វិទ្យុសម្លេង​ព្រះសង្ឃឯករាជ្យ
ចំរើនពរជូនបុណ្យ ញោមតាំង ស៊ូជីង និងញោម ដេវិដឈូ នៅសហរដ្ឋអាមេរិក​ដែលបរិច្ចាគបច្ច័យបួន ១២០០ ដុល្លារ អាមេរិក ញោម​វ៉ាន ផាន់​ ដែលបាន​បរិច្ចាគបច្ច័យបួន ៤៥០​​ដុល្លារអាមេរិក ញោម ម៉ម សាឡេន និងក្រុមគ្រួសារនៅ សហរដ្ឋអាមេរិក ៣០០ ដុល្លារ អាមេរិកញោម​ ឆឹង កំសាន និងក្រុមគ្រួសារ ១០០ ដុល្លារ អាមេរិក ញោម ឆឹង អឿយ និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក១០០ ដុល្លារអាមេរិក ញោម ប៉ុក ហ៊ន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារអាមេរិក ញោម សៀវ ធួន និងក្រុមគ្រួសារនៅសហរដ្ឋអាមេរិក៥០ ដុល្លារ អាមេរិក ឧបាសិកា ហឹម សី ១០០$សហរដ្ឋអាមេរិក ឧបាសក មាស សាំង ៥០$ សហរដ្ឋអាមេរិក ឧបាសិកា យាន កែវ ៤០$ សហរដ្ឋអាមេរិក ឧបាសិកា ហម ធំ ៣០$ សហរដ្ឋអាមេរិក អ្នកស្រី ឡេង ស្រេង និង កូនចៅ ២០$ សហរដ្ឋអាមេរិក លោក ពិន សារិន ២០$ សហរដ្ឋអាមេរិក កញ្ញា អ៊ុក សារានិន ២០$ សហរដ្ឋអាមេរិក លោក អ៊ុក ឡុង ២០$ សហរដ្ឋអាមេរិក ឧបាសិកា ណាំ ១០$ សហរដ្ឋអាមេរិក ញោម នុត ស៊ីវន ១៣០$ សហរដ្ឋអាមេរិក​ ញោម ឡូ ប៊ុនឡេង ៥០០$ សហរដ្ឋអាមេរិក ញោម លី អង់ ១០០$ សហរដ្ឋអាមេរិក ញោម ឈុន យេន ៥០$ សហរដ្ឋអាមេរិក ញោម អ៊ុក ធូរ៉េត ៥០$ សហរដ្ឋអាមេរិក និង ញោម ស៊ំាង លាងហ៊ី ៥០$ សហរដ្ឋអាមេរិក ញោម លី យក់ឡាយ ១០០$ សហរដ្ឋអាមេរិក ព្រះភិក្ខុ សៀង ឡេង ២០$ សហរដ្ឋអាមេរិក ញោម ហ្គិច ឡាង ៥០$ សហរដ្ឋអាមេរិក ញោម ចាន់ រ៉ាន់ ៥០$ សហរដ្ឋអាមេរិក ញោម បន្ទាយ ស្រី ៣០$ សហរដ្ឋអាមេរិក ញោម ឡាយ គុយអេង ៥០$ សហរដ្ឋអាមេរិក ញោម ប៉ក់ បូផា ២០០$ ហរដ្ឋអាមេរិក ញោម រ៉េត ៥០$ សហរដ្ឋអាមេរិក ញោម ស យុត ២០$ សហរដ្ឋអាមេរិក ញោម ញ៉ែម នីម ២០$ សហរដ្ឋអាមេរិក ញោម យឹម លិម ២០$សរដ្ឋអាមេរិក ញោម យឹម ២០$ សហរដ្ខអាមេរិក ញោម តាន់ សម្បត្តិ ២០$ សហរដ្ឋអាមេរិក ដល់បណ្ដាញព្រះសង្ឃឯករាជ្យ សូមឱ្យញោម និងក្រុមគ្រួសារបានជួបនិងសេចក្ដីសុខចំរើនគ្រប់ពេលវេលា ទាញយកកម្មវិធីផ្សយ VIM Radio នៅលើ Google play store
ការប៉ះទង្គិចគ្នារវាងអាជ្ញាធរ និងពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុង រូបថតៈ ឈាង រិទ្ធី
​មា​ន​​កា​រ​​ប៉ះ​​ទ​ង្គិ​ច​​គ្នា​​រ​វា​ង​​អា​ជ្ញាធរ​​​ខេ​ត្ត​​កោះ​កុ​ង​ ​និ​ង​​ព​ល​រ​ដ្ឋ​​រ​ង​​គ្រោះ​​ដី​​ធ្លី​​ប​ណ្តា​ល​​ឱ្យ​​រ​ង​​រ​បួ​ស​​ខ​ណៈ​​មា​ន​​​កា​រ​​បិ​ទ​​ផ្លូ​វ​​ត​វ៉ា​​​
បង្ហោះ​នៅ​វេលាមោ៉ង 5:44 am ថ្ងៃ Monday 3rd November 2014អត្ថបទ​ដោយ: IMNSJ
បន្ទាប់ពីមានការតវ៉ាទាមទារអស់រយៈពេលជាច្រើនលើកច្រើនសាររួចមក មិនទទួលបាននូវលទ្ធផលអ្វីបន្តិចនោះនៅព្រឹក
ថ្ងៃច័ន្ទទី០៣ ខែវិច្ឆិកាពលរដ្ឋអ្នកមានជម្លោះដីធ្លីមកពីភូមិចំនួនបីក្នុងស្រុកគីរីសាគរ ខេត្តកោះកុងបានប្រមូលផ្តុំគ្នាតវ៉ាទាម
ទារសារជាថ្មីដើម្បីស្វែងរកអន្តរាគមន៍ដោះស្រាយបញ្ហាជម្លោះដីធ្លីដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមក
ហើយ។

ក្រោយពីពលរដ្ឋជួបជុំគ្នាតវ៉ាទាមទារ អស់រយៈពេលជាច្រើនម៉ោង មិនឃើញមន្ត្រីអាជ្ញាធរ ឬតំណាង ក្រសួងស្ថាប័នពាក់
ណាមួយ ចេញមកដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីនោះ ពលរដ្ឋក៏បានសម្រេចបិទផ្លូវស្ពាន
កោះកុងដើម្បីឱ្យមានកិច្ចជួយធ្វើអន្តរាគមន៍ចរចាដោះស្រាយ រហូតមកដល់ម៉ោងប្រមាណជាង០៣រសៀលថ្ងៃទី០៣ ខែ
វិច្ឆិកានេះ ក៏មានកងកម្លាំងអាជ្ញាធរប្រដាប់ ទៅដោយដំបង និងខែលការពារ បានដាក់ពង្រាយកម្លាំងរបស់ខ្លួនរាប់សិប
នាក់ឈររារាំងប្រជាពល រដ្ឋនៅលើដងផ្លូវដែលអ្នករងគ្រោះដីធ្លីបិទ បន្ទាប់មកពលរដ្ឋបានស្រែកតវ៉ាទាមទារដាក់ឧបករណ៍
បំ ពងសម្លេងក្រោមមេឃភ្លៀងរលឹមផងនោះ បានធ្វើឱ្យមន្ត្រីថ្នាក់លើក្តៅស្លឹកត្រចៀកបានបញ្ជាកង កម្លាំងអាជ្ញាធរកំពុងតែ
ឈររារាំងពលរដ្ឋតវ៉ា ប៉ះទង្គិចរុញច្រានគ្នាទៅវិញទៅមកឈានទៅដល់ការប្រ តាយប្រតប់ដាក់គ្នាបណ្តាលឱ្យមានស្ត្រីមាន
កូនខ្ចី ស្រ្តីមានវ័យចាស់ និងកុមារតូចជាច្រើននាក់បាន រងរបួសធ្ងន់ និងស្រាល លើសពីនោះដូចជាសម្ភារៈយានជំនិះរបស់
ពលរដ្ឋរងគ្រោះដីធ្លីក៏ត្រូវបាន កងកម្លាំងអាជ្ញាធរខេត្តកោះកុងបានរឹបអូសយកអស់ដែរ។ «សំឡេង»

សូមបញ្ជាក់ថាពលរដ្ឋមានជម្លោះដីធ្លីរស់នៅភូមិ ព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុងជាច្រើនគ្រួសារពួកគាត់កំពុងតែ
មានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន SEZ ដែលត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិ របស់លោកលី យ៉ុងផាត់ ខ្សែស្រឡាយក្នុងជួរ
រដ្ឋាភិបាលលោកដ៏មានឥទ្ធិពលម្នាក់ដែលតែងតែរំ លោភយកដីរបស់ប្រជាពលរដ្ឋ។

ដោយពុំមានដំណោះស្រាយពីរដ្ឋាភិបាល តាមរយៈនៃការតវ៉ាដាក់ញត្តិរបស់ប្រជាពលរដ្ឋរងគ្រោះជា ញឹកញាប់ ពួកគាត់
ទាំងអស់បានព្យាយាមតវ៉ាសុំអន្តរាគមន៍ទៅស្ថាប័នជាច្រើន រួមទាំងអង្គការសង្គម ស៊ីវិល នៅតែមិនអាចដោះស្រាយជូន
ពលរដ្ឋបាន។ ក្រៅពីគ្មានដំណោះស្រាយពីអាជ្ញាធរ និងរដ្ឋាភិ បាលកម្ពុជា ក្រុមហ៊ុនដែលរំលោភយកដីរបស់ប្រជាពលរដ្ឋ
បានប្រើប្រាស់អំណាចលុយកាក់របស់ ខ្លួនបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាល ធ្វើការគម្រាមកំហែង បំភិតបំភ័យ និង
ធ្វើការចាប់ខ្លួនតំ ណាងរបស់ពលរដ្ឋរងគ្រោះយកទៅដាក់ពន្ធនាគារក្រោមបទចោទប្រកាន់ថា បានលួចយកសម្ភារៈរបស់
ក្រុមហ៊ុន។

ការតវ៉ារបស់ពលរដ្ឋនៅខេត្តកោះកុងមានចំនួនបីចំណុចធំៗរួមមាន ១.ទាមទារឲ្យមានការដោះលែងសកម្មជនតំណាង
របស់ពួកគាត់ជាបន្ទាន់ ២.ត្រូវលុបចោលនូវរាល់ការចោទប្រកាន់មកលើសកម្មជនការពារដីធ្លី ៣.ផ្តល់ដំណោះស្រាយ
សមរម្យណាមួយជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងផ្តល់ប្លង់ដីកម្មសិទ្ធិកាន់កាប់ដីធ្លីដោយស្របច្បាប់។ ក្នុងនោះមាន
សហគមន៍រងគ្រោះដីធ្លីជាច្រើននាក់ទៀតបានទៅ ចូលរួមជួយគាំទ្រតវ៉ាលើកទឹកចិត្តអ្នករងគ្រោះដូចគ្នា។ ករណីខាង
លើនេះ មិនទាន់ត្រូវបានអាជ្ញាធរ ខេត្តនេះ ដោះស្រាយជូនដល់ពលរដ្ឋតវ៉ា និងប្រគល់សម្ភារៈជូនវិញនៅឡើយទេមក
ដល់ពេលនេះ។

យ៉ាងណាក៏ដោយការតវ៉ាទាមទាររកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋស្រុកគីរីសាគរ ខេត្តកោះកុងនៅព្រឹក
មិញ ដែលមានការរារាំងពីសំណាក់អាជ្ញាធរបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ និងស្រាលនោះ មិនអាចរកដំណុចវិជ្ជមាន
ល្អណាមួយសម្រាប់ពលរដ្ឋមានជម្លោះដីធ្លីនោះទេ។ ពលរដ្ឋរងគ្រោះពួកគាត់នៅតែប្តេជ្ញាថា ដ៏រាបណានៅមិនទាន់មាន
ដំណោះស្រាយតាមការទាមទារ អស់ពេលជាយូរជូនពលរដ្ឋ ពួកគាត់នៅតែប្រមូលផ្តុំតវ៉ាជាបន្តទៀតរហូតទទួលបាននូវ
លទ្ធផលមួយ ដែលអាចទទួលយកបានពីភាគីក្រុមហ៊ុន ក៏ដូចជារដ្ឋាភិបាល ទើបបញ្ឈប់ការតវ៉ា បើទោះជាមានការ រារាំង
បង្ក្រាបពីអាជ្ញាធរមកលើពួកគាត់ក៏ដោយ។ «សំឡែង»

យើងមើលឃើញាថា បច្ចុប្បន្ននេះ វិបត្តិដីធ្លីនៅក្នុងប្រទេសកម្ពុជា កំពុងតែមានសភាពកាន់តែធ្ងន់ធ្ងរ ទៅៗ  ហើយរដ្ឋាភិ
បាលលោកហ៊ុន សែន នៅតែមិនទាន់អាចរកចំណុចរួមណាមួយយកមកដោះ ស្រាយជូនដល់ប្រជាពលរដ្ឋរងគ្រោះទី
ទ័លក្រឱ្យបានសាកសមអាចទទួលយកបាននោះដែរ ក្រៅពី ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ និងកងសន្តិសុខថែ
សួន មកបង្ក្រាបគម្រាមកំហែង បាញ់សម្លាប់ ចាប់ដាក់ពន្ធនាគារប៉ុណ្ណោះ បញ្ហាទាំងនេះ ត្រូវបានអង្គការសង្គមស៊ីវិលជាតិ
អន្តរជាតិធ្វើការថ្កោល ទោសយ៉ាងខ្លាំងពីការរំលោភសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិដោយអហិង្សា ស្របទៅ
តាមផ្លូវច្បាប់នៃរដ្ឋធម្មនុញ្ញាបានចែង៕

ស្ដាប់ការ​ផ្សាយថ្ងៃនេះ
​​ឈើ​ប្រ​ណិត​ជា​ប្រ​ភព​​ធន​ធាន​សេដ្ឋ​កិច្ច​សំរាប់​ជាតិ​ អាត្មា​ដាំ​ថ្ងៃ​នេះ​សំរាប់​អនា​គតកូន​​ខ្មែរ​
ប្រ​វត្តិ​សាស្រ្ត​ខ្មែរ​ក្នុង​ខែ​កក្កដា​ ជា​ប្រ​វត្តិ​សាស្ត្រ​អន្ត​រាយ​ច្រើន​ជាង​ជោគ​ជ័យ​
អ្នកគាំទ្រនៅលើបណ្តាញ Facebook
 
ចំនួន​អ្នក​ទស្សនា​
Flag Counter

អត្ថបទសម្រាំង
  • ទំនាក់ទំនងតាមទួរស័ព្ទលេខ
    ០១៦ ៦៦៦ ០៤២
    ០១០ ២៧៧ ៧៨៥
  • ទំនាក់ទំនងតាមសំបុត្រអេឡិចត្រូនិច
    contact@imnsj.org
រក្សាសិទ្ធិគ្រប់យ៉ាងដោយ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ © ២០១៣-២០១៥ នាំមកជូនដោយ PisasPisal.Com