វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
រូបភាពដោយ IMNSJ
​ព​ល​រ​ដ្ឋ​អ្ន​ក​ស្រ​លា​ញ់​ធ​ម្ម​ជាតិ​​​​បា​ន​​ធ្វើ​​កា​រ​ហា​​ម​ឃា​ត់​អ្ន​ក​ចុះ​សិ​ក្សា​តំ​ប​ន់​ព្រៃ​អារ៉ែ​​ង​ឱ្យ​ក្រុ​មហ៊ុ​​ន​ចិ​ន​ស៊ី​ណូ​ហា​យ​ដ្រូ​​
បង្ហោះ​នៅ​វេលាមោ៉ង 2:06 am ថ្ងៃ Monday 3rd November 2014អត្ថបទ​ដោយ: ឡាត សាឡាង

ព្រះសង្ឃនិងពលរដ្ឋរួមជាមួយនិងអង្គការសង្គមស៊ីវិល ប្រមាណជា៤០នាក់នៅព្រឹកថ្ងៃច័ន្ទទី០៣ខែវិច្ឆិការឆ្នាំ២០១៤នេះ
បានធ្វើការឃាត់ដំណើរអ្នកចុះទៅសិក្សាស្រាវជ្រាវឱ្យក្រុមហ៊ុនចិនស៊ីណូហាយដ្រូក្នុងគោលបំណងដើម្បីបង្កើតទំនប់វារីអ
គ្គិសនីនៅក្នុងតំបន់ស្ទឹងជាយអារ៉ែង ដែលក្រុមឈ្មួយទាំងនោះមានគ្នា៤នាក់ធ្វើដំណើរដោយម៉ូតូចំនួនពីរនិងមានឧបករ
ណ៍ជាច្រើននៅលើម៉ូតូក្នុងគោលបំណងដើម្បីនិងចុះទៅសិក្សាតំបន់ស្ទឹងជាយអារ៉ែងតែត្រូវបានពលរដ្ឋហាមឃាត់អ្នកមា
នគម្រោងទាំងនោះបានប្រាប់ប្រជាពលរដ្ឋទៅវិញថា គ្រាន់តែចុះទៅមើលទេ។ ទោះជាយ៉ាងណា ព្រះសង្ឃនិងអង្គការស
ង្គមស៊ីវិលរួមជាមួយនិងប្រជាពលរដ្ឋប្រមាណជា៤០នាក់នោះមិនព្រមឱ្យអ្នកទាំងបួននាក់នោះចូលទៅក្នុងព្រៃអារ៉ែងនោះ
ទេ។

ខណៈដែលពលរដ្ឋទាំងនោះធ្វើការហាមឃាត់អ្នកមានគម្រោងចុះទៅធ្វើការសិក្សាស្រាវជ្រាវបែបនេះ អ្នកទាំងនោះក៏នៅ
តែជជេសប្រជ្រៀតទៅមុខបន្តទៀតតែទោះយ៉ាងណាពលរដ្ឋទាំងនោះមិនអនុញ្ញាតឱ្យធ្វើដំណើរទៅមុខបានឡើយ ខណៈ
ពលរដ្ឋទាំងនោះធ្វើការហាមឃាត់ស្រាប់តែពួកអ្នករកស៊ីឱ្យក្រុមហ៊ុនដែលមានគម្រោងចុះទៅសិក្សាស្រាវជ្រាវទាំងនោះ
បោះពាក្យសម្តីមកកាន់ពលរដ្ឋវិញថា«គាត់គ្រាន់តែជាខ្មែរដូចគ្នានោះទេហើយបើមិនជឿគាត់ឱ្យពលរដ្ឋទាំងនោះមើលទៅ
ផ្លាកលេខម៉ូតូរបស់គាត់ ហើយប្រាប់ឱ្យមើលមុខគាត់ទៀតផង»
តែពលរដ្ឋទាំងនោះបានប្រាប់ទៅវិញថា«ទ្វីត្បិតបើអ្នកមិ
នមែនជាចិនក៏ពិតមែនប៉ុន្តែពួកអ្នកគឺជាអ្នករកស៊ីឱ្យក្រុមហ៊ុនចិនដើម្បីបំផ្លាញទ្រព្យសម្បត្តិរបស់ជាតិខ្មែរ
»។

ទោះបីជាមានការហាមឃាត់នៅសកម្មភាពរបស់ក្រុមហ៊ុនចិនយ៉ាងនេះក៏ដោយក៏មន្រ្តីនៃអាជ្ញាធរស្រុកថ្មបាំងខេត្តកោះកុ
ងនៅតែបន្តធ្វើការលួងលោមដល់ប្រជាពលរដ្ឋក្នុងតំបន់ស្ទឹងជាយអារ៉ែងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចិនស៊ីណូហាយដ្រូដា
ក់ការសិក្សាស្រាវជ្រាវបង្កើតទំនប់វាអគ្គិសនី ក៏ប៉ុន្តែទោះជាយ៉ាងណាប្រជាពលរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើ
មភាគតិចក្នុងតំបន់ស្ទឹងជាយអារ៉ែងភាគច្រើនមិនព្រមតាមការលួងលោមរបស់អាជ្ញាធរស្រុកថ្មបាំងខេត្តកោះកុងនោះទេ។
 ដោយសារតែប្រជាពលរដ្ឋក្នុងតំបន់នោះបានអះអាងថា ប្រសិនណាបើមានការសិក្សាស្រាវជ្រាវដើម្បីបង្កើតទំនប់វារីអគ្គិ
សនី នោះមានការបះពាល់ដល់ការរស់នៅរបស់ពួកគាត់ដែលជាជនជាតិជងនិងជនជាតិដើមភាគតិចក្នុងតំបន់នោះយ៉ាង
ខ្លាំង។

កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា អាជ្ញាធរខេត្តកោះកុង មានលោក ភន់លីវារៈជាអភិបាលរងខេត្តកោះកុង លោកទូសាវុធ អភិបាលស្រុកថ្មបាំង លោក សៀវសាបាន អភិបាលរងស្រុកថ្មបាំង លោក អ៊ុចទូច នាយករដ្ឋបាលខេ ត្តកោះកុង លោក
វឿន ឈិន នាយករដ្ឋបាលស្រុកថ្មបាំង លោកស៊ឹម វ៉ារី អធិការស្រុកថ្មបាំងនិងតំណាងមន្ទីរពាក់ព័ន្ឋជុំវិញខេត្ត រួមជាមួយ
និងកម្លាំងប្រដាប់អាវុធមួយចំនួនទៀតមានដូចជាកម្លាំងនគរបាលនិងកម្លាំងកងរាជអាវុធហត្ថជាដើមដោយបានធ្វើដំណើ
រដោយមធ្យោបាយរថយន្ត៦គ្រឿង និងម៉ូតូ ២២ គ្រឿង ចុះទៅតំបន់ អារ៉ែង ប្រជុំនៅសាលារៀនមួយដែលស្ថិតនៅក្នុងភូ
មិសំរោង ឃុំប្រឡាយ។

កិច្ចប្រជុំនេះមានអ្នកចូលរួមដូចជា ប្រធានក្រុមប្រឹក្សាឃុំទាំង ៣ និងប្រធាន អនុប្រធានភូមិទាំង ៨ ហើយការចូលរួមប្រជុំ
នេះ មានប្រជាពលរដ្ឋចូលរួមតែ ៩ នាក់ប៉ុណ្ណោះ ពួកគាត់ទាំងនោះមកពីភូមិជំនាប់ ៣ នាក់និងភូមិប្រឡាយ៦នាក់។ ការ
ប្រជុំរបស់មន្រ្តីអាជ្ញាធរនៃស្រុកថ្មបាំងខេត្តកោះកុងទាំងនេះ ក្នុងគោលបំណងដើម្បីនិងធ្វើការបញ្ចុះបញ្ចូលលដល់ប្រជាព
លរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើមភាគតិចដែលមានទីលំនៅស្ថិតនៅតំបន់ស្ទឹងជាយអារ៉ែងឱ្យព្រមធ្វើការចាក
ចេញពីតំបន់រស់នៅបច្ចុប្បន្នទៅតាំងលំនៅថ្មី ហើយព្រមទទួលយកសំណងរបស់មន្រ្តីអាជ្ញាធរទាំងនោះ និងក្រុមហ៊ុនចិន
ស៊ីណូហាយដ្រូដែលមានគម្រោងដើម្បីបង្កើតទំនប់វារីអគ្គិសនីឡើង។

ក្រោយពេលដែលកិច្ចប្រជុំនេះបានធ្វើឡើងរួចមក ជាលទ្ឋផលប្រធានក្រុមប្រឹក្សាឃុំទាំងអស់ព្រមស្នើឱ្យក្រុមហ៊ុនចុះសិក្សា
ស្រាវជ្រាវបង្កើតទំនប់វារីអគ្គិសនី ហើយចំណែកមេភូមិមួយចំនួនទៀតព្រមឯកភាពតាមប្រធានក្រុម ប្រឹក្សា លើកលែងតែ
ប្រធានភូមិ នៃឃុំជំនាប់តែម្នាក់គត់ដែលមិនព្រមអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីណូហាយដ្រូចុះធ្វើកាសិក្សាស្រាវបង្កើតទំនប់វារីអ
គ្គិសនីឡើង។

មួយថ្ងៃបន្ទាប់ពីកិច្ចប្រជុំរួចមកគឺនៅថ្ងៃទី ២៦ ខែ តុលាឆ្នាំ ២០១៤  ប្រជាពលរដ្ឋជនជាតិជងនិងប្រជាពលរដ្ឋជនជាតិដើម
ភាគតិចដែលរស់នៅក្នុង តំបន់នោះ ពួកគាត់មានការភ័យខ្លាចទៅហ្នឹងការជម្លៀសចេញពីតំបន់ស្រុកកំណើតរបស់ពួកគាត់
ដោយពលរដ្ឋទាំងនោះបានធ្វើពិធីបន់ស្រន់ឬពិធីបួងសួងមួយនៅក្រោយសាលាបឋមសិក្សាជំនាប់ ភូមិជំនាប់ ឃុំជំនាប់ស្រុ
ក ថ្មបាំងខេត្តកោះកុង ដើម្បីសុំអង្វរដល់អ្នកតាដែលជាអ្នកគ្រប់គ្រងនិងថែរក្សានៅតំបន់អារ៉ែងឱ្យលួងលោមដល់ ក្រុមហ៊ុន
ចិន ស៊ីណូហាយដ្រូបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ស្ទឹងជាយអារ៉ែង។នៅក្នុងពិធីនោះប្រជាពលរដ្ឋទាំងនោះ
បានអះអាងថា ទោះបីជាមានមន្រ្តីនៃអាជ្ញាធរខេត្តឬមន្រ្តីនៃរដ្ឋាភិបាលបង្ខំពួកគាត់ឱ្យធ្វើការចាកចេញពីតំបន់នោះយ៉ាងណា
ក៏ដោយ ក៏ពួកគាត់មិនព្រមចាកចេញដែរ ពួកគាត់ទាំងនោះអះអាងថា សុខចិត្តស្លាប់នៅលើទឹកដីភូមិកំណើត ពីព្រោះថាបើ
ចាកចេញ នោះនិងមានការខាតបង់ជាច្រើនដូចជា ប្រពៃណីជងដែលកំពុងតែប្រព្រិត្តធ្វើរាល់ថ្ងៃ សាកសពដូនតាក៏លែងបា
នរក្សាទុក កន្លែងគោរពបូជា ស្រែចំការ កន្លែងខ្វាលគោ ក្របី ធនធានធម្មជាតិ សត្វកម្រជាច្រើន ជាពិសេសនោះ គឺជនជាតិ
ជងប្រឈមទៅនឹងការបាត់បង់អត្តសញ្ញាណ។

គួរបញ្ជាក់ថា ប្រមុខដឹកនាំរដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានសន្យាជាមួយអ្នកស្រឡាញ់ការពារធនធានធម្មជាតិ និងប្រ
ជាពលរដ្ឋទូទៅថានឹងមិនមានការសាងសង់ទំនប់វារីអគ្គសនីនៅតំបន់ព្រៃធនធានធម្មជាតិស្ទឹងអារ៉ែងនោះទេសម្រាប់អាណ
ត្តិទី០៥ឆ្នាំ២០១៤នេះ។ស្របពេលជាមួយគ្នានោះប្រធានគណបក្សសង្គ្រោះជាតិនិងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាមលោ
កសមរង្ស៊ីក៏បានជួបពិភាក្សាកិច្ចការងារមិនបានគ្រោងទុកជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខណៈដែលសភាបើកសម័
យប្រជុំរបស់ខ្លួនកាលពីខែមុនដែលលោក ហ៊ុន សែន និងលោក សម រង្ស៊ី អ្នកទាំងពីរនាក់បានជជែកពិភាក្សាគ្នានិយាយពី
បញ្ហាតំបន់ព្រៃធនធានធម្មជាតិស្ទឹងជាយអារ៉ែង ពាក់ព័ន្ធការអភិវឌ្ឈន៍សាងសង់តំបន់ធម្មជាតិឱ្យទៅជាតំបន់ថ្មីមួយដែលមាន
ទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាស់ជាមួយចលនាអ្នកស្រឡាញ់និងការពារធម្មជាតិ ចុងក្រោយរួមទាំងពលរដ្ឋអ្នកស្រុកជនជា
តិដើមភាគតិចជងផងកំពុងតែរស់នៅទីនោះ ដោយពួកគេមិនយល់ព្រមទៅនឹងការអភិវឌ្ឈន៍របស់រដ្ឋាភិបាលខាងលើនេះ។

បន្ទាប់ពីមានការសន្យាពីថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់រួចមកបញ្ហាការសាងសង់ទំនប់វារីអគ្គិសនីនៅក្នុងតំបន់ស្ទឹងជាយ
អារ៉ែងធ្លាប់មានស្ថានភាពស្ងប់ស្ងាត់ជាងមុនហើយមន្ត្រីរបស់រដ្ឋាភិបាលក៏មិនសូវជាឃើញមានការបន្តធ្វើសកម្មភាពរបស់
ខ្លួនចុះទៅសិក្សាស្រាវជ្រាវនៅតំបន់នោះដូចពីប៉ុន្មានខែមុន។ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែតុលា ឆ្នាំ២០១៤កន្លង
ទៅនេះ យើងឃើញថា មន្រ្តីនៃអាជ្ញាធរខេត្តកោះកុងបានដឹកនាំក្រុមប្រឹក្សាស្រុកខេត្តនិង ក្រុមប្រឹក្សាឃុំរួមជាមួយនិងកងក
ម្លាំងប្រដាប់អាវុធ មានដូចជាកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថជាដើមដើម្បីធ្វើការបញ្ចុះបញ្ចូលដល់ប្រជាពល
រដ្ឋជនជាតិជងរស់នៅតំបន់ស្ទឹងជាយអារ៉ែងឱ្យព្រមផ្លាស់ប្តូទីតាំងថ្មី ជាបន្តទៀត រហូតមកដល់ថ្ងៃច័ន្ទ ទី ០៣ ខែ វិច្ឆិការនេះ
ពួកក្រុមហ៊ុនចិនស៊ីណូហាយដ្រូទាំងនោះបាន បន្តបញ្ជូនកម្មកររបស់ខ្លួនដើម្បីមកធ្វើការស្រាវជ្រាវម្តងទៀតក៏ប៉ុន្តែត្រូវបាន
រារាំងដោយពលរដ្ឋក្នុងតំបន់នោះ។

ដោយសារមានការតវ៉ាទាមទារយ៉ាងស្វិតស្វាញពីប្រជាពលរដ្ឋ បណ្តាញព្រះសង្ឃឯករាជ្យ បណ្តាញយុវជនអង្គការចលនា
មាតាធម្មជាតិ  រូមទាំងអង្គការសង្គមស៊ីវិលជាច្រើនស្ថាប័នទៀត  បានធ្វើឱ្យថ្នាក់ដឹកនាំគណបក្សទាំងពីរជាពិសេសលោក
ហ៊ុនសែននិងលោកសមរង្ស៊ីបានសន្យាថា នឹងមិនអភិវឌ្ឈន៍សាងសង់ទំនប់វារីអគ្គិសនីនោះទេដោយថ្នាក់ដឹកនាំកំពូលទាំង
ពីររក្សាទុកតំបន់ស្ទឹងជាយអារ៉ែងនេះជាមត៌តកបេតិកភណ្ឌដ៏មានតម្លៃរបស់ធនធានធម្មជាតិចុងក្រោយគេនេះទុកជាសម្រា
ប់កូនចៅជំនាន់ក្រោយបានស្គាល់។

ក៏ប៉ុន្តែចាប់តាំងពីមន្រ្តីនៃអាជ្ញាធរខេត្តកោះកុងបានចុះទៅបញ្ចុះបញ្ចូលប្រជាពលរដ្ឋក្នុងតំបន់នោះឱ្យជម្លៀសចេញរួចមក
ប្រជាពលរដ្ឋទាំងនោះមានការភ័យខ្លាចទៅនឹងការជម្លៀសរបស់មន្រ្តីអាជ្ញាធរខេត្តយ៉ាងខ្លាំង ហើយវាក៏ជារឿងមួយដែល
មន្រ្តីអជ្ញា ធរស្រុកនិងខេត្តកោះកុងមិនគោរពទៅតាមការសម្រេចរបស់ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជាយ៉ាងច្បាស់។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com