឋខ្មែរជាច្រើនអះអាងថា ដោយសារតែការលាង
សម្អាតប្រាសាទអង្គវត្តពីក្រុមហ៊ុន បរទេស ដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា  ទោះជាយ៉ាងណាជុំវិញនៃការធ្វើ
ឱ្យមានការបះពាល់ដល់ប្រាសាទមួយនេះ មានការអះអាងពីអ្នកបកប្រែក្នុងតំបន់នោះថា ដោយសារតែទឹកភ្លៀងផ្ទុក
ច្រើនពេក ទើបបណ្តាលឱ្យជើងសសរប្រាសាទអង្គកាន់តែខួងទៅៗ

   ពលរដ្ឋកម្ពុជាជាច្រើនធ្វើការរិះគន់ចំពោះបញ្ហានៃការធ្វើឱ្យមានការខូចខាតប្រាសាទអង្គវត្តដូចជាបញ្ហានៃការលាង
សម្អាតដោយមានការអនុញ្ញាតពីអាជ្ញាធរអប្សរា អនុញ្ញាតឱ្យមានការលាងសម្អាត់ស្លែដែលមាននៅជាប់តាមដងប្រាសាទ
ក៏ប៉ុន្តែការលាងសម្អាតនេះមិនបណ្តាលឱ្យស្អាតនោះទេ វាបែរជាធ្វើឱ្យមានការខូចខាតទៅវិញ។ នៅពេលដែលពលរដ្ឋ
កម្ពុជាបានឃើញនៅទង្វើរបស់អាជ្ញាធរអប្សរាបណ្តាលឱ្យមានការខូចខាតនៅប្រាសាទរបស់ដួងប្រលឹងជាតិខ្មែរដែល
រក្សាបានរាប់រយសតវត្យតែបែរជាសតវត្យទី២១ក្រោមការដឹកនាំដោយសម្តេចតេជោ ធ្វើឱ្យមានការខូចខាតនៅប្រាសាទ
ដែលមនុស្សគ្រប់ជាតិសាសន៍តែងតែទៅទស្សនាទៅវិញនោះ ពលរដ្ឋខ្មែរជាច្រើនចាប់ផ្តើមសម្តែងការព្រួយបារម្មណ៍និង
បានសរសេរជាលក្ខណៈស្តីបន្ទោសទៅដល់អាជ្ញាធរអប្សរាទាំងនោះតាមរយៈប្រព័ន្ឋផ្សព្វផ្សាយនៃបណ្តាញសង្គម
ហ្វេសប៊ុកយ៉ាងខ្លាំង។

ពាក់ព័ន្ឋនិងបញ្ហាខាងលើនេះយោងតាមសម្តីរបស់យុវជនម្នាក់មានឈ្មោះថា កូកូ ដែលបានចុះទៅថតនៅសកម្មភាព
នោះផ្ទាល់និងបានថតជាវីដីអូឃ្លីបបង្ហោះនោះបានបញ្ជាក់ឱ្យដឹងថា គាត់បានធ្វើដំណើរទៅសាកសួរដល់អ្នកបកប្រែនៅ
ទីនោះ ( Guide ) ស្រាប់តែកា យទាំងនោះបានប្រាប់មកវិញថា ដោយសាតែទឹកភ្លៀងវាផ្ទុកច្រើនពេកទើបបណ្តាលឱ្យ
មានការពុកផុយនៅជើងសសរប្រាសាទទាំងនោះប៉ុន្តែចំពោះយុវជនមួយរូបនេះបានធ្វើការបដិសេធចំពោះការបកស្រាយ
របស់ពួកកាយទាំងនោះ ពីព្រោះថាប្រសិនណាបើដោយសារតែទឹកភ្លៀងមែននោះ ហេតុម្តេចបានជាជើងសសរប្រាសាទ
កន្លែងដ៏ទៃផ្សេងទៀតមិនពុកផុយ និងខួងជើងសសរដូចជើងសសរ ប្រាសាទដែលត្រូវបានលាងសម្អាតក្អែលស្លែដែល
នៅជាប់នឹងជើងសសរទាំងនោះអញ្ចឹង។

      លើសពីនេះទៅទៀតយើងអាចសង្កេតឃើញថាដងសសរដែលខូចខាតទាំងនោះ អាចបង្កមកពីការលាងសម្អាត
ដោយប្រើថ្នាំគីមីពីបរ ទេសដែលបណ្តាលឱ្យមានការខូចខាត យើងអាចមើលម្យ៉ាងទៀតថា នៅតាមដងសសរទាំង
នោះកន្លែងដែលត្រូវបានគេលាងសម្អាត រួចហើយ គឺមានលក្ខណៈសរខុសពីមិនទាន់លាង ប៉ុន្តែតំបន់ដែលលាងរួច
ហើយគឺវាសុទ្ឋតែមានការខូចខាត វិទ្យុវសម្លេងព្រះសង្ឃឯក រាជ្យមិនអាចទាក់ទងមន្រ្តីអាជ្ញាធរអប្សរាបាននោះទេនៅថ្ងៃ
នេះ ពិព្រោះមិនមានលេខទំនាក់ទំនង។

      ទោះយ៉ាងណាប្រជាពលរដ្ឋខ្មែរជាច្រើនបានសរសេររិះគន់ចំពោះមន្រ្តីអាជ្ញាធរអប្សរាដែលបណ្តោយឱ្យលាងសម្អាត
និងមានការខូចខាតនៅដងសសរប្រាសាទទាំងនោះ បើតាមសម្តីនិងពាក្យពេករបស់បុរសម្នាក់គឺលោកវិសាលដែលបាន
សរសេររៀបរាប់ប្រាប់ពីំដំណើរ ដើមទងដាក់នៅក្នុងផេករបស់បណ្តាញព្រះសង្ឃឯករាជ្យនោះបានឱ្យដឹងថាតាមរយៈការ
តាមដានព័ត៌មានកន្លងមក ធ្លាប់មានអ្នកអនុ ញ្ញាតឱ្យក្រុមហ៊ុនឥណ្ឌាមួយដែលគេថា មានបទពិសោធន៍ក្នុងការជួសជុល
ហើយក៏អនុញ្ញាតឱ្យមកជួសជួលប្រាសាទអង្គវត្ត នៅពេ លដែលពួកអ្នកជួសជួលទាំងអស់នោះកំពុងតែដំណើរការ ពួក
គេបានប្រើជាតិថ្នាំគីមីម្យ៉ាងដែលអាចធ្វើឱ្យស៊ីទាំងថ្មប្រាសាទដូចដែល បានឃើញនៅក្នុងវីដីអូឃ្លីបរបស់យុវជន កូកូ
ដែលបានចុះទៅថតមើលសកម្មភាពនោះអញ្ចឹង។ មិនតែប៉ុណ្ណោះយុវជន វិសាលបានលើកឡើងជាសំនួរមួយចោទសួរ
ទៅកាន់ថ្នាក់ដឹកនាំកម្ពុជានិងអ្នកគ្រប់គ្រងប្រាសាទអង្គវត្តទាំងនោះថា តើអ្នកណាជាអ្នកអនុញ្ញាតឱ្យក្រុមហ៊ុនមួយនោះ
មកធ្វើការជួសជួលលើប្រាសាទអង្គវត្តនោះ?


       លោកបានបន្តថាប្រសិនណាបើក្រុមហ៊ុនមួយនេះពិតជាមានបទពិសោធន៍ក្នុងការជួសជួលមែននោះ ហេតុអ្វីបានជា
ប្រាសាទទទួលរងការខូចខាតបែបនេះ?លោកបានលើកឡើងជាសំនួរបន្តថា ចុះហេតុអ្វីបានជាអ្នកទាំងនោះមានសម្អាង
ថាក្រុមហ៊ុនមួយនេះមានបទពិសោធន៍ក្នុងការជួសជួលប្រាសាទទាំងនោះអញ្ចឹង? តើក្រុមហ៊ុនមួយនេះគេនៅតែអនុញ្ញាត
ឱ្យបន្តធ្វើការជួសជួលបែបនេះបន្តទៀតឬយ៉ាងណា?

      យុវជនម្នាក់នេះបានសម្តែងភាពមិនសប្បាយចិត្តជាមួយនិងអាជ្ញាធរទាំងនោះ លោកថាលោកពិតជាហួសចិត្តជាមួយ
និងអ្នកដែលបាន អនុញ្ញាតឱ្យក្រុមហ៊ុនមួយនេះធ្វើការជួសជួល លោកថាលោកមិនជឿនិងអ្នកដែលបានអនុញ្ញាតឱ្យក្រុម
ហ៊ុនមួយនោះមកធ្វើការជួយជួ លទាំងដែរមិនបានដឹងអំពីប្រវត្តិរបស់ក្រុមហ៊ុនមួយនេះនោះទេមិនតែប៉ុណ្ណោះយុវជនម្នាក់
នេះបានលើកឡើងថា ព័ត៌មានសព្វថ្ងៃក៏ ហាក់បីដូចជាចេញផ្សាយមិនបានល្អដូចលើកមុនឡើយ ជាក់ស្តែងដូចជាការ
វាយកម្ទេចរូបចម្លាក់ប្រាសាទបាយ័ន្តជាដើម។លោកបាន សម្តែងការសោកស្តាយចំពោះអ្នកដឹកនាំខ្មែរ ដែលមានបុព្វ
បុរសបានកសាងប្រាសាទបានហើយ តែបែរជាមិនអាចថែរក្សាបានទៅវិញ បង្កើតប្រាសាទបានហើយ ទាល់តែហៅ
អ្នកដ៏ទៃក្រៅពីជាតិសាសន៍ខ្លួនឯងមកឱ្យថែរក្សាទៀត។

     មិនតែប៉ុណ្ណោះ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះ មេដឹកនាំខ្មែរ ដែលបានប្រគល់ប្រាសាទអង្គវត្ត
ជាមត៌តកខ្មែរឱ្យ ទៅក្រុមហ៊ុនឯកជនដើម្បីធ្វើសម្បទាន ដោយលោកលើកឡើងថា ប្រាក់ចំណូលចូលមកប្រាសាទ
អង្គវត្តរាប់លានដូល្លាតាមរយៈទេស ចរណ៍ ប៉ុន្តែប្រាក់ចំណូលចូលតាមរយៈទេសចរណ៍ទាំងនោះបានធ្លាក់ចូលមកជាតិ
ខ្មែរបានត្រឹមតែបន្តិចបន្តូចតែប៉ុណ្ណោះ លោកថា ខ្មែរប្រហែលជាមិនចេះចាយលុយកាក់ទេមើលទៅនោះបានជាប្រគល់
របស់រកលុយទៅឱ្យក្រុមហ៊ុនឯកជនកាន់កាប់អញ្ចឹង?

      ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀតមានឈ្មោះថា Sanh lovekhmer បានលើកឡើងដោយចោទជាសំនួរទៅ
កាន់រដ្ឋាភិបាលថា ហេតុម្តេចបានជារាជរដ្ឋាភិបាលកម្ពុជាមិនអើពើជាមួយនិងទង្វើដែលធ្វើឱ្យការខូចខាតនិងបះពាល់
ដល់ប្រាសាទអង្គវត្តដែលជាដួងប្រ លឹងជាតិខ្មែរសោះអញ្ចឹង? ឬមួយរដ្ឋាភិបាលចង់ទុកឱ្យគេបំផ្លាញប្រាសាទអង្គវត្ត
ដែលជាដួងប្រលឹងជាតិខ្មែរនិងជាមត៌តករបស់ខ្មែរ? ចំពោះលោក ណល់ណល់នោះវិញ ក៏បានសរសេរជាខាំមិនដូច
គ្នាអញ្ចឹងដែរនៅក្នុងផេកនោះដោយដាក់ជាអក្សរពីរជួរតូចៗថា នេះគឺជា ចេតនាចង់បំផ្លាញប្រាសាទអង្គវត្តយ៉ាងពិតៗ
មិនមានអ្វីគួរបកស្រាយនោះទេ។ អ្នកលេងហ្វេសប៊ុកម្នាក់ទៀត គឺលោក តូរីណូហៃ ក៏បា នសម្តែងការសោកស្តាយ
ចំពោះរដ្ឋាភិបាលកម្ពុជាយ៉ាងខ្លាំងដែលមិនរកវិធីដោះស្រាយសម្រាប់ការខូចខាតប្រាសាទអង្គវត្ដដែលបណ្តាលមកពី
ការលាងសម្អាតដោយប្រើថ្នាំគីមីពីក្រុមហ៊ុនទាំងនោះ។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com