វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយ IMNSJ
ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ចំនួន​៣​ជម្រុញ​ឱ្យ​រដ្ឋាភិបាល​ជួយ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដី​ធ្លី​​
បង្ហោះ​នៅ​វេលាមោ៉ង 8:05 am ថ្ងៃ Sunday 2nd November 2014អត្ថបទ​ដោយ: IMNSJ

តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីប្រមាណជាង ២០០ គ្រួសារមកពីខេត្តចំនួន០៣ គឺខេត្តបាត់ដំបង ពោធិ៍សាត់
និងខេត្តព្រះសីហនុ បានលើកគ្នាឡើងមករាជធានីភ្នំពេញ កំពុងតែស្នាក់អាស្រ័យជាមួយ ព្រះសង្ឃនៅក្នុងវត្ត
ពោធិយារ៉ាមហៅវត្តចាស់ សង្កាត់ជ្រោយចង្វារ ខ័ណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញដើម្បីសុំកិច្ចជួយអន្តរាគមន៍
ដោះស្រាយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈការតវ៉ាទាមទាររកដំណោះស្រាយថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្តមិនទទួលបាននូវលទ្ធផល។

        តំណាងពលរដ្ឋមានជម្លោះដីធ្លីទាំងនោះពួកគាត់បានលើកឡើងថា អាជ្ញាធរថ្នាក់មូលដ្ឋាន ក៏ដូចជាថ្នាក់ ខេត្ត មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដោះស្រាយជម្លោះដីធ្លីជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ ខេត្តនោះបាន
ទេ។ ដោយអាជ្ញាធរនៅទីនោះ ចេះតែធ្វើការគម្រាមកំហែងមកលើប្រជាពលរដ្ឋរបស់ ខ្លួនតែប៉ុណ្ណោះ អ្វីដែល
ប្រជាពលរដ្ឋរងគ្រោះអស់សង្ឃឹមនោះគឺអាជ្ញាធរមានតួនាទីជួយដោះស្រាយ បញ្ហាទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋ ផ្ទុយទៅវិញបែជាឃុបឃិតគ្នាជាបក្សពួកជាមួយអ្នកមានលុយ មានអំណាចក្នុងជួយរដ្ឋាភិបាល គៀបសង្កត់គេញ
ប្រវ័ញ្ចមកលើពលរដ្ឋខ្លួនឯងទៅវិញ។

    តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីម្នាក់មកពីខេត្តបាត់ដំបង អ្នកស្រីសូមអំពាវនាវទៅដល់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ក៏ដូចជាគ្រប់ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយរកយុត្តិធម៌ និងដំណោះស្រាយ ជូនដល់ពលរដ្ឋរបស់
អ្នកស្រីផងដែលកំពុងតែទទួលរងនូវការគម្រាមកំហែងនិងរំលោភយកដីធ្លីពីសំណាក់អាជ្ញាធរមានអំណាចនាពេល
បច្ចុប្បន្ន។អ្នកស្រីបានលើកឡើងបន្ថែមទៀតថា ខ្លួនអ្នកស្រីផ្ទាល់ មិននឹកស្មានថា ប្រទេសខ្មែរ ដីខ្មែរ កូនខ្មែរ រស់នៅរងទុក្ខលំបាកយ៉ាងនេះសោះ។ «សំឡេង»

      តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីមកពីខេត្តបាត់ដំបងម្នាក់ទៀត បានប្រាប់ឱ្យដឹងដែរថា សមាគមអាដ ហុក
ប្រចាំនៅខេត្តបាត់ដំបង បានស្នើសុំទៅអាជ្ញាធរថ្នាក់ខេត្ត ឱ្យបង្កើតគណៈកម្មការចម្រុះមួយដើម្បីរក ហេតុផលការ
ពិត ក្នុងការដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរមិនបានដោះជួយ ដោះស្រាយជូននោះទេ បែជាចង់កែរបាយការណ៍គណៈកម្មការចម្រុះ ដើម្បីធ្វើបាបមកលើប្រជាពលរដ្ឋ ថែមទៀត និងដាក់កំហុសទៅលើពួកគាត់ចោទថាជាអ្នកមករស់នៅមិនស្គាល់ក្បាលដី។ «សំឡេង»

      ចំណែកឯអ្នកស្រីតំណាងប្រជាពលរដ្ឋរងគ្រោះដោសារជម្លោះដីធ្លីម្នាក់ទៀត គាត់បានប្រាប់ឱ្យដឹងនៅព្រឹកមិញ
នេះផងដែរថា ប្រជាពលរដ្ឋបាននាំគ្នាព្យាយាមដើរដាក់ញត្តិទៅស្ថាប័នជាច្រើន រួមទាំងអង្គការ សង្គមស៊ីវិលផង ដើម្បីស្នើឱ្យមានការជួយធ្វើអន្តរាគមន៍ដោះស្រាយជូនពួកគាត់ តែការដាក់ញត្តិនោះ ហាក់ដូចជាមិនទាន់បានទទួល
ដំណឹងពិតប្រាកដណាមួយ ដែលអាចឱ្យពលរដ្ឋរបស់អ្នកស្រីមានសង្ឃឹម ទាល់តែសោះរហូតមកដល់ពេលនេះ។
«សំឡេង»

      ទោះយ៉ាងនេះក្តីមេដឹកនាំគណបក្សប្រឆាំងក៏បានចុះទៅជួបប្រជាពលរដ្ឋរងគ្រោះដែលកំពុងតែស្នាក់នៅបណ្តោះ
អាសន្នក្នុងវត្តចាស់ ក៏បានសន្យាថា នឹងជួយរកដំណោះស្រាយ ជម្រុញបញ្ហានេះទៅរដ្ឋាភិបាលបន្តទៀតដើម្បី រកវិធីសាស្ត្រជួយដល់ប្រជាពលរដ្ឋបានមកតវ៉ារកយុត្តិធម៌ឱ្យបានសមរម្យតាមអ្វី ដែលពួកគាត់ចង់បាន។ «សំឡេង»

      ស្របពេលដែលអាជ្ញាធរខេត្តនីមួយៗ និងអ្នកតំណាងរាស្ត្រទាំងពីរគណបក្ស បានចុះទៅជួបប្រជាពល រដ្ឋស្នាក់
នៅវត្តចាស់កាលកន្លងមកក្តី ក៏ពលរដ្ឋទាំងនោះនៅតែព្យាយាមដាក់ញត្តិទៅតាមស្ថាប័ន និងក្រសួងពាក់ព័ន្ធមួយ
ចំនួន រួមទាំងរដ្ឋសភា ខុទ្ធការល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។

      មកទល់ថ្ងៃនេះ ពលរដ្ឋទាំង០៣ខេត្ត មិនទាន់បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគាត់វិញនៅឡើយទេពួក
គាត់បានអះអាងថា ដ៏រាបណាមិនទាន់មានដំណោះស្រាយសមរម្យណាមួយជូន ពួកគាត់នឹងបន្តស្នាក់ នៅជាមួយព្រះសង្ឃក្នុងវត្តនេះរហូតទាល់តែមានដំណោះស្រាយពីរដ្ឋាភិបាល។ បើទោះជាពួកគាត់ជួបប្រ ទះនូវ
បញ្ហាខ្វះខាតម្ហូបអាហារមានការឈឺថ្កាត់នានាយ៉ាងណាក៏ដោយ ពលរដ្ឋបាននិយាយទាំងក្តីឈឺ ចាប់ថា ទោះបីជា
ទៅក៏ស្លាប់ នៅក៏ស្លាប់ ដូច្នេះបើមុននឹងស្លាប់សូមឱ្យមានដំណោះស្រាយជូនពួកគាត់សិនទើបយល់ព្រមត្រឡប់ទៅ
ស្រុកកំណើតវិញ៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com