វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
សកម្មភាពកម្មករតវ៉ាមុខក្រសួងការងារ រូបភាព ហេង ស្រស់
​ក​ម្ម​ក​រ​រោ​ង​ច​ក្រ​ហ៊ុ​យ​ចៀ​ន​ប​ន្ត​ធ្វើ​កូ​ដ​ក​ម្ម​នៅមុ​​ខ​ក្រ​សួង​​កា​រ​ងា​រ​ដើ​ម្បី​ជ​ម្រុញ​​ឱ្យ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​កា​រ​ងា​រ​ជួ​យ​ដោះ​ស្រា​យ​ប្រា​ក់​អ​តី​ត​ភា​ព​​
បង្ហោះ​នៅ​វេលាមោ៉ង 4:19 am ថ្ងៃ Monday 3rd November 2014អត្ថបទ​ដោយ: ឡាត សាឡាង

កម្មកររោងចក្រហ៊ុយចៀនប្រមាណជា១០០នាក់នៅថ្ងៃច័ន្ទទី ០៣ ខែវិច្ឆិការនេះបានបន្តធ្វើការប្រមូលផ្តុំនៅមុខក្រសួងការ
ងារជាថ្មីម្តង ទៀតដើម្បីជំរុញឱ្យរដ្ឋមន្រ្តីក្រសួងការងារលោ អ៊ិតសំហេង ដែលធ្លាប់បានសន្យាជាមួយនិងកម្មករកាលពីមួយ
កន្លងទៅនេះថាជួយ ដោះស្រាយបញ្ហាប្រាក់អតីតភាពជូនដល់កម្មករ ប៉ុន្តែរហូតមកដល់ថ្ងៃច័ន្ទទី០៣វិច្ឆិការនេះបញ្ហានៃប្រា
ក់អតីតភាពនិងប្រាក់ខែរបស់កម្មករដែលធ្វើការតវ៉ាជាមួយនិងក្រុមហ៊ុនរោងចក្រហ៊ុយចៀននៅពុំទាន់មានដំណោះស្រាយ
នៅឡើយ  កម្មករទាំងនោះក៏សម្រេចលើកគ្នាឡើងមកតវ៉ានៅមុខក្រសួងការងារជាថ្មីម្តងទៀត។

កម្មការនីម្នាក់គឺអ្នកស្រី ចែម លីម ដែលបានចូលរួមធ្វើការតវ៉ានៅមុខក្រសួងការងាររសៀលថ្ងៃច័ន្ទនេះបានឱ្យដឹងថា ការ
ឡើងមកតវ៉ានៅមុខក្រសួងការងារដើម្បីជម្រុញឱ្យរដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិតសំហេង ជួយដោះស្រាយបញ្ហាប្រាក់
ពីអតីតភាពរបស់ពួកគាត់ដែលបានចំណាយពេលធ្វើការអស់រយៈពេលប្រមាណជា ៥ ទៅ ៦ ឆ្នាំទៅហើយនៅក្នុងក្រុមហ៊ុ
នរោងចក្រហ៊ុយចៀនមួយនេះ ប៉ុន្តែនៅពេលដែលក្រុមហ៊ុនរោងចក្រមួយនេះបានផ្តូឈ្មោះពីហ៊ុយចៀនទៅចៀនឡឹដូច្នេះ
នោះ ប្រាក់ពីអតីតភាពរបស់គាត់ទាំងប៉ុន្មាននិងត្រូវបាត់បង់ទាំងអស់ ហេតុនេះហើយពួកគាត់ទាំងអស់គ្នាមិនព្រមជាមួយ
និងការផ្លាស់ប្តូឈ្មោះពីហ៊ុយចៀនទៅជាចៀនឡឹវិញនោះទេ។

កម្មការនីរូបនេះបានប្រាប់ថា ការធ្វើកូដកម្មឬបាតុកម្មតវ៉ាជាមួយនិងក្រុមហ៊ុនរោងកច្រហ៊ុយចៀនដែលមានបំណងចង់ផ្តូ
ឈ្មោះទៅ ចៀនឡឹនេះអស់រយៈពេលជិត២ខែកន្លងទៅហើយ ប៉ុន្តែរហូតមកដល់ពេលនេះនៅតែពុំមានដំណោះស្រាយ
សមរម្យល្អណាមួយជូនដល់កម្មករកម្មការនីពួកគាត់នៅឡើយទេ ស្រ្តីជាកម្មកានីរោងចក្រម្នាក់នេះបានបញ្ជាក់ប្រាប់ថា
កន្លងមកឯកឧត្តមរដ្ឋមន្រ្តីក្រសួងការ ងារលោក អ៊ិតសំហេង ធ្លាប់បានសន្យាថាជួយដោះស្រាយចំពោះបញ្ហាប្រាក់ពីអតី
តភាពជូនដល់កម្មករកម្មការនីពួកគាត់ ដោយបាន សន្យាថាប្រាក់ពីអតីតភាពទាំងប៉ុន្មាននិងមិនបាត់បង់ទៅណានោះទេ
ប៉ុន្តែរហូតមកដល់ពេលនេះនៅពុំទាន់ឃើញមានដំណោះស្រា យសម្រាប់កម្មករពួកគាត់ដ៏ដែលទ្វីត្បិតថាបើមានការស
ន្យាពីរដ្ឋមន្រ្តីក្រសួងកាងារយ៉ាងនេះក៏ដោយ។

ទោះយ៉ាងណាស្រ្តីជាកម្មការនីរោងកច្រម្នាក់នេះបានបញ្ជាក់ប្រាប់បណ្តាអ្នកសារព័ត៌មាននិងចង់ផ្ញើរសារទៅរដ្ឋមន្រ្តីក្រសួ
ងការងារថា ទ្វីត្បិតបើការតវ៉ាដើម្បីជម្រុញឱ្យរដ្ឋមន្រ្តីក្រសួងការងារជួយដោះស្រាយបញ្ហាប្រាក់អតីតភាពក្នុងថ្ងៃនេះពុំទទួ
លបាននៅដំណោះស្រាយយ៉ាងនេះក៏ពិតមែន ក៏គាត់បានបញ្ជាក់ថា នៅថ្ងៃក្រោយពួកគាត់និងមកប្រមូលផ្តុំនៅមុខក្រសួង
ការងារនេះជាថ្មីម្តងទៀត ដើម្បីជម្រុញឱ្យរដ្ឋមន្រ្តីក្រសួងការងារលោកជួយពន្លឿនក្នុងការជួយរកដំណោះស្រាយជូនដល់
កម្មករពួកគាត់ដែលកំពុងតែរងទុកស្រែកឃ្លានយ៉ាងខ្លាំង ដោយបានបញ្ជាក់ថា«ពួកគាត់ទាំងអស់គ្នាមិនមានប្រាក់គ្រប់គ្រា
ន់ក្នុងការផ្គត់ផ្គង់នៅការរស់នៅប្រចាំថ្ងៃបាននោះទេ ណាមួយប្រាក់ថ្លៃបន្ទប់ ប្រាក់ថ្លៃភ្លើង ថ្លៃទឹក និងថ្លៃម្ហូបអាហារជាដើម
ចំណែកថ្លៃធ្វើដំណើរមកធ្វើការនោះក៏លែងមានហើយ»។

ទន្ទឹមនិងនោះអ្នកស្រីចែមលីមដែលជាតំណាងកម្មការនីរោងចក្រនិងជាកម្មការនីរោងចក្រផ្ទាល់ផងនោះក៏បានប្រាប់ថា«កា
រចង់ផ្លាស់ប្តូឈ្មោះពីក្រុមហ៊ុនរោងចក្រហ៊ុយចៀនទៅចៀនឡឹនោះ ដោយសារតែក្រុមហ៊ុនរោងចក្រមួយនេះចង់បំបាត់នៅ
ប្រាក់ពីអតីតភាពរប ស់ពួកគាត់ចោល ដែលមានចំនួន ៥ឆ្នាំ ទៅ ៦ឆ្នាំ អ្នកស្រីបានបន្ថែមថា នៅពេលដែលផ្លាស់ប្តូឈ្មោះ
ក្រុមហ៊ុនបែបនេះហើយថែមទាំងផ្លាស់ប្តូថៅកែក្រុមហ៊ុនរោងចក្រទៀត»តែទោះជាយ៉ាងណាក៏គាត់បានបញ្ជាក់ប្រាប់ដ៏ដែ
លៗថា«គាត់មិនព្រមឱ្យបាត់បង់នៅប្រាក់ពី អតីតភាពរបស់ពួកគាត់ដែលបានធ្វើការចំណាយពេលវេលាចំណាយទាំងក
ម្លាំងកាយចិត្តរាប់ឆ្នាំនេះចោលនោះទេ»។

គួរបញ្ជាក់ថាកន្លងមករដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិតសំហេងធ្លាប់បានថ្លែងនៅមុខវិមានរដ្ឋសភាកាលពីព្រឹកថ្ងៃអង្គារ៍ទី
១៤ ខែតុលានាវេលាម៉ោងប្រមាណជាង១០ បន្ទាប់ចេញពីកិច្ច ឆ្លើយបំភ្លឺជាមួយ នឹងគណៈកម្មការទី០៨នៃរដ្ឋសភារដ្ឋម
ន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត  សំហេងរូបនេះ  បានប្រាប់  ជាសាធារណៈនៅចំពោះអ្នកតំណាងរា
ស្ត្រ និងសហជីព កម្មកររាប់រយនាក់នោះ ថា លោកឯកភាពទៅនឹងអ្វីដែលលោកអេង  ឆៃអ៊ាង  បានមានប្រសាសន៍ជម្រា
បជូនដល់បងប្អូនកម្មករកម្មការិនីនៅទីនោះស្រាប់ ដែលទាក់ទងទៅនឹងរោងចក្រហ៊ុយចៀនលោកលើកឡើងថា ខ្លួនលោ
កមាន ការព្រួយបារម្មណ៍ទៅនឹងបញ្ហារបស់កម្មករនៅរោងចក្រហ៊ុយចៀន ហើយលោកធ្លាប់ធានាថា អតីត ភាពរបស់បង
ប្អូនកម្មករ កម្មការិនីរោងចក្រហ៊ុយចៀនមិនបាត់បង់ជាដាច់ខាត មិនមាននរណាអាចមកបន្លំបងប្អូនបានទេ «ខ្ញុំសូមចូល
រួមសម្តែងនូវការព្រួយបារម្ភជាមួយនឹងប្អូន ចែករំលែកនូវការព្រួយបារម្ភ នេះ ប៉ុន្តែអ្វីដែលខ្ញុំធានាជាមួយបងប្អូនថា អតីត
ភាពរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រហ៊ុយចៀន មិនបាត់ជាដាច់ខាត គ្មានអ្នកណាអាចបន្លំបងប្អូនបានទេ»
លោក
បានបន្ថែមទៀតថា ទោះបីជារោងចក្រ ហ៊ុយចៀន ប្តូរឈ្មោះទៅជារោងចក្រ ចៀនឡឹថ្មីយ៉ាងណាក៏ដោយ ត្រូវតែគោរព
ច្បាប់ និងធ្វើទៅតាមច្បាប់មួយរយភាគរយ ហើយនឹងឱ្យថៅកែរោងចក្រមួយនេះធ្វើកិច្ចសន្យាជាផ្លូវការជាមួយក្រសួងនឹ
ងទទួលខុសត្រូវចំពោះកិច្ចសន្យាខាងលើនេះជំនួសឱ្យកម្មករកម្មការិនីដែលបានតវ៉ា។

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com